ភាគទី៤៦🖤

401 12 0
                                    

ជីមីន ញឹមៗនៅចុងមាត់ ឈ្ងោកសម្លឹងមុខក្មេងតូច ទាំងបេះដូងកំលោះចាស់ពោរពេញដោយក្ដីរំភើប មិនឲ្យរំភើបគឺមិនបាន បើភ្ញាក់ពីដំណេកព្រលឹមឡើង មិនទាន់លុបមុខដុសធ្មេញផង ក្មេងតូចដ៏សែនល្ងង់ខ្លៅ មកសរសើរថាគេសង្ហាផង មកសារភាពពីអារម្មណ៍ខ្លួនឯងប្រាប់គេផង បេះដូងនាងលោតញាប់ លោតខុសចង្វាក់ពេលសម្លឹងមុខគេ ពេលនៅជាមួយគេ មានអីគួរឲ្យសង្ស័យទៀត គឺនាងលង់ស្រឡាញ់គេទាំងមិនដឹងខ្លួនហ្នឹងហើយ ក្មេងល្ងង់អើយ។
«ជំងឺលង់ស្នេហ៍ប្រុសចាស់?» ហេរី ហាក់ដូចមិនទាន់យល់ច្បាស់ ប្រុសចាស់ដែលគេសំដៅដល់ជាអ្នកណា?
«អារម្មណ៍ឯងគឺកំពុងលង់ស្នេហ៍ខ្ញុំ» ជីមីន យកដៃចាប់ចុងចង្កា ហេរី ស្របពេលនាងងើយសម្លឹងមុខគេ ទាំងបបូរមាត់បើកម្ហបៗ ហើយគេក៏ឱនមុខសង្ហាចុះមករកបបូរមាត់នាងយឺតៗ មុននឹងបឺតជញ្ជក់បបូរមាត់តូចច្រមិចនាងថ្នមៗបង្កប់ដោយភាពទន់ភ្លន់ផ្អែមល្ហែម ធ្វើឲ្យនាងហាក់ដូចត្រូវសណ្ដំ រាល់លើកដែលគេថើប រាល់លើកដែលគេប៉ះពាល់ នាងតែងតែប្រឆាំងដោយការភ័យខ្លាច តែលើកនេះនាងបែរជាសំងំស្ងៀមឲ្យគេថើប ថែមទាំងបិទភ្នែកយឺតៗ ភ្លេចខ្លួនមួយពេល បម្រុងលើកដៃតោងកគេ តែសំឡេងគោះទ្វារស្រាប់តែបន្លឺឡើង៖
តុក/ តុក/ តុក/
ហេរី បើកភ្នែកធំៗ ភ្ញាក់ខ្លួនព្រើតមួយរំពេច ដៃដែលបម្រុងតោងកកំលោះចាស់មុននេះ ប្រែជារុញច្រានកំលោះចាស់ចេញ ស្ទុះស្ទាចុះពីលើពូកទាំងមុខក្រហមងាំងអៀនខ្មាស មុននឹងរត់គេចចូលទៅក្នុងបន្ទប់ទឹកយ៉ាងលឿន ធ្វើឲ្យ ជីមីន ញញឹមអស់សំណើច ហើយក៏អត់សង្កៀតធ្មេញមួម៉ៅមិនបាន ដែលមានអ្នកមកគោះទ្វាររំខានកាត់ចង្វាក់ មិនអ៊ីចឹងគេច្បាស់ជាល្បួងក្មេងតូចទៅដល់ណាណីហើយ។
ជីមីន ក្រោកចុះពីលើពូក ដើរទៅទាញទ្វារបន្ទប់បើក ហើយពេលឃើញអ្នកឈរនៅមុខបន្ទប់ជាអ្នកណា គេក៏ដកដង្ហើមធំដោយការធុញទ្រាន់។
«មានការអី?» ជីមីន ជ្រួញចិញ្ចើមសួរដោយសំឡេងមិនពេញចិត្ត ស្របពេលលើកដៃឃាំង ពេល យួយលិ ចង់ដើរចូលមកក្នុងបន្ទប់របស់គេ។
«ខ្ញុំមកទាមទារពាក្យសន្យា»
«សន្យា?» ជីមីន ជ្រួញចិញ្ចើមចូលគ្នាកាន់តែខ្លាំង មើលទៅគេប្រហែលមិនចាំទេ ទើបនាងរឭកប្រាប់៖
«បងថាចុងសប្ដាហ៍នេះចេញក្រៅញ៊ាំបាយជាមួយខ្ញុំ»
«បងត្រូវទៅចូលរួមកម្មវិធី មិនទំនេរ»
«បងមិនគោរពសន្យា» យួយលិ តវ៉ាដោយការមិនសុខចិត្ត ហេតុអីគេមិនយល់ពីអារម្មណ៍នាងខ្លះ? ព្រោះតែពាក្យសន្យារបស់គេ នាងបន់រាល់ថ្ងៃ សុំឲ្យចុងសប្ដាហ៍មកដល់ឆាប់ៗ នាងខំតែងខ្លួនស្អាតៗ មករកគេ២ដងហើយ តែបានត្រឹមត្រលប់ទៅវិញដោយការខកចិត្ត។
«ឯងទៅវិញទៅ» ជីមីន មិនខ្វល់ពីការខឹងសម្បា និងការឈឺចាប់របស់នាងទេ មិនគោរពពាក្យសន្យាហើយ ដេញនាងទៀត ថែមទាំងទាញទ្វារបន្ទប់បិទ និងដាក់គន្លឹះ ព្រោះគេនៅខឹង រឿងដែលនាងព្យាយាមចង់សម្លាប់ ហេរី។
«អឺ អ្នកប្រុស» ហេរី ភ្ញាក់ព្រើត ភ័យញ័របបូរមាត់ កំពុងឈរផ្ទៀងត្រចៀកលួចស្ដាប់គេនិយាយជាមួយ យួយលិ ស្រាប់តែគេដើរមកវិញវាក់អើ ធ្វើឲ្យនាងស្លន់ឆ្លេឆ្លា។
«លួចស្ដាប់?» ជីមីន សួរដោយទឹកមុខស្មើ ស្របពេលដើរចូលទៅជិតនាង ទើបនាងថយគេចទាំងបេះដូងលោតញាប់ស្អេក។
«អឺ ខ្ញុំ ខ្ញុំគ្មានចេតនាទេ អ្ហាយ៎...» ហេរី ស្រែកចាច ពេលគេស្ទុះមកចាប់លើកនាងបី ដើរចូលទៅក្នុងបន្ទប់ទឹក ទើបខំប្រឹងសម្រូតខ្លួនចុះ តែមិនសម្រេច។
«អ្នកប្រុសចង់ធ្វើអី ដាក់ខ្ញុំចុះ»
«ក្មេងចង់ដឹងចង់ឮច្រើន ត្រូវដាក់ទោស»

♡នរកជីវិត♡Where stories live. Discover now