រូបភាពសម្លេងថ្ងួចថ្ងូរទាំងព្រឹករបស់គូស្នេហ៍រួមរ័កមួយគូនេះបណ្ដាលឲ្យនារីម្នាក់ដែរកាត់ក្បែរនេះស្ដាប់លឺគ្រប់បែបយ៉ាងទាំងអស់នឹងបានឃើញពីទិដ្ឋភាពមិនគួរឲ្យឃើញដែរនាងខ្ទប់មាត់មិនបញ្ចេញសម្លេងឲ្យនរណាបានលឺទេនាងដើរចាកចេញដោយស្ងៀមស្ងាត់បំផុត។
« ការពិតវានៅតែជាការពិត » ដាអ៊ុនខកចិត្តជាទម្ងន់គេលែងចាត់ទុកជាមិត្តហើយ? រាល់ដងគេមិនមែនអញ្ចឹង! គេប្រួលប្រែទៅហើយប្រែលែងត្រឡប់! ពីមុនគេព្រួយបារម្ភពីនាងរហូតឥឡូវគេបែរទៅជាសប្បាយសិចនឹងមនុស្សស្រីដទៃក្នុងសាលារៀន? ហ៊ឹស...! គួរឲ្យអស់សំណើចមែនទែន! ម៉្យាងកាលដែលនាងមកទីនេះដោយសារតែនឹកឃើញដល់កូនឆ្មារតូចមួយរបស់ខ្លួនធ្លាប់ចិញ្ចឹមទុកវានៅទីនេះបែរជាបានមកឃើញរូបភាពទាំងអស់នេះទៅរួច។
« ហ៉ើយ....» នាងបង្ហើយចោលប៉ុណ្ណឹងរួចចេញទៅបាត់នាងត្រូវគេងសម្រាកនៅមន្ទីរពេទ្យបន្តទៀតមិនអាចចេញមកបានទេនេះនាងលួចចេញមកខាងក្រៅប៉ុណ្ណោះ។
អ៊ុនវ៉ូបានរួចរាល់កិច្ចការជាមួយម្នាក់ស្រីនោះហើយបានចេញមកថ្នាក់វិញអ្នកគ្រប់គ្នាទៀតមិនបានចាប់អារម្មណ៍លើអ៊ុនវ៉ូឡើយដោយសារតែគេធ្វើខ្លួនចេញមកធម្មតាៗមិនមានពិរុទ្ធអ្វីសោះគេធ្វើឡើងដូចជាការពិត។
« អ៎េ..ឯងទើបមកពីណា? » សិស្សប្រុសម្នាក់បានកេះដៃសួរអ៊ុនវ៉ូទាំងអ្នកដទៃមិនបានសួរនាំគេផង។
« ពីបន្ទប់ទឹក! ឯងឆ្ងល់អី? » នាយកម្លោះចងចិញ្ចើមជាប់ដូចមិនយល់ពីអត្ថន័យរបស់គេពិតប្រាកដណាស់អញ្ចឹងដែរ។
« អីយ៉ា...បើឯងមានរឿងអីលាក់ក៏លាក់ទៅខ្ញុំមិនចង់ដឹងទេ » សិស្សម្នាក់នេះឈ្មោះ គីម ដូហូនៅអង្គុយជិតតុអ៊ុនវ៉ូគ្មានទៅចង់ដឹងរឿងអ្វីច្រើនឡើយគ្រាន់តែសួរយកគួរបើមិនប្រាប់ក៏មិនថ្វីដែរ។
« អឺ...» នាយកម្លោះម្នាក់នេះញាក់ស្មាមិនខ្វល់ហើយវាក៏ដល់ពេលវេលាម៉ោងចេញទៅផ្ទះពេលថ្ងៃល្មមអ៊ុនវ៉ូរៀបចំកាតាបស្ពាយខ្លួនដើរចេញមកខាងក្រៅឃើញថាស្រីៗនៅដដែលដល់ម៉ោងទៅផ្ទះក៏មិនទាន់ទាល់តែឃើញអ៊ុនវ៉ូចេញហើយបានពួកនាងចេញទៅដែរស្ម័គ្រជាមួយប្រុសណាស់។
« ដាអ៊ុនដើរលេងឯណាទៅ? » អ៊ុនវ៉ូទើបចាប់ភ្លឹកគេរវល់សប្បាយភ្លេចខ្លួនពេកឡើងលែងដឹងអីទាំងអស់ហើយនៀក។ នាយយកទូរស័ព្ទចេញមករៀបចងចុចខលទៅប៉ុន្តែដាក់វាចូលក្នុងហ៊ោប៉ៅវិញភ្លេត។
« មិនបាច់វិញទេបើនាងចង់ខលមកគឺខលមកយូរហើយ » អ៊ុនវ៉ូលេងចរិតមិនខលទៅបើថាដាអ៊ុនខលមកគេច្បាស់ជាលើកម៉្យាងពេលនេះមានស្រីៗច្រើនណាស់រងចាំឡើងគ្រែជាមួយគេដូច្នេះតាមដំណើរសិនទៅវាគ្មានបញ្ហាច្រើនឡើយ។
មន្ទីរពេទ្យ....!
