ភាគទី២៩🖤

484 6 1
                                        

«អ្ហា៎យយយ កុំ កុំអ្នកប្រុស កុំធ្វើបែបនេះ អ្ហឹកៗ» ហេរី ស្រែកយំទាំងញ័រភ័យ ស្លុតស្លន់ ពេលស្បង់ចីវរនៅលើខ្លួន ត្រូវគេចាប់ទាញកន្រ្តាក់ហែកមួយទំហឹង ទាំងមិនខ្លាចបាប ថែមទាំងឱនថើបឈ្មុសឈ្មុលប្រឡោះកនាងឆ្វេងស្ដាំយ៉ាងកំរោល នាងខំផ្អៀងកគេច លើកដៃរុញច្រានគេចេញ ប៉ុន្តែអ្នកប្រុសទំនើងមិនព្រមបញ្ឈប់ រុញផ្ដួលរាងកាយនាងឲ្យដេកទៅលើកៅអីមួយទៀត ដោយមានរាងកាយគេតាមទៅទ្រោបពីលើ។
«ទីនេះជាអារាម ជាកន្លែងធម៌អាថ៌ សុំអ្នកប្រុសកុំធ្វើអីផ្ដេសផ្ដាស អ្ហឹកៗ» ហេរី ព្យាយាមរើបម្រះ ស្រែកដាស់សតិគេក្រែងអាចភ្ញាក់រឭក ដឹងបុណ្យ ដឹងបាប ដឹងថាទីនេះ គឺជាទីណា ទោះបីចេញពីក្នុងអារាមមកដល់ខាងក្រៅ តែក៏ឋិតនៅបរិវេណអារាមនៅឡើយ។
«ស្បង់ចីវរខ្ញុំនៅចាប់ហែក ទៅខ្វល់អីគ្រាន់តែរំលោភក្មេងក្បាលរឹងនៅក្នុងអារាម?» ជីមីន តបទាំងមិនងើបមុខចេញពីប្រឡោះកនាង ថើបត្រដុសបបូរមាត់ខ្លាំងៗ រហូតស្បែកកសខ្ចីក្រហមងាំង បើគេខ្លាចបាប ខ្លាចធ្លាក់នរក ចិត្តនាងចង់បួស គេច្បាស់ជាមិនហ៊ានហាមឃាត់ទេ គ្រាន់តែគេហាមមិនឲ្យនាងបួស គេបាបបាត់ទៅហើយ ប៉ុន្តែរឿងធ្លាក់នរកជារឿងស្លាប់ទៅ ពេលនេះគេនៅរស់ គេចង់មាននាងរស់ក្បែរ ឲ្យតែពេលនៅរស់មាននាងកំដរក្បែរដល់ដង្ហើមចុងក្រោយ ទោះស្លាប់ទៅធ្លាក់នរកប៉ុន្មានជាន់ក៏គេព្រម។
«រំលោភគឺជាអំពើបាប អ្នកប្រុសកុំប្រព្រឹត្តអំពើបាបអី សម្មាសម្ពុទ្ធ» ហេរី លើកដៃសំពះធ្វើដូចខ្លួនឯងជាដូនជី ទាំងដែលមិនទាន់បានបួសផង ធម៌ជ្រាបចូលពេញខ្លួន ធ្វើឲ្យអ្នកដែលកំពុងថើបឈ្មុសឈ្មុលប្រឡោះកនាង ខាំធ្មេញក្រតៗ មួម៉ៅខឹងក្នាញ់ស្ទើរក្លាយជាឆ្កួត នាងស្លៀកស្បង់ចីវរមិនទាន់គ្រប់គ្រាន់ នៅមកសូត្រសម្មាសម្ពុទ្ធដាក់គេទៀត?
«សម្មាសម្ពុទ្ធហ្អេស៎?» ជីមីន ចាប់ដៃទាំងសងខាងដែលនាងកំពុងសំពះ លើកដាក់ទៅលើក្បាលនាង សង្កត់ជាប់ត្រឹមតែដៃម្ខាងរបស់គេ មុននឹងឱនបឺតជញ្ជក់ញក់ញីបបូរមាត់នាងដោយការគ្រឺតក្នាញ់ ធ្វើឲ្យនាងបើកភ្នែកធំៗ ខំងាកមុខគេច តែក៏ត្រូវគេយកដៃចាប់ចង្កាជាប់ និងច្របាច់មាត់នាងឲ្យហើប ស៊កអណ្ដាតចូលទៅគ្រវាសពាសពេញប្រអប់មាត់តូចច្រមិច។
«អ្ហឹម...ៗ» ហេរី ខំប្រឹងស្រែកក្នុងបំពង់ក ដើម្បីឲ្យគេដកបបូរមាត់ចេញ ជើងទាំងសងខាងរបស់នាងលើកទធាក់បម្រះ ហើយក៏ត្រូវគេឆ្លៀតឱកាសជ្រៀតជ្រែកខ្លួនចូលប្រឡោះភ្លៅនាង ធ្វើឲ្យនាងកាន់តែញ័រភ័យ ព្រោះកាន់តែនាងរមួលខ្លួនពើតពើងបម្រះ ហុចផលឲ្យផ្នែកពាក់កណ្ដាលខ្លួនប៉ះពាល់គ្នាយ៉ាងស្និទ្ធស្នាល។
