៥ថ្ងៃកន្លងផុតទៅអ្នកដែលទៅដំណើរកម្សានហតនោះបានត្រឡប់មកវិញហើយដោយម្នាក់ៗបាននាំគ្នាគេងលក់ក្នុងឡានក្រុងនេះដឹងតែទាំងអស់គ្នា។ មីរីននាងក៏គេងលក់ដោយបានផ្អែកស្មាយ៉ុនជុនឯអ្នកកម្លោះនោះវិញអង្គុយញញឹមញញែមសប្បាយរីករាយណាស់ពេលបានកូនក្រមុំគេមកគេងលើស្មារបស់ខ្លួនយ៉ាងនេះ។ ដាអ៊ុននៅអូសទូរស័ព្ទចុះអូសឡើងទាំងមិនដឹងគួរមើលអ្វីសោះហើយនាងបិទទូរស័ព្ទចោលមើលមិត្តភក្តិពីខាងក្រោយឃើញនាងគេងលក់បាត់ទៅហើយ។
« អូនចង់គេងដែរអត់? » អ៊ុនវូសួរពេលឃើញនាងតូចធ្វើមុខស្អុយពេលឃើញមិត្តគេងចោលខ្លួនបាត់ទៅហើយនោះឡើងគេក្នាញ់មុខនាងមួយនេះមែនទែន។
« អ៊ឹម...» នាងងក់ក្បាលគឺចង់គេងមែនប៉ុន្ដែចង់គេងលើស្មារបស់អ្នកកម្លោះជាសង្សាបណ្ដូលចិត្តនេះឯង។
« គេងមកចឹងបងមិនមានថាអីឯណា? »
« បងដឹងទៀតហ៎? »
« រឿងអីដែលថាបងមិនដឹងពីអូនបាន? » អ៊ុនវូដាក់ស្មាឲ្យនាងគេងផ្អែកលើវាហើយដោយសារតែនាងនេះចូលចិត្តធ្វើឲ្យនាយលង់ដកខ្លួនមិនរួចទៅណាសោះដូចជាពេលនេះដែរនាងគួរឲ្យស្រលាញ់សម្រាប់នាយទោះបីជាចង់គេងក៏មិនប្រាប់ឲ្យគេបានដឹងផងដែរមានតែគេជាអ្នកសួរនាងទៅវិញមនុស្សស្រីអើយមនុស្សស្រី។ ដាអ៊ុនញញឹមស្រស់ស្អាតណាស់ក្រោយពីបានដាក់ក្បាលកើយស្មាអ៊ុនវូមករួចមាននាយជួយអង្អែលក្បាលនាងឲ្យឆាប់បានគេងលក់ទៀតផងអ្នកជិតៗមិនទាន់បិទភ្នែកគេងនោះលួចច្រណែនណាស់មួយគូរនេះស្វីតសាហាវរបស់គេយាយអើយអ្នកអត់លិឍបានតែអង្គុយមើលទាំងចិត្តមិនចង់គេងសោះហើយចង់នៅមើលកាយវិការស្វីតរបស់គេទៀត។
( បងបានឃើញនាងម្ដងទៀតហើយប៉ុន្ដែបងមិនដឹងគួរធ្វើបែបណាទេដាអ៊ុនតើនាងអាចមករញ៉េរញ៉ៃជាមួយពួកយើងទាំងពីរដែរទេ? បងខ្លាចបងខ្លាចថាពេលណាមួយនាងមកបំផ្លាញពួកយើងឲ្យបែកគ្នាណាស់ដាអ៊ុន ) អ៊ុនវូពោលវាវាក្នុងចិត្តអង្អែលក្បាលនាងតិចៗសម្លឹងមើលទៅផ្ទៃមុខដិតដាមជាមួយស្នាមញញឹមមិនប្រួលប្រែទៅណាមិនថានាងបិទភ្នែករួចហើយក៏ដោយនោះ។ អ៊ុនវូស្រដីបែបនេះព្រោះតែនាយបានឃើញចាស្មីនម្នាក់ស្រីគេបានបង្កើតរឿងក្ដៅគគុកជាមួយគ្នាកាលនៅពីក្រោយសាលារៀនហើយដាអ៊ុនឃើញនោះអី! ឥឡូវនេះគេភ័យព្រួយមែនទែននាងម្នាក់ហ្នឹងចង់ធ្វើអ្វីហើយតែងតែធ្វើឲ្យបានទាល់សម្រេចទៀតផងអញ្ចឹងនាយខ្លាចៗគឺខ្លាចខ្លាំងណាស់។