ដាអ៊ុនមកដល់មន្ទីរពេទ្យវិញទាំងដោះអាវក្រៅរបស់ខ្លួនចោលទៅលើសាឡុងជិតនោះមុខមិនខ្ចីរីកបន្ទាប់ពីឃើញរឿងមិនគួរឲ្យចង់ឃើញទាំងនោះភ្លាមៗ។ នាងដាក់ខ្លួនគេងលើគ្រែអារម្មណ៍នៅមិនស្ងប់អ្វីបន្តិចទេកែវភ្នែកដក់ជាប់ជាមួយរូបភាពនោះមិនជ្រះចេញឡើយឈឺចាប់បំផុត។ ប៉ុន្តែហេតុអ្វីនាងមានអារម្មណ៍មិនសប្បាយចិត្ត? ត្រូវហើយហេតុផលមកពីគេមិនដូចមុន! កាលមុនឃើញនាងទៅណាមកណាគេតែងតែចង់ទៅតាមរហូតមិនអាចដាច់បានឥឡូវនេះសូម្បីតែនាងទៅដើរលេងផ្លូវឆ្ងាយយ៉ាងណាគេនៅមិនខ្វាយខ្វល់។
« ខ្ញុំគិតខុសមួយពេលគិតថាគេអាចជានៅព្រួយបារម្ភយកចិត្តទុកដាក់លើខ្ញុំដូចមុនសុំទោសចំពោះការយល់ច្រឡំមួយនេះ » ដាអ៊ុនបិទភ្នែកចង់គេងហើយនាងពិបាកក្នុងខ្លួនរៀបរាប់មិនចេញបានត្រឹមសម្ងំគេងកើតទុក្ខស្រាប់តែនឹកដល់មីរីនមិត្តខ្លួន។ នាងតូចយកទូរស័ព្ទផ្ញើសារទៅមីរីន÷
" មីរីនម្ដេចក៏ឯងពេលមិនទៅដល់មិនខលប្រាប់ខ្ញុំផងហ៎ាស? "
"ឯងដល់ផ្ទះដែលត្រូវស្នាក់នៅហើយមែនទេ? "
" មីរីនម៉េចឯងមិនចូលមើលឆាតខ្ញុំ? ឯងកំពុងរវល់តើមែនទេ? ឬមួយខ្ញុំឆាតទៅរំខានពេលវេលារបស់ឯងហ៎ា? មីរីន...មីរីន "
" អីយ៉ា...ឯងកុំលេងសើចផ្លូវអារម្មណ៍ពេកទៅមើលចូលតបឆាតខ្ញុំតិចមក! ចូលមើលតែបន្តិចក៏អស់ចិត្តបានទេមីរីន? កុំស្ងាត់បានទេ? ខ្ញុំព្រួយបារម្ភពីឯងណាស់"
" មីរីនឯងមិនមែនអញ្ចឹងទេណា!គ្រប់ពេលឃើញខ្ញុំឆាតទៅឯងចូលឆ្លើយតបរហូតឥឡូវម្ដេចក៏គ្មាន? "
" មីរីនមានបញ្ហាឬ? "
" ពេលឃើញឯងមិនតបខ្ញុំមានអារម្មណ៍ថាមិនស្រួលឡើយណាមីរីន "
" ប៉ុន្តែប្រហែលជាឯងមានកិច្ចការសំខាន់ត្រូវធ្វើហើយអ៊ីចឹងខ្ញុំឈប់រំខានហើយ"
ដាអ៊ុនផ្ញើសារទៅប៉ុណ្ណឹងនិងអង្គុយពែនឃ្នែនសម្លឹងមើលអេក្រង់ទូរស័ព្ទដោយការជ្រួញចិញ្ចើមមិនបាត់ងឿយឆ្ងល់ថាមីរីននាងរវល់ធ្វើអ្វីបានជាមិនឃើញសារនាង? ប្រសិនជាទៅដល់អង់គ្លេសគួរណាបានឃើញហើយមិនចឹង?
« ហ៊ឹម...ចម្លែក » មួយថ្ងៃនេះនាងជួបតែរឿងខកចិត្តរហូតមិត្តនាងទាំងពីរធ្វើស៊ីផ្លូវអារម្មណ៍នាងសាហាវ...ហ៊ឹម...គួរឲ្យអារណិតខ្លួនឯងណាស់តើ។ នាងសម្រាកនៅពេទ្យក៏មិនប្រាប់ឲ្យអ្នកណាដឹងនាងមិនចង់ឲ្យអ្នកណាមានការព្រួយបារម្ភចំពោះនាងនោះទេមិនថាម៉ាក់ប៉ានាងគ្មានបានប្រាប់គាត់សូម្បីតែមួយម៉ាត់ផង។
« មីរីនអើយមីរីនសង្ឃឹមថាឯងអាចមើលឃើញសាររបស់ខ្ញុំណា » ដាអ៊ុនទូរស័ព្ទដោយញ័រដៃយ៉ាងខ្លាំងបើស្ងាត់បាត់ដំណឹងពីមិត្តសូន្យឈឹងយ៉ាងហ្នឹងគួរឲ្យគេគិតចេញទៅបែបណា? ដូចមិនកើតសោះហើយ!
« នាងមិនអាចដឹងបានទេ! » មនុស្សប្រុសម្នាក់បានកាន់ទូរស័ព្ទរបស់មីរីនច្បាស់ណាស់ដោយសារតែរូបរាងវាពីខាងក្រោយពិតជាដូចរបស់មីរីនពិតមែន! ចុះគេជាអ្នកណា? ហេតុអ្វីកាន់ទូរស័ព្ទមីរីនបាន? មានរឿងហេតុអ្វី?