ផ្ដើមរឿង

2.9K 23 0
                                    


« លោកគ្រូឈប់សិន....»សម្រែកស្រែកហៅលោកគ្រូវិន័យនៅក្នុងសាលាដោយក្មេងស្រីម្នាក់បានមកយឺតហាមមិនទាន់ឲ្យគាត់បិទទ្វារបងសាលានោះឡើយលោកគ្រូគាត់ក៏ដូចចិត្តទៀតបានបើកទ្វារងចាំនាងជាស្រេច។
« អរគុណច្រើនលោកគ្រូ ហ៊ឹម...» នាងតូចល្អិតឈ្មោះ លី ដាអ៊ុនអោនគំនាបអរគុណលោកគ្រូយ៉ាងខ្លាំងដែលគាត់ជួយសង្រ្គោះនាងមួយគ្រានេះពិតជាមានន័យខ្លាំងណាស់។
« មិនអីទេ! ប៉ុន្តែហេតុអ្វីក៏ថ្ងៃនេះឯងមកយឺតអញ្ចឹង? មានបញ្ហាអី? » លោកគ្រូវិន័យចោទសួរដោយការងឿយឆ្ងល់ព្រោះតែនាងមិនដែលមករៀនយឺតដូចជាពេលនេះទេ។
« ខ្ញុំមានការរវល់នៅផ្ទះបន្តិចទើបជាមករៀនយឺតចឹងខ្ញុំសុំលាលោកគ្រូទៅរៀនហើយច៎ាស » នាងល្អិតដាអ៊ុនរត់ប្រូចបាត់ទាំងលោកគ្រូគាត់មិនទាន់បានសួរនាំអីច្រើនទៀតផងនោះនាងល្អិតម្នាក់នេះយ៉ាប់មែនតាម៉ងហើយ។ លោកគ្រូគ្រវីក្បាលហួសចិត្តនឹងបានបិទទ្វារបងសាលាតែម្ដងទៅ។
    នាងតូចដាអ៊ុនរត់ឡើងហត់ទម្រាំតែមកដល់ថ្នាក់ដែលខ្លួនត្រូវរៀនហើយនោះនាងឈប់មួយសន្ទុះឲ្យបាត់ហត់ហើយទើបមកសុំអ្នកគ្រូចូលរៀន។
« អ្នកគ្រូខ្ញុំសុំចូល...» នាងស្រែកហៅអ្នកគ្រូដែលកំពុងតែកត់មេរៀនឲ្យសិស្សគ្រប់គ្នានៅខាងក្នុងថ្នាក់ទី12នោះធ្វើឲ្យមិត្តរួមថ្នាក់នាងងាកមកមើលខ្លួនទាំងអស់។
« អ៊ឹម...កូនចូលមក » អ្នកគ្រូក៏មិនថាអ្វីច្រើនបានយល់ព្រមឲ្យនាងតូចបន្ទាប់មកបានគាត់បន្តកត់មេរៀនបន្តទៀត។ ដាអ៊ុនចូលមកតុអង្គុយខ្លួនរាល់ដងក៏យល់ថាវាចម្លែកៗយ៉ាងម៉េចក៏មោនដឹងជាមួយអ្នកអង្គុយតុជិតនាងគ្រាន់តែនៅជួរផ្សេងគ្នាប៉ុណ្ណោះឯងនាងសម្លឹងមើលទៅសិស្សប្រុសម្នាក់មើលឲ្យច្បាស់ភ្នែកទៅហាក់ដូចជសិស្សទើបចូលមករៀនថ្មីណាស់។
« នាងអ៊ុនឯងថ្ងៃហ្នឹងរវល់អីបានជាមករៀនយឺត? មុនដំបូងខ្ញុំគិតថាឯងមិនមករៀនតើនៀកឯងដឹងអត់ពេលគ្រប់គ្នាមិនឃើញឯងមកនិយាយពីថាឡើងចម្លែកចិត្តគ្រប់គ្នា » គីម មីរីនដែលត្រូវជាមិត្តភក្តិជិតសិទ្ធជាងគេរបស់ដាអ៊ុននោះកេះដៃមិត្តប្រាប់ភ្លាមដោយមិនបង្អង់ពេលទុកយូរទាល់តែសោះមិនថាពេលនេះគ្រូគាត់កំពុងពន្យល់មេរៀន។