«សឺត...អ្ហឹម...» ជីមីន ថ្ងួចថ្ងូរក្នុងបំពង់កទាំងអារម្មណ៍ស្រៀវស្រើប ស្របពេលត្រដុសរូតខោលើប្រឡោះភ្លៅនាងឡើងចុះៗ រាងកាយអង្រួនយោកយោល កាន់តែត្រដុស កាន់តែយោកអង្រួន អាច្រមក់ក្នុងខោកាន់តែជ្រួលច្របល់ច្រាស់ច្រាល់ បំប៉ោងមាឌស្ទើរប្រេះរូតខោ ត្រឹមយោកពីខាងក្រៅ មិនទាន់ជ្រៀតជ្រែកយោកយោលដល់ក្នុងផង គេក្ដៅស្រៀវស្ទើរឆ្កួតប៉ុណ្ណឹងហើយ ចុះទម្រាំបានចូលទៅទៀត?
ខណៈនោះគេក៏ដកបបូរមាត់ ដោះលែងបបូរមាត់នាងឲ្យមានសេរីភាព បន្ទាប់ពីបឺតជញ្ជក់បបូរមាត់នាងចង់ហើមជាំ។
«ប្រាប់ខ្ញុំម៉ោ ឯងនៅចង់បួសទៀតទេ?» ជីមីន ព្រមព្រលែងកដៃទាំងសងខាងរបស់នាង ក្ដាប់ប្រអប់ដៃទាំងសងខាងទ្រានកៅអីពូកជិតក្បាលនាង ឱនសួរទាំងធ្វើមុខកាច ស្របពេលនាងសម្លឹងមុខគេទាំងទឹកភ្នែកជ្រាបហូរចេញតាមកន្ទុយភ្នែក ព្រោះភាពភ័យខ្លាច។
«...» ហេរី គ្រវីក្បាលតិចៗ ឲ្យគេគិតថានាងលែងចង់បួសហើយ ទាំងការពិតចិត្តនាងនៅតែចង់បួស តែមិនហ៊ាននិយាយ ខ្លាចនិយាយទៅខុស ខ្លាចគេខឹង ខ្លាចគេធ្វើបាបបំពានរាងកាយ។
«ឈឺខ្លាំងទេ?» ជីមីន គិតថានាងលែងចង់បួសហើយ ទើបប្រែជាទន់ភ្លន់ យកដៃអង្អែលក្បាលនាងថ្នមៗ ហាក់ដូចជាចង់លួងលោម សំណួរគេសំដៅដល់ របួសនៅលើរាងកាយនាង ដែលត្រូវម្ដាយមីង និងប្អូនស្រីជីដូនមួយគេវាយធ្វើបាប ថែមទាំងត្រូវ យួយលិ ព្យាយាមសម្លាប់ ធ្វើឲ្យនាងភ័យស្លន់ស្លោរត់ទាំងត្រហេបត្រហបចេញពីមន្ទីរពេទ្យ តើអារម្មណ៍ពេលនោះនាងភ័យខ្លាចខ្លាំងយ៉ាងណា?
«ឈឺ ឈឺណាស់» ហេរី តបទាំងអួលដើម.ក ឆួលច្រមុះ ទឹកភ្នែកហូរចេញកាន់តែច្រើន ទោះមិនដឹងថាសំណួរគេសំដៅដល់អ្វី តែនាងគឺមានអារម្មណ៍ថាឈឺ ឈឺកាយ ឈឺចិត្ត ភ័យខ្លាច ហើយវាពិតជានឿយណាស់។
«ខ្ញុំមិនឲ្យអ្នកណាធ្វើបាបឯងទៀតទេ ឯងជឿជាក់លើខ្ញុំទេ?» ជីមីន ចាប់ប្រអប់ដៃនាងម្ខាងមកផ្អឹបនឹងដើមទ្រូង ហាក់ដូចជាចង់ឲ្យនាងស្ទាបបេះដូងគេ ស្របពេលនាងសម្លឹងចំកែវភ្នែកគេទាំងកែវភ្នែករលីងរលោងញ័រទទ្រើក និងហៅគេខ្សឹបៗទាំងរំជួលចិត្ត៖
«អ្នកប្រុស...»
«ត្រលប់ទៅផ្ទះយើងវិញ»
«ផ្ទះយើង?»
«មែនគឺផ្ទះយើង ឈប់គិតថាឯងគ្មានអ្នកណា ឈប់គិតថាឯងមានតែម្នាក់ឯងនៅលើលោកនេះ ព្រោះឯងនៅមានខ្ញុំ បើឯងគិតថាពិភពលោកទាំងមូលបោះបង់ឯងចោល សុំចងចាំថាមានខ្ញុំម្នាក់ ដែលត្រូវការឯង ហើយនឹងគ្មានថ្ងៃបោះបង់ឯងចោលដាច់ខាត»

♡នរកជីវិត♡Where stories live. Discover now