សំណួរសួរចេញពីបបូរមាត់សិចស៊ីមានមន្ដស្នេហ៍របស់គេ ធ្វើឲ្យថ្ពាល់ប៉ោងៗទាំងសងខាងរបស់នាងក្រមុំ ឡើងក្រហមព្រឿងៗ លេបទឹកមាត់ក្អឹកៗ បបូរមាត់ញ័រប៉ប៉ប់ កែវភ្នែកព្រិចញាប់ៗ ព្រោះភាពអៀនខ្មាស ខណៈដែលចង្វាក់បេះដូងលោតខុសប្រក្រតី ដៃជើងត្រជាក់ញ័រភ័យ ធ្វើខ្លួនមិនត្រូវ។
ហេតុអីគេសួរនាងបែបនេះ?
«...» ហេរី ស្ងៀមស្ងាត់ ខាំមាត់ឈ្ងោកមុខចុះ គ្មានចម្លើយឲ្យសំណួរដែលគេសួរ ស្របពេលគេញោចចុងមាត់ ឱនមុខសង្ហាទៅជិតៗមុខនាង ជិតទាល់តែថ្ងាសទល់ថ្ងាស ចំណែកដៃដែលក្រសោបចង្កេះនាង ក៏ទាញចូលមកកៀកគេកាន់តែស្និទ្ធស្នាល៖
«កន្ធែកឲ្យខ្ញុំទេ?» ជីមីន សួរខ្សឹបៗឲ្យឮតែ២នាក់ ចង់ថើបមាត់នាង តែនាងរហ័សងាកមុខគេច និងយកដៃរុញដើមទ្រូងគេចេញតិចៗ ព្រោះអៀនខ្មាសផង ភ័យខ្លាចអ្នកបម្រើឃើញផង។
«អឺ អ្នកប្រុសប្រាប់ថា ប្រាប់ថានឹងនាំខ្ញុំចេញក្រៅ» ហេរី រឭកកុំឲ្យគេភ្លេច ពេលនៅក្នុងបន្ទប់ទឹក គេប្រាប់ឲ្យនាងតែងខ្លួនស្អាតៗ ល្ងាចបន្តិចនាំនាងចេញក្រៅ ឥឡូវក៏រសៀលជ្រាលជ្រេហើយ។
«បង្វែររឿង?» គេកំពុងតែសួររឿងនាងព្រមកន្ធែកជើងឲ្យគេទេ គេរង់ចាំចម្លើយនេះ តែនាងមិនព្រមឆ្លើយ បែរជាបន្លប់ចូលរឿងផ្សេង ស្មានថាអាចបន្លប់គេឲ្យភ្លេចរឿងកន្ធែកងាយ?
«អ្នកប្រុសឆាប់ទៅៗ ល្ងាចហើយ» ហេរី ចាប់ទាញដៃគេចេញពីចង្កេះ មុននឹងនាំខ្លួនស្ទុះក្រោកពីលើភ្លៅប្រុសកំលោះ និយាយតឿនទាំងបេះដូងញ័ររញ្ជួយ ហើយក៏រត់ចេញទៅចាំគេនៅខាងក្រៅមុន ទើបគេក្រោកដើរតាមទៅទាំងសង្រ្គឺតធ្មេញក្នាញ់។
ហេរី ឈររង់ចាំគេនៅជិតទ្វាររថយន្ដទំនើបលែមបូហ្គីនីពណ៌ខ្មៅរលើប ហើយពេលឃើញគេបើកទ្វារចូលទៅអង្គុយនៅកន្លែងបញ្ជាចង្កូត នាងក៏ចូលទៅអង្គុយនៅលើកៅអីជិតគេ បិទទ្វារឡាន និងពាក់ខ្សែក្រវាត់សុវត្ថិភាព។
«ឯងមិនចង់ដឹងថាខ្ញុំនាំទៅណាទេ?» ជីមីន បើកឡានចាកចេញពីភូមិគ្រឹះប្រហែលមួយសន្ទុះហើយ តែមិនឮនាងក្រមុំតូចដែលអង្គុយក្បែរសួរនាំអី ទើបសួរនាងវិញ ទាំងមិនងាកសម្លឹងមុខនាង។
«ចង់ តែមិនហ៊ានសួរ» ហេរី ខ្លាចថាសួរទៅ ត្រូវគេស្ដីបន្ទោស ម្យ៉ាងទៀតរឿងដែលកើតឡើងថ្ងៃនេះ ធ្វើឲ្យនាងមានការអៀនខ្មាស និងកាន់តែខ្លាចមិនហ៊ានប្រឈមមុខ ឬនិយាយជាមួយគេ ដូច្នេះស្ងៀមស្ងាត់ល្អជាង។
«ខ្លាចខ្ញុំស៊ីឯង?» ជីមីន សួរទាំងញឹមៗនៅចុងមាត់ ស្របពេលដៀងកន្ទុយភ្នែកមើលនាងមួយដង្ហើម នាងកំពុងតែអង្គុយខ្ជឹបបបូរមាត់ ឈ្ងោកមុខចុះ និងបន្ទាប់ពីនោះគេក៏ផ្ដោតអារម្មណ៍ទៅលើការបើកបរតែម្យ៉ាង។
YOU ARE READING
♡នរកជីវិត♡
Lãng mạnគេហាមហេីយ ហាមទៀត តែប៉ាម៉ាក់មិនស្ដាប់ នៅតែរឹងមានះ ចង់យកក្មេងស្រីដែលមានជំងឺប្រសៃប្រសាទនោះ មកធ្វេីជាកូនចិញ្ចឹម ទាំងដែលក្មេងនៅក្នុងមណ្ឌលកុមារកំព្រាច្រេីនណាស់ ប៉ាម៉ាក់ចង់យកក្មេងម្នាក់ណាមកចិញ្ចឹមក៏បាន លេីកលែងតែក្មេងឈ្មោះ សិង្ហ ហេរី ដែល ចូវ ជីមីន មិនយល់ស្រ...