« ហ៊ឹស...!វាមិនដែលទេ! ឯងក៏ដឹងថាមនុស្សយើងម្នាក់ៗតែងតែមានកិច្ចការរបស់ខ្លួនរៀងៗខ្លួនអញ្ចឹងហើយកុំខ្វល់ច្រើនពេកធ្វើមើលតែខ្ញុំមិនធ្លាប់មកយឺត? » ដាអ៊ុនជ្រួញចិញ្ចើមគ្រវីក្បាលហួសចិត្តក្រោយពីស្ដាប់សម្ដីទាំងអស់នេះចេញពីមាត់មិត្តនាងនោះពួកគេទេដែលជាមនុស្សចម្លែកចេះមកគិតខុសមួយពេលទៅកើត។
« អឺៗ...ប៉ុន្តែថ្ងៃនេះខ្ញុំមានដំណឹងល្អមកប្រាប់ឯងណានាងអ៊ុន»
« រឿងសង្សាថ្មីឯង? »
« មិនមែនទេ! »
« ចុះរឿងអ្វីវិញបើរាល់ដងរឿងឯងចង់ប្រាប់ខ្ញុំមានតែប៉ុណ្ណឹងនោះ? » ដាអ៊ុនដាក់ប៊ិចចុះសម្លឹងមើលមុខមីរីនទាំងធុញនិងពាក្យមានរឿងចង់ប្រាប់នឹងខ្លាំងមែនទែននិយាយតាមត្រង់ទៅចុះនាងសុំចុះចាញ់មីរីនត្រង់ហ្នឹងឯងបើមិត្តភក្ដិនិយាយពីថាដូរសង្សាដូចដូរខោអាវលោកអើយហេតុតែគេស្រីស្អាតណ៎!
« គឺថាឯងមើលនោះទៅអ្នកនៅខាងស្ដាំដៃឯងហ៎! » មីរីនចង្អុលមកកាន់សិស្សប្រុសម្នាក់ដែលមានរូបរាងឡើងសង្ហារខាតព្រលឹងសិស្សស្រីៗគ្រប់គ្នាទាំងនៅខាងក្រៅថ្នាក់នឹងនៅក្នុងថ្នាក់ដែលមើលមិនដាក់ភ្នែក។
« ឯងកុំធ្វើមុខចឹងមើលគេជាសិស្សទើបចូលមកថ្មីៗនេះទេ » មីរីនគ្រឺតទឹកមុខដាអ៊ុនណាស់នាងគិតតែពីកត់មេរៀនមិនខ្វាយខ្វល់នឹងពាក្យរបស់ខ្លួនបានវាចាទៅនោះឡើយ។
« ឃើញតើធម្មតាៗប៉ុណ្ណោះឯង » ដាអ៊ុនហាក់ដូចជាមិនរវីរវល់ឃើញមិនសង្ហារអ្វីត្រង់ណាផង? នាងមិនខ្ចីមើលនោះទេខ្ជិលចង់ខ្វល់ដោយសារតែខ្លួនជួបបុរសសង្ហារលើសនេះរាប់សិបដងទៅទៀត។
« ដាអ៊ុន » មីរីនស្រែកដាក់ត្រចៀកមិត្តទាំងខឹងស្ដាប់សម្ដីចុះមិនគួរឲ្យស្រឡាញ់សោះគេឡើងសង្ហារប៉ុណ្ណឹងដែរដាអ៊ុននៅមិនរវីរវល់ជាមួយហ៉ើយ...ពិតជាមិនយល់ទេ!
« កត់តែមេរៀនឯងទៅបន្តិចទៀតដល់ម៉ោងចេញលេងហើយ » នាងដាស់តឿនមិត្តទាំងហុចប៊ិកឲ្យនាងកាន់សរសេរទៀតក្រោយមកបានលួចញញឹមអស់សំណើចចំពោះកាយវិការមីរីនណាស់នាងធ្វើមុខឡើងកំសត់។
     គ្រប់ការសន្ទនារបស់ពួកគេទាំងពីរអ្នកកម្លោះនៅអង្គុយជិតនោះស្ដាប់លែគ្រប់ម៉ាត់គ្រប់ពាក្យបើមីរីននាងនិយាយលឺសឹងអីៗគ្រាន់តែថាមានតែអ្នកនៅជិតទេបានដឹង។ សិស្សប្រុសមានរូបរាងកាយសង្ហារនេះឈ្មោះថា ឆា អ៊ុនវ៉ូ អ្នកកម្លោះទើបប្ដូរមករៀននៅសាលាមួយនេះថ្មីថ្មោងទេតាមលោកពូរបស់ខ្លួនដែលជានាយកសាលានៅទីនេះផ្ទាល់ផងដែរ។ អ្នកម្លោះមិនមាត់ច្រើនតែលួចញឹមៗគេចាប់អារម្មណ៍និងចរិតដាអ៊ុនជាខ្លាំង។
    គ្រីងៗៗ...!
