ភាគទី៣៤🖤

224 5 0
                                    

ត្រឹមគេងឱបគ្នាស្ងៀមៗ មិនធ្វើអ្វីសោះ នាងស្រួលប៉ុណ្ណឹងហើយ ចុះទម្រាំគេងឱបគ្នាបែបបែកញើសជោកខ្លួនប្រាណ ញ័ររង្គើជើងគ្រែទៀត តើនាងស្រួលខ្លាំងយ៉ាងណា?
ពាក្យសម្ដីរបស់គេ ស្ដាប់ទៅដូចជាធម្មតា តែការពិតគឺបង្កប់ន័យមិនធម្មតា តែងតែធ្វើឲ្យនាងមិងមាំងឆ្ងល់ ហើយមិនព្រមបកស្រាយឲ្យនាងបានយល់ ដ្បិតថានាងមិនសូវយល់ពីន័យសម្ដីគេ ប៉ុន្តែក៏មិនល្ងង់១០គត់ យ៉ាងហោចនាងក៏អាចដឹង ថាសម្ដីគេ មិនមែនសំដៅដល់ការគេងលក់ស្រួលបែបធម្មតាៗតែម្យ៉ាង ប្រហែលជាមានអ្វីដែលជ្រាលជ្រៅលើសនោះ ជ្រៅពេកហួសពីក្មេងមិនទាន់គ្រប់អាយុដូចនាងអាចស្មានដល់។
«ជិតដល់ម៉ោងខ្ញុំទៅរៀនហើយអ្នកប្រុស» ហេរី ព្យាយាមចង់ក្រោកចេញពីក្នុងរង្វង់ដៃរបស់គេ ទាំងឫកពាភ័យខ្លាចលាយឡំអៀនខ្មាស ព្រោះល្វែងលើគេអាក្រាត សិចផេក សាច់ដុំដើមទ្រូង សាច់ដុំស្មា សង្ហាផង គួរឲ្យញញើតផង ហុចផលឲ្យបេះដូងនាងលោតខុសចង្វាក់ តែគេក្រសោបកាយនាងយ៉ាងជាប់ មិនឲ្យក្រោករួច ទាំងដែលដេកឱបនាងពេញមួយយប់ហើយ នៅយល់ថាឱបមិនទាន់ឆ្អែតទៀត។
«ងូតទឹកស្លៀកពាក់រៀបចំខ្លួនឲ្យលឿនទៅ ថ្ងៃនេះខ្ញុំជូនឯងទៅសាលា» ជីមីន ព្រមលែងឲ្យក្មេងតូចក្រោក បើឱបយូរតែបន្តិចទៀត ខ្លាចក្មេងយំ ព្រោះមើលទៅមុខនាងរកតែយំទេ ចំណែកនាងក៏រហ័សស្ទុះស្ទាក្រោកចេញពីក្នុងរង្វង់ដៃគេយ៉ាងលឿន និងឱបសម្លៀកបំពាក់សិស្សរត់ចូលទៅក្នុងបន្ទប់ទឹកទាំងប្រញាប់ប្រញាល់ ខណៈនោះ ជីមីន ក៏យកកូនកន្សែងមកជូតសក់សើមថែមមួយភ្លែតទៀត ទើបក្រោកស្លៀកពាក់។
និងបន្ទាប់ពីងូតទឹក ស្លៀកពាក់ ទទួលទានអាហារពេលព្រឹកហើយ គេក៏បើកឡានជូននាងទៅសាលា មុននឹងទៅក្រុមហ៊ុន។

