ភាគទី១៣🖤

596 9 0
                                        

ម្ជុលនៅនឹងគេ?
ហេរី បេីកភ្នែកធំៗ ទាំងក្នុងអារម្មណ៍កាន់តែភ័យតក់ស្លុតខ្លាំងថែមទៀត ដែលនាងចង់ចាក់ថ្នាំ មកពីគិតថា បេីឲ្យគេជូតខ្លួនឲ្យ នាងត្រូវស្រាតសម្លៀកបំពាក់ចេញ តែបេីហៅគ្រូពេទ្យមកចាក់ថ្នាំ ទោះនាងខ្លាចម្ជុល ទោះឈឺបន្តិចមែន តែចាក់ថ្នាំហេីយ គឺចប់ មិនចាំបាច់ត្រូវស្រាតសម្លៀកបំពាក់ឲ្យគេជូតខ្លួន ប៉ុន្តែមិននឹកស្មានថាគេមានម្ជុល ទោះជូតខ្លួន ឬចាក់ថ្នាំ នាងនៅតែមិនអាចគេចផុតពីគេដដែល?
«អឺ អ្នក...អ្នកប្រុសមានម្ជុល?» ហេរី សួរបញ្ជាក់ទាំងសំឡេងញ័រខ្លាច បបូរមាត់ស្លេកឥតឈាម លេបទឹកមាត់ក្អឿកៗ ដេីមទ្រូងផេីតផតៗទៅតាមចង្វាក់ដង្ហេីមដង្ហក់ដូចចង់ដាច់ខ្យល់ស្លាប់។
«មាន ហេីយធំទៀត» ជីមីន ឱនមុខសង្ហាទៅជិតមុខនាង កែវភ្នែកគេសម្លឹងចំកែវភ្នែកនាងមិនព្រិច ស្របពេលញោចចុងមាត់ឡេីងបន្តិច។
«ពិត...ពិតមែនហ្អេស៎? ហេីយ...ហេីយចុះ វាធំខ្លាំងទេ? វាឈឺខ្លាំងទេ?» ហេរី ខ្លាចញាប់ញ័រតាំងពីចុងសក់ដល់ចុងម្រាមជេីង ពេលឮគេប្រាប់ថាម្ជុលធំ តេីវាធំប៉ុនណាទៅ? កូនម្ជុលតូចៗ នាងនៅខ្លាច ចុះទម្រាំម្ជុលធំទៀត?
«ម្ជុលធំ ចាក់ដំបូងឈឺ ចាក់យូរៗស្រួល» ម្ជុលដែលគេសំដៅដល់ មិនមែនជាម្ជុលចាក់ថ្នាំធម្មតាទេ តែជាម្ជុលសាច់ បេីជាមនុស្សស្រីដែលធ្លាប់ឆ្លងកាត់រឿងបែបនេះ ច្បាស់ជាយល់ន័យសម្ដីគេ តែនាងមិនយល់បន្តិចសោះ គេបង្ហេីបដល់ថ្នាក់នេះហេីយ នៅតែគិតថាគេនិយាយពីម្ជុលចាក់ថ្នាំទៀត។
លេីលោកនេះ មានម្ជុលចាក់ថ្នាំណា ដែលចាក់យូរៗទៅស្រួល ក្រៅពីម្ជុលក្នុងខោ?
«អឺ គឺ គឺខ្ញុំ ខ្ញុំថាខ្ញុំប្ដូរចិត្តហេីយ ខ្ញុំមិនចាក់ថ្នាំទេ ខ្ញុំ ខ្ញុំជូតខ្លួនវិញ» ហេរី និយាយទាំងរញីរញ័រ ងាកមុខគេច ព្រោះមុខគេឱនមកជិតមុខនាងពេកហេីយ ជិតរហូតនាងទទួលដឹងដល់ចំហាយក្ដៅឧណ្ហៗនៃខ្យល់ដង្ហេីមភាយចេញពីច្រមុះរបស់គេស្រោចមកលេីមុខនាង ស្របពេលដៃទាំងសងខាងរបស់នាងលេីករុញច្រានស្មាគេឲ្យក្រោក នាងខ្លាចចង់គាំងបេះដូងស្លាប់ហេីយ។
«មិនទាន់ឃេីញម្ជុលផង ខ្លាចហេីយ?» ចុះទម្រាំគេបង្ហាញម្ជុលឲ្យឃេីញទៀត នាងមិនខ្លាចរហូតរាគនោមដាក់ពូក?
«អ្នកប្រុសក្រោកទៅ ខ្ញុំ ខ្ញុំព្រមជូតខ្លួនហេីយ» បេះដូងនាងស្ទេីរផ្ទុះបែកខ្ចាយហេីយ បេីគេនៅតែទ្រោបលេីនាង ឱនមុខមកជិតៗបែបនេះទៀត។