   សម្លេងកន្ដឹងសាលាក៏ពន្លឺឡើងហើយក៏ដល់ពេលចេញលេងល្មមទៅហើយបន្ទាប់មកអ្នកគ្រូដែលចូលបង្រៀនថ្នាក់ដាអ៊ុនគាត់បានចេញទៅវិញដែរ។ សិស្សគ្រប់គ្នាបានចាកចេញពីថ្នាក់ដើម្បីទៅរកអ្វីមកញាំដោយសារតែឥឡូវនេះក្រពះធ្វើទុកផង។
« សួស្ដីអ្នកនាង » ដាអ៊ុនកំពុងតែអង្គុយលើបង់នោះក៏មានមនុស្សប្រុសម្នាក់និយាយដាក់នាងតូចក៏ងើបមុខចេញពីទូរស័ព្ទសម្លឹងមើលអ្នកហៅនាង។
« ច៎ាសសួស្ដី » ដោយមិនចង់ខ្វះសុជីវធម៌នាងបានឆ្លើយទៅវិញដោយសម្ដីហីៗញឹមៗដាក់គេបន្តិច។
« នេះអ្នកនាងនៅម្នាក់ឯងទេ? ឯណាមិត្តអ្នកនាងនោះ? » អ្នកម្លោះឆា អ៊ុនវ៉ូដាក់គូថអង្គុយនៅបង់ជាមួយដាអ៊ុនដែរថែមទាំងនៅសួរនាំរកដំណឹងពីមិត្តនាងតូចបន្ថែម។

« ច៎ាសគឺថានាងបានទៅរកទិញអ្វីមកញាំហើយចុះលោកវិញហេតុអ្វីមិនទៅញាំអ្វីជាមួយគេ? » នាងចងចិញ្ចើមសួរហើយងាកមុខចេញកុំឲ្យថានាងមើលមុខគេព្រោះចាប់អារម្មណ៍នាងគ្មានអារម្មណ៍ស្នេហាជាមួយគេសូម្បីតែចុងក្រចក។
« ខ្ញុំបានញាំរួចហើយអរគុណដែលអ្នកនាងសួរ » អ៊ុនវ៉ូញញឹមស្ញេញដាក់នាងបណ្ដាលឲ្យសិស្សស្រីៗទាំងអស់នោះបានងាកមកមើលដាអ៊ុនគ្រប់គ្នាថាហេតុអ្វីក៏នាងទៅអង្គុយកន្លែងជាមួយក្រាស់ពួកនាងនោះ? អូយ...មិនសុខចិត្តនោះទេម្នាក់ៗនិយាយពីថាមុខឡើងក្រញ៉ូវអស់ហើយប្រុសសង្ហារមកទាក់ទងស្អីនិងដាអ៊ុនទៅ? នេះជាសម្ដីចេចចាចរបស់ស្រីៗដែលបានឃើញពីទិដ្ខភាពទាំងនេះ។ អ៊ុនវ៉ូមិនមាត់ច្រើនក៏ប៉ុន្ដែនាយបានញាក់មើលទៅស្រីៗនោះឡើងពួកនាងលែងហ៊ានដើរចេញពីកន្លែងមួយនេះបាត់ទៅ។
« លោកឃើញទេ? ថ្ងៃដំបូងប៉ុណ្ណោះដែលលោកមកទីនេះស្រីៗទាំងនោះចង់ស៊ីសាច់ហុតឈាមខ្ញុំហើយ » ដាអ៊ុនលាន់មាត់ឡើងមកនាងមិនគួរណាមកពាក់ព័ន្ធជាមួយគេម្នាក់នេះសោះខ្លាចតែនាំរឿងមកកាន់ខ្លួនឯងដោយសារតែគេម្នាក់នេះមិនខានទេលោកអើយ។
« ហ៎ាស? » អ៊ុនវ៉ូធ្វើដូចមិនដឹងទឹកមុខឡេឡឺៗភ្លឹកភ្លាំងដដែលមិនទាន់យល់ច្បាស់ពីអត្ថន័យដែលដាអ៊ុនចង់សំដៅដល់ទេ។
« កុំមកហ៎ាស!ដោយសារតែលោកមកអង្គុយទីនេះជាមួយខ្ញុំនឹងហើយ » ដាអ៊ុននិយាយចប់ក៏បានកាន់ទូរស័ព្ទដើរចេញទាំងទឹកមុខមិនសប្បាយចិត្តមិនដឹងថាថ្ងៃនេះជាថ្ងៃស៊យស្អីរបស់នាងសោះហើយ។

🔥លើសពីមិត្ត🔞(ចប់)Where stories live. Discover now