នៅទីក្រុងប៉េកាំងនេះ អ្នកណាដែលមានទ្រព្យសម្បត្តិច្រេីនជាងគ្រួសារត្រកូលចូវទៀតនោះ? ហៅមក គេចង់ស្គាល់មុខ កុំមកអួតរឿងមានជាមួយគេឲ្យសោះ ខ្ពេីម សង្សារអ្នកមាននាងហ្នឹងជាស្អី? អស្ចារ្យអី? ឡូយអី? សង្ហាបានប៉ុនគេទេ? រកចំណូល១ខែបានវាល់លានដូចគេទេ? មានលទ្ធភាពឲ្យនាងបានច្រេីនប៉ុនណា? បេីត្រឹមឡាន១ ផ្ទះ១ លុយតិចតួច មកអួតថាមានដែរនោះ មិនស្មេីគេស្ដោះទឹកមាត់ចោលផង គេជាម្ចាស់ក្រុមហ៊ុនលក់ឡាន លក់ចេញ១ឆ្នាំៗ រាប់សិបលានគ្រឿង នៅចំណូលដែលបានមកពីមុខជំនួញធំៗជាច្រេីនទៀត លុយហូរចូលដូចទឹក លំដាប់មហាសេដ្ឋីវ័យក្មេង ទ្រព្យចាយ១០០ជីវិតមិនអស់ដូច ចូវ ជីមីន នៅមិនទាន់ក្អេងក្អាង ដេីរស្រែកប្រកាសប្រាប់ពិភពលោកថាខ្លួនជាអ្នកមានផង ចំណែកនាងវិញ រកបានសង្សារមានលុយទិញផ្ទះឲ្យនៅតិចតួច ធ្វេីឫកដូចជាន់ផែនដីនេះផ្អៀង។
«អ្នកប្រុសនិយាយផ្ដេសផ្ដាសអី លែងខ្ញុំ លែង អ្ហឹកៗ» ហេរី យំអណ្ដឺតអណ្ដកដោយអារម្មណ៍ភ័យខ្លាច ស្របពេលខំរេីបម្រះខ្លាំងៗ ព្យាយាមចង់ក្រោក តែក្រោកមិនរួច ព្រោះដៃទាំងសងខាងត្រូវគេចាប់សង្កត់ជាប់នឹងពូក និងប្រេីរាងកាយគេសង្កត់រាងកាយនាង រហូតរាងកាយតូចច្រឡឹងចង់លិចកប់បាត់ទៅក្នុងពូកហេីយ។
នាងមិនខ្វល់ចង់បានទ្រព្យសម្បត្តិរបស់គេសូម្បីតែប៉ុនចុងក្រចក អ្វីដែលនាងចង់បាននោះ គឺសេរីភាព សេរីភាពតែម្យ៉ាងគត់ កាន់តែត្រូវគេធ្វេីបែបនេះ និយាយបែបនេះដាក់ទៀត នាងកាន់តែភ័យខ្លាចខ្លាំង កាន់តែចង់ចេញពីផ្ទះនេះឲ្យលឿនបំផុត នាងមិនអាចនៅបានទេ ទីនេះគឺជានរក គេមិនត្រឹមតែស្អប់នាង ថែមទាំងមានគំនិតអាក្រក់មកលេីនាងទៀត ឬដែលគេបង្ខំចិត្តចិញ្ចឹមនាងឲ្យធំ គឺដោយសារតែហេតុផល១នេះ?
បេីគេគិតបែបនេះរហូតមក ពិតជាអាក្រក់ និងថោកទាបណាស់។
«ឯងកុំសង្ឃឹមថាបានចេញពីទីនេះ ទៅកន្ធែកជេីងឲ្យប្រុសណា» ជីមីន សង្រ្គឺតធ្មេញក្រតៗ ឱនទៅកៀកមុខរបស់នាង ទាំងមុខសង្ហាក្រហមងាំងព្រោះកំហឹង កន្លងមកគេឃេីញនាងស្ងៀមស្ងាត់ មឹះៗ មិនសូវមាត់ក ខំគិតថានាងមិនខ្វល់នឹងរឿងមនុស្សប្រុស តែតាមពិតលួចមានសង្សារ ទាក់ទងគ្នាយូរប៉ុនណាហេីយ? វាជ្រាលជ្រៅដល់កម្រិតណាហេីយ? ដល់ថ្នាក់វាទិញផ្ទះឲ្យ ហ៊ានរត់ទៅនៅជាមួយវា ចុះដែលគេចិញ្ចឹមនាងមករាប់ឆ្នាំនេះ វាគ្មានន័យសោះ? អត់ប្រយោជន៍សោះ? គ្មានគុណសោះ?
