ភាគ:៥២

315 7 0
                                    


   ក្រោយពីពួកនាងបានញ៊ាំអាហារជាមួយគ្នាហើយមីរីនត្រូវមករស់នៅខនដូរជាមួយដាអ៊ុននាងគ្មានកន្លែងណាត្រូវនៅក្រៅពីកន្លែងមួយនេះទេដោយសារតែនាងមិនស្គាល់នរណាច្បាស់អាចជឿទុកចិត្តបានក្រៅពីដាអ៊ុនម្នាក់នេះផងនោះ។
« មីរីនហ៎ាឯងចូលងូតទឹកសិនទៅនឹងបានចូលគេងស្អែកត្រូវក្រោកពីព្រឹករៀបចំខ្លួនទៅរៀនផង » ដាអ៊ុនដូចជាម្ដាយគេខ្លាំងណាស់នាងទុកដាក់សម្លៀកបំពាក់មីរីនក្នុងទូរជាមួយគ្នារួចហើយប្រាប់នាងតូចដែលកំពុងតែដេកចុចទូរស័ព្ទឲ្យក្រោកមកទៅងូតទឹកនាងរវល់សឹងស្លាប់ហើយតាំងពីទៅយកមីរីនមកនេះ។
« ច៎ាសអ្នកម្ដាយ » នាងឆ្លើយបែបហ្នឹងវាក៏ត្រូវម៉្យាងគ្មានបានខុសសូម្បីតែបន្តិចទៅសោះហើយចរិតដាអ៊ុនចេញមកសមជាម្ដាយរបស់គេគ្មានខុស។
« យ៉ាប់ណាស់ឯងនេះចាំតែគ្នានិយាយដាស់តឿនអត់ចេះគិតគូរលើខ្លួនឯងសោះតាំងពីដើមមក »
« គ្នាអត់ចង់ខ្វល់ព្រោះមានដាអ៊ុនម្នាក់ជួយដាស់តឿនរឿងមួយនេះទៅហើយហិហិ...» ស្ដាប់មើលចុះសម្ដីនេះសឹងតែត្រូវមួយដៃកណ្ដាលមុខរបស់ដាអ៊ុនតើវាមិនកំប្លែងទេនេះជារឿងពិតប្រាកដហើយបើពេលណាមួយបាត់នាងមិនឃើញនៅទៀតមីរីននៅអញ្ចឹងទៀត?
« ទៅចូលងូតទឹកមុនគ្នាទៅខោអាវគ្នារៀបចំឲ្យរួចរាល់ហើយចូលងូតទៅអ្នកនាងតូចមីរីន » មុនពេលមីរីនចូលងូតទឹកក៏មិនភ្លេចលេងសើចពាក្យសម្ដីដាក់នាងយ៉ាងរីករាយដូចគ្មាដែរទម្រាំមីរីនចូលទៅវាក៏ខាតពេលអស់ច្រើន។
   ស្រីតូចដាអ៊ុនយកទូរស័ព្ទមកមើលរងចាំពេលមិត្តភក្តិខ្លួនចេញពីងូតទឹកវិញឃើញមានសាររបស់អ៊ុនវ៉ូបានផ្ញើវាមកកាន់ខ្លួន។
« គេចេះឆាតមកខ្ញុំដ៎េសហ៎? » នាងគិតថាគេអាចជាមានសេចក្ដីសុខជាមួយម្នាក់ស្រីនោះហើយតើឥឡូវនេះបើកទូរស័ព្ទភ្លាមឃើញគេឆាតមកចិត្តខឹងតូចចិត្តក៏រាងបាត់ទៅវិញខ្លះ។
« គ្រាន់តែចូលមើលបានហើយមិនចាំបាច់អីត្រូវតប » ដាអ៊ុនពោលរួចក៏បានចុចបិទទូរស័ព្ទខ្ជិលចង់មើលទៀតណាស់អស់អារម្មណ៍នាងគេងចាំមើលតើអ៊ុនវ៉ូឆាតកបន្តទៀតទេ?
