« ក្មេងនឹងអាយុប៉ុន្មានសម្ដីចាក់ទឹកមិនលិចទៅណាសោះហើយនិយាយគ្មានដឹងអ្នកណាបងអ្នកណាប្អូន » នាយសង្ហាសួរមកវិញថានាងហ្នឹងអាយុបាននិយាយថាកុំឲ្យក្មេងឈ្លើយដាក់នោះគេពិតជាចង់ដឹងណាស់ម៉្យាងនាងនិយាយមកគ្មានគោរពគេអ្វីបន្តិចឡើងមានមានសម្ដីចាក់ទឹកមិនលិចគេគ្រឺតក្នាញ់នាងណាស់។
« អាយុប៉ុន្មានក៏មិនពាក់ព័ន្ធជាមួយនឹងលោកដូចគ្នាខ្ញុំនិយាយរឿងរ៉ូបមិនមែននិយាយពីរឿងអាយុ!យល់?» នាងល្អិតជ្រួញចិញ្ចើមតាប៉ិនេះឆ្កួតទេឬនិយាយអញ្ចេះចេញអញ្ចោះ?ឲ្យនិយាយចាក់ចូលគ្នាម្ដេចបានទៅ?
«ខ្ញុំចង់សួរមិនបាន? ឆ្លើយបានឬនៅអាយុប៉ុន្មាន ?»
« មិនដឹង »
« ចប់បាត់មិនស្គាល់អាយុខ្លួនឯង »
« រឿងខ្ញុំតើ »
« ចុះខ្ញុំចង់ដឹងមិនបាន? »
« គឺមិនបាន »
« កំណាញ់ម្លេះគ្រាន់តែអាយុសោះ! »
« ខ្លាចលោកយកទៅធ្វើអំពើដាក់ទៅគិតយ៉ាងម៉េច? »
« វាមិនដែលទេ »
« ខ្ញុំខ្លាចវាដែលនិងណា »
« អាយុណាស់ណាទៅ? »
« ខ្ជិលប្រាប់ណាស់ឲ្យតែរ៉ូបមកខ្ញុំវិញមក » ភ្លេចខ្លួនតិចសោះគេយកកាន់នៅហ្នឹងដៃបាត់នាងមានតែដេញតាមយកមកវិញ។
« ដូហូកូនកំពុងតែធ្វើអ្វីហ្នឹង? » សម្លេងរាងចំណាស់ម្នាក់ស្រែកហៅថាដូហូជាគេសោះបានមកហាងអ្នកម៉ាក់ម្ដងក៏រករឿងជាមួយភ្ញៀវបាត់ទៅហើយ? គាត់ចាប់កូនប្រុដជាប់នឹងវៃដើមដៃគេតិចៗ។
« អ្នកមីងគឺថាគេបានយករ៉ូបមួយនេះដែលខ្ញុំបានឃើញមុននោះណា » ម៉ូប៊ីងាកមកប្រាប់អ្នកម៉ាក់ដូហូមានបំណងចង់ឲ្យគាត់ជួយដោះស្រាយរឿងរបស់ខ្លួនរវាងកូនប្រុសគាត់ទៅ។
« ហេតុអ្វីក៏ធ្វើអញ្ចឹងហ៎ាសដូហូ?.បើភ្ញៀវចង់បាមហើយកូនមិនឲ្យនាងតូចនេះ? » អ្នកជាម្ដាយគ្រហឹមឡើងកាចឆ្នាស់ដាក់កូនប្រុសកូនម្នាក់បេះចពតែរកនឹកអ្វីមកប្លែកភ្នែកមិនដែលខាននោះទេមកមួយថ្ងៃមានរឿងទៀត។
« កូនឃើញរ៉ូបមួយនេះស្អាតចង់ទុកឲ្យអ្នកម៉ាក់តែក៏មានក្មេងស្រីឡប់ម្នាក់មកដណ្ដើមរបស់កូនម៉ាក់ » ដូហូគេមានបំណងយ៉ាងនេះសោះស្មានតែទិញយកទៅឲ្យស្រីស្នេហ៍មួយណាទើនៀកគេពោលឡើងកំសត់ដាក់អ្នកម៉ាក់។
