ជីមីន លូកដៃទាំងសងខាងក្រសោបកញ្ចឹងកនាងជាប់ មិនឲ្យងាកគេចបាន មុននឹងឱនទម្លាក់បបូរមាត់គេលើបបូរមាត់នាង បឺតជញ្ជក់ថ្នមៗ ជ្រៀតជ្រែកអណ្ដាតដួសដងយកភាពផ្អែមល្ហែម ស្របពេលនាងបើកភ្នែកធំៗភ្ញាក់ផ្អើល លើកដៃរុញច្រានស្មាគេចេញតិចៗ ឲ្យដកបបូរមាត់ តែច្រានគេចេញមិនបានសម្រេច។
ហេតុអីថើបនាងទៀតហើយ?
«អ្ហឹម...» ជីមីន គ្រហឹមក្នុងបំពង់ក មិនត្រឹមតែមិនដកបបូរមាត់ បន្តបឺតជញ្ជក់បបូរមាត់នាងពីផ្អែមល្ហែមប្រែក្លាយជារោលរាល ចាប់ផ្ដួលរាងកាយនាងឲ្យដេកនៅលើអង្រឹង ឡើងទ្រោបពីលើ ធ្វើឲ្យនាងញ័រភ័យព្យាយាមបម្រះ តែដៃទាំងសងខាងដែលនាងខំរុញច្រានគេចេញ ក៏ត្រូវគេចាប់សង្កត់ផ្អឹបជាប់នឹងអង្រឹង និងសន្សឹមៗស៊កម្រាមដៃគេចូលម្រាមដៃនាង ក្ដាប់យ៉ាងណែន។
ជីមីន បឺតជញ្ជក់បបូរមាត់នាងយ៉ាងយូរ យូរទាល់តែនាងទន់ខ្លួនល្អូក លែងមានកម្លាំងបម្រះប្រឆាំងតវ៉ា បានត្រឹមដេកស្ងៀមៗ ទាំងបេះដូងលោតឌុកឌាក់ៗភ័យខ្លាច ក្រោមល្វែងទ្រូងប្រុសចាស់ទំនើង។
បន្ទាប់ពីបឺតជញ្ជក់បបូរមាត់ក្មេងតូចឆ្អែតហើយ ទើបគេព្រមដោះលែងបបូរមាត់ក្មេងតូចឲ្យមានសេរីភាព តែទម្រាំគេព្រមដក ក្មេងតូចបិះនឹងសន្លប់ទៅហើយ ព្រោះខ្លាចផង ដកដង្ហើមមិនចេញផង។
«អ្នកប្រុស...» ហេរី ហៅគេទាំងបបូរមាត់ញ័រភ័យ សម្លឹងមុខគេទាំងកែវភ្នែករលីងរលោង មុខគេឱនមកជិតមុខនាង កែវភ្នែកគេសម្លឹងចំកែវភ្នែកនាងមិនព្រិច ចុងមាត់គេញោចតិចៗ តែមិនមែនញោចញញឹម។
យប់ងងឹត នៅលើកញ្ចុះបំភ្លឺដោយពន្លឺពណ៌ពងមាន់ព្រាលៗ ជះចេញពីកូនអំពូលតូចមួយ ស្ងប់ស្ងាត់ គ្មានសំឡេងអ្វីមករំខាន ក្រៅពីសំឡេងខ្យល់បក់លាយឡំសំឡេងខ្យល់ដង្ហើមរវាងនាងនិងគេ។
សក់ពណ៌ខ្មៅទន់រលាស់រលោងរបស់គេធ្លាក់គ្របថ្ងាស កែវភ្នែកគេមុតដូចមុខកាំបិត ច្រមុះស្រួច បបូរមាត់សិចស៊ី គេធ្វើឲ្យនាងខ្លាចផង អៀនផង ហាក់ដូចជាឈ្លក់វង្វេងផង អារម្មណ៍នាងពេលនេះកំពុងតែច្របូកច្របល់ បេះដូងនាងញាប់ញ័ររញ្ជួយ រាល់ពេលគេប៉ះពាល់ស្និទ្ធស្នាល។
(បងភ្លេចហើយមែនទេ ក្មេងនេះចង្រៃ ជាដើមហេតុធ្វើឲ្យប៉ាម៉ាក់បងស្លាប់)
កែវភ្នែកគេប្រែជារឹង មុខគេប្រែជាមាំ ពេលនឹកឃើញដល់សម្ដី អានលី ធ្មេញគេខាំក្រតៗ មុននឹងស្ទុះក្រោកអង្គុយ ស្របពេលនាងក្រមុំតូចក៏រហ័សស្ទុះស្ទាក្រោកតាម ទាំងទឹកមុខភិតភ័យមិនបាត់។
និងបន្ទាប់ពីនោះគេក៏ឈប់លូកលាន់នាង ស្ងាត់មិននិយាយអី នាងមិននិយាយ គេមិននិយាយ ទទួលទានអាហារស្ងាត់ៗ ម្នាក់ៗញ៊ាំតែប៉ុន្មានម៉ាត់ក៏ឆ្អែត អាហារដែលនៅសល់ជាច្រើនមុខ អ្នករត់តុក៏លើកយកទៅខ្ចប់ ដើម្បីឲ្យ ហេរី យកទៅចែកអ្នកសុំទាន និងក្មេងអនាថា តាមបំណងរបស់នាង។
YOU ARE READING
♡នរកជីវិត♡
Любовные романыគេហាមហេីយ ហាមទៀត តែប៉ាម៉ាក់មិនស្ដាប់ នៅតែរឹងមានះ ចង់យកក្មេងស្រីដែលមានជំងឺប្រសៃប្រសាទនោះ មកធ្វេីជាកូនចិញ្ចឹម ទាំងដែលក្មេងនៅក្នុងមណ្ឌលកុមារកំព្រាច្រេីនណាស់ ប៉ាម៉ាក់ចង់យកក្មេងម្នាក់ណាមកចិញ្ចឹមក៏បាន លេីកលែងតែក្មេងឈ្មោះ សិង្ហ ហេរី ដែល ចូវ ជីមីន មិនយល់ស្រ...
