ភាគទី៣៩🖤

397 5 0
                                        

ហេរី មិនត្រឹមតែយកដៃអង្អែលទះគូទគេទេ ថែមទាំងធ្វើសំឡេងបំពេលួងលោម ហាក់ដូចគេជាទារក ធ្វើឲ្យគេខាំសង្រ្គឺតធ្មេញក្រតៗ ព្យាយាមអត់ធ្មត់សង្កត់ចិត្ត ខឹងក៏ខឹង ហួសចិត្តក៏ហួស អស់សំណើចក៏អស់ គាំងគ្មានពាក្យវាចា មិនដឹងថានាងទៅរៀនលួងលោមបែបនេះពីណាមក?
ព្រះជាម្ចាស់អើយគេចង់ឆ្កួតហើយ!
«បានហើយៗ ឈប់លួង គេងទៅ» ជីមីន ចាប់ទាញដៃនាងចេញ មិនឲ្យអង្អែលទះគូទគេទៀត ទាំងឈឺក្នុងក្បាលខ្ទោកៗ លួងរបៀបនាងនេះ មិនមែនលួងឲ្យគេបាត់ខឹងទេ ប៉ុន្តែលួងឲ្យគេកាន់តែខឹងចង់ដាច់សរសៃឈាមខួរក្បាលស្លាប់។
«អឺ អ្នកប្រុសបាត់ខឹងខ្ញុំហើយ?» នាងទើបតែលួងបានមួយភ្លែតសោះ បាត់ខឹងលឿនយ៉ាងនេះ?
«អ្ហឹម» ជីមីន ធ្វើសំឡេងតបក្នុងបំពង់កទាំងហត់នឿយ ទោះនៅខឹង ក៏មិនឲ្យនាងដឹងថានៅ បើប្រាប់ថានៅ ខ្លាចនាងអង្គុយយកដៃទះគូទគេបំពេលួងលោមពេញមួយយប់ ឲ្យគេកើតឆ្កួត ហើយក៏ប្រែខ្លួនដេកបែរខ្នងដាក់នាង ធ្វើឲ្យនាងសម្លឹងមើលខ្នងគេទាំងមុខស្រពោន មានអារម្មណ៍ថាគេមិនទាន់បាត់ខឹងនាងទេ ព្រោះយប់នេះគេសោះអង្គើយព្រងើយកន្តើយដាក់នាង ខុសពីយប់ម្សិលមិញ ដែលគេដេកឱបនាងជាប់មិនលែង បើទោះបីនាងខ្លាចគេ តែនាងយល់ថានៅលើលោកនេះ គ្មានទីកន្លែងណាដែលធ្វើឲ្យនាងកក់ក្ដៅបេះដូង ដូចនៅក្បែរទ្រូងគេ ដេកស្ដាប់សំឡេងបេះដូងគេលោតបំពេនាងទេ។
ហេរី ផ្ដួលខ្លួនដេកថ្នមៗ នៅពីក្រោយខ្នងប្រុសកំលោះ នាងមិនដឹងថាខ្លួនឯងកើតអីទេ ពីមុនមកគឺច្បាស់ណាស់មិនធ្លាប់មានអារម្មណ៍បែបនេះ ចិត្តនាងដូចជារសាប់រសល់នៅមិនសុខ ទ្រូងឈឺអួលៗ ពេលគេព្រងើយកន្តើយដាក់ រាល់ពេលដែលគេធ្វើល្អ រាល់ពេលដែលគេនិយាយពាក្យសម្ដីផ្អែមល្ហែមមកកាន់នាង បេះដូងនាងគឺពោរពេញដោយក្ដីរំភើប។
(សុបិនល្អអ្នកប្រុស) ហេរី និយាយនៅក្នុងចិត្ត មុននឹងបិទភ្នែកសំងំដេក ហើយមិនយូរប៉ុន្មានក៏លង់លក់។
«ក្មេងល្ងង់» ជីមីន ប្រែខ្លួនមករកនាង ស្របពេលនាងដេកលក់ទៅហើយ ទើបគេទាញនាងមកឱប លើកភួយដណ្ដប់ឲ្យ និងថើបថ្ងាសនាងមួយខ្សឺត បន្ទាប់ក៏បិទភ្នែកដេក។

ព្រឹកថ្ងៃថ្មី...
ដួងព្រះអាទិត្យក្រហមឆ្អៅចាប់ផ្ដើមរះឡើងសន្សឹមៗ ជីមីន ភ្ញាក់ពីដំណេកមុនក្មេងតូច ឃើញក្មេងល្ងង់ដែលគេដេកឱបពេញមួយយប់នៅលង់លក់ស្រួល ទើបមិនចង់ដាស់ បណ្ដោយឲ្យដេកមួយឆ្អែតទៅ ហើយក៏ក្រោកចុះពីលើពូក ចូលបន្ទប់ទឹកងូតទឹក ចេញពីបន្ទប់ទឹកស្លៀកពាក់រៀបចំខ្លួន រួចរាល់ហើយបើកទ្វារដើរចេញពីក្នុងបន្ទប់ ចុះកាំជណ្ដើរទៅជាន់ខាងក្រោម ផឹកតែកាហ្វេអស់១ពែង ក៏បើកឡានទៅធ្វើការបាត់។
ហេរី ភ្ញាក់ឡើងមិនឃើញគេនៅក្នុងបន្ទប់ ក៏ធ្វើមុខសោកសៅស្រងូតស្រងាត់ ព្រោះដឹងថាគេនៅខឹងនាងមិនទាន់បាត់ ហើយក៏ប្រញាប់ប្រញាល់ងូតទឹកស្លៀកពាក់រៀបចំខ្លួនទៅរៀន។

