ជីមីន ស្ដីបន្ទោសឲ្យខ្លាំងៗ ទាំងខឹងច្រឡោត ដែលនាងហ៊ានតមាត់ គេមានបំណងល្អ ចង់ឲ្យសុខភាពនាងល្អ នាងបែរជាឆ្លេីយយ៉ាងឈ្លេីយដាក់គេ ថាជាសុខភាពនាង ឮហេីយញ័រសាច់។
«...» ហេរី ខ្ជឹបបបូរមាត់ណែន ឈ្ងោកមុខចុះចង់ដល់តុអាហារ ប្រអប់ដៃតូចទាំងសងខាងលាក់ទៅក្រោមតុ ក្ដាប់យ៉ាងណែន ព្យាយាមទប់កំហឹង ទប់ការឈឺចាប់ និងតូចចិត្ត នាងមិនបានគិតថាគេមានបំណងល្អចំពោះនាងទេ គេស្អប់នាង ដូច្នេះគ្រប់កាយវិការរបស់នាង ដេក ដេីរ ឈរ អង្គុយ ញ៊ាំ ឬនិយាយអ្វីចេញទៅ តែងតែមិនត្រូវចិត្តគេ តែងតែទេីសចិត្តគេ តែងតែត្រូវគេចាប់កំហុស និងស្ដីឲ្យ នាងធ្វេីស្អីក៏ខុសតែទាំងអស់ នាងហត់ នាងមិនចង់នៅទីនេះ ទ្រាំមេីលក្រសែភ្នែកស្អប់ខ្ពេីមគេចំពោះនាងទៀតទេ នាងចង់តែចាកចេញឲ្យបាត់ៗ ដេីម្បីកុំឲ្យខ្លួនឯងក្លាយជាបន្ទុកគេទៀត។
អារម្មណ៍នាងពេលនេះ វាប្រៀបដូចជាឪពុកម្ដាយហាមឃាត់នាង មិនឲ្យនាងធ្វេីរឿងដែលនាងចូលចិត្ត ហេីយបង្ខំនាងឲ្យធ្វេីតាមនូវគំនិតគាត់ និងអ្វីដែលគាត់ចូលចិត្ត ទាំងដែលនាងមិនចូលចិត្តសោះ នាងប្រាប់ហេីយថាមិនចូលចិត្ត គាត់នៅតែបង្ខំនាងទៀត ធ្វេីឲ្យនាងមានសម្ពាធ ប៉ុន្តែនាងមិនដឹងពីចេតនាល្អរបស់គាត់ទេ បែរជាខឹងតូចចិត្ត។
ព្រោះនាងមានជំងឺបាក់ទឹកចិត្តតាំងពីតូចមក ឆេវឆាវ ខឹងច្រេីន អន់ចិត្តច្រេីន គិតច្រេីន អ្នកណានិយាយអ្វីឲ្យប៉ះទង្គិចផ្លូវចិត្តនាង គឺនាងពិបាកគ្រប់គ្រងអារម្មណ៍ខ្លួនឯងណាស់ ជាពិសេសនៅពេលដែលនាងព្យាយាមពន្យល់ឲ្យនរណាម្នាក់យល់ពីនាង ប៉ុន្តែគ្មានអ្នកយល់ នាងតឹងទ្រូង ថប់ដង្ហេីម ពិបាកក្នុងខ្លួនណាស់ ខឹងផង ចង់ស្រែកយំផង បញ្ហាខ្លះវាតូចតាចទេ ប៉ុន្តែនាងឃេីញថាវាជាបញ្ហាធំណាស់។
នៅពេលដែលស្រីបម្រេីចាប់ផ្ដេីមលេីកអាហារដែលទេីបចម្អិនហេីយថ្មីៗ យកមកដាក់តម្រៀបនៅលេីតុ ហេរី ក៏ស្ទុះក្រោកឈរ៖
«ខ្ញុំឆ្អែតហេីយ» ហេរី ប្រាប់ទាំងអារម្មណ៍ខឹង នៅពេលដែលចិត្តមនុស្សយេីងមានកំហឹង អ្វីក៏មិនខ្លាចដែរ ទោះត្រូវគេសម្លក់មុខនាងដោយក្រសែភ្នែកកាច ក៏នាងមិនខ្លាចក្នុងការដេីរចេញ។
«ម៉ោអង្គុយវិញ!» ជីមីន គំហកយ៉ាងកាច ស្របពេល ហេរី ដេីរចេញពីតុអាហារបាន៣ជំហាន គេមិនមែនហៅ តែគេបញ្ជា ធ្វេីឲ្យពួកស្រីបម្រេីដែលឈរនៅក្បែរនោះ នាំគ្នាឈ្ងោកមុខចុះដោយការភ័យខ្លាច ប៉ុន្តែ ហេរី មិនបកក្រោយ នៅតែបោះជំហានដេីរទៅមុខ យ៉ាងរឹងរូស។
«រឹងដូចដែក» ជីមីន សង្រ្គឺតធ្មេញក្រតៗ ទាំងកំហឹងឆេះឆួលពេញទ្រូង ពេលនាងមិនព្រមដេីរមកតុអាហារវិញ តែដេីរឡេីងកាំជណ្ដេីរទៅបន្ទប់យ៉ាងឌឺផ្គេីន ហាក់ដូចមិនឮសម្ដីគេ ក្មេងម្នាក់នេះធ្វេីឲ្យគេខឹងចង់ប្រេះទ្រូងស្លាប់ហេីយ ឃេីញឫទ្ធអំណាចនាងឬនៅ?
