ភាគ:៣៧

416 6 0
                                    


   មួយសន្ទុះធំក្រោយមកសាច់អាំងរបស់នាងតូចហៅមកបានឆ្អិនគាត់លើកយកមកឲ្យនាងតូចនឹងអ្នកកម្លោះ។
« នេះរបស់នាងតូចកម្មង់មកណា » អ៊ំស្រីគាត់ញញឹមយ៉ាងសប្បាយរីករាយព្រោះតែបាននាងតូចម្នាក់នេះហៅយកច្រើនយ៉ាងនេះគាត់ច្បាស់ជាលក់ឆាប់អស់មិនខានទេ។
« ច៎ាស » នាងងាកញញឹមស្រាលដាក់អ៊ំស្រីនឹងយកសាច់មួយចង្កាក់មកញ៊ាំមើលទៅទំនងឆ្ងាញ់ណាស់អ៊ុនវ៉ូទ្រាំអង្គុយមើលដាអ៊ុនញ៊ាំម្នាក់ឯងទំនងម្លឹងៗក៏យកមកចង្កាក់មកញ៊ាំដែរវាពិតជារសជាតិឆ្ងាញ់ខ្លាំងណាស់ដោយសារតែជ្រក់របស់គាត់ឆ្ងាញ់ការប្រឡាក់សាច់ក៏សមល្មមទៀតអញ្ចឹងវាគួបសមជាមួយគ្នាឡើងៗឈ្ងុយឆ្ងាញ់តែម្តង។
« អូនចង់ហៅយកទៀតអត់? » សម្រាប់អ៊ុនវ៉ូគេញ៊ាំមិនទាន់នាងឡើយទើបសួរថានាងចង់ហៅមកបន្ថែមឬមួយក៏អត់? ហៅមកទុកស្រួលពេលវាអស់!
« អូនសុំ10ចង្កាក់ទៀតមកចឹងហិហិ..» មាត់នាងប្រឡាក់អស់ហើយនៅមកលើកដៃប្រាប់គេថាសុំ២០ចង្កាក់ទៀតឯអ៊ុនវ៉ូក៏ដូចចិត្តទៀតមិនបានជំទាស់ជាមួយនាងល្អិតបានតែងក់ក្បាលហៅអ៊ំស្រីនោះមកដាក់បន្ថែម។
« អូនញ៊ាំមួយៗទៅ » អ៊ុនវ៉ូលើកទឹកឲ្យនាងផឹកកុំឲ្យឈ្លក់ឃើញនាងញាត់យកៗគេមិនចង់ឲ្យនាងឈ្លក់ទៅពិបាកឡើយ។
« ច៎ាសចុះបងមិនញ៊ាំទេហ៎? ឲ្យអូនញ៊ាំតែម្នាក់ឯង? » ដាអ៊ុនមុខឡើងកំសត់ឡើងមកបាត់ពេលឃើញគេអត់ញ៊ាំជាមួយខ្លួននាងកម្មង់មកថែមដើម្បីញ៊ាំជាមួយគេឥឡូវមកអង្គុយមើលនាងញ៊ាំទៅវិញ។
« បងញ៊ាំតើអូនកុំធ្វើមុខចឹង»
« អញ្ចឹងបងឆាប់ញ៊ាំទៅ »
« បាទ » ពួកគេញញឹមយ៉ាងស្រស់សប្បាយរីករាយខ្លាំងណាស់ក្នុងពេលនេះដើរលេងជាមួយគ្នាញ៊ាំអ្វីជាមួយគ្នាគឺពិតជាមានន័យបំផុត។
   ប្រទេសអង់គ្លេស....!
   នៅមន្ទីរពេទ្យដ៏ល្បីល្បាញមួយប្រចាំទីក្រុងនោះមានភាពល្អឥតខ្ចោះខ្លាំងមែនទែនហើយមានផាសុខភាពល្អទៀត។ បើមកមើលរាងកាយតូចមួយដែលគេងនៅលើគ្រែបន្ដោកសេរ៉ូមដៃខាងឆ្វេងនាងតូចមើលទៅទេសភាពខាងក្រៅតាមកញ្ចក់ដែលជាជញ្ជាំងនោះទាំងទឹកមុខស្រងោតស្រងាត់បំផុតនាងស្អប់ទីកន្លែងមួយនេះណាស់តើពេលណាអាចឲ្យនាងចាកចេញទៅបាន? នាងធុញថប់នាងស្អប់ថ្នាំពេទ្យនាងស្អប់គ្រប់យ៉ាងដែលមាននៅទីនេះស្អប់ណាស់។
ក្រាក....!
