ភាគ:៣០

557 8 0
                                    


    សាលារៀន...!
កម្លោះក្រមុំមួយគូកំពុងតែអង្គុយក្នុងឡានជាមួយគ្នាអ៊ុនវ៉ូបានទាញនាងមកអង្គុយលើភ្លៅខ្លួននឹងប្រឡេះឡេវអាវនាងតូចពីរគ្រាប់។
« បងចង់ធ្វើអី? » ដាអ៊ុនចាប់ដៃគេពេលរៀបទាញអាវនាងចេញទៅផុតចំណែកកូនចៅបើកឡាននោះមើលទៅផ្លូវខាងមុខឡើងត្រង់ខ្លួនចង់ចៅហ្វាយនាយតូចធ្វើអ្វីក៏តាមចិត្តពួកគេមិនដឹងរឿងទាំងអស់។
« អ្ហឹស...» ដាអ៊ុនធ្លោយមាត់ថ្ងូរបាត់ដោយសារតែអ៊ុនវ៉ូបានយកធ្មេញគេមកថើបបឺតជញ្ជក់គល់ទ្រូងនាងនឹងដើមកដែរឡើងចេញស្នាមជាប់ពីលើវាកាន់តែខ្លាំង។
«ហ៉ើយ...បងក៏អ៊ុនវ៉ូក្រែងក៏ឃើញហើយថាព្រឹកមិញនេះអូនខំផាត់ម្សៅខ្លាំងណាស់កុំឲ្យមានគេឃើញស្នាមមួយនេះហេតុអ្វីឥឡូវនេះបងម្បន្ថែមពីលើទៀត? អូនក៏ភ្លេចយកម្សៅមកជាមួយទៀត » ដាអ៊ុនអស់ពាក្យនិយាយម៉ងគេមិនខ្វាយខ្វល់បែរជាបិទឡេវអាវនាងរួចញញឹមញាក់ស្មាដាក់នាងទៅវិញនាងតូចព្យាយាមរកគ្រឿងសម្អាងក្នុងកាតាបណាស់ប៉ុន្ដែរកមិនឃើញព្រោះនាងមិនបានដាក់មកផងឲ្យរកឃើញបានដោយរបៀបណា?
« បងអត់ដឹងទេរឿងរបស់អូនតោះពួកយើងទៅរៀន» មើលៗចុះចរិតគេមិនរវល់ជាមួយហើយនៅមកទាញនាងឲ្យឆាប់ចុះពីក្នុងឡានទៀតឲ្យនាងគិតអ្វីបន្តដែរទៅ? គ្មានជម្រើសតទៅទៀតនាងសុខចិត្តទម្លាក់សក់ចុះមក។
« ទម្លាក់សក់បែបនេះទៅកាន់តែស្អាតជាងមុន » អ៊ុនវ៉ូចាប់មុខនាងមើលពីរទៅបីដងបានសរសើរអនាគតប្រពន្ធប៉ុន្តែរាល់ថ្ងៃហ្នឹងនាងអត់ស្អាតឬ? បានពេលនេះទើបសរសើរ? អីយ៉ា...គួរឲ្យខឹងណាស់តើនៀក!
« កុំសម្លឹងមើលបងបែបហ្នឹងអីបានទេ? បងនិយាយការពិតតើ »
« ចុះរាល់ថ្ងៃមិនឃើញបងសរសើរអូន? »
« បងសរសើរតើ! ប៉ុន្តែសរសើរក្នុងបេះដូងណាអូនដឹងឬនៅ? បងចង់បញ្ចេញកាយវិការពីអារម្មណ៍បងដែរតែបងធ្វើមិនបានអញ្ចឹងបានជាតាមមើលអូនពីចម្ងាយ » អ៊ុនវ៉ូចាប់កាន់ដៃនាងដើរយឺតៗស្រួលនិយាយគ្នាពីនេះពីនោះបានដែរទៅកុំឲ្យថាជាមិត្តហើយមិនបាននិយាយជាមួយគ្នា។ តែថាកាលនោះនាយសរសើរក្នុងចិត្តមែនគេឯណាដែលធ្លាប់សរសើរនាងចំៗ? បានត្រឹមតែឈ្លោះប្រកែកគ្នាមិនបាត់ទៅណាទាំងអស់ហ្នឹង!
