ភាគទី៤៨🖤

555 6 0
                                        

ហេរី បិទភ្នែកទទួលយកការថើបទន់ភ្លន់ ដែលកំលោះចាស់បានផ្ដល់ឲ្យ នាងមានអារម្មណ៍ថាឡេវអាវនៅលើខ្លួននាង ត្រូវម្រាមដៃគេប្រឡេះជិតដល់គ្រាប់ឡេវចុងក្រោយហើយ ទោះនាងហាក់ដូចជាឈ្លក់វង្វេងនឹងរសថើបដ៏សែនផ្អែមល្ហែមរបស់កំលោះចាស់ តែការភ័យខ្លាចក្នុងបេះដូងនៅតែមាន ជាការពិតគឺនាងស្រឡាញ់គេ ដោយសារមួយរយៈនេះគេធ្វើល្អចំពោះនាងច្រើន ពេលខ្លះគេធ្វើឲ្យនាងទទួលបានអារម្មណ៍កក់ក្ដៅពីគេ អារម្មណ៍នាងគឺលង់ស្រឡាញ់គេហើយ ស្រឡាញ់ទាំងមិនដឹងខ្លួន តែមិនមែនជាក្ដីស្រឡាញ់បែបចង់ប្រគល់ខ្លួនប្រាណឲ្យគេទេ ម្យ៉ាងទៀតនាងគិតថាខ្លួនឯងនៅក្មេង មិនទាន់ហ៊ានប្រឡូកនឹងរឿងស្នេហាទេ ទើបលើកដៃច្រានគេចេញឲ្យដកបបូរមាត់ និងយកដៃក្ដោបធីវអាវ។
«អឺ អ្នកប្រុស ខ្ញុំ ខ្ញុំសុំទោស អ្នកប្រុសបំភ្លេចសម្ដីខ្ញុំមុននេះចោលទៅ» ហេរី ចុះពីលើគែមអាងទាំងអារម្មណ៍ច្របូកច្របល់ភ័យស្លន់ស្លោ បម្រុងស្ទុះរត់ចេញពីក្នុងបន្ទប់ទឹក តែត្រូវកំលោះចាស់យកដៃចាប់ឱបពីក្រោយជាប់៖
«ឯងកើតអី?»
«ខ្ញុំ ខ្ញុំមិនដឹងទេ» ហេរី ឈ្ងោកមុខ គ្រវីក្បាល ទើបត្រូវគេចាប់បង្វែររាងកាយនាងឲ្យងាកមកប្រឈម៖
«ប្រាប់ខ្ញុំម៉ោ ហេតុអីឯងសារភាពថាស្រឡាញ់ខ្ញុំហើយ បែរជាចង់ឲ្យខ្ញុំបំភ្លេច?» ជីមីន ជ្រួញចិញ្ចើមសួរដោយទឹកមុខកាច នាងកំពុងតែលេងសើចជាមួយអារម្មណ៍គេហ្អេស៎?
«ខ្ញុំចេះតែនិយាយទៅទេ សម្ដីផ្ដេសផ្ដាស អ្នកប្រុសកុំទុកជាការពិតអី» ហេរី តបទាំងឈ្ងោកមុខសម្លឹងមើលឥដ្ឋ មិនហ៊ានងើបមុខប្រសព្វភ្នែកនឹងគេ តែគេមិនជឿទេ ថាពាក្យស្រឡាញ់ដែលនាងសារភាពប្រាប់គេមុននេះ ជាពាក្យផ្ដេសផ្ដាស មិនមែនការពិត ព្រោះគេជឿថាការពិតគឺនាងស្រឡាញ់គេ។
«បានហើយ មិនបាច់និយាយអីទៀតទេ មកកក់សក់ឲ្យខ្ញុំ» ជីមីន ដឹងថាក្នុងចិត្តនាងមានការភ័យខ្លាច និងច្របូកច្របល់ ព្រោះសតិអារម្មណ៍នាងមិនប្រក្រតីដូចមនុស្សធម្មតាទេ ហេតុនេះទើបគេមិនបង្ខំសួរដេញដោល ទុកពេលវេលាឲ្យនាងស្វែងយល់ពីបេះដូងខ្លួនឯងឲ្យច្បាស់ ថាត្រូវការអី សម្រាប់គេដឹងត្រឹមថានាងក៏ស្រឡាញ់គេ ប៉ុណ្ណឹងគឺសប្បាយចិត្តហើយ ជឿថាគេពិតជាអាចធ្វើឲ្យនាងយល់ព្រមរៀបការជាមួយគេដោយការស្ម័គ្រចិត្ត។