ពេលល្ងាច...
ផ្ទៃមេឃថ្ងៃនេះស្អាតណាស់ ពណ៌ទឹកក្រូចលាយផ្កាឈូក ខណៈដែលព្រះអាទិត្យកំពុងតែហៀបនឹងអស្ដង្គត។
ហេរី ស្ពាយកាតាបដើរចេញពីក្នុងសាលារៀន សំដៅទៅកន្លែងដែលតៃកុងឡានតែងតែចតឡានរង់ចាំទទួលនាងទៅផ្ទះ ទោះកាលពីព្រឹកមិញ ជីមីន ជាអ្នកជូននាងមកដាក់សាលា តែនាងគិតថាគេមិនទំនេរដល់ថ្នាក់មករង់ចាំទទួលនាងចេញពីរៀនទេ ប៉ុន្តែអ្វីដែលធ្វើឲ្យនាងបើកភ្នែកធំៗ ទឹកមុខភ្ញាក់ផ្អើលនឹកស្មានមិនដល់នោះ អ្នកដែលបើកឡានជូននាងមកសាលាព្រឹកមិញ គ្រងឈុតគ្រ័រហ្សេពណ៌ខ្មៅ ឈរពិតត្រគាកនឹងទ្វាររថយន្ដលែមបូហ្គីនី លូកដៃទាំងសងខាងជ្រែងហោប៉ៅខោ ពាក់វែនតាខ្មៅយ៉ាងឡូយសង្ហា ហាក់ដូចតួឯកប្រុសក្នុងខ្សែភាពយន្ដ សង្ហាឈ្នះអស់ប្រុសក្នុងលោក កំពុងតែឈររង់ចាំទទួលនាង ខណៈដែលសិស្សស្រីជាច្រើនដើរចេញមកបានឃើញគេ លួចញញឹមញញែមឲ្យភ្នែកផង តាមមើលផង ចង់បាក់ក និងពេលឃើញ ហេរី ដើរទៅឈរនៅជិតគេ ធ្វើឲ្យសិស្សស្រីទាំងនោះសែនច្រណែនចង់ក្លាយជា ហេរី បំផុតហើយ។
«អ្នកប្រុសមកទទួលខ្ញុំមែនទេ?» ហេរី សួរទាំងឫកពាអឹមអៀន និងដូចជារាងក្រែងចិត្ត ព្រោះព្រឹកមិញគេជូននាងមករៀនហើយ ល្ងាចមកទទួលនាងចេញពីរៀនទៀត មួយរយៈនេះគេដូចជាប្លែកៗដល់ហើយ។
«...» ជីមីន ងក់ក្បាលតិចៗជំនួសចម្លើយ ធ្វើឲ្យនាងញញឹមទាំងលួចរំភើបចិត្ត និងពេលឃើញគេដើរវាង បើកទ្វារឡាន ចូលទៅអង្គុយនៅកន្លែងបញ្ជាចង្កូត នាងក៏ប្រញាប់នាំខ្លួនចូលក្នុងឡាន អង្គុយក្បែរគេភ្លាម។
ហើយបន្ទាប់ពីនោះគេក៏បើកឡានចេញទៅ។

ផ្សារទំនើប...
ជីមីន ទទួល ហេរី ចេញពីរៀនហើយ មិនបានបើកឡាននាំនាងទៅផ្ទះភ្លាមទេ តែបើកឡាននាំនាងមកផ្សារទំនើបដ៏ធំជាងគេនៅក្នុងក្រុងប៉េកាំង កំដរនាងដើរទិញអីវ៉ាន់ នាងស្រឡាញ់អី ចង់បានអី ទិញទៅ ទុកឲ្យគេជាអ្នកចេញលុយ តែនាងមិនហ៊ានទិញទេ ព្រោះរបស់លក់នៅក្នុងផ្សារទំនើបថ្លៃៗណាស់ បានត្រឹមតែដើរមើលក៏សប្បាយចិត្ត។
«ឯងចង់ទិញសម្លៀកបំពាក់ទេ?» ដើរក្នុងផ្សារមួយសន្ទុះធំហើយ គេឃើញនាងងាកមើលនេះមើលនោះមិនឈប់ តែមិនឮនាងទាមទារចង់បានអីទេ ទើបគេសួរ ក្រែងរបស់លក់ច្រើនពេកនាងមិនដឹងថាទិញអី។
«សម្លៀកបំពាក់ខ្ញុំមានច្រើនហើយ» ហេរី តបទាំងមិនងាកសម្លឹងមុខគេ និងនៅតែបន្តដើរមើលនេះមើលនោះ។
«ចឹងទិញស្បែកជើងទេ?»
«ស្បែកជើងខ្ញុំកំពុងពាក់ក៏នៅថ្មី»
«កាតាប? កាបូប?»
«អត់ចង់ទិញទេ»
«គ្រឿងអលង្ការ?»
«អត់ចូលចិត្តពាក់»
«តុក្កតាខ្លាឃ្មុំធំៗ?»
«គ្មានតុក្កតាណាអាចជំនួសកូនតុក្កតាខ្លាឃ្មុំចាស់ពភ្លក់ខ្ញុំបានទេ»
«ខ្ញុំនាំឯងមកផ្សារ ដើម្បីដើរទិញអីវ៉ាន់ បើនេះមិនចង់ទិញ នោះមិនចង់ទិញ ឯងចង់ទិញអី?»
«ខ្ញុំចង់ទិញសៀវភៅធម៌»
«ថាម៉េច?» ជីមីន ឧទានទាំងហួសចិត្ត។
«អានសៀវភៅធម៌អាចធ្វើឲ្យចិត្តស្ងប់ អ្នកប្រុសគួរតែរៀនអាន រៀនសូត្រធម៌ ដើម្បីរម្ងាប់តណ្ហានៅក្នុងខ្លួន សម្មាសម្ពុទ្ធ»

♡នរកជីវិត♡Where stories live. Discover now