   ទ្វាបន្ទប់បើកឡើងដោយមានដៃរាងចំណាស់ម្នាក់បើកចូលមកដល់ខាងក្នុងទាំងដៃមានកាន់ផ្លែឈើមកជាមួយដែរគាត់ដើរមកអ្នកគេងលើគ្រែដោយស្នាមញញឹម។
« មីរីន » រាងចំណាស់ហៅឈ្មោះអ្នកគេងលើគ្រែពេទ្យថាជាមីរីនគាត់ដាក់គូថអង្គុយលើកៅអីនៅជិតគ្រែរបស់នាង។
« ខ្ញុំចង់ត្រឡប់ទៅវិញម៉ាក់ » មីរីនប្រាប់អ្នកម៉ាក់ថានាងចង់ទៅផ្ទះរបស់ខ្លួនវិញនាងមិនចង់នៅទីនេះវាមានភាពអួរអាប់មែនទែននាងមកទីនេះដើម្បីវះកាត់ជំងឺបេះដូងរបស់នាងឥឡូវវះកាត់ហើយៗហេតុអ្វីក៏គាត់មិននាំនាងត្រឡប់ទៅផ្ទះវិញ? នាងបានកុហកមិត្តសម្លាញ់ថាមករៀនបន្តឥឡូវនេះមិនមែមឡើយនាងគឺមកព្យាបាលខ្លួនប៉ុណ្ណោះដោយហេតុមិនចង់ឲ្យមិត្តព្រួយបារម្ភទើបសុខចិត្តស្រដីបែបហ្នឹង។ រីឯទូរស័ព្ទក៏មិនបាននៅក្បែរខ្លួនថែមទៀតឲ្យនាងទំនាក់ទំនងទៅកាន់ដាអ៊ុនបានដោយរបៀបណាបន្ត? នាងប៉ះទូរស័ព្ទខ្លួនឯងបានមួយភ្លេតគាត់ក៏យកទៅវិញ? នេះមិនចង់ឲ្យនាងមានមិត្តភក្តិដូចគេដូចឯងទេ?
« កូននៅមិនទាន់ជាសះស្បើយឡើយណាអញ្ចឹងសម្រាកបៅទីនេះសិនទៅម៉្យាងកូនទើបវះកាត់រួចផងបើកូនជាផុតម៉ាក់ប៉ានិងនាំកូនទៅវិញ »
« មិនអាចនាំកូនទៅណាបានទាំងអស់» អ្នកមាននាមជាលោកប៉ាស្រែកមកពីទ្វាមកគឺដាច់ខាតគាត់មិនឲ្យកូនត្រឡប់ទៅកូរ៉េវិញទេ។
« ហេតុអ្វីទៅលោកប៉ា? កូនចង់ទៅរៀនកូនចង់ទៅជួបដាអ៊ុនមិនបានទេឬ? ប៉ាចង់បិទសិទ្ធិសេរីភាពកូនដល់ពេលណា? »
« មកពីមិត្តភក្តិកូនដាអ៊ុននឹងហើយដែលមិនអាចឲ្យកូនមកវះកាត់បានអញ្ចឹងបានប៉ាមិនចង់ឲ្យកូនត្រឡប់ទៅវិញ »
« ប៉ាយល់ខុសហើយមិនមែនជាដាអ៊ុនសម្រាប់បញ្ហាមទនេះឡើយកូនទេជាអ្នកសម្រេចដូច្នេះដាអ៊ុនមិនបានដឹងទេថាកូនមានជំងឺហ៊ឹកៗៗៗ...» មីរីននាងស្រែកតវ៉ាជាមួយលោកប៉ាកំហុសនាងជាអ្នកសាងរីឯដាអ៊ុនគ្មានពាក់ព័ន្ធជាមួយរឿងនេះផងគាត់ក៏លើកយកវាមកនិយាយ? នាងមិនសុខចិត្តដាអ៊ុនជាមិត្តដែលនាងស្រឡាញ់បំផុតហេតុអ្វីក៏លោកប៉ាគាត់មានប្រសាសន៍យ៉ាងនេះ?
