ភាគទី៦០🖤

403 3 0
                                        

ហេរី ឮថាគេចង់សុំរៀបការ លេបទឹកមាត់ក្អឿក ស្វាងស្រាចែសមួយរំពេច ព្រមទាំងបើកភ្នែកធំៗ សម្លឹងមើលទៅប្រអប់ចិញ្ចៀនដែលនៅក្នុងដៃគេ មុននឹងលូកដៃយឺតៗទៅរក តែមិនទាន់បានប៉ះផង គេក៏ទុកប្រអប់ចិញ្ចៀនទៅក្នុងហោប៉ៅខោវិញបាត់។
«អ្នកប្រុស...» ហេរី ហៅទាំងធ្វើមុខគួរឲ្យអាណិត ព្រិចភ្នែកម៉ក់ៗដាក់អ្នកប្រុស ចូវ តែគេធ្វើព្រងើយមិនអើពើនឹងនាង ទើបនាងខិតៗ ចូលទៅជិតៗ លូកចាប់ដៃគេអង្រួនតិចៗ
«អឺ អ្នកប្រុសចង់សុំខ្ញុំរៀបការ?» ហេរី ងើយសម្លឹងមុខគេ ស្របពេលបេះដូងលោតខុសចង្វាក់
«អ្នកណាថា?» អ្នកប្រុស ចូវ លើកចិញ្ចើមសួរត្បក
«អ្នកប្រុសថាមុននេះ» នាងឮច្បាស់ណាស់
«មិនបាននិយាយចំឈ្មោះ» គេថាចង់សុំក្មេងស្រីម្នាក់រៀបការ តែមិនបាននិយាយឈ្មោះ សិង្ហ ហេរី ទេ?
«តែខ្ញុំដឹងថាគឺខ្ញុំ» ហេរី តវ៉ាដោយការជឿជាក់ ព្រោះថ្ងៃមុនគេថាចង់សុំនាងធ្វើសង្សារ ដូច្នេះក្មេងស្រីដែលគេចង់សុំរៀបការ ក៏គឺប្រាកដជានាងហើយ
«ជឿជាក់» ជីមីន ស្ទើរតែផ្ទុះសំណើចទៅហើយ តែខំធ្វើមុខមាំ គ្រវាសដៃនាងចេញ ក្រោកពីលើពូក ដើរទៅឈរនៅមុខទូសម្លៀកបំពាក់ ខណៈនោះក្មេងតូចក៏លោតចុះពីលើពូក ដើរទៅឈរច្រិមច្រុមក្បែរ
«អ្នកប្រុសសុំខ្ញុំរៀបការអត់?» ហេរី តាមសួរឡើងតាប៉ែ ស្របពេលដែលគេឈរប្រឡេះឡេវអាវ ធ្វើមិនឮសំណួរនាង
«អ្នកប្រុសខ្ញុំសុំមើលចិញ្ចៀនបន្តិច» ហេរី ទារមើលចិញ្ចៀន តែគេមិនឲ្យមើល ទាញកន្សែងមួយផ្ទាំងមកពាក់នៅលើស្មា ហើយក៏ដើរចូលទៅក្នុងបន្ទប់ទឹកបាត់ ទើបនាងតាមទៅស្រែកដាក់ទ្វារបន្ទប់ទឹក
«អ្នកប្រុស ញ៊ាំទឹកក្រូចច្របាច់អត់?» ហេរី ព្យាយាមយកចិត្ត ដើម្បីឲ្យប្រុសចាស់សុំរៀបការ តែមិនឮសំឡេងអ្នកនៅក្នុងបន្ទប់ទឹកឆ្លើយតបទេ
«...»
«អ្នកប្រុសអត់ឆ្លើយ មានន័យថាចង់ញុំា ចឹងខ្ញុំទៅធ្វើហើយ» ហេរី ប្រញាប់ប្រញាល់រត់ចេញពីក្នុងបន្ទប់ ទៅជាន់ក្រោម ដើម្បីធ្វើទឹកក្រូចច្របាច់ភ្លាម។