ក្រុមហ៊ុនលក់ឡាន...
អ្នកកំលោះគ្រងឈុតគ្រ័រហ្សេពណ៌ខ្មៅ អង្គុយនៅតុធ្វើការ តែចិត្តមិនបាននៅកន្លែងធ្វើការទេ ភ្លឹកៗ នឹកគិតដល់តែក្មេងល្ងង់ទុយមុយនោះ រាល់ថ្ងៃគេស្រឡាញ់ស្ទើរលេបហើយ គ្មានដឹងខ្យល់អីសោះ ធ្វើឲ្យតែគេមួម៉ៅខឹង។
គេពិបាកចិត្តណាស់ ព្រួយចិត្តណាស់ ខ្លាចតែនាងមិនព្រមស្រឡាញ់គេវិញទេ ព្រោះរឿងស្នេហានេះមិនអាចបង្ខំ ម្យ៉ាងទៀតគេចាស់ នាងក្មេង គេអាយុបងនាងដល់ទៅជាង១០ឆ្នាំ បើនាងមិនស្រឡាញ់គេ ហើយទៅស្រឡាញ់ក្មេងប្រុសអាយុស្របាលៗនាង ឲ្យគេធ្វើម៉េច?
ជីមីន យកដៃច្រត់សៀតផ្កាគិត ខណៈនោះសំឡេងគោះទ្វារបន្ទប់ក៏បន្លឺឡើង មុននឹងលេខាប្រុសឈ្មោះ វឹនឡុង បើកទ្វារដើរចូលមក។
«ចុងសប្ដាហ៍នេះ មានធៀបអញ្ជើញលោកប្រធានចំនួន៣ ធៀបទី១គម្រប់ខួបក្រុមហ៊ុន ធៀបទី២បើកសម្ពោធក្រុមហ៊ុន ធៀបទី៣បើកសម្ពោធរីសត» វឹនឡុង ដាក់ធៀបអញ្ជើញទៅលើតុ។
«អ្ហឹម» ជីមីន ងក់ក្បាលតិចៗ ទទួលដឹងឮ និងដៀងភ្នែកមើលធៀបអញ្ជើញពណ៌ខុសៗគ្នាមួយដង្ហើម ទាំងដកដង្ហើមធំធុញទ្រាន់។

យប់...
ភូមិគ្រឹះត្រកូលចូវ
ជីមីន ចេញពីធ្វើការ ត្រលប់មកដល់ផ្ទះវិញ សួរស្រីបម្រើចង់ដឹងថា ហេរី ញ៊ាំបាយហើយឬនៅ? តែស្រីបម្រើប្រាប់ថានៅទេ តាំងពីចេញពីរៀនមក ហេរី ឡើងទៅសំងំនៅក្នុងបន្ទប់ ទើបគេប្រញាប់ឡើងទៅបន្ទប់ភ្លាម។
ក្រាក...
ជីមីន យកដៃរុញទ្វារបើក ដើរចូលមកដល់ក្នុងបន្ទប់ ក៏អត់ភ្ញាក់ផ្អើលដោយការព្រួយបារម្ភមិនបាន ពេលឃើញ ហេរី អង្គុយត្របោមក្បាលជង្គង់នៅកណ្ដាលពូក យំអណ្ដឺតអណ្ដកដង្ហក់ដង្ហើម៖
«អ្ហឹក...ៗ»
«អ្នកណាធ្វើអីឲ្យឯងយំហើមភ្នែក ប្រាប់ខ្ញុំម៉ោ» ជីមីន ឡើងទៅលើពូកជិតនាង យកដៃក្ដោបចង្កួយស្មាទាំងសងខាងរបស់នាងអង្រួនសួរដោយការព្រួយបារម្ភ ខ្លាចថាញាតិរបស់គេមកធ្វើបាបនាង តែឮចម្លើយនាងហើយចង់ដាច់ផ្ងារ៖
«ខ្ញុំ អ្ហឹកៗ ខ្ញុំអានប្រលោមលោក តួប្រុសធ្វើបាបតួស្រីពេក អ្ហឹកៗ»
«ឯងកុំថ្មីមួយថ្ងៃបានទេ ហេរី?»
«តួប្រុសម៉េចក៏អាចហួសហេតុដូច្នេះ? ខ្ញុំនឹងយកសៀវភៅទៅដុតសម្លាប់តួប្រុស សងសឹកឲ្យតួស្រី អ្ហឹកៗ»

♡នរកជីវិត♡Where stories live. Discover now