ភាគទី៦១🖤

205 2 0
                                    

«អ្ហាយ៎ អ្នកប្រុស ហិហិហិ» ហេរី ស្រែកលាយឡំសំឡេងសើចកក្អឹក ហាក់ដូចសប្បាយរីករាយណាស់ ពេលអ្នកប្រុស ចូវ លូនចូលមកក្នុងភួយដែលនាងកំពុងឃ្លុំ ថើបគ្រញិចញីញក់រាងកាយនាងប្រឡែង ធ្វើឲ្យនាងរសើប ខំប្រឹងរើបម្រះ ស្ទុះក្រោកចេញពីក្នុងភួយ តែគេក៏រហ័សស្ទុះក្រោកតាម លូកដៃក្រសោបចង្កេះនាងជាប់ មុននឹងចាប់ផ្ដួលឲ្យដេកវិញ ហើយឡើងទ្រោបពីលើ។
«អ្នកប្រុស» ហេរី ហៅទាំងញញឹមអឹមអៀន ស្របពេលអ្នកប្រុស ចូវ ឱនមុខសង្ហាចុះមកជិតមុខនាង ជិតរហូតនាងទទួលដឹងដល់ខ្យល់ដង្ហើមក្ដៅគគុកចេញពីច្រមុះគេស្រោចស្រពមកលើថ្ពាល់ ធ្វើឲ្យថ្ពាល់ទាំងសងខាងរបស់នាងប្រែជាក្រហមព្រឿងៗ ខណៈដែលកែវភ្នែកគេសម្លឹងចំមុខនាងមិនព្រិច។
«ឯងចង់ឲ្យខ្ញុំសុំរៀបការ?»
«ចាស» ហេរី តបទាំងភ័យផង អរផង រំភើបផង បេះដូងលោតស្ទើរផ្ទុះចេញក្រៅទ្រូង។
«រៀបការមិនមែនជារឿងត្រូវលេងសើច» គេស្រលាញ់នាង គេចង់រៀបការជាមួយនាង តែក៏ចង់ឲ្យនាងពិចារណា និងគិតឲ្យច្បាស់លាស់ មុននឹងសម្រេចចិត្តឆ្លើយយល់ព្រមរៀបការជាមួយគេ ព្រោះរឿងរៀបការ មិនមែនជាល្បែងក្មេងលេង។
«ខ្ញុំដឹង»
«ដឹងហើយ ហេតុអីមិនគិតសិន ឬឯងមិនខ្លាចសម្រេចចិត្តខុសទេ?»
«មិនខ្លាចទេ»
«មិនខ្លាច?»
«ចាស មិនខ្លាច»
«ហេតុអីមិនខ្លាច?»
«ព្រោះខ្ញុំស្រឡាញ់អ្នកប្រុស ព្រោះខ្ញុំជឿជាក់ថាអ្នកប្រុសជាមនុស្សល្អ ជឿថាអ្នកប្រុសនឹងមិនធ្វើឲ្យខ្ញុំឈឺចាប់ ខ្ញុំមិនខ្លាចនឹងរៀបការជាមួយអ្នកប្រុសទេ តែបើខ្ញុំខ្លាច គឺខ្លាចថាជាតិនេះមិនបានរៀបការជាមួយបុរសល្អដូចជាអ្នកប្រុសទៅវិញទេ» ហេរី ប្រាប់ពីហេតុផលយ៉ាងក្បោះក្បាយ ស្របពេលយកបាតដៃអង្អែលថ្ពាល់គេថ្នមៗ លើស្លាកស្នាមមួយឆ្នូត ដែលនាងធ្លាប់បានយកកូនកាំបិតឆូតមុខគេ កាលពីនាងនៅតូច វាបានបន្សល់ទុកស្លាកស្នាមលើមុខគេដល់ពេលបច្ចុប្បន្ន។