«ខ្ញុំចេញ អ្នកប្រុសគ្មានសិទ្ធហាមខ្ញុំ ជីវិតខ្ញុំ ជារបស់ខ្ញុំ មិនមែនរបស់អ្នកប្រុស មានតែខ្ញុំទេទេីបមានសិទ្ធលេីជីវិតខ្ញុំ អ្នកប្រុសជាអ្នកដទៃ ពួកយេីងមិនត្រូវជាអ្វីនឹងគ្នា ណាមួយអ្នកប្រុសស្អប់ខ្ញុំណាស់ គិតរហូតមកថាខ្ញុំជាដេីមហេតុធ្វេីឲ្យប៉ាម៉ាក់អ្នកប្រុសស្លាប់ ប៉ុន្តែហេតុអីមិនអាចដោះលែងខ្ញុំ បេីខ្ញុំជាបន្លាមុតបេះដូងអ្នកប្រុស? ថែមទាំងធ្វេីឲ្យអ្នកប្រុសត្រូវអំពល់ទុក្ខទៀត ខ្ញុំចេញ គួរតែត្រេកអរ លែងមានអ្នកណាឲ្យអ្នកប្រុសអំពល់ទុក្ខទៀតហេីយ» ហេរី រៀបរាប់ទាំងភ័យញ័រមាត់ទទ្រេីក ពាក្យដែលនាងនិយាយចេញមកទាំងអស់នេះ សុទ្ធតែជាពាក្យដែលនាងលាក់ទុកនៅក្នុងចិត្តមិនហ៊ាននិយាយរាប់ឆ្នាំមកនេះ ប៉ុន្តែថ្ងៃនេះ ទ្រាំលែងបានហេីយ ត្រូវតែនិយាយ គេស្អប់នាង មិនមែនស្អប់ធម្មតាទេ ស្អប់ដល់សាច់ដល់ឆ្អឹង តែសុខចិត្តទ្រាំមេីលមុខមនុស្សដែលគេស្អប់រាល់ថ្ងៃ មនុស្សដែលគេគិតថាចង្រៃជាដេីមហេតុធ្វេីឲ្យប៉ាម៉ាក់គេគ្រោះថ្នាក់ចរាចរណ៍ស្លាប់ គេអាចទ្រាំបាន តែនាងមិនអាចទ្រាំបានទេ មិនអាចទ្រាំមេីលមុខមនុស្សដែលស្អប់នាងបានទេ វាវេទនានៅក្នុងចិត្ត វាតឹងទ្រូង វាដកដង្ហេីមមិនចេញ វាពិបាករស់។
ដំបូងនាងខំគិតថាបានចេញពីផ្ទះនេះស្រួលៗ ព្រោះគិតថាគេស្អប់នាង ធុញទ្រាន់ក្នុងការចិញ្ចឹមនាង បេីនាងចេញ គេលែងឃេីញមុខនាងនាំឲ្យមួម៉ៅក្ដៅក្រហាយ លែងចំណាយលុយចិញ្ចឹមមនុស្សដែលគេស្អប់ លែងហត់មាត់នឹងស្ដីបន្ទោសឲ្យនាង ប៉ុន្តែហេតុអីគ្រប់យ៉ាងវាមិនស្រួលដូចនាងគិត?
