ជីមីន លោមុខសង្ហាទៅជិតមុខតូចច្រមិចរបស់ ហេរី ជិតរហូតចុងច្រមុះប៉ះគ្នា កែវភ្នែកប្រសព្វគ្នា ពាក្យសម្ដីគេ ខ្សែភ្នែកគេ បបួលឲ្យបេះដូងនាងជ្រួលច្របល់ លោតស្ទើរតែផ្ទុះចេញក្រៅទ្រូង និងលើកដៃទប់ដើមទ្រូងគេ រុញចេញតិចៗ ដើម្បីកុំឲ្យកៀកគ្នាពេក។
«អ្នកប្រុសសួរខ្ញុំ បើតាមយោបល់ខ្ញុំ គួរតែរង់ចាំ១ឆ្នាំទៀត ដើម្បីឲ្យអ្នកនាងម្នាក់នោះ គ្រប់អាយុ១៨ឆ្នាំសិន» ហេរី មិនហ៊ានគិតផ្ដេសផ្ដាសថាសម្ដីគេចង់សំដៅមកលើនាងទេ វាអាចនឹងចៃដន្យ ដែលអាយុនាងនិងអាយុស្រីដែលគេស្រឡាញ់ចង់រៀបការជាមួយស្របាលគ្នា ប្រហែលជាអ្នកនាងតូចគ្រួសារអភិជនណាមួយហើយ សម្រស់ប្រាកដជាស្រស់ស្អាតខ្លាំង ទើបអាចឆក់យកបេះដូងគេបាន។
«ខ្ញុំក៏គិតបែបនេះ» ជីមីន សម្លឹងមុខនាងទាំងញឹមៗនៅចុងមាត់ គេបង្ហើបច្បាស់ដល់ថ្នាក់ហ្នឹងហើយ ឬនាងមិនសង្ស័យបន្តិចសោះ?
«អ្នកប្រុសប្រាប់ថាងងុយ អ្នកប្រុសប្រញាប់គេងទៅ» ហេរី មិនចង់និយាយច្រើនរំខានគេទេ ព្រោះយប់ជ្រៅហើយ ស្អែកព្រឹកគេត្រូវទៅធ្វើការ ចំណែកនាងក៏ត្រូវទៅរៀន ទើបវារគេចពីគេទៅដេកប្របេះៗពូក ទាំងដែលពូកធំទូលាយប៉ុនណាណី ថែមទាំងដាក់ខ្នើយឱបខណ្ឌរវាងនាងនិងគេទៀត។
ជីមីន ញញឹមចុងមាត់ ចុះពីលើពូក យកប្រអប់ថ្នាំទៅទុកនៅក្នុងកេះតុ បិទភ្លើងនៅក្នុងបន្ទប់ ចុចបើកអំពូលចង្កៀងរាត្រីពន្លឺពណ៌ពងមាន់នៅលើតុអមក្បាលគ្រែជំនួសវិញ មុននឹងឡើងទៅលើពូក ស្របពេល ហេរី ដេកបែរខ្នងដាក់ សំងំឡើងស្ងៀម ហាក់ដូចជាដេកលក់ហើយ តែគេដឹងថានាងមិនទាន់លក់ទេ ទើបខិតចូលទៅជិតនាង យកដៃចាប់ទាញខ្នើយឱបដែលនាងដាក់ខណ្ឌចេញ និងលូកដៃសន្សឹមៗឱបចង្កេះនាង ធ្វើឲ្យរាងកាយនាងចាប់ផ្ដើមញ័រភ័យ។
«អឺ អ្នកប្រុសចង់ធ្វើអី?» ហេរី ចាប់ទាញដៃគេចេញពីចង្កេះ មុននឹងងាកទៅសម្លឹងមុខគេទាំងអារម្មណ៍ភ័យខ្លាច មកពីនាងខ្លាចគេប៉ះពាល់ ទើបខំខិតមកដេកប្របេះៗពូកត្រឹមមួយប្រឡោះខ្លួន និងដាក់ខ្នើយឱបនៅក្រោយខ្នងខណ្ឌ តែគេបែរជាចាប់ទាញខ្នើយឱបចេញ ហើយខិតចូលមកជិតនាង។
«ខ្លាចឯងបម្រះធ្លាក់ពីលើពូក» ជីមីន ចាប់លើករាងកាយនាងមកដេកនៅកណ្ដាលពូកជាមួយគេ និងក្រសោបនាងជាប់ទ្រូង ធ្វើឲ្យនាងតឹងចិត្ត ថប់ដង្ហើមស្ទើរដាច់ខ្យល់ស្លាប់ទៅហើយ។
«អ្នកប្រុសគេងកុំប៉ះគ្នាបានទេ?» ហេរី ងើយសម្លឹងមុខគេដោយការអង្វរករ ស្របពេលគេឈ្ងោកសម្លឹងមុខនាង ទាំងនៅតែឱបក្រសោបនាងជាប់។
«ហេតុអី? ឯងមិនយល់ថាគេងឱបគ្នាកក់ក្ដៅទេហ្អេស៎?»