« យ៉ាងណាក៏ប៉ាមិនឲ្យកូនត្រឡប់ទៅវិញ »
« ប៉ុន្តែកូនចង់ទៅប៉ាហាមឃាត់កូនមិនបានទេ »
« ឯងហ៊ាន? »
« ពិតណាស់លោកប៉ាខ្ញុំនិយាយម៉ាត់ណាគឺម៉ាត់ចឹងប៉ាគួរដឹងហើយថាខ្ញុំនេះមានចរិតបែបណាឬមួយក៏លោកប៉ាមិនដែលដឹងពីសុខទុក្ខរបស់កូនស្រីម្នាក់បេះទេ? ហ៊ឹកៗៗៗ...» មីរីនស្រែកសម្លុតសួរគិតហ្អ៎េសថានាងចង់កើតមក្នុងគ្រួសារមួយនេះ? វាគ្មានភាពកក់ក្តៅទាល់តែសោះសម្រាប់នាងពួកគាត់រវល់តែធ្វើការរៀងៗខ្លួនមានគិតដល់សុខទុក្ខនាងដែរទេ? នាងរៀនលំបាកលំបិនតែម្នាក់ឯងពួកគាត់មាននៅជិតជួយលើកទឹកចិត្តនាងឬអត់ ? ពួកគាត់ទុកនាងចោលឲ្យនៅម្នាក់ឯងបើមិនមានដាអ៊ុនជីវិតនាងមិនដឹងធ្លាក់ដល់កម្រិតមួយណាទៅហើយទេដាអ៊ុនគឺជាស្នាមញញឹមគឺជាភាពកក់ក្តៅធ្វើឲ្យនាងយល់ថាវាមានសុវត្ថិភាពបំផុតជាងគ្រួសាររបស់នាងទៅទៀត។
« មីរីន..» អ្នកជាម្ដាយបានតែឈរសម្រក់ទឹកភ្នែកគាត់ទៅកូនដោយក្ដីអាណិតអាសូរនាងណាស់នាងប្រហែលជាឈឺចាប់ណាស់ហើយ។
« មីរីនកូនកុំបានដៃពេក »
« កូនតាមលោកប៉ាមកច្រើនហើយហេតុអ្វីប៉ាមិនតាមកូនខ្លះផង? កូនចង់មានមិត្តភក្តិបើលោកទាំងពីរមិននៅក្បែរកូនហើយក៏ត្រូវឲ្យកូនមានមិត្តភក្តិដូចគេផងមិនបាន? កូនអជ្សុកកូនធុញថប់ម៉ាក់ប៉ានៅទីណា? ពេលកូនឈឺលោកទាំងពីរនៅឯណាដែរទៅ? កូនទៅពេទ្យខ្លួនឯងម៉ាក់ប៉ាមានសួរពីសុខទុក្ខរបស់កូនឬអត់? ឆ្លើយមិនចេញទេត្រូវអត់?

ខ្ញុំដឹងថាខ្ញុំមិនមែនជាកូនល្អរបស់លោកទាំងពីរឡើយអញ្ចឹងបញ្ជូនខ្ញុំទៅកូរ៉េវិញទៅខ្ញុំសុំអង្វរ » មីរីនលើកដៃសុំអង្វរពួកគាត់នាងពិតជាមិនអាចរស់នៅទាំងកណ្ដោចកណ្ដែងទីនេះបានឡើយពួកគាត់នៅតែមានអាកប្បកិរិយាយ៉ាងដូចនេះដដែលនោះមិនបាច់យកនាងមកចិញ្ចឹមបីបាច់វិញទេនាងមើលថែខ្លួនឯងបានហើយនាងមិនដឹងថាពួកគាត់បង្កើតនាងមកធ្វើអ្វីបើមិនស្រឡាញ់យកចិត្តទុកដាក់ជាមួយនាងដូចកូនអ្នកដទៃផង? រឿងអ្វីមួយដែលនាងចង់ធ្វើក៏ត្រូវធ្វើវាដោយខ្លួនឯងគ្មានអ្នកជួយលើកទឹកចិត្តជួយគាំទ្រទាល់តែសោះបន្តិចក៏គ្មានឡើយនាងធ្វើអ្វីក៏ខុសមិនដែលត្រូវចិត្តពួកគាត់ទេឥឡូវនេះដោះលែងនាងចុះចាត់ទុកថាពួកគាត់គ្មាននាងជាកូនស្រីទៅចុះនាងសុំនាងឈឺចាប់ទោម្ទេញឆ្អែតហើយ។

🔥លើសពីមិត្ត🔞(ចប់)Where stories live. Discover now