ភាគ:៤១

376 11 0
                                    


« មិញអ្នកមីងខលមកបង? » នាងតូចចេញពីបន្ទប់ទឹកវិញមានឯកសណ្ឋានត្រឹមត្រូវហើយសួរនាងលឺគេនិយាយម៉ាក់ៗល្ហៀងៗទើបសួរបញ្ជាក់ថាពិតឬមួយក៏មិនមែន?
« បាទអូន » អ៊ុនវ៉ូឆ្លើយយ៉ាងពិរោះដាក់មកកាន់ដាអ៊ុនសំណប់ចិត្តសំណប់បេះដូងមួយនេះណាស់គេមានតែភាពរីករាយភាពសប្បាយជាមួយនាង។
« ចុះគាត់ខលមកដើម្បីអ្វីបង? » ដាអ៊ុនយកកន្សែងមកជូតសក់និងងាកសួរអ៊ុនវ៉ូពីសម្ដីអ្នកម៉ាក់គេនិយាយជាមួយគ្នា។
« គាត់ឲ្យបងទៅជួបលោកប៉ាប៉ុន្ដែពេលនេះបងឈឺចង្កេះហើយមានតែចាំលើកក្រោយ »
« អរ...»
« អូនទៅរៀនហើយហ៎? »
« ច៎ាសហ្នឹងហើយ »
«អត់នៅមើលបងទេ? »
« អត់ទេអូនត្រូវទៅរៀនហើយបានមេរៀនអីខ្លះអូនមកពន្យល់បងហិហិ »
« ឲ្យតែដូចមាត់អូនទៅបានហើយ»
« ច៎ាសបង » នាងតូចមុនលាគេចាកចេញទៅក៏មិនភ្លេចមកថើបមាត់អ៊ុនវ៉ូបន្តិចនឹងបានយកកាតាបស្ពាយរត់វេញទៅបាត់យ៉ាងលឿននាយបានត្រឹមតែញញឹមញញែមស្ញេញម្នាក់ឯងអង្អែលមាត់ពេលនាងតូចថើបមុននេះប៉ុណ្ណោះឯងហិហិឃើញហើយគួរឲ្យច្រណែនណាស់។
« ស្មានថាមិនចេះថើបហើយតើ » អ៊ុនវ៉ូញញឹមស្រស់បស់ណាស់មិនថាឈឺយ៉ាងណាក៏មានភាពរីករាយ។
រីង...រីង...!
    ទូរស័ព្ទអ៊ុនវ៉ូមានគេខលចូលមកទៀតហើយមួយព្រឹកនេះមានរឿងត្រូវនិយាយជាមួយរហូត។
( ជម្រាបចៅហ្វាយពេលនេះនៅក្លឹបមានរឿងហើយទាន ) គ្រាន់តែនាយលើកភ្លាមសម្លេងកូនចៅប្រាប់ភ្លេតដល់ចៅហ្វាយនាយតូចដើម្បីប្រាប់ពីរឿងសំខាន់របស់ខ្លួន។
« ហើយឯងមិនដោះស្រាយ? » អ៊ុនវ៉ូក្ដៅចិត្តណាស់មនុស្សកំពុងតែមិនស្រួលខ្លួនផងមកមានរឿងអីណាឲ្យគេសោះស្រាយយ៉ាងណា?
( ប៉ុន្តែវាពាក់ព័ន្ធជាមួយចៅហ្វាយទានខ្ញុំជួយដោះស្រាយមិនបានទេទាន)
« មកទទួលយើង» គេស្រដីចប់បានចុចបិទទូរស័ព្ទបាត់ទៅដោយសារតែខ្ជិលនិយាយតទៅទៀតមិនដឹងជារឿងអ្វីទៀតទេ។
