ភាគទី៤៩🖤

330 15 0
                                    

ជីមីន អ៊ែនខ្នងផ្អែកនឹងគែមអាង ស្របពេលលើកដៃទាំងសងខាងត្រដាងដាក់នៅលើគែមអាង ទាំងញឹមៗនៅចុងមាត់។
«ប៉ុន្តែអ្នកប្រុសនិយាយច្បាស់ណាស់» ហេរី តវ៉ាដោយការមិនសុខចិត្ត ព្រោះគេនិយាយថាចង់សុំនាងធ្វើសង្សារហើយ បែរជាឲ្យនាងបំភ្លេចសម្ដីគេវិញ នាងម៉េចនឹងអាចភ្លេច?
«មុននេះឯងនិយាយច្បាស់ដូចគ្នាថាស្រឡាញ់ខ្ញុំ តែឯងសុំឲ្យខ្ញុំបំភ្លេច ខ្ញុំគឺគ្រាន់តែធ្វើតាមឯង» ជីមីន ងាកសម្លឹងមុខនាង ទើបឃើញនាងកំពុងធ្វើមុខចង់យំដាក់គេ។
«មិនសមហេតុផល ការពិតគឺអ្នកប្រុសចង់សុំខ្ញុំធ្វើសង្សារហើយ»
«ការពិតគឺឯងធ្វើឲ្យខ្ញុំផ្លាស់ប្ដូរចិត្ត ដូច្នេះខ្ញុំលែងចង់សុំឯងធ្វើសង្សារហើយ»
«ខ្ញុំក៏មិនចង់ធ្វើសង្សារអ្នកប្រុស» មាត់នាងក្បត់ចិត្តហើយ។
«ចុះឯងខឹងធ្វើអី?» ជីមីន ឃើញទឹកមុខខឹងនាងហើយ កាន់តែអស់សំណើច។
«ខ្ញុំមិនបានខឹង» នាងស្រែកដាក់គេទាំងឆួលចុងច្រមុះ រលីងរលោងទឹកភ្នែក។
«អ្ហ៎...ពិតមែនហ្អេស៎?» ជីមីន ធ្វើសំឡេងឌឺដង ថែមទាំងញញឹមញ៉ោះឲ្យក្មេងតូចកាន់តែខឹង។
«ខ្ញុំឈប់កក់សក់ឲ្យអ្នកប្រុសហើយ» ហេរី ក្រោកពីលើគែមអាង ដៃទាំងសងខាងដែលប្រឡាក់ជាប់ពពុះសាប៊ូ ក៏រលាស់ដាក់មុខគេ មុននឹងរហ័សស្ទុះរត់ចេញពីក្នុងបន្ទប់ទឹកយ៉ាងលឿន តាមដោយសំឡេងគំហកខឹងក្នាញ់៖
«សិង្ហ ហេរី ឯង!» ជីមីន ខាំសង្រ្គឺតធ្មេញ យកដៃជូតពពុះសាប៊ូកក់សក់ចេញពីមុខ ទាំងហួសចិត្ត មិននឹកស្មានថាក្មេងដែលធ្លាប់ខ្លាចគេរហូតរាគនោមដាក់ខោ ហ៊ានធ្វើបែបនេះដាក់គេទេ ទាល់តែប្រដៅចេញម្ដងហើយទើបបាន។

ពេលល្ងាច...
ហេរី អង្គុយនៅតុរៀន មើលមេរៀនស្ងាត់ៗ ធ្វើមិនខ្វល់ពីកំលោះចាស់ ដែលកំពុងរៀបចំខ្លួនយ៉ាងសង្ហាទៅចូលរួមកម្មវិធីអីនាងមិនដឹងទេ ដឹងត្រឹមតែថាអារម្មណ៍នាងកំពុងខឹងអន់ចិត្តនឹងគេ រឿងដែលគេចង់សុំនាងធ្វើសង្សារហើយ បែរជាប្ដូរចិត្តលែងសុំវិញ ហើយឲ្យនាងបំភ្លេចសម្ដីគេចោល មិនតែប៉ុណ្ណឹងថែមទាំងចង់សម្លឹងមើលស្រីផ្សេងទៀត នាងយល់ថាគេគឺពិតជាហួសហេតុ។
ជីមីន គ្រងឈុតគ្រ័រហ្សេពណ៌ខ្មៅដ៏ប្រណីត ទោះក្មេងតូចធ្វើព្រងើយកន្តើយមិនខ្វល់ ក៏កំលោះចាស់នៅតែមុខក្រាស់ កាន់ក្រវាត់កពណ៌ខ្មៅដើរមកហុចឲ្យនាងដល់តុរៀន៖
«ចងក្រវាត់កឲ្យខ្ញុំ»
«...» ហេរី ធ្វើមិនឮ គិតតែឈ្ងោកអានមេរៀន មិនងាកសម្លឹងមុខគេ ទើបគេគំហកទាំងគ្រឺតពេញបេះដូង៖
«ឯងឮទេ?»
«...» ត្រចៀកនាងមានបានថ្លង់ពីអង្កាល់?
«សិង្ហ ហេរី!»
«អ្នកប្រុសមានដៃចងខ្លួនឯងទៅ» ហេរី តបទាំងមិនងាកសម្លឹងមុខគេដូចដើម មិនដឹងថានាងទៅបានភាពក្លាហានមកពីណាទេ តែនាងខឹងគេ នាងចង់និយាយបែបនេះ។
«ខ្ញុំបញ្ជាឲ្យឯងចង» ជីមីន ច្រត់ដៃម្ខាងលើតុរៀន ស្របពេលដៃម្ខាងទៀតច្រត់លើកៅអីដែលនាងអង្គុយ ឱនមុខសង្ហាទៅជិតមុខនាងជាការគំរាមកំហែង តែត្រូវនាងយកដៃរុញមុខគេចេញ។
«ខ្ញុំមិនធ្វើតាមបញ្ជាអ្នកប្រុសទេ»
«ហ៊ាន?»
«អ្នកប្រុសចង់ទៅណាទៅៗ កុំរំខានខ្ញុំមើលមេរៀន»
«ឯងឥឡូវដល់ថ្នាក់ហ្នឹង?»
«បើអ្នកប្រុសមិនសុំខ្ញុំធ្វើសង្សារ ខ្ញុំឈប់និយាយរកអ្នកប្រុសហើយ ទោះអ្នកប្រុសប្រើ ឬបញ្ជាឲ្យខ្ញុំធ្វើអី ខ្ញុំមិនធ្វើតាមទាំងអស់ ហើយក្រវាត់កនេះ យកទៅឲ្យពួកស្រីក្នុងកម្មវិធីចងឲ្យទៅ»
«ថ្ងៃនេះឯងលេបខ្លា?»

♡នរកជីវិត♡Where stories live. Discover now