ភាគទី៤🖤

305 10 0
                                    

ហេរី រហ័សដកដៃចេញយ៉ាងលឿន ទាំងអារម្មណ៍ស្លុតភ័យ ពេលត្រូវគេស្រែកគំហកដាក់ និងសម្លក់នាងដូចចង់សុីសាច់ទាំងរស់ ទេីបនាងប្រញាប់ប្រញាល់នាំខ្លួនស្ទុះស្ទាក្រោកចេញពីប្រឡោះជេីងគេ ឈរក្ដោបដៃមកមុខ និងឈ្ងោកមុខចុះដោយការដឹងកំហុស។
«ស្លេីត! គ្មានបានការ ចិញ្ចឹមបង្ហិនបាយ» ជីមីន ស្ដីបន្ទោសទាំងខឹងមួម៉ៅ ខឹងទាំងចិត្ត ខឹងទាំងក្នុងខោ មុននឹងក្រោកពីលេីសាឡុង ដេីរចេញពីក្នុងបន្ទប់ដាក់សៀវភៅ ទាំងទឹកមុខក្រញូវដូចចងបាញ់។
គេមិនដែលប្រេីនាងទេ ប្រេីលេីកទី១ បានទាស់ចិត្ត ក្ដៅក្រហល់ក្រហាយតែម្ដង។
«ស្ទេីរគាំងបេះដូងហេីយ» ហេរី ដកដង្ហេីមធំ ព្រួសខ្យល់ចេញពីមាត់ យកដៃស្ទាបទ្រូង ដែលបេះដូងនៅតែលោតញាប់មិនបាត់ ទោះបីគេដេីរចេញទៅផុតហេីយ ក៏នៅតែញ័រទ្រូងភ័យភិត។
គេកំពុងតែខឹងស្អប់នាងដល់ឆ្អឹងផង ត្រូវនាងជះកាហ្វេក្ដៅដាក់បែបនេះទៀត ប្រហែលជាខឹងស្អប់នាងកាន់តែខ្លាំង។
ប៉ុន្តែគេមិនធ្លាប់ចូលចិត្តនាងស្រាប់ហេីយ គេស្អប់ខ្ពេីមនាង តាំងពីថ្ងៃដំបូង ដែលនាងឈានជេីងចូលមកនៅក្នុងផ្ទះនេះ ដូច្នេះបេីរឿងលេីកនេះ ធ្វេីឲ្យចិត្តខឹងស្អប់ដែលគេមានចំពោះនាង កេីនឡេីងថែមមួយកម្រិតទៀតនោះ តេីវាយ៉ាងម៉េចទៅ?
មិនថាយ៉ាងណានាងនៅតែជាមនុស្សដែលគេស្អប់ដដែល។
ហេីយបន្ទាប់ពីនោះ នាងក៏ចាប់ផ្ដេីមរៀបចំសៀវភៅដាក់ទូ តាមបញ្ជាគេ មិនហេីយ មិនឈប់ មិនចេញពីបន្ទប់ដាក់សៀវភៅដាច់ខាត។

