ភាគ:៥៤

330 9 0
                                    


   គេគិតតែពីអង្គុយកេះក្រចកដៃខ្លួនឯងជាប់មិនលែងទៅណាសោះឡើយគេមានអារម្មណ៍ថាឆួលច្រមុះខ្លាំងណាស់មានអ្នកចាប់ចិត្តចង់សួរមកកាន់គេរឿងមួយនេះមែន។
« ខ្ញុំ...ខ្ញុំ...» គេស្ទាក់ស្ទើរក្នុងការឆ្លើយតបមែនទែនពិបាកចិត្តខ្លាំងណាស់ឆ្លើយយ៉ាងណាឲ្យវាសមស្របទៅបាន? វាពិបាកក្នុងខ្លួនញ័រអស់រលីងទៅហើយជាពិសេសក្រោយពីមើលទៅសិស្សរួមថ្នាក់។
« កុំខ្លាចនិយាយប្រាប់ខ្ញុំបានចាត់ទុកខ្ញុំគ្រាន់តែផ្ទាំងស៊ីបមួយដែលលោករៀបរាប់ប្រាប់ទៅ » មីរីនឃើញគេយ៉ាប់មើលពេកក៏គោះខ្នងគេឲ្យមានកម្លាំងចិត្តនិយាយមកកាន់ខ្លួននាយហាក់ដូចជាភ័យខ្លាចចម្លែកលើមនុស្សគ្រប់គ្នាពេកហើយ។
« ពួកគេគ្មាននរណាម្នាក់ចូលចិត្តឡើយម្នាក់ៗចូលចិត្តតែធ្វើបាបខ្ញុំរហូតតាំងពីខ្ញុំចូលមករៀនថ្នាក់មួយនេះ » គេក្ដាប់ដៃខ្លួនឯងយ៉ាងណែននិងបានរៀបរាប់ប្រាប់ទាំងមានអារម្មណ៍កក់ក្ដៅតិចតួច។
« ហេតុអ្វីមិនតបត? ទុកឲ្យគេជិះជាន់បែបហ្នឹងវាសមដែរ? លោកជាកូនប្រុសកុំទន់ជ្រាយឲ្យគេជាន់ឈ្លីតទៅទៀតលោកគួរយល់ដល់ម៉ាក់ប៉ាដែលគាត់បានចិញ្ចឹមមើលថែរក្សាលោកឲ្យបានល្អប៉ុន្ដែពេលមកដល់សាលាលោកបានឲ្យគេធ្វើបាបតាមអំពើចិត្តចុះម៉ាក់ប៉ាគាត់នៅផ្ទះបានឃើញកូនខ្លួនមានរបួសពួកគាត់មានអារម្មណ៍យ៉ាងណា? លោកគួរតែយកសម្ដីខ្ញុំទៅគិតសាកល្បងធ្វើវាល៎មើលទៅកុំចុះចាញ់លោកនៅទីនេះមានខ្ញុំចាំជួយនៅខាងលោកជានិច្ច » នាងតូចញញឹមយ៉ាងស្រស់ស្រទន់ណាស់ដាក់គេទាំងដែលខ្លួនឯងទើបបានមកអង្គុយតុរួមជាមួយគេទើបបានប៉ុន្មាននាទីសោះនឹងហ៎ារៀបរាប់ហូរហែរច្រើនមែនឲ្យតែគេម្នាក់នេះបានដឹងនឹងយកទៅអនុវត្តន៍ផ្ទាល់ខ្លួននាងមិនចង់ឲ្យនៅក្នុងសាលារៀនមានរឿងដូច្នេះលើតឡើងសោះនាងចូលចិត្តឲ្តតែមានរឿងល្អៗកើតឡើងមកប៉ុណ្ណោះ។
« អរគុណអ្នកនាងខ្លាំងណាស់ចំពោះសម្ដីទាំងអស់នេះខ្ញុំពិតជាអរគុណមែន » គេបាននិយាយអរគុណនាងញាប់មាត់ទឹកភ្នែកចង់ស្រក់ចុះមកទៅហើយវាក្ដុកក្ដួលខ្លាងណាស់នាងពិតជាមនុស្សស្រីល្អណាស់ទាំងស្អាត ឆ្លាត ពូកែ ថែមទាំងចិត្តល្អមួយផ្នែកទៀតនាងល្អឡើងគេនិយាយអ្វីផ្សេងពីនេះមិនបាន។
« ច៎ាស! ហើយលោកឈ្មោះអ្វីដែរខ្ញុំចង់ស្គាល់ » អស់មួយសន្ទុះក្រោយនាងបានសួរពីឈ្មោះរបស់គេដើម្បីងាយស្រួលនិយាយហៅគ្នាទៅវិញទៅមក។
