ភាគទី៥១🖤

464 6 0
                                        

ហេរី អង្គុយមើលមេរៀនបណ្ដើរ គិតពីវិធីលួងលោមប្រុសចាស់បណ្ដើរ ហើយក៏ស្រាប់តែនឹកឃើញដល់សម្ដីដែលគេធ្លាប់ប្រាប់នាង ទើបបិទសៀវភៅទុក ផ្អាកមើលមេរៀនសិន ហើយក៏ក្រោកពីតុរៀន ដើរចេញពីក្នុងបន្ទប់ ចុះកាំជណ្ដើរទៅជាន់ខាងក្រោម សំដៅផ្ទះបាយ។
«អាហារឆ្អិនហើយ អ្នកនាងទៅអង្គុយទៅ ចាំនាងខ្ញុំរៀបចំជូន» ស្រីបម្រើឃើញ ហេរី ដើរចូលមកក្នុងផ្ទះបាយ គិតថាប្រហែលជាឃ្លាន មកសួររកអីញ៊ាំហើយ ទើបប្រញាប់ប្រញាល់ចង់រៀបចំបាយម្ហូប តែ ហេរី គ្រវីដៃបដិសេធ៖
«អត់ទេៗ ខ្ញុំអត់ឃ្លានទេ»
«ចឹងអ្នកនាងត្រូវការអីហ្អេស៎?»
«អឺ ត្រូវការធ្វើទឹកក្រូចច្របាច់» ព្រោះ ជីមីន ធ្លាប់ប្រាប់ថាចង់ផឹក ដូច្នេះនាងនឹងធ្វើទឹកក្រូចច្របាច់ឲ្យគេផឹក ដើម្បីលួងលោមគេពេលត្រលប់មកវិញ។
«អ្នកនាងចង់ញ៊ាំទឹកក្រូចច្របាច់ ចាំនាងខ្ញុំធ្វើជូន»
«មិនបាច់ទេ ខ្ញុំចង់ធ្វើខ្លួនឯង»
«អ្នកនាងចេះធ្វើទេ?»
«អត់ចេះទេ តែបង្រៀនខ្ញុំទៅ»
«ហេតុអីអ្នកនាងស្រាប់តែចង់ចេះធ្វើទឹកក្រូចច្របាច់?»
«ខ្ញុំ...» ហេរី មុខក្រហមអឹមអៀន មុននឹងប្រាប់ពីហេតុផលទៅស្រីបម្រើទាំងបេះដូងលោតខុសចង្វាក់៖
«ចង់ធ្វើទឹកក្រូចច្របាច់ទុកឲ្យអ្នកប្រុស»
«ពិតជាល្អណាស់ អ្នកនាងដឹងទេ អ្នកប្រុសស្រឡាញ់យកចិត្តទុកដាក់ចំពោះអ្នកនាងជាពិសេស គាត់តែងតែគិតគូរពីសុខភាពអ្នកនាង ដូច្នេះទើបគាត់ចង់ឲ្យអ្នកនាងញ៊ាំបន្លែឲ្យបានច្រើន» ស្រីបម្រើញញឹមពេញចិត្ត ស្របពេលរៀបចំគ្រឿងប្រដាប់សម្រាប់ធ្វើទឹកក្រូចច្របាច់ស្រស់ៗឲ្យនាង និងជួយបង្រៀនក្មេងតូចពីរបៀបធ្វើងាយៗ។

ម៉ោង១០យប់...
ហេរី អង្គុយនៅលើសាឡុង រង់ចាំអ្នកប្រុស ចូវ ត្រលប់មកផ្ទះវិញ ពេលឮសំឡេងឡានបើកចូលមក ធ្វើឲ្យនាងញញឹមទាំងបេះដូងលោតឌុកឌាក់ៗ ភ័យផង អរផង និងរហ័សកាន់កែវទឹកក្រូចច្របាច់ស្រស់ៗ ក្រោកដើរចេញទៅទទួល តែក៏ត្រូវធ្លាក់ទឹកមុខមួយរំពេច បេះដូងជ្រុះក្ដុកទៅនៅចុងជើង ពេលឃើញ ជីមីន បើកទ្វារឡានចេញមកជាមួយ យួយលិ គេថែមទាំងលូកដៃឱបចង្កេះ យួយលិ យ៉ាងស្និទ្ធស្នាលដើរមករកនាង។
«ឯងឈរធ្វើស្អីនៅត្រង់នេះ?» ជីមីន ជ្រួញចិញ្ចើមសួរបណ្ដើរ សម្លឹងមើលកែវទឹកក្រូចច្របាច់នៅក្នុងដៃក្មេងតូចបណ្ដើរ ឯនាងក៏តបទាំងឆួលច្រមុះ រលីងរលោងទឹកភ្នែក៖
«ខ្ញុំឃើញឆ្កែអនាថានៅមុខរបងផ្ទះ វាមើលទៅដូចឃ្លានណាស់ ទើបធ្វើទឹកក្រូចច្របាច់ទៅឲ្យវាផឹក»

♡នរកជីវិត♡Where stories live. Discover now