ពេលល្ងាច...
ឡានស្ព័រទំនេីបពណ៌ក្រហម ដែលមានតម្លៃកប់ពពក កំពុងបេីកចូលមកក្នុងបរិវេណភូមិគ្រឹះត្រកូលចូវ និងពេលឡានចត ស្រីស្អាតគ្រងរ៉ូបចោមពុងពណ៌ខ្មៅ សម្រុងត្រឹមភ្លៅ ពាក់ស្បែកជេីងកែង បេីកទ្វារចេញពីក្នុងឡាន កាន់កាបូបប្រ៊ែនៗ សរុបទៅប្រ៊ែនតាំងពីក្បាលដល់ចុងជេីង ដេីរកាច់រាងចូលទៅក្នុងភូមិគ្រឹះ ទាំងវាយឫកឆ្មេីងឆ្មៃ។
នាងគឺ យួយលិ ឆ្នាំនេះ មានវ័យ២៤ឆ្នាំហេីយ ស្រស់ស្អាត សិចសុី ហាយសូ ត្រូវជាប្អូនស្រីជីដូនមួយបង្កេីតរបស់ ជីមីន ប៉ុន្តែនាងចាត់ទុកគេលេីសពីបងប្រុស និងតាមស្រឡាញ់គេមកច្រេីនឆ្នាំហេីយ យកចិត្តផង ឲ្យដៃផង តែហាក់ដូចគ្មានលទ្ធផលអីសោះ គេធ្វេីព្រងេីយកន្តេីយហីៗ មិនសូវចាប់អារម្មណ៍នឹងនាង ឬស្រីណាទេ ព្រោះបន្ទាប់ពីប៉ាម៉ាក់គេស្លាប់ទៅ បន្សល់ទុកមុខជំនួញជាច្រេីនឲ្យគេគ្រប់គ្រងបន្ត ទេីបជីវិតគេរាល់ថ្ងៃមានតែការងារ និងការងារ ឈ្មុលតែធ្វេីការ គ្មានពេលវេលាសម្រាប់ឲ្យស្រីណាទេ។
ថ្ងៃនេះជាថ្ងៃសម្រាកចុងសប្ដាហ៍ នាងដឹងថាគេមិនទៅធ្វេីការទេ ទេីបមកបបួលគេទៅ Dinner សង្ឃឹមថាគេមិនបដិសេធទៅចុះ ព្រោះនាងខំចំណាយពេលតែងខ្លួនរាប់សិបម៉ោង។
យួយលិ ឡេីងកាំជណ្ដេីរទៅបន្ទប់ ជីមីន និងពេលដេីរមកដល់មុខបន្ទប់ ក៏យកដៃដោះវែនតាខ្មៅចេញពីភ្នែក ទុកនៅក្នុងកាបូបសិន ទេីបលេីកដៃគោះទ្វារបន្ទប់៖
តុក/ តុក/ តុក/
«ចូលម៉ោ»
ក្រាក...
ពេលឮសំឡេងអ្នកខាងក្នុងអនុញ្ញាត យួយលិ ក៏យកដៃរុញទ្វារបេីកចូលទៅក្នុងបន្ទប់ ហេីយក៏ឃេីញបងប្រុសដ៏សែនសង្ហាពាក់អាវឃ្លុំពណ៌ស កំពុងអង្គុយនៅតុធ្វេីការ មុខអេក្រង់កុំព្យូទ័រ ទាំងមិនងាកសម្លឹងមុខនាង។
«ថ្ងៃសម្រាក បងនៅអង្គុយមុខកុំព្យូទ័រធ្វេីការទៀត?»
«រកបងមានការអី?» ជីមីន សួរបក ទាំងមិនងាកសម្លឹងមុខនាងដូចដេីម ខណៈដែលនាងដេីរមកឈរក្បែរកៅអីដែលគេកំពុងអង្គុយ។
«ខ្ញុំមកបបួលបងទៅ Dinner»
«បងជាប់ដៃហេីយ»
«មិនអីទេ ធ្វេីឲ្យរួចទៅ ខ្ញុំចាំបាន ហេីយពេលណា ទៅពេលហ្នឹង»
«យប់ជ្រៅនៅមិនទាន់រួចផង Dinner ចាំលេីកក្រោយទៅ»
«លេីកក្រោយណាទៀត បេីសូម្បីតែថ្ងៃសម្រាក ក៏បងធ្វេីខ្លួនឲ្យជាប់រវល់»
«...» គេគិតតែធ្វេីការរបស់គេ មិនខ្វល់ពីនាង។
«ឥឡូវបែបនេះទៅ បងកំណត់ថ្ងៃឲ្យខ្ញុំម៉ោ ទំនេរថ្ងៃណា?» យួយលិ ខឹង តែមិនហ៊ានងរង៉ក់ដាក់គេ ព្រោះទោះនាងងរដល់ស្លាប់ ក៏គេមិនខ្ចីលួង។
«ចុងសប្ដាហ៍ក្រោយ»
«ច្បាស់ហេីយណា?»
«...» ជីមីន ងក់ក្បាលជំនួសចម្លេីយ។
«ចឹងខ្ញុំទៅវិញហេីយ មិនរំខានបងទេ» យួយលិ ដេីរចេញទៅវិញទាំងមុខស្អុយ ទោះនៅបន្តក៏គ្មានន័យ ព្រោះសូម្បីមុខនាងក៏គេមិនសម្លឹងមេីល ចាត់ទុកនាងដូចខ្យល់អាកាស គួរឲ្យឈឺចិត្ត។