( ប៉ុន្តែបងមិនឈប់ស្រលាញ់អូនទេដាអ៊ុនមនុស្សស្រីដែលបងអាចរួមសេចក្ដិសុខសុភមង្គលជាមួយបានគឺជាអូនម្នាក់គត់ ) អ៊ុនវូព្យាយាមលាក់បាំងពីរឿងក្នុងភាពភ័យខ្លាចមិនចង់បង្ហាញឲ្យនរណាម្នាក់បានឃើញច្បាស់ពីនាយនោះឡើយនាយចង់ដោះស្រាយវាស្ងាត់ៗមិននាំរឿងរ៉ាវអាក្រក់ៗឲ្យដាអ៊ុនស្រីគេស្រលាញ់នេះមានទុក្ខកង្វល់ទេ។
ចំណាយពេលអស់ជាច្រើនម៉ោងសិស្សត្រូវបានលោកគ្រូអ្នកគ្រូជូនមកដល់ផ្ទះរៀងៗខ្លួនព្រោះវាក៏រាងយប់ណាស់ដែរបើបណ្ដោយឲ្ហទៅតាមផ្ទះខ្លួនឯងដូចជាមិនកើតទេ។ រីឯបួននាក់នេះវិញបានមកដល់ខនដូរៗវិញឃើញដូហូចេញមកខាងក្រៅយកសម្រាមចោលទាំងយប់នេះតែម្ដង។
« នេះពួកឯងមកវិញហើយ? »
« អ៊ឹម...ហើយលោកចេញមកខាងក្រៅធ្វើអី? ទៅឯណាឬ? »
« អត់ទេខ្ញុំចុះមកដើម្បីយកសម្រាមចោលនិងស្រូបយកខ្យល់អាកាសខ្លះប៉ុណ្ណោះ » ដូហូប្រាប់ដាអ៊ុនតាមដំណើរហើយមួយទៀតដូហូមានកិច្ចការសំខាន់ទើបនាយត្រូវត្រឡប់មកវិញទាំងមិនបាននៅសប្បាយជាមួយមិត្តរួមថ្នាក់ទាំងអស់នោះឡើយឥឡូវនេះដែរយ៉ុនជុនក៏ដោយមកជាមួយគ្នាដែរ។
« អរច៎ាស »
« នេះយ៉ុនជុន? » អាងតែគេប្រុសគ្នាគេនេះមើលគ្នាជិតឆាប់ដឹងស្គាល់ច្បាស់ទៀតផងនៀក។
« ត្រូវហើយជាខ្ញុំ »
« អូរ...តែងខ្លួនចឹងទៅសង្ហាគួរឲ្យមើលតិចអញ្ចឹងហើយឈប់ធ្វើខ្លួនដូចកាលមុននោះទៀតវាមិនទំនង » ដូហូដាក់ផាំងៗចំកណ្ដាលមុខគេដោយមិនខ្លាចក្រែងចិត្តអ្វីបន្តិចឡើយគិតចេញមកបែបណានិយាយបែបហ្នឹងមកភ្លេតមិនបង្អង់ពេលទុកយូរ។
« អរគុណ » យ៉ុនជុនឆ្លើយទាំងគ្មានជាតិជូវដាក់ដូហូនិយាយគ្នារួចរាល់មកក៏តម្រូវឲ្យយ៉ុនជុនគេងបន្ទប់ជាមួយអ៊ុនវូហើយម្នាក់ៗបំបែកគ្នាចូលបន្ទប់រៀងៗខ្លួនបាត់ទៅ។