កក់ក្ដៅអី បើគេលេងឱបរឹតរាងកាយនាង សឹងតែរាងកាយនាងលិចកប់បាត់ទៅក្នុងទ្រូងគេហើយ។
«ខ្ញុំមិនទម្លាប់»
«រៀនទម្លាប់ចាប់ពីពេលនេះទៅ»
«តែខ្ញុំមិនចង់ទម្លាប់ពេលគេង មានអ្នកប្រុសឱបទេ ពីព្រោះ...» ហេរី ទច់សម្ដី ទឹកមុខនាងប្រែជាសោកសៅ ស្របពេលបេះដូងហាក់ដូចជាឈឺឆៀបៗ។
«ព្រោះ?» ជីមីន ជ្រួញចិញ្ចើម កំពុងតែរង់ចាំស្ដាប់នាងនិយាយបន្តទៀត។
«ព្រោះដើមទ្រូងមួយនេះ មិនមែនជារបស់ខ្ញុំទេ គ្រប់យ៉ាងមិនឋិតឋេរយូរអង្វែង ពេលដែលអ្នកប្រុសរៀបការហើយ មនុស្សស្រីដែលអ្នកប្រុសឱប គឺជាប្រពន្ធ មិនមែនខ្ញុំ ហេតុនេះសុំអ្នកប្រុសកុំឲ្យខ្ញុំទម្លាប់អី» នាងខ្លាចថាបើទម្លាប់ហើយ នឹងពិបាកកែទម្លាប់នេះ ព្រោះសល់តែ១ឆ្នាំទៀតទេ គេរៀបការហើយ នាងក៏លែងបានក្បែរគេដូចពេលនេះ។
«ឯងប្រែជានិយាយច្រើនបែបនេះតាំងពីពេលណា?»
«អឺ ខ្ញុំសុំទោស» ហេរី ឱនមុខចុះ លែងហ៊ានរៀបរាប់ច្រើនទៀត ខ្លាចគេខឹង ទើបប្រឹងបិទភ្នែកសំងំដេក។
ក្មេងល្ងង់!
ជីមីន យកដៃអង្អែលក្បាលនាងថ្នមៗ លួចញញឹមអស់សំណើច និងថើបថ្ងាសនាងមួយខ្សឺត ហើយក៏បិទភ្នែកគេង។ព្រឹកថ្ងៃថ្មី...
ពន្លឺព្រះអាទិត្យជះចូលមកក្នុងបន្ទប់តាមបង្អួច ហេរី ក្រោករៀបចំខ្នើយ និងរលាស់ភួយបត់យ៉ាងស្អាត ស្របពេល ជីមីន នៅក្នុងបន្ទប់ទឹក កំពុងតែងូតទឹក។
បន្ទាប់ពីងូតទឹកហើយ អ្នកកំលោះបើកទ្វារដើរចេញពីក្នុងបន្ទប់ទឹក ទាំងនៅលើខ្លួនមានត្រឹមតែកន្សែងពោះគោពណ៌សមួយផ្ទាំង រុំល្វែងក្រោម និងមានតំណក់ទឹកគ្រាប់ៗតោងជាប់ស្បែកសស្គុស ធ្វើឲ្យ ហេរី ក្រឡេកឃើញ រហ័សរេកែវភ្នែកគេចភ្លាម ទាំងថ្ពាល់ឡើងក្រហមព្រឿងៗ ព្រោះភាពអៀនខ្មាស និងភ្ញាក់ព្រើត បេះដូងលោតញាប់ស្អេក ពេលគេដើរមកដាក់បង្គុយនៅចុងពូក ជិតកន្លែងដែលនាងកំពុងឈរច្រិមច្រុម ព្រមទាំងហុចកូនកន្សែងឲ្យនាង៖
«ជូតសក់»
«...» ហេរី ខាំបបូរមាត់តិចៗ ពេលគេប្រើឲ្យជូតសក់ លូកដៃទទួលយកកូនកន្សែងពីគេ មុននឹងឡើងទៅលុតជង្គង់នៅលើពូកពីក្រោយខ្នងគេ យកកូនកន្សែងជូតសក់សើមថ្នមៗ ទាំងបេះដូងលោតឌុកឌាក់ៗ។
«យប់មិញគេងលក់ស្រួលទេ?»
«ចាស ស្រួល» ទោះមិនស្រួល ក៏ត្រូវស្រួលដែរ ព្រោះខ្លាចថាមិនស្រួល គេខឹង ស្ដីឲ្យ ហើយក៏បើកភ្នែកធំៗប្រហោងពោះ ពេលគេចាប់ទាញដៃនាងឲ្យដួលធ្លាក់ចូលមកក្នុងរង្វង់ដៃរបស់គេ និងញោចចុងមាត់សួរ៖
«ស្រួលខ្លាំង?»
«អឺ ចាសខ្លាំង»
«ខ្ញុំមិនទាន់ធ្វើអីផង ឯងស្រួលខ្លាំងដល់ថ្នាក់ហ្នឹងហើយ?»
YOU ARE READING
♡នរកជីវិត♡
Любовные романыគេហាមហេីយ ហាមទៀត តែប៉ាម៉ាក់មិនស្ដាប់ នៅតែរឹងមានះ ចង់យកក្មេងស្រីដែលមានជំងឺប្រសៃប្រសាទនោះ មកធ្វេីជាកូនចិញ្ចឹម ទាំងដែលក្មេងនៅក្នុងមណ្ឌលកុមារកំព្រាច្រេីនណាស់ ប៉ាម៉ាក់ចង់យកក្មេងម្នាក់ណាមកចិញ្ចឹមក៏បាន លេីកលែងតែក្មេងឈ្មោះ សិង្ហ ហេរី ដែល ចូវ ជីមីន មិនយល់ស្រ...