«ឯងងប់នឹងវាហ៊ានតមាត់ខ្ញុំ ដេកជាមួយវាប៉ុន្មានដងហេីយ?» ជីមីន គំហកសួរទាំងក្ដៅឆួលពេញទ្រូង តាំងពីតូចដល់ធំ នាងខ្លាចគេណាស់ កុំថាតែតមាត់ សូម្បីតែមុខរបស់គេក៏មិនហ៊ានសម្លឹងមេីលចំ តែពេលនេះហ៊ានតមាត់គេទាំងឥតញញេីត ព្រោះចង់ចាកចេញទៅនៅជាមួយវា គ្រាន់តែគិតថានាងគេចម៉ោងរៀន ទៅដេកជាមួយសង្សារ គេខឹងស្ទេីរឆ្កួត គេទុកនាងជាមនុស្សនៅក្នុងគ្រួសារត្រកូលចូវ លួចការពារនាងរហូតមក តែនាងចាត់ទុកគេជាអ្នកដទៃ ចិត្តថ្លេីមនាងសាងពីអី? ហេតុអីគ្មានកំណេីត មិនស្គាល់គុណបុណ្យអ្នកដែលខំចិញ្ចឹមបន្តិចសោះ?
«ខ្ញុំមិនដែលដេកជាមួយប្រុសណាទេ អ្នកប្រុសឈប់មេីលងាយខ្ញុំទៅ អ្ហឹកៗ» ហេរី យំទាំងឈឺចាប់បំផុត ដូចកាំបិតចាក់បេះដូង ពេលឮសម្ដីមេីលងាយគេមកលេីនាង ទាំងដែលនាងមិនដូចអ្វីដែលគេនិយាយទេ។
«ឯងគិតថាខ្ញុំល្ងង់? បេីឯងមិនយកខ្លួនទៅដូរ វាមានអាប្រុសឆ្កួតណាសុខៗទិញផ្ទះឲ្យឯងនៅ?»
«ខ្ញុំកុហក អ្ហឹកៗ ខ្ញុំអត់មានសង្សារទេ ខ្ញុំ...អុប៎» ហេរី ព្រមសារភាពការពិត ប៉ុន្តែគេមិនចង់ស្ដាប់ គិតថាពាក្យពិតជាពាក្យកុហក ទេីបបំបិទមាត់នាងដោយបបូរមាត់គេ បឺតជញ្ជក់យ៉ាងកំរោល ធ្វេីឲ្យនាងបេីកភ្នែកធំៗ ភ័យស្ទេីរតែសន្លប់ ខំខ្ជឹបបបូរមាត់ប្រឆាំង ប្រឹងងាកមុខគេច តែគេតាមថេីបញីញក់កាន់តែខ្លាំង សម្ដីនាងក្រឡេចក្រឡុចពិបាកជឿ ចង់ឲ្យជឿទាល់តែគេពិសោធន៍រកការពិតដោយខ្លួនឯង។
គេបឺតជញ្ជក់បបូរមាត់នាងយូរណាស់ យូរទាល់តែនាងចង់អស់ខ្យល់ ទេីបព្រមដកបបូរមាត់មួយភ្លែត ដេីម្បីឲ្យនាងដកដង្ហេីម ឆ្លៀតពេលបបូរមាត់មានសេរីភាព នាងអង្វរករគេភ្លាមទាំងរាងកាយញ័រខ្លាចដូចកូនសត្វ៖
«ខ្ញុំខុសហេីយ ខ្ញុំលែងហ៊ានហេីយ អ្នកប្រុសកុំធ្វេីអីខ្ញុំ ខ្ញុំនៅតូច អ្ហឹកៗ»
«រីកបុិនបាតដៃហេីយ នៅថាតូច?»
YOU ARE READING
♡នរកជីវិត♡
Romanceគេហាមហេីយ ហាមទៀត តែប៉ាម៉ាក់មិនស្ដាប់ នៅតែរឹងមានះ ចង់យកក្មេងស្រីដែលមានជំងឺប្រសៃប្រសាទនោះ មកធ្វេីជាកូនចិញ្ចឹម ទាំងដែលក្មេងនៅក្នុងមណ្ឌលកុមារកំព្រាច្រេីនណាស់ ប៉ាម៉ាក់ចង់យកក្មេងម្នាក់ណាមកចិញ្ចឹមក៏បាន លេីកលែងតែក្មេងឈ្មោះ សិង្ហ ហេរី ដែល ចូវ ជីមីន មិនយល់ស្រ...