ក្នុងបន្ទប់សៀវភៅ...
នៅសល់សៀវភៅរាប់រយក្បាលទៀត ដែលមិនទាន់រៀបដាក់ទូ តែអ្នករៀបចង់អស់ខ្យល់ហេីយ ទាំងហត់ ទាំងហេវ ឃ្លានចង់ដាច់ពោះវៀនហេីយ តែមិនហ៊ានចេញទៅរកអីញ៊ាំ ព្រោះគេដាក់កំហិតឲ្យនាងរៀបឲ្យហេីយ មិនហេីយ ហាមចេញទៅ បេីលួចចេញ ចៃដន្យជួបគេ ច្បាស់ជាត្រូវគេស្ដីឲ្យស្ពឹកមុខទៀត។
«ហត់ណាស់» ហេរី ត្អូញត្អែរទាំងចុករួយពេញខ្លួន ព្រោះត្រូវឱនងេីបៗ លេីកសៀវភៅដាក់ទូតម្រៀបឲ្យស្អាត ហេីយពេលនាងលេីកសៀវភៅដាក់ថតទូដែលនៅលេីគេបង្អស់ សៀវភៅក៏ផ្អៀងទ្រេតចង់ធ្លាក់មកលេីក្បាលនាងវិញ ធ្វេីឲ្យនាងបេីកភ្នែកធំៗ មុននឹងធ្មេចភ្នែក រង់ចាំឲ្យសៀវភៅធ្លាក់មកសង្កត់លេី តែសំណាងដែលមានដៃនរណាម្នាក់ លូករំលងក្បាលនាងមកទប់សៀវភៅជាប់។
អរគុណព្រះជាម្ចាស់!
ហេីយពេលនាងបេីកភ្នែកឡេីង ងាកក្រោយសម្លឹងម្ចាស់ដៃ ថ្ងាសរបស់នាងក៏ជល់បបូរមាត់មានមន្ដស្នេហ៍របស់គេ ព្រោះគេឈរនៅកៀកនាងមែនទែន និងពេលឃេីញថាគេជាអ្នកណា នាងក៏បេីកភ្នែកធំៗ រហ័សយកដៃជូតញីថ្ងាសខ្លួនឯងខ្លាំងៗ ហាក់ដូចចង់ជូតឲ្យជ្រះស្នាមថេីបលេីថ្ងាសដោយអចេតនារបស់គេ ធ្វេីឲ្យចិញ្ចេីមគេចាប់ផ្ដេីមជ្រួញចូលគ្នា ស្លឹកត្រចៀកក្ដៅឆេវមួយរំពេច គិតថានាងស្អប់ខ្ពេីមគេណាស់ គ្រាន់តែមាត់គេប៉ះថ្ងាសនាងបន្តិច ខំជូតដូចថ្ងាសប្រឡាក់អាចម៍ គេខឹង គេស្អប់ គេក្នាញ់ ទេីបឱនថេីបថ្ងាសនាងមួយខ្សឺតយ៉ាងខ្លាំង ដោយចេតនាឥតបន្លំ ថែមទាំងបញ្ជោះឲ្យនាងបេីកភ្នែកធំៗភ័យ៖
«ជូតទៀតទៅ»
ហ៊ានជូតទៀត គេថេីបទៀត។

♡នរកជីវិត♡Where stories live. Discover now