    អ្នកកម្លោះឆា អ៊ុនវ៉ូអង្គុយលើគ្រែពេទ្យទាំងមិនសុខក្នុងខ្លួនដៃវិញគិតពីកាន់ទូរស័ព្ទជាប់មិនលែងទៅណាហើយជាពិសេសបានឃើញដាអ៊ុនចូលមើលឆាតហើយបែរជានាងមិនឆ្លើយតបមកវិញទាល់តែសោះហើយ។
« ចូលមើលប៉ុន្ដែមិនតប? » អ៊ុនវ៉ូសង្គ្រឺតធ្មេញគ្រតៗក្នាញ់ជាមួយអាកប្បកិរិយារបស់ដាអ៊ុនមែនទែនគេតាមលួងឆាតទៅប៉ុណ្ណឹងហើយនាងមិនប្រណីជាមួយគេផងទេឬមួយក៏យ៉ាងណា?
« ចាំមើលពេលបងជាចង្កេះពេលណាអូនត្រូវធ្ងន់ជាក់ជាមិនខានជាមួយបងណាលី ដាអ៊ុន » អ៊ុនវ៉ូគេគុំនាងប៉ុណ្ណឹងហើយចាំតែនាងអាចរួចខ្លួនបាននោះនៅទីណាក៏គេត្រូវដាក់ទោសនាងឲ្យបានដូចគ្នាមិនអាចគេចវេសផុតនឹងឲ្យនាងរួចខ្លួនតទៅទៀតបានឡើយ។ អ៊ុនវ៉ូដាក់ខ្លួនគេងបាត់មិនខ្ចីឆាតទៅដាអ៊ុនបន្តទៀតក៏ទុកទូរស័ព្ទបិទភ្នែកគេងទៅ។
   ព្រឹកឡើងនៅសាលារៀននារីស្រស់ស្អាតពីរនាក់បានចុះពីក្នុងឡានមួយគ្រឿងចូលមកក្នុងសាលារៀននាងដើរមកកាន់ដៃគ្នាជាប់ព្រោះតែមីរីនភ័យៗខ្លាចៗខ្លាំងណាស់ក្រោយពីបានខានមករៀន។
« ដាអ៊ុនគ្នាអត់ហ៊ានចូលថ្នាក់ទេ » ដើរមកដល់មុខថ្នាក់ត្រូវចូលរៀនទៅហើយមីរីនអត់ហ៊ានចូលទៅវិញហើយនាងមករៀនវិញធម្មតាៗនោះព្រោះនាងមិនបានប្រាប់គ្រូថាខ្លួនឯងឈប់នៅឡើយទេ។
« ចូលមកគ្មានអ្នកណាខាំហែកស៊ីឡើយ » ដាអ៊ុនចាប់ទាញដៃឲ្យមីរីនចូលមកនាងតូចគិតតែពីអោនមុខចុះទៅខាងក្រោមរហូតមកដល់តុអង្គុយកាលពីមុនរបស់នាង។
« ដាអ៊ុនហ៎ា...» គ្រប់គ្នាមើលមកនាងហាក់ដូចជាចម្លែកៗខ្លាំងណាស់នេះនាងឈប់រៀនមិនទាន់បានប៉ុន្មានផងក៏ម្នាក់ៗមើលនាងយ៉ាងហ្នឹង? និយាយទៅនាងសុំខ្លាចកែវភ្នែកមនុស្សណាស់អត់មិនបាននឹងហៅមិត្តភក្តិក្បែរខ្លួន។
« ឯងកុំភ័យខ្លាចពេកទៅមើល » ដាអ៊ុនផ្ទុះសំណើចមែនមីរីននាងញ័រខ្លួនទទ្រើតប៉ុន្ដែក៏ត្រឡប់មកធ្វើខ្លួនធម្មតាៗវិញដែរកុំឲ្យមិត្តរបស់ខ្លួនសើចចម្អកទៀត។

🔥លើសពីមិត្ត🔞(ចប់)Where stories live. Discover now