នាយបញ្ជាកូនចៅហើយមកអង្គុយលើសាឡុងឈឺចាប់ចង្កេះនេះខ្លាំងណាស់គេកម្រើកខ្លួនលែងចង់កើត។
« មួយជើងរបស់អូនខ្លាំងមែនតូចតែខ្លួន » អ៊ុនវ៉ូនិយាយពីដាអ៊ុនគេស្មានតែឈឺស្រាលលោកព្រះមួយជើងគេចង់បាក់ចង្កេះបាត់នេះបើគេឈឺចឹងចាប់នាងអុកដាក់ទោសម្ដេចកើត?
« ចៅហ្វាយត្រូវការថ្នាំទេទាន? » កូនចៅៗរក្បែរនោះលួចសើចនិងហារស្ដីសួរចៅហ្វាយនាយខ្លួនគេមើលទៅវេទនាណាស់។
« ហើយឯងមិនទៅមក? » នាយសម្លក់កូនចៅចង់ជ្រុះគ្រាប់ភ្នែកប៉ុន្ដែគេឈឺមែនបើមាននរណាម្នាក់មកម៉ាស្សាឲ្យមិនដឹងជាល្អយ៉ាងណា។
« នេះចៅហ្វាយ »
« មកលាបឲ្យខ្ញុំ» អ៊ុនវ៉ូដោះអាវឲ្យកូនចៅលាបថ្នាំឲ្យមួយព្រឹកនេះលាបពីរដងដោយសារតែគេងូតទឹកសម្អាតខ្លួន។ អ៊ុនវ៉ូសឹងតែខាំអណ្តាតខ្លួនឯងឲ្យដាច់ទៅហើយបើវាឈឺយ៉ាងហ្នឹង? ពេលលាបហើយក៏ដេញកូនចៅឲ្យទៅរៀបចំឡានជូនគេទៅមន្ទីរពេទ្យបើបន្តនៅអញ្ចឹងមិនកើតទេ។
រីឯដាអ៊ុនមករៀននេះហាក់ដូចជាគ្មានអារម្មណ៍រៀនសោះបើចិត្តរវល់តែនឹកដល់ម្ចាស់ចិត្តពេលនេះគេទៅជាយ៉ាងណាហើយ? នៅឈឺទៀតទេ? គរទៅពេទ្យឬអត់? ឬមួយក៏គេនៅរងចាំនាងជូនទៅ? នាងអស់ចិត្តចង់រៀននាងចង់តែទៅតាមមើលអ៊ុនវ៉ូទេ! ដូហូគេនេះដូចជាមេសង្កេតណាស់តាមមើលទឹកមុខដាអ៊ុនមិនដាក់ភ្នែក។
« ហ៉ើយ....» នាងអង្គុយរវល់តែដកដង្ហើមទំចេញចូលអស់អារម្មណ៍រៀនមែនទែនក្រោយពីសម្លឹងមើលទៅមិត្តរួមថ្នាក់ពួកគេខំប្រឹងស្ដាប់គ្រូកត់មេរៀនណាស់ឃើញបែបហ្នឹងបានជាខិតខំធ្វើតាមគេដែរ។
( ពួកគេពីរនាក់នេះឈ្លោះគ្នាទៀតហើយឬបានជាថ្ងៃនេះអ៊ុនវ៉ូអត់មករៀន? តែម៉េចក៏មុខដាអ៊ុនមិនរីករាយ? ប៉ុន្តែបើឈ្លោះគ្នាឲ្យសប្បាយចិត្តម្ដេចកើតទៅ? ) ដូហូអង្គុយគិតពិចារណារឿងរបស់គេនិយាយពីថាចេះដឹងសាហាវតែម្ដងទៅហើយឆ្ងល់ក៏សួរក្បកមកសួរខ្លួនឯងវិញម៉្យាងដែរតើ។
« ដាអ៊ុនថ្ងៃនេះអ៊ុនវ៉ូមិនមករៀនទេ? » លោកគ្រូគាត់មើលមកមិនបានឃើញអ៊ុនវ៉ូហៅដាអ៊ុនសួរភ្លាម។
« ច៎ាសលោកគ្រូគេមិនបានមកទេដោយសារតែថ្លោះចង្កេះបាត់ហើយ » នាងតូចប្រាប់ពីហេតុផលដែលអ៊ុនវ៉ូមិនបានមករៀនដោយសារតែឈឺនៀកចំណែកដូហូបិទមាត់ជិតលែងនិយាយម្នាក់ឯងទៀតបើរឿងមិនដូចការពិតផងនាងមិនសប្បាយចិត្តព្រោះសំណប់ចិត្តឈឺនៅផ្ទះសោះឯងឯណេះគិតថាឈ្លោះគ្នាទៅកើត។
« អរ ..ផ្ដាំប្រាប់អ៊ុនវ៉ូថាឲ្យគេឆាប់ជាសះស្បើយមករៀនវិញ » លោកគ្រូគាត់ពេញចិត្តសិស្សម្នាក់បេះណាស់បានជាព្រួយបារម្ភផ្ដាំប្រាប់ឲ្យគេឆាប់ធូរស្បើយនោះ។
« ច៎ាសលោកគ្រូ » ដាអ៊ុនងក់ក្បាលដាក់លោកគ្រូនាងយល់ហៃបើគាត់វាចាមកយ៉ាងហ្នឹងអីនោះនាងថឹងតែជួយប្រាប់ឲ្យ។
« ដាអ៊ុនទៅផ្ទះហើយហ៎? » ដូហូក្រោកចេញពីតុសួរឃើញនាងរៀបចំអីវ៉ាន់សិក្សាដាក់ចូលក្នុងកាតាបអស់ហើយ។
« ច៎ាសខ្ញុំត្រូវទៅជួយមើលអ៊ុនវ៉ូហើយ » ដាអ៊ុនឆ្លើយចប់ឯសៀវភៅនោះក៏នាងដាក់ក្នុងកាតាបបាត់អស់ដែរនាងតូចដើរចេញទៅយ៉ាងញាប់ជើងមិនអាចនៅបន្តទៀតឡើយអ្នកឈរមើលដំណើរគេចាកចេញទៅនោះនិយាយពីថាញញឹមយ៉ាងស្រស់បស់ខ្លាំងណាស់។
« គេបានស្រលាញ់មួយគូហើយចុះគូរបស់ខ្ញុំនៅឯណា? »គេពិតជាកំសត់អាណិតខ្លួនឯងណាស់មិនគួរណាគេកំសត់ស្នេហ៍យ៉ាងហ្នឹងទេនិយាយមឬនគេចង់បានស្នេហាដូចគេដូចឯងដែរខ្ជិលចង់មើលពីរនាក់នេះស្វីតនៅចំពោះមុខទៀតណាស់។
« ឯងកុំតូចចិត្តអីដូហូបន្តិចទៀតគូឯងដឹងតែបង្ហាញខ្លួនមកមិនខានត្រូវទ្រាំបន្តទៀតណាដើម្បីស្នេហាមួយនេះ » គេយកដៃមកជូតទឹកភ្នែកទាំងដែលគ្មានទឹកភ្នែកមកពីណាផង? គេគ្រប់គ្នាឃើញហើយក៏នាំគ្នាសើចអស់សំណើចជាមួយកាយវិការច្រណែនអ្នកមានគូរដូចដាអ៊ុននិងអ៊ុនវ៉ូណាស់។