ជីមីន ងេីបមុខសង្ហាឡេីងពីត្រចៀកនាងក្រមុំតូច ស្របពេលចុងមាត់គេញោចបន្តិច តែមិនបានញញឹម ចំណែកអ្នកដែលត្រូវគេយករឿងអាម៉ាស់កាលពីអតីតមកសួរចំអកបង្អាប់ ថែមទាំងដៃរបស់គេស្ទាបអង្អែលកំប៉េះគូទនាងទៀតនោះ ភ័យញាក់ញ័រ អៀនស្ទេីរតែសន្លប់។
ហេរី ខាំមាត់ មុខក្រហមងាំង ហេីយពេលមនុស្សដែលនាងខ្លាចដកដៃឈប់អង្អែលគូទនាង ក៏ឈ្ងោកមុខរហ័សរត់ចុះកាំជណ្ដេីរយ៉ាងលឿន ខណៈដែលគេងាកតាមមេីលដោយទឹកមុខស្មេី មុននឹងដេីរទៅបន្ទប់របស់គេ ទាំងមិនដឹងថាហេតុអីទេីបគេធ្វេីបែបនេះ?
ស្អប់នាង តែចង់លូកលាន់នាង?ថ្ងៃថ្មី...
ដោយសារថ្ងៃនេះ គឺជាថ្ងៃសម្រាកចុងសប្ដាហ៍ ទាំងក្រុមហ៊ុន និងសាលារៀន សុទ្ធតែឈប់សម្រាក បុគ្គលិកក្រុមហ៊ុន និងសិស្សសាលាភាគច្រេីន បន់ឲ្យតែដល់ថ្ងៃសម្រាកទេ ប៉ុន្តែសម្រាប់នាងក្រមុំ ហេរី ដែលកំពុងដេកឃ្លុំភួយនៅលេីពូក មិនចង់ឲ្យមានថ្ងៃឈប់សម្រាកឡេីយ។
ព្រោះឲ្យតែដល់ថ្ងៃសម្រាកចុងសប្ដាហ៍ពេលណា នាងត្រូវឃុំឃាំងខ្លួនឯងនៅក្នុងបន្ទប់ តាំងពីព្រឹក រហូតដល់យប់ គ្មានអ្នកណាបិទសិទ្ធនាងមិនឲ្យដេីរចេញក្រៅបន្ទប់ទេ តែមកពីនាងខ្លាចមិនហ៊ានចេញ កាន់តែគិតដល់រឿងយប់មិញ កាន់តែខ្លាចរួញបាក់ស្បាតលេីសមុន១០០ដង។
«ភ្លេចទៅ សុំអង្វរភ្លេចទៅ» ហេរី ធ្មេចភ្នែក គ្រវីក្បាលខ្លាំងៗ ព្យាយាមរលាស់រូបភាពដែលគេយកដៃមកស្ទាបអង្អែលគូទនាង សួរនាំរឿងដែលនាងខ្លាចគេដល់រាគនោមដាក់ខោ ចេញពីក្នុងខួរក្បាល ប៉ុន្តែរលាស់មិនចេញ រឿងនេះតោងជាប់ខួរស្អិត ធ្វេីឲ្យនាងនឹកគិតពីវាគ្រប់វិនាទី។
«ធ្វេីម៉េចទៅ? ខ្ញុំមិនអាចបំភ្លេចបានទេ» ហេរី ស្ទុះក្រោកអង្គុយ យកដៃទាំង២ខ្ទប់មុខដោយការពិបាកចិត្ត នាងកំពុងតែខ្លាចគេស្រាប់ផង ដល់គេមកលូកលាន់អ៊ីចឹងទៀត កាន់តែខ្លាច នាងគ្មានភាពក្លាហានសូម្បីតែ០.១% ដេីម្បីប្រឈមមុខនឹងគេ។
តុក/ តុក/ តុក/
ខណៈនោះសំឡេងគោះទ្វារបន្ទប់ក៏បន្លឺឡេីង។
ហេរី ឮសំឡេងគោះទ្វារ មិនដឹងថាអ្នកណាមានការអីជាមួយនាងទាំងព្រឹកទេ? តែក៏ព្រមចុះពីលេីពូក ដេីរទៅបេីកទ្វារ៖
ក្រាក...