« ម៉ាក់មានរ៉ូបមួយនេះច្រើនហើយអញ្ចឹងកូនឆាប់ឲ្យទៅនាងតូចមួយនេះទៅ » អ្នកម៉ាក់គេស្ដីឲ្យនឹងដាក់កំហិតយ៉ាងហ្នឹងគេក៏ព្រមហុចរ៉ូបទៅឲ្យម៉ូប៊ីទាំងមិនពេញចិត្តចរិតរបស់នាងមាននៅពេលនេះទាល់តែសោះនាងកាចឆ្នាស់ខុសរបៀបពេកហើយម៉្យាងជាក្មេងស្រីឈ្លើយទៀតមិនជាត្រូវបានធ្វើជាប្រពន្ធរបស់អ្នកណាសោះសម្រាប់គេសុំលាហើយមនុស្សស្រីដូចជានាង។
« អរគុណណាស់អ្នកមីងដែលជួយខ្ញុំរឿងនេះច៎ាស » នាងតូចប្រញាប់អរគុណអ្នកម៉ាក់ដូហូយ៉ាងលឿនបើមិនមានគាត់ជួយនាងដឹងតែនៅឈ្លោះប្រកែកគ្នាមិនបាត់ហើយបើគេជាមនុស្សមានចរិតយ៉ាងហ្នឹងអី។
« មិនអីទេក្មួយយ៉ាងណារ៉ូបមួយនេះចាំមីងជួយកាត់ថ្លៃខ្លះព្រោះមុននេះឲ្យក្មួយពិបាកណាស់ » គាត់ចាប់ដៃនាងនិងបាននិយាយដោយញញឹមស្រទន់ដាក់នាងមិនប្រួលប្រែទៅណាបើនាងគួរឲ្យស្រឡាញ់ដល់ម្លឹងកូនប្រុសគាត់បែរជាទៅឈ្លោះគ្នាជាមួយទៅវិញនៀកវាសមដែរឬ?អូយ...គាត់ពេញចិត្តជាមួយនាងណាស់ឥឡូវនឹងជួបគ្នាភ្លាមមានអារម្មណ៍ថាសិទ្ធស្នាលបាត់។
« ច៎ាសអ្នកមីងខ្ញុំអរគុណណាស់ច៎ាស » ម៉ូប៊ីអោនក្បាលអរគុណអ្នកមីងម្ដងទៀតដែលគាត់យោគយល់ដល់ក្មេងស្រីតូចដូចជានាងនោះគាត់ពិតជាចិត្តល្អមែនទែន។
« ច៎ាសក្មួយ! តែមីងមើលទៅក្មួយនៅក្មេងណាស់ឥឡូវនេះអាយុប៉ុន្មានហើយហ្នឹង? កុំខឹងរឿងមីងសួរអីណាព្រោះឃើញក្មួយក្មេងពេក » អ្នកមីងគាត់សួរហើយនិងមិនភ្លេចពាក្យខ្លាចថានាងខឹងដូចគ្នាគាត់ខ្លាចចិត្តនាងដែរនឹងណា។
« អរច៎ាសខ្ញុំអាយុ១៥ឆ្នាំណាអ្នកមីង » នាងតូចឆ្លើយប្រាប់គាត់ទាំងមិនស្ទាក់ស្ទើរដូចកាលដែលដូហូបានសួរឡើយចុងក្រោយគេនៅដឹងពីអាយុនាងទាល់តែបាន។
« អញ្ចឹងតើបានឃើញក្មេង »
« ច៎ាសអ្នកមីង »
«១៥ឆ្នាំស្អីមុខឡើងចាស់ » ដូហូអោបដៃពេបមាត់ជ្រេញអ្នកថាអាយុ១៥ឆ្នាំនេះណាស់អត់មិនបាននិងនិយាយវាចេញមកបណ្ដាលឲ្យនាងតូចងាកមកសម្លក់មិនដាក់ភ្នែកទៅណា។
« ដូហូ...»
« សុំទោសម៉ាក់ »
« តោះអញ្ចឹងមីងនាំក្មួយទៅគិតលុយ » អ្នកទាំងបីក៏បណ្ដើរគ្នាទៅកន្លែងគិតលុយដោយមានអ្នកម៉ាក់ដូហូជាអ្នកប្រាប់បុគ្គលិកគាត់ផ្ទាល់ថាមានការចុះតម្លៃពិសេសសម្រាប់ម៉ូប៊ីម្នាក់គត់នេះឯង។