ពេលវេលាមិនយូរវាក៏យប់បាត់ទៅហើយគ្រប់គ្នាដែលបានស្នាក់នៅបន្ទប់ក្បែរគ្នាយប់នេះពួកគេទាំងអស់បានមកអង្គុយញ៊ាំអីនៅខាងក្រៅបន្ទប់ដោយមានសាច់អាំងថែមទៀតផង។
« អូរ...នេះដូហូលោកមកស្នាក់នៅទីនេះដែរឬ? ខ្ញុំមិនដឹងដែលដឹងសោះ » ដាអ៊ុនរើរបស់របរក្នុងបន្ទប់មកហើយក៏ក្រឡេកឃើញនាយអង្គុយនិយាយគ្នាលេងជាមួយអ៊ុនវូ៉ណោះឆ្កុយបាត់នាងរវល់ធ្វើអីៗតែពីរនាក់មីរីនប៉ុណ្ណោះនិងឯង។
« ខ្ញុំរើមកទីនេះយូរហើយគ្រាន់តែមិនមកនៅពេលនិយាយជាមួយអ៊ុនវូដឹងរឿងក៏មកទីនេះម៉ងទៅស្រួលស្អែកពួកយើងចេញទៅសាលាជាមួយគ្នា » ដូហូពោលឡើងញញឹមស្រស់ណាស់លោកអើយខាតព្រលឹងមនុស្សស្រីគ្រប់គ្នាតែម្ដងទៅហើយដាអ៊ុន៉ណេះញញឹមបិទមាត់មិនជិតដូចគ្នាបន្ទាប់ពីនិយាយជាមួយដូហូរួចឡើងអ្នកខ្លះលួចច្រណែនប្រច័ណ្ឌទៀតហើយមនុស្សស្អីទេសរឿងអ្វីតិចក៏ខឹងតូចចិត្តដែរ។
« នេះរៀបចំរួចហើយពួកយើងអាចមកញ៊ាំបានហើយណា » មីរីនដាក់រៀបចំហើយក៏ហៅអ្នកទាំងអស់គ្នាមកញ៊ាំម្ដងក្នុងនោះមានថែមម្នាក់ទៀតគឺដូហូមកដល់ភ្លាមគឺស៊ុបប្រាយគេពេញហ្នឹងឯងបើអ៊ុនវូដឹងលាក់ជិតខ្លាំងណាស់។
« តោះៗមកពួកយើងធុំក៏ឆ្ងាញ់ដែរ » ពួកគេមកអង្គុយតាមកន្លែងរៀងៗខ្លួនថ្ងៃនេះញ៊ាំរួមគ្នាហើយស្អែកក៏ទៅញ៊ាំអ្វីជាមួយមិត្តរួមថ្នាក់ជាមួយលោកគ្រូអ្នកគ្រូផងដែរតែយ៉ាងណាក៏មិនថ្វីញ៊ាំពេលយប់ហើយពេលទៅទីនោះញ៊ាំទៀតបានឆ្ងាញ់មាត់ណាស់។
« ហីយ៉ា...ដូហូម្ដេចក៏លោកញ៊ាំឆ្គងយ៉ាងនេះ? កុំអៀនពួកខ្ញុំអីញ៊ាំតាមសម្រួលទៅ » មីរីនទើសចិត្តជាមួយដូហូឈប់យឺតហើយមិនហ៊ានទាំងដាក់ចួលមាត់ពេកអត់មិនបានទើបស្ដីបន្ទោសនាយកម្លោះមិនសំចៃមាត់ទោះបីជាខ្លួនមិនសូវបាននិយាយរកដូហូក៏យប់នេះសុំស្ដីឲ្យហើយនាងមិនចេះខ្លាចចិត្តនរណាខ្លាំងផងបើឃើញទើសភ្នែកគឺដាក់ទៅផាំងគ្រាន់តែនាងថាអ៏គឺចេះគិតគួរសមដែរមិនមែនទៅទាំងដុល។
« ខ្ញុំមិនបានអៀនទេមីរីនកុំចេះតែមកចោទប្រកាន់ណាខ្ញុំកំពុងតែសប្បាយកុំនាំរឿងមកខឹងឲ្យសោះបានទេ? » ដូហូញ៊ាំតាមធម្មតាៗតើប៉ុន្តែនៅមិនទាន់ជាការពេញចិត្តរបស់មីរីនទើបនាងស្ដីឲ្យគេឯណាពហរមនៅស្ងៀមឲ្យនាងថាបានតាមចិត្ត? គេជាមនុស្សក៏ចេះមានអារម្មណ៍មិនស្រួលនិងសម្ដីទាំងអស់នេះដូចគ្នាមីរីនប៉ះនិងដូហូស្ងាត់ៗនេះពិតជាត្រូវគ្នាណាស់ពេលខ្លះនាយកម្លោះមិនមាត់ៗមិនចូលចិត្តនិយាយអ្វីច្រើនហេតុផលប៉ុណ្ណឹងឯងឥឡូវនេះមីរីនស្ដីឲ្យខុសរបៀបពេកក៏ដាក់វិញទៅខ្លាចអីហ៊ឹស...។
«ប៉ុន្តែខ្ញុំឃើញអញ្ចឹងមែនគេថាការពិតសោះមកធ្វើជាឯងឯណាខឹង » មីរីនមិនអស់ចិត្តជាមួយត្រឹមប៉ុណ្ណឹងគឺផាំងប្រាវហើយណាច៎ាសនាងតែងតែបែបនេះគ្មាននរណាម្នាក់ចង់ឲ្យនាងទើសចិត្តឡើយបើពេលណានាងបើកចិត្តទូលាយគឺវាជាការល្អបំផុតហើយដូហូចង់តបតវិញត្រូវដាអ៊ុនឃាត÷
« កុំអីណាដូហូ!ឥឡូវពួកយើងចេញមកខាងក្រៅញ៊ាំអ្វីដើម្បីសប្បាយជាមួយគ្នាដូច្នេះកុំឈ្លោះប្រកែកគ្នាលែងសប្បាយអស់ហើយម្នាក់ៗគិតតែពីញ៊ាំទៅ » ដាអ៊ុនដាក់គំហិតពួកគេយ៉ាងដូចនេះហើយគ្មាននរណាហ៊ានមាត់តបតទៅកាន់គ្នាម្ដងទៀតខ្លាចត្រូវស៊ីពាក្យសម្ដីជាច្រើនទៀតរបស់ដាអ៊ុនបើនាងជាប់មាត់ស្ដីបន្ទោសណាគឺដូចជាផ្លូវវែងអន្លាយរកផ្លូវបញ្ចប់សឹងមិនចង់បាន។
«អូខេ! គ្នាឈប់ហើយញ៊ាំសាច់អាំងវិញឆ្ងាញ់ជាងឈ្លោះគ្នានាំតែខាតទឹកមាត់ » មីរីនកាន់សាច់អាំងនួយចង្កាក់មកញ៊ាំដាក់ចំពោះមុខដូហូព្រោះពួកគេពីរនាក់នេះអង្គុយជាប់គ្នាបើចង់ឲ្យគេងាកមកទាល់តែទាញមុខមកមើលនាងនេះពូកែឌឺពិតមែន។