«អ្នកប្រុសមិនខឹងខ្ញុំទេ?» ហេរី ងើបមុខឡើងយឺតៗ សម្លឹងមុខគេ ស្របពេលដៃនៅតែក្ដោបធីវអាវជាប់។
«ក្ដីស្រឡាញ់គឺមិនអាចបង្ខំទេ បើបេះដូងឯងបដិសេធមិនស្រឡាញ់ខ្ញុំ គឺមិនស្រឡាញ់ហើយ ឲ្យធ្វើម៉េចបើឯងមិនស្រឡាញ់? ប្រហែលជាខ្ញុំចាស់ មិនស័ក្តិសមនឹងឯងក្មេង ណ្ហើយចុះ ខ្ញុំមិនប៉ះពាល់ឯងទៀតទេ» ជីមីន រៀបរាប់ទាំងលួចអន់ចិត្ត រៀបរាប់ទាំងមិនសម្លឹងមើលមុខនាង មុននឹងស្រាតសម្លៀកបំពាក់ចេញពីខ្លួន យកកន្សែងពោះគោពណ៌សមួយផ្ទាំងមករុំល្វែងក្រោម ចូលទៅអង្គុយនៅក្នុងអាងងូតទឹក រង់ចាំឲ្យនាងកក់សក់។
ហេរី យកដៃបិទឡេវអាវនៅលើខ្លួនវិញ ដើរយឺតៗទៅអង្គុយលើគែមអាងពីក្រោយគេ ទាំងធ្វើមុខស្រពោន មានអារម្មណ៍ដូចស្ដាយក្រោយ មិនមែនស្ដាយដែលសារភាពថាស្រឡាញ់គេទេ តែស្ដាយមិនគួរក្រឡាស់សម្ដី ឲ្យគេបំភ្លេចពាក្យដែលនាងនិយាយ កុហកថាជាសម្ដីផ្ដេសផ្ដាស ទោះគេថាមិនខឹង តែនាងដឹងថាគេអន់ចិត្ត ទឹកមុខគេ ឫកពាគេ បង្ហាញប្រាប់នាងបែបនេះ។
«ខ្ញុំសុំទោសអ្នកប្រុស» ហេរី ពោលពាក្យសុំទោសម្ដងទៀត ទាំងក្នុងចិត្តរសាប់រសល់ ស្របពេលយកសាប៊ូកក់សក់ ចាក់លើបាតដៃ មុននឹងញីលើសក់គេថ្នមៗ។
«ឯងមិនខុសទេ អ្នកខុសគឺខ្ញុំ ចាស់ហើយ ស្រឡាញ់ក្មេង គ្មានក្មេងណាស្រឡាញ់មនុស្សចាស់ទេ»
«អ្នកប្រុសចាស់មែន តែចាស់ស្អាត» ហេរី សរសើរគេចេញពីចិត្ត មិនមែនជាពាក្យលើកទឹកចិត្ត ដើម្បីលួងគេឲ្យសប្បាយចិត្តទេ ស្របពេលគេឮហើយលួចញញឹមចុងមាត់។
«យប់នេះខ្ញុំត្រូវទៅចូលរួមនៅក្នុងកម្មវិធីមួយ ដែលប្រមូលផ្ដុំទៅដោយស្រីស្អាត ដើមឡើយគឺចង់សុំឯងធ្វើសង្សារ ហេតុតែឯងមិនស្រឡាញ់ខ្ញុំទៅហើយ មានតែសម្លឹងមើលស្រីផ្សេងទេ»
«អឺ អ្នកប្រុសចង់សុំខ្ញុំធ្វើសង្សារហ្អេស៎?» ហេរី បើកភ្នែកធំៗដោយការភ្ញាក់ផ្អើល ទើបគេសងសឹកវិញភ្លាម៖
«បំភ្លេចសម្ដីខ្ញុំចោលទៅ»

♡នរកជីវិត♡Where stories live. Discover now