ភាគ:៧០

248 7 0
                                    


   គេមើលមកនាងតាមកញ្ចក់ខាងមុខថែមទាំងលួចញញឹមយ៉ាងស្រស់ដាក់គ្រវីក្បាលហួសចិត្តអស់អ្វីថ្លែងចេញមកទៅហើយបើចរិតនាងគួរឲ្យក្នាញ់យ៉ាងហ្នឹង។
« គេងលក់បាត់ទៅស្រួលបើកឡានបន្តិច » គេនិយាយទាំងអស់សំណើចមិញនាងរញ៉េរញ៉ៃពេលគេកំពុងតែបើកឡាននេះខ្លាំងណាស់គេញញឹមចុងមាត់បទឡានចូលមកសណ្ឋាគារមួយកន្លែង។ នាយដាក់ឡានចតទុកចេញមកថែមទាំងមាននាងតូចល្អិតមីរីននៅក្នុងដៃបីឲ្យជាប់មិនលែងទៅណាសោះហើយនៀកយ៉ាប់ពិតមែន។
   តឹង...!
  នាយជិះជណ្ដើរយន្ដមួយសន្ទុះមកដល់ជាន់ត្រូវមកហើយវាក៏លោតសញ្ញាមកឲ្យនាយបន្តបីនាងហួសពីបីបន្ទប់មកដល់បន្ទប់មួយក៏យកកាតកោសចូលក្នុងបន្ទប់មួយនោះតែម្ដងទៅ។
   ក្រឹប...!
  ចូលភ្លាមក៏យកជើងធាក់ទ្វាបិទវិញយ៉ាងលឿនបន្ទាប់ពីនោះបានបីនាងមកដាក់លើគ្រែរបស់នាយថ្នមៗតាមដែលអាចធ្វើទៅបាន។ ដាក់គេគេងហើយនៅជួយដោះស្បែកជើងកែងគេចេញឈរច្រត់ចង្កេះសម្លឹងមើលទៅកាន់នាងម្ដង។
« ឆ្នាស់ចឹងទេប៉ុន្ដែមានរឿងខូចចិត្តទៅអង្គុយផឹកស្រាម្នាក់ឯងស្រវឹងជោគជាំចឹង? »នាយម្នាក់នេះនិយាយមកប៉ុណ្ណឹងក៏អាចស្មានដឹងថាគេប្រាកដជាយ៉ុនជុនពិតប្រាកដមែនមីរីនមើលមិនបានច្រឡំគ្រាន់តែនាងស្រវឹងនិយាយទៅមិនសូវជាត្រូវប៉ុន្មាននោះឡើយ។
ជុង យ៉ុនជុន ឈ្មោះគេពិតគ្រាន់តែមិនសូវជាមាននរណាម្នាក់ចាប់អារម្មណ៍ស្គាល់នាយនោះឡើយដិយសារតែតាំងពីចូលរៀនមកដំបូងគេមិនដែលចេះតែងខ្លួនឯងឲ្យស្អាតឡើយទៅរៀនលើកណាគែមើលទៅអាក្រក់គ្រប់ពេលប៉ុន្ដែនៅផ្ទះគេជាមនុស្សប្រុសម្នាក់ដែលសង្ហារបើស្រីណាបានឃើញលង់ដកចិត្តមិនចងរួចពីអ្នកកម្លោះសោះរឿងទាំងអស់វាជាការក្លែងបន្លំរាងកាយប៉ុណ្ណោះនោះឯង។ យ៉ុនជុនជាកូនម្ចាស់ក្រុមហ៊ុនមួយដែលល្បីនៅក្នុងប្រទេសមួយនេះនាយចូលចិត្តបើកបង្ហាញឲ្យនរណាម្នាក់បានដឹងពីសាវតារបស់គេសូម្បីតែបន្តិចអញ្ចឹងហើយបានជាគេគ្មានមិត្តភក្ដិនិងគេមានត្រឹមមីរីនមករាប់អានគេម្នាក់ឲ្យគត់ហិហិ...!
« ខ្ញុំអាចជាសំណាងណាស់បាននាងមកធ្វើជាមិត្តណាមីរីនខ្ញុំរីករាយខ្លាំងណាស់បាននាងមកយល់ចិត្ត » យ៉ុនជុនដាក់ខ្លួនអង្គុយក្បែរនាងយកដៃអង្អែលក្បាលអរគុណពិតជាអរគុណនាងមែនទែននាងស្អាតហើយចិត្តល្អថែមទៀតអ្នកណាដែលបាននៅជាមួយនាងពោរពេញដោតភាពសប្បាយៗគ្រប់ពេលវេលាតែម្ដងទៅហើយមិនថាជាគេឬជាអ្នកផ្សេងឯទៀតនោះដែរ។
« យ៉ុនជុន...» ពេលនេះនាងបានចាប់ដៃជាប់ហៅៗឈ្មោះនាយពេញៗមាត់ចាប់ដៃគេហើយញញឹមឡើងស្រស់ដាក់គេ។
« អ្នកនាងរកអ្វី? » ទោះដឹងហើយថានាងស្រវឹងគ្រាន់តែជាអារម្មណ៍រវើរវាយក៏គេនៅខំប្រឹងសួរទៅកាន់នាងដូចគ្នា។
« ឯងនៅទីនេះហើយជាមួយខ្ញុំ...» នាងតូចនិយាយដោយបិទភ្នែកទាញកូនកម្លោះគេមកគេងអោបយ៉ាងស្អិតបើបេះទៅក៏មិនអាចបេះបានយ៉ុនជុនក៏អស់ជំហរដួលលើនាងតែម្ដងចង់ក្រោកចេញទាល់តែទាញនាងចេញទើបរើខ្លួនរួចបាន។ នាយក៏មិនខំប្រឹងមានតែមើលទៅនាងយកដៃវែកសក់នាងមើលយូរៗទៅគួរឲ្យស្រលាញ់ណាស់គេលេចស្នាមញញឹមមករហូត។
« គេងហើយនៅបន្លំបានទៀត» យ៉ុនជុនយកដៃវែកសក់គេហើយក៏បានយកដៃទាំងគូរអោបគ្នាយ៉អណែនទៅវិញទៅមក។

🔥លើសពីមិត្ត🔞(ចប់)Where stories live. Discover now