    នាយព្យាយាមយោងខ្លួនឯងទៅបន្ទប់វិញដើម្បីងូតទឹកផ្លាស់ប្ដូរសម្លៀកបំពាក់ចេញនឹងបានទៅក្លឹបថាមានរឿងអ្វីដោះស្រាយបោះ?
   ក្លឹប...!
   ក្នុងបន្ទប់ធំទូលាយមាននារីម្នាក់អង្គុយលើសាឡុងនិងមានកូនចៅអ៊ុនវ៉ូប៉ុន្មាននាក់នៅឈរយាមមើលបាងកុំឲ្យបញ្ចេញសកម្មភាពអ្វីផ្ដេសផ្ដាសនៅទីនេះ។
« លោកអ៊ុនវ៉ូ...» ទ្វាត្រូវបានបើកឡើងដោយដៃកូនចៅគេអ៊ុនវ៉ូរៀបចំខ្លួនយ៉ាងសង្ហារដើរចូលមកទាំងមានកូនចៅចាំជួយគ្រាថែមទៀត។ នាយចូលមកភ្លាមត្រូវនារីម្នាក់នោះហៅនាយយ៉ាងរហ័សនិងរត់សំដៅមករកអ៊ុនវ៉ូ។
« នេះលោកកើតអីឬ?.ហេតុអ្វីក៏លោកពិបាកដើរយ៉ាងនេះ? » នារីបបូរមាត់ក្រហមឆេះនោះបានចោទជាសំណួរឡើងមកកាន់នាយគេបានអង្គុយស្រួលបួលហើយមាននាងតាមមកអង្គុយទៀត។
« នាងមានកិច្ចការអ្វីជាមួយខ្ញុំ? » អ៊ុនវ៉ូបោះសម្ដីគ្រោតគ្រាតដាក់នារីម្នាក់ហ្នឹងគេមិនបានពេញចិត្តជាមួយចរិតនាងបង្ហាញចេញមកនេះទេ។
« ខ្ញុំមានកូនហើយ » នាងនិយាយថាខ្លួនមានកូនយ៉ាងកំសត់រីឯអ៊ុនវ៉ូវិញគ្មានញញើតខ្លាចត្រឹមពាក្យប៉ុណ្ណឹងសោះឡើយគេស្គាល់ពីចរិតមនុស្សស្រីសឹងតែខ្ទេចអស់រលីងទៅហើយរឿងអ្វីដែលគេតាមមិនទាន់?
« នាងទៅរៀនសម្ដែងម្ដងទៀតទៅ »
« លោកនិយាយមកនេះបានន័យថាម៉េច? »
« នាងឈប់មកបោកខ្ញុំទោះបីជាខ្ញុំដេកជាមួយស្រីរាប់មិនអស់ក៏ខ្ញុំចេះការពារបានត្រឹមត្រូវដែរនាងល្មមភ្ញាក់ខ្លួនទៅ »
« មិនអាចទេលោកមិមចង់ទទួលខុសត្រូវច្បាស់ណាស់បានជានិយាយដូច្នេះ » នារីម្នាក់ហ្នឹងនៅមិនសុខចិត្តចាប់ដៃអ៊ុនវ៉ូជាប់ប៉ុន្ដែត្រូវគេគ្រវាស់ដៃចេញមិនចង់ប៉ះមនុស្សស្រីដូចជានាងនេះសោះវាគួរឲ្យខ្ពើមរអើមមែនទែន។
« ឯងឆាប់ចាប់នាងចេញទៅកុំឲ្យមានវត្តមាននាងមកអុកឡុកក្នុងជីវិតខ្ញុំទៀត » អ៊ុនវ៉ូបញ្ជាកូនចៅហើយពួកគេក៏ចាប់អូសនាងយកចេញទៅបាត់បើចៅហ្វាយនាយលែងចង់ឃើញមុខទៀតកូនចៅក៏យល់ចិត្តទៀតគេតាមចិត្តចៅហ្វាយនាយណាស់។

🔥លើសពីមិត្ត🔞(ចប់)Where stories live. Discover now