មួយសន្ទុះក្រោយ...
បន្ទាប់ពីធ្វើទឹកក្រូចច្របាច់ស្រស់ៗហើយ ហេរី ក៏លើកយកមកឲ្យអ្នកប្រុស ចូវ ដល់ក្នុងបន្ទប់ ខណៈដែលអ្នកប្រុស ចូវ ងូតទឹកហើយ ស្លៀកឈុតដេកពណ៌ខ្មៅ អង្គុយនៅតុកុំព្យូទ័រ ទើបនាងយកកែវទឹកក្រូចទៅដាក់នៅលើតុ ព្រមទាំងសើចស្ញេញដាក់ តែគេមិនងាកមើលមុខ
«អ្នកប្រុស អឺ ញ៊ាំទឹកក្រូចទៅ»
«មិនមែនឆ្កែអនាថា» ជីមីន យកដៃរុញកែវទឹកក្រូចចេញ ព្រោះនៅខឹងដែលកាលពីម្សិលមិញ នាងធ្វើទឹកក្រូចច្របាច់ទៅឲ្យឆ្កែអនាថាផឹកមុនគេ ទើបនាងដាច់ចិត្តសារភាពការពិត
«ម្សិលមិញ ការពិតទឹកក្រូចមួយកែវនោះ គឺជារបស់អ្នកប្រុស ខ្ញុំតាំងចិត្តធ្វើឲ្យអ្នកប្រុស ដើម្បីសុំទោស តែមកពីខ្ញុំឃើញអ្នកប្រុសមកវិញជាមួយអ្នកនាង យួយលិ ថែមទាំងលូកដៃឱបចង្កេះអ្នកនាង យួយលិ ទៀត ទើបខ្ញុំកុហក ហើយទៅសំងំផឹកខ្លួនឯងទាល់តែអស់» ហេរី រៀបរាប់ទាំងភ័យចង់យំ ស្របពេលគេស្ដាប់បណ្ដើរ ដៀងភ្នែកមើលកែវទឹកក្រូចបណ្ដើរ មុននឹងលូកដៃទាញកែវទឹកក្រូចចូលមកជិតវិញ
«ឯងប្រចណ្ឌខ្ញុំទើបចូលខារ៉ាអូខេ?» ជីមីន ងាកសម្លឹងមុខនាង ទើបនាងងក់ក្បាលផ្ងក់ៗ
«ចាស»
«ឯងថាមិនបានស្រឡាញ់ខ្ញុំ ហេតុអីប្រចណ្ឌ?»
«ខ្ញុំស្រឡាញ់ ដូច្នេះទើបខ្ញុំប្រចណ្ឌ»
«តែខ្ញុំទើបតែឈប់ស្រឡាញ់ឯងប៉ុន្មានម៉ោងនេះ»
«អ្នកប្រុសកុហក» នាងមិនជឿ តែមនុស្សចាស់នៅញ៉ោះចង់ឲ្យក្មេងយំ
«មិនជឿស្រេចចិត្ត ស្អែកយកចិញ្ចៀនទៅលក់វិញហើយ» ជីមីន បែរមុខសម្លឹងអេក្រង់កុំព្យូទ័រវិញ តែក៏ត្រូវស្រឡាំងកាំង ពេលក្មេងតូចឱនមកថើបថ្ពាល់មួយខ្សឺត ធ្វើឲ្យគេមានអារម្មណ៍ក្ដៅភាយៗពេញរាងកាយ ចំណែកក្មេងតូចអៀនពេក ក៏រត់ឡើងទៅលើពូក ឃ្លុំភួយជិតក្បាលជិតជើង ភាពគួរឲ្យក្នាញ់របស់នាង ធ្វើឲ្យកំលោះចាស់ទ្រាំលែងបានហើយ ក៏ស្ទុះក្រោកទៅតាមគ្រញិចភ្លាម

♡នរកជីវិត♡Where stories live. Discover now