« ជឿបងក៏បានដែរ » ដាអ៊ុនញញឹមញញែមសប្បាយចិត្តដែរសោះនឹងហ៎ាប៉ុន្ដែលេងចរិតច្រើនហ៎ាចឹងសោះនឹងហ៎ាធ្វើដូចមិនដែលដឹងតែម្ដងនេះគេជឿជាក់គ្នាមែនទែនហើយមិនបណ្ដោយឲ្យនរណាម្នាក់មានរឿងលាក់បាំងជាមួយគ្នាឡើយ។
« បាទអូនសម្លាញ់ » នាយកាន់ដៃមិនធម្មតានៅមកអង្អែលវាថ្នមៗបង្កប់ដោយល្បិចកលអ្វីទៀតហើយ? ចង់ធ្វើស៊ីនាង? ដូចមិនកើតទេ! នេះពួកគេទើបធ្វើវាហើយដែរតើ? គេមិនញៀនតណ្ហាពេកទេឬ? អូយ...នេះនាងគិតទៅដល់ណាហើយ?
« អូនកំពុងតែភ្លឹកអ្វីឬ? » អ៊ុនវ៉ូបក់ដៃជាច្រើនដងនៅចំពោះមុខនាងឃើញនាងស្ងាត់មិនតបតជាមួយគេឡើយបែរជាឈរនៅស្ងៀមស្ងាត់ទៅវិញអត់ព្រួយបារម្ភមិនបាន។
« គ្មានអ្វីទេ! បងអ៊ុនវ៉ូ» ដាអ៊ុនចាប់ដៃឲ្យគេឈប់ដំណើរសិនទឹកមុខមិនទាន់ស្រស់បស់សោះហាក់ដូចជានៅមានមន្ទិលក្នុងចិត្ត។
«អូនមានអី?»
« បងគិតកាន់ដៃអូនរហូតឬ? »
« ត្រូវហើយ»
« អូនខ្លាចពួកគេឃើញ! »
«អ្នកណា? »
« គឺថាជាពួកស្រីៗនោះហើយពួកនាងមិនធម្មតាទេណាអូនមិនសូវជាហ៊ានជាមួយសោះហើយបើពួកនាងកាចៗសឹងអីអូនទប់មិនឈ្នះទេនិយាយមែន »នាងតូចក្រញ៉េងខ្លួនជាមុនបាត់ទៅហើយពេលរំលឹកដល់ស្រីៗលួចស្រលាញ់អ៊ុនវ៉ូតែថាបើប្រើពាក្យលួចស្រលាញ់ក៏មិនកើតបើពួកនាងទាំងនោះបង្ហាញមកយ៉ាងច្បាស់ៗពេញៗភ្នែកទៅហើយថាលួចស្រលាញ់ពិតជាមិនត្រូវសោះអញ្ចឹងត្រូវកែពាក្យសម្ដីមួយនេះភ្លាមៗនេះឯង។
« អូនកាចដែរសោះទៅខ្លាចពួកនាងធ្វើអ្វី? » អ៊ុនវ៉ូជឿជាក់លើនាងតូចខ្លាំងណាស់បើនាងពូកែអាខាងៗឈ្លោះមិនដែលឲ្យចាញ់នរណាហើយក៏មិនចេះចុះញ៉មជាមួយនរណាងាយៗទៀតជាពិសេសខាងវៃកាន់តែជំនាញនៅខាងនាងទាំងអស់ទៀត។
« មើលបងនិយាយចុះពួកនាងគ្នាឡើងមួយគនរឲ្យអូនទប់ទល់យ៉ាងម៉េចឈ្នះដែរទៅ? បងឃើញស្រាប់ហើយរាល់ថ្ងៃមកនេះ » ដាអ៊ុនឡើងមុខស្អុយភ័យខ្លួនតិចតួចដែរឲ្យនាងគិតបែបណាបន្តទៅទៀតបានដែរទៅ? វាគឺជារឿងល្អបំផុតទៅហើយនាងខំប្រាប់គេទុកជាការផ្ដែផ្ដាំទុកមុនឲ្យគេឆាប់បានទៅជួយមើលខ្លួនឯងផងនឹងហ៎ា។
« អូយ...បងដឹងហើយថាបងនេះប្រុសសង្ហារចឹងពេលមានគេចោមរោមច្រើនព្រោះតែសម្រស់របស់បងនេះហើយ »
« អូយជ្រេញណាស់មកទៅរៀនបានហើយ » ដាអ៊ុនទាញស្លឹកត្រចៀកគេដើរទៅថ្នាក់រៀនវិញខ្ជិលស្ដាប់ពាក្យអួតពីសម្រស់មួយនេះទៀតបើថាស្អាតហើយនៅឲ្យស្ងៀមៗទៅបានហើយអញ្ចឹងវាក៏ចប់រឿង។

🔥លើសពីមិត្ត🔞(ចប់)Where stories live. Discover now