ហេីយគេក៏ព្រមក្រោកពីលេីខ្លួននាង មុននឹងកាន់កន្សែងមួយផ្ទាំងដេីរចូលទៅក្នុងបន្ទប់ទឹក ចំណែកនាងឆ្លៀតពេលគេនៅក្នុងបន្ទប់ទឹក ក៏រហ័សស្រាតខោអាវឈុតនៅលេីខ្លួនចេញ យកកន្សែងពោះគោមួយមកចោមពុង កន្សែងមួយទៀតគ្របស្មា និងដេកញ័រខ្លួនទទ្រេីកនៅលេីពូក រង់ចាំគេជូតខ្លួនឲ្យ ហេីយមិនយូរប៉ុន្មានគេក៏ដេីរចេញពីបន្ទប់ទឹកមកវិញ បន្ទាប់ពីយកកន្សែងទៅជ្រលក់ទឹករួច។
ជីមីន សម្លឹងមេីលរាងកាយតូចច្រឡឹងស្រឡូនស្រឡៅតាំងពីក្បាលដល់ចុងជេីង ទាំងក្ដៅមុខភាយៗ លួចលេបទឹកមាត់ផ្សេីមបំពង់ក ដែលវាខះស្ងួតហួតហែង លានចុងអណ្ដាតលិឍបបូរមាត់ក្រៀមប្រេះបន្តិច មុននឹងដាក់បង្គុយលេីពូក ក្បែរកាយតូចគួរឲ្យថ្នាក់ថ្នម។
«អឺ អ្នកប្រុស ការពិត ការពិតគឺ ខ្ញុំ ខ្ញុំអាចធ្វេីខ្លួនឯងបាន មិនបាច់ឲ្យអ្នកប្រុសអំពល់ទុក្ខទេ» ហេរី លូកដៃចង់យកកន្សែងសេីមពីគេ មកជូតខ្លួនដោយខ្លួនឯង ព្រោះនាងគ្រាន់តែគ្រុនក្ដៅធម្មតា មិនមែនឈឺធ្ងន់ធ្ងរដល់ថ្នាក់កម្រេីកដៃជេីងមិនបាន នាងខ្លាចគេផង អៀនខ្មាសផង ក្រែងចិត្តផង តែក៏ត្រូវគេសម្លុតដោយទឹកមុខកាច៖
«ស្ងៀម!»
«អ្នកប្រុសទៅធ្វេីការចុះ ឲ្យស្រីបម្រេីជូតខ្លួនឲ្យខ្ញុំក៏បាន»
«មិញខ្ញុំថាម៉េច?»
«អឺ ឲ្យស្ងៀម»
«ទុកសម្ដីខ្ញុំជាខ្យល់?»
«...» នាងព្រមស្ងាត់ ហេីយនៅស្ងៀម ពេលឃេីញគេធ្វេីមុខដូចចង់សុីសាច់ហុតឈាមនាង។
ជីមីន ចាប់ទាញកន្សែងដែលនាងគ្របស្មាចេញ បង្ហាញឲ្យឃេីញសាច់ស្មា សាច់ដេីមទ្រូងសស្គុស សដូចដុំពពក ស្របពេលថ្ពាល់នាងក្រហមងាំង ព្រោះភាពអៀនខ្មាស បេះដូងលោតបុកទ្រូងឌឹបៗ។
គេចាប់ផ្ដេីមជូតខ្លួនឲ្យនាង ជូតពីប្រឡោះកឆ្វេងស្ដាំ ដេញចុះមកស្មា អូសកន្សែងសេីមពីស្មារហូតមកដល់ចុងម្រាមដៃ ស្របពេលនាងភ័យញាក់ញ័រ យកដៃក្ដោបឆ្នុកកន្សែងយ៉ាងជាប់ ឯជេីងក៏ប្រឹងត្បៀត ទេីបគេអត់មិនបាននឹងជ្រួញចិញ្ចេីមសួរ៖
«ឯងគិតអី?» នាងក្ដៅខ្លួន គេជូតខ្លួនឲ្យត្រជាក់សាច់ តែនាងទប់ឆ្នុកកន្សែងផង ត្បៀតជេីងផង ទង្វេីនេះមានន័យយ៉ាងម៉េច?
«អឺ ខ្ញុំ ខ្ញុំមិនបានគិតអីទេ ហេីយ ហេីយចុះអ្នកប្រុស គិតអី?» ហេរី សួរបក ធ្វេីឲ្យគេលេីកចិញ្ចេីមម្ខាងឡេីង សម្លឹងមុខនាងទាំងក្នាញ់ ឥឡូវក្លាហានហ៊ានសួរគេវិញ?
«ហេីយឯងគិតថាខ្ញុំគិតអី?» ជីមីន ញោចចុងមាត់ ឱនមុខសង្ហាទៅជិតមុខនាង ទ្រានដៃទាំងសងខាងនឹងពូក ដោយមានរាងតូចនៅប្រឡោះដៃ។
«ខ្ញុំ ខ្ញុំមិនដឹងទេ» ហេរី គ្រវីក្បាលតិចៗ ងាកមុខគេចដោយការភ័យខ្លាច តែក៏ត្រូវគេយកដៃចាប់មុខនាងបង្វែរឲ្យប្រឈមមុខនឹងគេវិញ ហេីយប្រាប់ឲ្យនាងជ្រួញចិញ្ចេីមឆ្ងល់៖
«គិតថាបេីបានចូលទៅ...»
«ចាស?»
«ក្នុងខ្លួនឯង»
«ក្នុងខ្លួនខ្ញុំ?»
«យោកយោល»
«ចាស?»
«អង្រួនៗ»
«...?» គេនិយាយភាសាអី?

♡នរកជីវិត♡Where stories live. Discover now