មុខមឹះៗ ស្ងៀមស្ងាត់ មិនសូវនិយាយស្ដី មិនពូកែតមាត់ តែជំនាញខាងឌឺដោយទង្វេី ស្ងៀមៗ ក៏អាចធ្វេីឲ្យគេខឹងចង់ឆ្កួតដែរ។
ហេីយគេក៏អង្គុយញ៊ាំបាយម្នាក់ឯង ទាំងខឹងញ័រសាច់មិនបាត់ ខឹងណាស់ ក្មេងស្អីក៏ចរិតអាក្រក់ម្ល៉េះ?
ចង់ឲ្យល្អ បែរជាមិនធ្វេីតាម។ថ្ងៃថ្មី...
ព្រះអាទិត្យចាប់ផ្ដេីមរះឡេីង ហេរី ក្រោកងូតទឹក ស្លៀកពាក់ រៀបចំខ្លួនទៅរៀន ឆ្នាំនេះនាងរៀនថ្នាក់ទី១១ហេីយ។
បន្ទាប់ពីតែងខ្លួនបានស្អាតរៀបរយ នៅក្នុងឯកសណ្ឋានសិស្ស នាងក្រមុំតូចក៏ស្ពាយកាតាប បេីកទ្វារដេីរចេញពីក្នុងបន្ទប់។
និងពេលចុះកាំជណ្ដេីរមកដល់ជាន់ខាងក្រោម ដេីរទៅតុអាហារ ក៏ឃេីញអ្នកដែលធ្វេីឲ្យនាងដេកខឹងតូចចិត្តពេញមួយយប់ គ្រងឈុតគ្រ័រហ្សេពណ៌ប្រផេះដ៏សង្ហា អង្គុយផឹកកាហ្វេ អានកាសែតស្ងាត់ៗ។
អាហារសម្រាប់នាងញ៊ាំ ស្រីបម្រេីបានរៀបចំដាក់ប្រអប់ ទុកនៅលេីតុឲ្យនាងរួចហេីយ នាងមិននិយាយអី លូកដៃយកតែប្រអប់អាហារ ហេីយក៏ដេីរចេញទៅ។
ជីមីន បត់កាសែតទុកទៅលេីតុ មុននឹងក្រោកដេីរចេញទៅតាមក្រោយនាង។
«ថ្ងៃនេះខ្ញុំជូនឯងទៅសាលា» ជីមីន ប្រាប់ទាំងមុខស្មេី ពេលឃេីញនាងកំពុងឈររង់ចាំតៃកុងឡាន បញ្ចេញឡានបេីកជូននាងទៅសាលាតាមទម្លាប់ ប៉ុន្តែថ្ងៃនេះ គេបញ្ជាមិនឲ្យតៃកុងឡានបញ្ចេញឡាន ព្រោះចង់ជូននាងទៅខ្លួនឯង។
«មិនបាច់ទេ ឲ្យតៃកុងជូនទៅគឺបានហេីយ តែបេីថ្ងៃនេះតៃកុងរវល់ ខ្ញុំជិះឡានក្រុង កុំឲ្យពិបាកនាំអំពល់ទុក្ខដល់អ្នកប្រុស បង្ខំចិត្តចិញ្ចឹមខ្ញុំផង ចំណាយលុយព្យាបាលជំងឺប្រសៃប្រសាទខ្ញុំផង ខ្ញុំគ្មានលទ្ធភាពសងវិញទេ»
«សម្ដីគួរឲ្យស្អប់»
«ខ្ញុំដឹងខ្លួនគួរឲ្យស្អប់ មិនធ្លាប់គួរឲ្យស្រឡាញ់ក្នុងចិត្តអ្នកប្រុសស្រាប់ហេីយ»
«តមាត់ប៉ប៉ែះ ចង់សុីរំពាត់ទាំងព្រលឹមហេីយ»
![](https://img.wattpad.com/cover/350178499-288-k351779.jpg)
YOU ARE READING
♡នរកជីវិត♡
Romanceគេហាមហេីយ ហាមទៀត តែប៉ាម៉ាក់មិនស្ដាប់ នៅតែរឹងមានះ ចង់យកក្មេងស្រីដែលមានជំងឺប្រសៃប្រសាទនោះ មកធ្វេីជាកូនចិញ្ចឹម ទាំងដែលក្មេងនៅក្នុងមណ្ឌលកុមារកំព្រាច្រេីនណាស់ ប៉ាម៉ាក់ចង់យកក្មេងម្នាក់ណាមកចិញ្ចឹមក៏បាន លេីកលែងតែក្មេងឈ្មោះ សិង្ហ ហេរី ដែល ចូវ ជីមីន មិនយល់ស្រ...