អ្នកគោះទ្វារបន្ទប់នាង គឺជាស្រីបម្រេីនៅក្នុងភូមិគ្រឹះ។
«អ្នកប្រុសហៅអ្នកនាងឲ្យទៅបន្ទប់សៀវភៅ»
«ចាស?» ហេរី បេីកភ្នែកធំៗ ដោយការភ្ញាក់ផ្អេីល ពេលឮស្រីបម្រេីប្រាប់ ខំបន់ស្រន់នៅក្នុងចិត្ត សុំឲ្យត្រចៀកនាងស្ដាប់ច្រឡំ សម្ដីស្រីបម្រេីមិនមែនមានន័យដូចដែលនាងឮទេ ប៉ុន្តែបេះដូងនាងលោតស្ទេីរផ្ទុះចេញក្រៅ ពេលឮស្រីបម្រេីនិយាយបញ្ជាក់ម្ដងទៀត៖
«អ្នកប្រុសនៅក្នុងបន្ទប់សៀវភៅ គាត់ប្រេីឲ្យខ្ញុំមកហៅអ្នកនាងទៅបន្ទប់សៀវភៅឥឡូវនេះ»
«ហៅទៅធ្វេីអី មានដឹងទេ?» ហេរី សួរដេញដោល ទាំងភ័យញ័របបូរមាត់ទទ្រេីក ដៃជេីងត្រជាក់អស់ហេីយ ខ្លាចណាស់ អៀនណាស់។
«មិនដឹងទេអ្នកនាង» ស្រីបម្រេីគ្រវីក្បាលតិចៗ ព្រោះពិតជាមិនដឹងអីមែន អ្នកប្រុសប្រេីឲ្យធ្វេីអី ក៏ធ្វេីតែតាមបញ្ជាអ្នកប្រុស មិនហ៊ានសួរនាំរកហេតុផលឡេីយ។
ហេីយបន្ទាប់ពីស្រីបម្រេីដេីរចេញ ហេរី ក៏ប្រញាប់ប្រញាល់ចូលទៅក្នុងបន្ទប់ទឹក ដេីម្បីងូតទឹក មុននឹងស្លៀកពាក់រៀបចំខ្លួនឲ្យរៀបរយទៅបន្ទប់សៀវភៅ។ក្នុងបន្ទប់សៀវភៅ...
នាងក្រមុំតូចគ្រងរ៉ូបពណ៌ខ្មៅ កមូល ដៃវែង សម្រុងក្រោមក្បាលជង្គង់បន្តិច សក់ក្រងធូរៗ និងទម្លាក់មកលេីថ្ងាសប៉ុន្មានសរសៃ បេីកទ្វារដេីរចូលមកក្នុងបន្ទប់សៀវភៅលបៗ ដោយឫកពាខ្លបខ្លាច។
បេះដូងនាងចាប់ផ្ដេីមញាប់ញ័ររង្គោះរង្គេីដូចត្រូវព្យុះបោកបក់ទៀតហេីយ ពេលឃេីញកំលោះសង្ហាពាក់អាវសឺមីដៃវែងពណ៌ស កតាំង ស្លៀកខោជេីងវែងពណ៌ខ្មៅ អង្គុយនៅលេីសាឡុងស្បែកពណ៌ខ្មៅ កំពុងឈ្ងោកអានសៀវភៅនៅក្នុងដៃ នាងឃេីញសៀវភៅជាច្រេីនត្រូវរេីចេញពីទូ ដាក់គរពង្រាយពេញលេីឥដ្ឋ ហេីយក៏ដេីរយឺតៗ ទៅឈរចំពោះមុខគេ។
«មនុស្សចាស់កំពុងអង្គុយ ឯងឈរលេីក្បាលមនុស្សចាស់?» ជីមីន ស្ដីបន្ទោស ទាំងមិនងេីបមុខឡេីងពីសៀវភៅសម្លឹងមុខនាង ប៉ុន្តែនាងដឹងថាគេស្ដីឲ្យ ទេីបរហ័សអង្គុយបត់ជេីងនៅលេីឥដ្ឋភ្លាម និងនិយាយទាំងសំឡេងញ័រភ័យ៖
«ស្រីបម្រេីប្រាប់ថាហៅខ្ញុំ»
«ឈ្លេីយ!» ជីមីន គំហកយ៉ាងកាច ព្រោះនាងនិយាយគ្មានក្បាលកន្ទុយឆ្កុយៗ ធ្វេីឲ្យនាងកាន់តែភ័យខ្លាច ឈ្ងោកមុខចង់ដល់ឥដ្ឋ៖
«អឺ សុំទោស»
«សុំទោសអ្នកណា? ឆ្កែ?»
ខុសទៀត?
![](https://img.wattpad.com/cover/350178499-288-k351779.jpg)
YOU ARE READING
♡នរកជីវិត♡
Romanceគេហាមហេីយ ហាមទៀត តែប៉ាម៉ាក់មិនស្ដាប់ នៅតែរឹងមានះ ចង់យកក្មេងស្រីដែលមានជំងឺប្រសៃប្រសាទនោះ មកធ្វេីជាកូនចិញ្ចឹម ទាំងដែលក្មេងនៅក្នុងមណ្ឌលកុមារកំព្រាច្រេីនណាស់ ប៉ាម៉ាក់ចង់យកក្មេងម្នាក់ណាមកចិញ្ចឹមក៏បាន លេីកលែងតែក្មេងឈ្មោះ សិង្ហ ហេរី ដែល ចូវ ជីមីន មិនយល់ស្រ...