ពាក្យសម្ដីរបស់ក្មេងតូច ធ្វើឲ្យកំលោះចាស់រំភើបញាប់ញ័រពេញបេះដូងហើយ ចង់ញញឹមណាស់ តែប្រឹងទប់មិនញញឹម ខំធ្វើមុខស្មើ។
«ឯងទើបតែរៀបរាប់ប្រាប់ខ្ញុំមុននេះ តាំងពីតូចដល់ធំ ខ្ញុំបិទសិទ្ធសេរីភាពឯង ចូលចិត្តចាប់កំហុសឯង ចូលចិត្តស្ដីបន្ទោសឲ្យឯង ឯងថែមទាំងថាស្អប់ខ្ញុំ ហើយចង់រត់ទៅបួសទៀត មិនប៉ុន្មាននាទីក៏ក្រឡាស់សម្ដី?»
«សម្ដីមនុស្សខឹងម៉េចនឹងអាចយកជាការ ម្យ៉ាងទៀតខ្ញុំស្រវឹងចេះតែនិយាយផ្ដេសផ្ដាសទៅ អ្នកប្រុសកុំទុកក្នុងចិត្តអី ដឹងត្រឹមតែថាខ្ញុំស្រលាញ់អ្នកប្រុសជាការពិត គឺបានហើយ រឿងផ្សេងអ្នកប្រុសកុំចាប់អារម្មណ៍» ហេរី លើកដៃទាំងសងខាងតោងកគេ ពេលនេះមិនដឹងថានាងនៅស្រវឹង ឬមកពីដឹងចិត្តគេ ទើបក្លាហាន មិនខ្លាចគេបែបនេះ នៅសារភាពថាស្រឡាញ់គេ ម្ដងហើយ ម្ដងទៀត ពេញៗមាត់។
«ឯងស្រវឹងនិយាយផ្ដេសផ្ដាស តែខ្ញុំជាមនុស្សគិតច្រើន»
«អ្នកប្រុសគិតច្រើនធ្វើអី នាំតែឆាប់ចាស់ទេ ពេលនេះអ្នកប្រុសក៏អាយុច្រើនហើយ គួរតែប្រញាប់រៀបការ ឯណាចិញ្ចៀន? យកចេញមក ពាក់ឲ្យខ្ញុំ លឿនៗអ្នកប្រុស...អុប៎» ហេរី តឿនយ៉ាងគួរឲ្យក្នាញ់ ធ្វើឲ្យអ្នកប្រុស ចូវ សែនគ្រឺតទប់ចិត្តមិនបាន ឱនបឺតជញ្ជក់ញក់ញីបបូរមាត់តូចច្រមិចខ្លាំងៗ ធ្វើឲ្យក្មេងតូចដំបូងរាងភាំង តែត្រូវគេថើបបានបន្តិច ក៏ថើបតបវិញយ៉ាងរោលរាល។
«អ្ហឹម...» ជីមីន គ្រហឹមដោយការពេញចិត្ត ជ្រៀតជ្រែកអណ្ដាតចូលទៅប្រឡែងលេងជាមួយអណ្តាតនាងយ៉ាងក្ដៅគគុក ស្របពេលលូកដៃប្រឡេះឡេវអាវនៅលើខ្លួននាងចេញម្ដងមួយគ្រាប់ៗ រហូតប្រឡេះដល់គ្រាប់ឡេវចុងក្រោយ នាងក៏ចាប់ដៃគេជាប់ ដង្ហើមនាងផ្ដើមដង្ហក់ ដើមទ្រូងផើតផតៗ ហាក់ដូចមានការភ័យខ្លាច និងស្ទាក់ស្ទើរ ទើបគេខ្សឹបៗដាក់បបូរមាត់
«ប្រគល់វាឲ្យខ្ញុំ ឯងនឹងបានគ្រប់យ៉ាងដែលឯងត្រូវការ»
«រួមទាំងអ្នកប្រុសពាក់ចិញ្ចៀនឲ្យខ្ញុំ ហើយសុំខ្ញុំរៀបការ?»
«ប្រាកដណាស់»
«បាន! ខ្ញុំព្រម អ្នកប្រុសស្រាតសម្លៀកបំពាក់ខ្ញុំឲ្យអស់ទៅ»

♡នរកជីវិត♡Where stories live. Discover now