ភាគ:៧២

255 6 0
                                    

« ឯងនេះហ្អេស? ដែលថ្ងៃមុននោះមកហ៊ានឈ្លោះគ្នាជាមួយសង្សាយើងហ៎ាស? ឌឹបៗៗ....ឯងនៅខ្លាំងទៀតទេហ៎ាស? » សម្លេងនៅជ្រុងម្ខាងវៃបរិវេណសាលារៀនបង្ហាញឲ្យឃើញពីបុរសបីបួននាក់ជាគ្នីគ្នាជាមួយគ្នាមាននារីម្នាក់ឈរអោបដៃសម្លឹងមើលសើចសប្បាយណាស់ពេលឃើញរឿងទាំងនេះកើតឡើងមកហើយដោយសារតែនាងខឹងស្អប់យ៉ុនជុននៅពេលនាងនិយាយមិនល្អពីមីរីននោះឥឡូវនាងចង់សងសឹកយ៉ុនជុនជំនួសវិញទាំងពន្លើសគ្រប់ពាក្យទាំងអស់ប្រាប់សង្សាជាបងធំនោះ។យ៉ុនជុនត្រូវបានគេធាក់ដំច្រំធាក់ជាច្រើនដងទាំងកម្លាំងខ្លាំងៗមនុស្សប្រុសប៉ុន្មាននាក់ធាក់វៃដាល់ឡើងយ៉ុនជុនគ្មានកម្លាំងនិយាយឡើយបែកមុខបែកមាត់អស់រលីង។
« នេះជាមេរៀនឯងចងចាំទុកក្នុងខួរក្បាលទៅកុំថាយើងមិនបានដាស់តឿនឌឹបៗៗ » និយាយរួចមុនចាកចេញទៅវិញមានសង្សាខ្លួនជួយឃាត់ឲ្យប៉ុណ្ណឹងបានហើយទើបឈប់ទៅមុនក៏ឆ្លៀតទាត់នាយបីជើង។
« សមមុខរបស់ឯងហើយថាកុំចង់មកលេងជាមួយយើង » ម្នាក់ស្រីជាសង្សានោះអោនមុខមកជាន់ជើងយ៉ុនជុនកន្លែងសង្សានាយធាក់នោះយ៉ាងខ្លាំងយកដៃមកលើកចង្ការនាយឡើងដោយការសើចចម្អកមើលងាយជាទីបំផុតហាមមិនបានទៅណា។
« ចំមែន » នាយក្រោកអង្គុយបានយកដៃមកជូតឈាមជាប់គែមមាត់នោះដោយសេចក្ដីម៉ួមៅក្នុងចិត្តជាខ្លាំងពួកវានេះអាក្រក់ដូចគ្នារាប់គ្នាជាសង្សាត្រូវហើយ។ នាយកម្លោះមិនទាន់ក្រោកទៅណាបើឈឺមុខរបួសទៀតថែមទាំងជើងទៀតពួកវានោះទាត់ធាក់ជាន់មិនប្រណៃ។
« យ៉ុនជុន....»  សម្លេងស្រួយស្រែសរបស់នាងតូចមីរីនដើរកាត់ទីនេះក៏ចូលមកមើលឃើញយ៉ុនជុនមានរបួសពេញខ្លួន។
« នេះឯងត្រូវអ្នកណាធ្វើបាប? ប្រាប់ខ្ញុំមកស្រួលខ្ញុំទៅចាត់ការពួកវាឲ្យបើឯងមិនហ៊ានជាមួយនោះ » មីរីនចាប់បង្វិលរាងកាយនាងតូចកាន់តែខ្លាំងសម្លឹងមើលមិនដាក់ភ្នែកវាពិតជាគួរឲ្យខឹងខ្លាំងណាស់ពួកវាទាំងនោះគ្មានចិត្តជាមនុស្សទាល់តែសោះអាក្រក់ឃោឃៅព្រៃផ្សៃបំផុតនេះគុំនាងមកយឺតមួយជំហានគុំអូពួកវាទាំងអស់មិនរួចពីកណ្ដាប់ដៃនាងតូចមីរីនឡើយ។
« អត់មានអ្វីទេ » យ៉ុនជុនមិននិយាយការពិតចង់ចាកចេញពីមីរីនតែត្រូវនាងចាប់ដៃឃាត់ជាប់បានជួយគ្រានាយទៅឲ្យពេទ្យក្នុងសាលាព្យាបាលឲ្យ។
« អរគុណ » សុខៗកំពុងតែដើរយ៉ុនជុននិយាយ ពាក្យអរគុណមកកាន់នាងទាំងមិនយល់ន័យថាវាយ៉ាងម៉េចឲ្យប្រាកដ?
« នេះខ្ញុំមិនបានជួយឯងទេណាហេតុអ្វីត្រូវអរគុណខ្ញុំ? ឯងគេវៃឡើងវង្វេងស្មារតីអស់ហើយ?» មីរីនអស់សំណើចណាស់ពេលឃើញគេយ៉ាងនេះនាងពិតជាអស់ពាក្យថាមែនដោយសារតែគេត្រូវមានគេវាយធ្វើបាបហើយភ្លាមប្រព័ន្ធប្រសាទទាំងមួលក៏ប្រួលប្រែបាត់គួរឲ្យព្រួយបារម្ភខ្លាំងណាស់។
« អត់មានទេគ្រាន់តែចង់អរគុណនាងប៉ុណ្ណោះ » យ៉ុនជុនញញឹមញញែមក្រោយមកទើបបាននាងតូចបន្តជួយគ្រាគេមកដល់បន្ទប់ពេទ្យក្នុងសាលារៀនមានអ្នកគ្រូពេទ្យស្អាតចាំទទួលរួចជាស្រេច។

🔥លើសពីមិត្ត🔞(ចប់)Where stories live. Discover now