មីរីនឈរគាំងមួយកន្លែងហើយគេថាមែនឬមួយក៏លេងម្ដេចក៏បេះដូងនាងលោតញាប់វាចង់ផ្ទុះចេញមកខាងក្រៅទៅហើយត្រឹមតែលឺពាក្យប៉ុណ្ណឹងចេញមកខាងក្រៅភ្លាម? គួរឲ្យរំភើបនាងហារស្ដីមិនចេញបានតែបិទមាត់សម្លឹងមើលមុខយ៉ុនជុនជាប់មិនផុតពីក្រខ្សែភ្នែកមួយនេះអារម្មណ៍កាន់តែពិបាកបរិយាយចេញមកខាងក្រៅ។
នាងស្ដាប់មិនខុសទេ?
គេកុហកឬអត់?
និយាយដើម្បីឲ្យនាងជឿទុកចិត្ត?
គេសាកល្បងបេះដូងរបស់នាង?
ចង់ឲ្យនាងជឿលង់ពាក្យសម្ដីមួយនេះមែនទេ?
នាងនៅវិលវល់ឈរមួយកន្លែងរិះគិតរឿងគ្រប់យ៉ាងមកនេះភាពសើចក្អាកក្អាយទាំងប៉ុន្មានក៏បានបុកចូលមកឲ្យនាងកាន់តែមិនយល់ពីបេះដូងអារម្មណ៍ស្នេហាខ្លួនឯងមានទៅលើយ៉ុនជុនវាពិតប្រាកដបែបណាទៅ? ហីយ៉ា...នាងយកដៃមកខ្ទប់ទ្រូងងាកមុខចេញមិនហ៊ានប្រឈមមុខនឹងនាយសង្ហារទាល់សឡដំបូងអាវថានាងក្លាហានគេមិនសូវហ៊ានពេលនេះដល់វេនរបស់គេម្ដងហើយ។
« មីរីនខ្ញុំនិយាយពិតមែននាងជឿជាក់លើខ្ញុំចុះខ្ញុំមិនមែននិយាយឲ្យតែរួចពីមាត់មួយនេះទេ » យ៉ុនជុនកាន់ដៃនាងបញ្ជាក់ម្ដងទៀតហើយថានាយស្រលាញ់ចង់មើលថែនាងមិនថាពរលនេះពួកគេស្ថិតនៅវ័យក្រេបយកចំណេះដឹងពីលោកគ្រូអ្នកគ្រូមនុស្សជុំវិញខ្លួនក៏ដោយនាយមិនប្រែក្រឡាចិត្តបេះដូងមួយនេះអាចឲ្យវាទៅកាន់បរណាម្នាក់ផ្សេងទៀតនោះទេគ្មានផ្លូវជាដាច់ខាតរូបនាងមានត្រឹមមីរីនម្នាក់គត់គ្រប់គ្រាន់ណាស់។
« យ៉ុនជុន...ខ្ញុំរកពាក្យតបជាមួយលោកមិនបានទេហ៊ឹកៗៗៗ....ខ្ញុំនិយាយអ្វីមិនបានមាត់ខ្ញុំវាទាមទារស្ដីបែបនេះឡើងមកតើវាមិនហួសពេលទេដែលខ្ញុំចង់នៅក្បែរលោករហូតនោះយ៉ុនជុន » នាងតូចឆួលច្រមុះស្រក់ទឹកភ្នែកមកបាត់ទាំងមិនបានព្រៀងទុកជាមុននាយបានទាញមីរីនមកអោបជាប់ទ្រូងអង្អែលខ្នងលួងលោមនាងទាំងគេឯណេះសប្បាយរីករាយណាស់គេរងចាំពាក្យព្រមមួយម៉ាត់របស់នាងប៉ុណ្ណោះឥឡូវនេះវាបានហើយដែលនាងសួរបកត្រឡប់មកវិញរីករាយខ្លាំងបំផុតរកអ្វីមកប្រៀបផ្ទឹមពុំបាន។
« វាមិនហួសពេលទេណាឈប់យំទៅក្មេងតូចរបស់បង » យ៉ុនជុនលើកដៃមកជូតទឹកភ្នែកនាងតូចស្នាមញញឹមផ្ដល់ភាពកក់ក្ដៅទាំងប៉ុន្មាននោះបានបង្ហាញមកតាមក្រខ្សែភ្នែកមួយគូរនោះរបស់នាយកម្លោះអាចឲ្យនាងញញឹមសប្បាយចិត្តត្រឡប់មកវិញបានហើយនាងរីករាយខ្លាំងណាស់ស្មានមិនដល់ថាខ្លួនឯងអាចជួបមនុស្សល្អដូចជាយ៉ុនជុន។ នាងកាន់ដៃដែលគេមកជូតទឹកភ្មែកខ្លួននេះមកដាក់លើថ្ពាល់នាងសម្លឹងមើលមុខគេញញឹមដោយទឹកភ្នែកហូរមកមិនបាត់សោះនាងមិនមែនយំដោយសារតែការខូចចិត្តទេគែយំព្រោះសេចក្ដីរំភើបដែលខ្លួនមិនធ្លាប់មានកាលពីមុននោះខ្លាំងណាស់។
«ហេតុអ្វីលោកមកស្រលាញ់មនុស្សដូចខ្ញុំ? ព្រោះពេលមួយនោះខ្ញុំលឺគេនិយាយមិនល្អពីខ្ញុំច្រើនណាស់ប្រាប់លោកឲ្យដឹងពីរឿងខ្ញុំ » មីរីនបន្តនៅកាន់ដៃកូនកម្លោះគេមិនទាន់លែងទៅណារងចាំស្ដាប់ចម្លើយចេញពីមាត់នាយសិនទើបអាចលែងដៃចេញទៅវិញបានខ្លះកាលនោះនាងក៏ស្ដាប់លឺគ្រាន់តែការផ្ទុះប្រតិកម្មរបស់នាងមិនសូវជាខ្លាំងនោះឡើយនាងនិយាយស្ដីបន្ទោសតែប៉ុន្មានម៉ាត់ពួកគេក៏ឈប់ទៅវិញ។
« ព្រោះបងមិនជឿតាមពួកគេទាំងនោះទេគេនិយាយចង់តែបង្កាច់បង្ខូចពីរូបអូនប៉ុណ្ណោះបងម្ដេចព្រមជឿបានទៅ? រឿងមួយណាក៏ដោយបងចង់លឺចេញតែពីមាត់របស់អូនទេណា »
« ខ្ញុំអរគុណលោកណាយ៉ុនជុន » និយាយចប់ភ្លាមពួកគេទាំងពីរនាក់បានអោបគ្នាយ៉ាងណែនមិនព្រលែងដៃទៅណាសោះអោបយកស្អិតរមួតបេះមិនចេញទៅណាទាំងអស់។ យ៉ុនជុនវិញគេអោបនាងដោយភាពពេញចិត្តពេញស្រលាញ់ទាំងមូលឯនាងតូចមីរីនវិញក៏ដូចគ្នាចិត្តស្រលាញ់មួយនេះនៅតែមានឲ្យគ្នាជាដរាបដដែល។