ចូលមកដល់ខាងក្នុងភ្លាមមីរីនដាក់ខ្លួនប្រាស់គេងលើគ្រែបិទភ្នែកតែម្ដងគេងលើឡានមិនទាន់បាត់ទើបនាងត្រូវបិទភ្នែកគេងបន្តទៀត។
« មីរីនឯងមិនងូតទឹកផ្លាស់សម្លៀកបំពាក់សិនទេ? » ដាអ៊ុនឈរច្រត់ចង្កេះមើលនាងជាមិត្តធ្វើដំណើរអស់រាប់ម៉ោងមិនគិតងូតទឹកឲ្យស្រឡះខ្លួនអ្វីសោះហើយប្រែជាមកងប់ងល់ជាមួយការគេងមួយនេះទៅវិញ។
« អ៊ឹមដឹងហើយច៎ាស » មីរីនបើកភ្នែកមិនចង់រួចផងនោះក៏បានក្រោកអង្គុយយកកន្សែងនិងខោអាវស្លៀកពាក់ពេលយប់ចូលទៅបន្ទប់ទឹកដើម្បីងូតទឹកមុនដាអ៊ុនបាត់ទៅ។
រីង...រីង...!
មីរីនចូលបាត់មានអ្នកខលចូលមកក្នុងទូរស័ព្ទដៃដាអ៊ុនភ្លាមនាងតូចប្រញាប់យកមកមើលទើបចុចទទួល។
« ជម្រាបសួរអ្នកម៉ាក់ » ដាអ៊ុនលើកទទួលហើយក៏ពោលយ៉ាងស្រទន់ទៅអ្នកម៉ាក់ម៉្យាងក៏រាងងឿយឆ្ងល់ដូចគ្នាថាគាត់ចលមកនាងយប់ស្មាននេះទៅហើយទៀត។
( ម៉ាក់លឺដំណឹងថាកូនត្រឡប់មកពីដើរលេងវិញហើយមែនទេកូន? )
« ច៎ាសម៉ាក់កូនទើបមកដល់បន្ទប់បានគេងនេះទេណាម៉ាក់ចុះម៉ាក់ហ៎បានពិសារបាយរួចហើយឬនៅ? » ដាអ៊ុនជាកូនល្អសួរទុក្ខធុរះរបស់ម្ដាយទាំងសប្បាយចិត្តនាងជាកូនតែងតែបែបនេះឯង។
( ម៉ាក់ញ៊ាំរួចហើយហើយកូនប្រញាប់ងូតទឹកឆាប់ចូលគេងទៅណាមកពីហត់ផង )
« ច៎ាសអ្នកម៉ាក់! រាត្រីសួស្ដីច៎ាស »
( រាត្រីសួស្ដីកូន ) ទឺត...ទឺត...ការសន្ទនាមិនបានយូរប៉ុន្មាននេះក៏ត្រូវបញ្ឈប់ទៅដោយដាអ៊ុនជាអ្នកចុចវាបិទ។ វាក៏ចំពេលអីមីរីនងូតទឹកហើយល្មមដូចគ្នាដែរនាងមកដាក់គូថអង្គុយលើគ្រែគេងទាំងដែលសក់ខ្លួនឯងនៅសើមនៀកមិនទាន់បាត់សើមផង។
« អ្នកមីងខលមក? »
« នឹងហើយ » ដាអ៊ុនឆ្លើយទាំងដើរមកយកប្រដាប់ផ្លុំសក់មកផ្លុំសក់នាងតូចមីរីនឲ្យឆាប់ស្ងួតនាងនិងបានចូលគេងព្រោះតាមមើលទៅងងុយខ្លាំងណាស់។
« គាត់និយាយថាម៉េចខ្លះ? »
« ម៉ាក់គ្រាន់តែខលមកសួរបញ្ជាក់ថាគ្នាព្តជាបានត្រឡប់មកពីដើរលេងវិញនឹងណាគ្មានអ្វីច្រើនទៀតទេព្រោះគាត់ក៏ឆាប់ឲ្យគ្នាចូលគេង » ដាអ៊ុនដោតភ្លើងពោលឡើងជាមួយនាងញញឹមស្រទន់ខ្លាំងណាស់ដាក់ខ្លួនឯងមិនទៅងូតទឹកប៉ុន្ដែបែរជាមកឈរផ្លុំសក់មីរីនធ្វើជាមិនដឹងឯណេះឆ្កុយបាត់ទៅ។
« ប៉ុណ្ណឹងទេ? » មីរីនលើកចិញ្ចើមសួរមកភ្លាមនិយាយមិនច្រើនពិតមែនឬ?
«គ្នាដែាលកុហកឯងពីកាល? »
« អូខេ! ឥឡូវនេះឯងទៅងូតទឹកសិនទៅគ្នាអាចធ្វើវាខ្លួនឯងបាន» នាងតូចដេញដាអ៊ុនទៅងីតទឹកម្ដងបើបណ្ដោយឲ្យនៅធ្វើបែបនេះដឹងតែមិនបានទៅងូតទឹកជាក់ណាស់នាងតាមល្បិចដាអ៊ុនទាន់អញ្ចឹងកុំទាន់គិតថានាងព្រមឲ្យដាអ៊ុនបោកនោះមិនបានដាច់ខាត។
« ប្រាកដទេ? » ដាអ៊ុនសួរទទួលបានចម្លើយដោយការងក់ក្បាលនេះភ្លាមហើយបានទៅងូតទឹកតាមសម្ដីនាងតូចមីរីន។
ក្រឡេកមកមើលខាងប្រុសៗពីរនាក់នេះម្ដងវិញពួកគេមិនខុសអ្វីពីខាងស្រីៗដែលដេញគ្នាចុះដេញគ្នាឡើងឲ្យចូលងូតទឹកនោះទេ។ យ៉ុនជុនថាឲ្យអ៊ុនវូចូលងូតមុនប៉ុន្ដែអ៊ុនវីថាឲ្យយ៉ុនជុនងូតមុនឡើងវិលវល់ពេញផ្ទៃបន្ទប់ទាំងមូលនេះទៅហើយរវាងពួកគេទាំងពីរនាក់នេះកំពុងតែធ្វើសង្គ្រាមអ៊ីចឹង។
« ឯងចូលទៅមនចុះខ្ញុំចាំចូលទៅតាមក្រោយ » ការនិយាយចុងក្រោយនេះក៏បញ្ឈប់សិនដោយយ៉ុនជុនព្រមចូលទៅងូតមុនអ៊ុនវូពិតប្រាកដមែនខ្ជិលនៅឈ្លោះប្រកែកគ្នាច្រើនតទៅទៀតខ្លាំងណាស់។
« យូរណាស់ហើយមិមព្រមចូលទេនៅអូសក្រឡាពេលវេលាយូរយាមែន » អ៊ុនវូឆ្លៀតនៅស្ដីបន្ទោសយ៉ុនជុនទៀតទាំងខ្លួនឯងជាម្ចាស់បន្ទប់មិនគិតចូលទៅងូតមុន?បែរជាឲ្យនាយជាអ្នកផ្សេងចូលមកវិញ? ពិតជាមិនយល់!
«ខ្ញុំជ្រេញឯងណាស់ » យ៉ុនជុនឆ្លៀតស្រែកចេញមកខាងក្រៅទៀតបានសម្ដីសាហាវណាស់លោកប្រុសម្នាក់នេះ។