« ខ្ញុំឈ្មោះ ជុង យ៉ុនជុន »
« យ៉ុនជុន? មានអីឈ្មោះពិរោះតើខ្ញុំឈ្មោះគីម មីរីនសុំស្គាល់និងសុំរាប់អានលោកយ៉ុនជុនជាមិត្តភក្តិផងបានទេ?» មីរីនដាក់សំណើឲ្យគេព្រមជាមិត្តភក្ដិនិងខ្លួនតែក៏មិនភ្លេចសួរបញ្ជាក់សម្រាប់នាងផ្ទាល់ពិតជាចង់បានមនុស្សដូចជាជាមិត្តណាស់។
« ប្រាកដជាបាន» យ៉ុនជុនមិនបានប្រកែកស្រាប់ហើយគេតែងតែមានបំណងថានិងមាននរណាម្នាក់ក្លាយទៅជាមិត្តរបស់ខ្លួនពេលនេះគោលបំណងគេក្លាយទៅជារឿងពិតប្រាកដហើយគេសប្បាយចិត្តហួសពីការរំពឹងទុក។
   រីឯអ្នកអង្គុយនៅខាងមុខវិញបានត្រឹមតែមើលទៅពួកគេពីរនាក់ក្រោយនោះមើលមុខគ្នាទៅវិញទៅមកដោយការងឿយឆ្ងល់ជាខ្លាំងពួកគេស្និទ្ធិស្នាលគ្នាណាស់ត្រឹមមួយភ្លេតនេះ។
«ឯងមើលទៅមីរីនចម្លែកណាស់និយាយជាមួយអ្នកមិនស្គាល់គ្នាទាំងញញឹមញញែមពេញហ្នឹងនាងលួចស្រលាញ់គេម្នាក់ហ្នឹងទៅ? » ដាអ៊ុនទាញអ៊ុនវូមកជិតខ្លួនដើម្បីមកជួយពិចារណាជាមួយគ្នាកាលដឹងមីរីនមិនអាចនិយាយជាមួយនរណាម្នាក់ឡើយនាងចូលចិត្តខ្លបខ្លាចគេណាស់ឥឡូវនេះមើលចុះឡើងខុសប្លែកពីគ្នា។
« បងអត់ដឹងដែរបើអូនចង់ដឹងចាំបងទៅសួរមីរីនឲ្យអូនកុំឲ្យអូនមកអង្គុយវិភាគម្នាក់ឯង » អ៊ុនវ៉ូយកដៃអង្អែលភ្លៅនាងយ៉ាងច្រឡើមហើយបាននិយាយបញ្ចេញសម្លេងមកកាន់ដាអ៊ុនម៉្យាងប្រើពាក្យឡើងស្វីតដាក់នាង។
« ន៎ែក...កុំមកផ្អែមរឿងលើកមុនខ្ញុំមិនទាន់ជមម្រះបញ្ជីជាមួយទេ » នាងរុញដៃនាយសង្ហារចេញបើមានអ្នកមើលមកឃើញឲ្យនាងគិតយ៉ាងម៉េចខ្មាសគេស្លាប់ហើយចំពោះនាងនោះបើជាគេវិញនោះ? គេប្រហែលជាមិនអីទេមិនដូចនាងសោះបើនេះទៅគេនិយាយតេះដៀលរហូត។
« បងចាំបកស្រាយពេលក្រោយទៅទៀតឥឡូវនេះសុំអង្អែលតិចមក » គេធ្វើមុខឡើងកំសត់អង្វរឲ្យនាងព្រមធ្វើម្ដេចទៅបើដៃគេរវៀមទប់មិនជាប់យ៉ាងនេះជាពិសេសបានអង្គុយក្បែរនាងទៀតគេទប់កាន់តែមិនជាប់។
« អត់ចង់ » នាងលើកជើងគងទាក់ក្លាបង្ហាញឲ្យឃើញពីភ្លៅសខ្ចីរលោងមួយនោះកាន់តែច្បាស់ភ្នែកតែគេធ្វើអ្វីមិនបានបើនាងសម្លក់គេចង់ជ្រុះគ្រាប់ភ្នែកទៅហើយបើហ៊ានតែចង់សាកយ៉ាប់មិនខាននាងកាចយ៉ាងហ្នឹងនោះ។
« ដាអ៊ុនណាៗសុំប៉ះតិចទៀត » នាងចេះតែគេចឯគេកាន់តែចង់មកក្បែរកៀកកិនដដែលមិនបញ្ឈប់ទៅណាទាល់តែសោះ។

🔥លើសពីមិត្ត🔞(ចប់)Where stories live. Discover now