ភាគ:៩២

228 6 0
                                    

« ខ្ញុំសប្បាយរីករាយណាស់ក្រោយពីបានលឺសម្ដីរបស់នាងណាមីរីនខ្ញុំគិតថាខ្លួនឯងមិនបាននិយាយឆ្លលយឆ្លងជាមួយនាងទៀតហើយទើបបានជា...» យ៉ុនជុនស្កប់សម្លេងត្រឹមនេះបន្ទាប់ពីមីរីនបន្តសម្ដីជាមួយនាយ÷
« ឈរញញឹម? » មីរីនអោបដៃសម្លឹងមើលមុខនាយដោយកែវភ្នែកមុតស្រួចដូចកាំបិតយ៉ាងមុខនោះឯងនាងហាក់គ្មានមនោសញ្ចេតនាជាមួយខ្លួនដូចកាលមុនពិតប្រាកដមែនណាស់គេរាងទម្លាក់ទឹកមុច៊ខចុះវិញពីបានស្ដាប់លឺសម្ដីរបស់មីរីនពោលឡើងមកភ្លាម÷
« រឿងកាលពីយប់មិញនេះលោកបំភ្លេចវាចោលទៅខ្ញុំកាលហ្នឹងគ្មានស្មារតីគ្រប់គ្រាន់ឯលោកវិញក៏ដូចគ្នាអញ្ចឹងក៏តាមហ្នឹងចុះណាកុំគិតច្រើនពីវាទៀតអីនាំពិបាកចិត្តរៀងៗខ្លួនទៅវិញទេជឿតាមតែខ្ញុំប្រាប់ទៅ » មីរីនប្រាប់គេមុខឲ្យឡើងស្មើដដែលមិមប្រែប្រួលទៅណានាងថាយ៉ាងម៉េចគឺអញ្ចឹងចង់មកប្ដូរចិត្តនាងឲ្យផ្លាស់ផ្សេងពីនេះវាពិតជាមិនងាយដូចជាការគិតរបស់អ្នកទាំងនោះឡើយវាពិបាកបំផុតជាងអ្វីៗទាំងអស់។ យ៉ុនជុនឈរស្កប់មួយកន្លែងបេះដូងចង់ឺប់ដលរវាលែងចងលោតញាប់តទៅទៀតសម្ដីនាងប៉ុន្មានឃ្លានេះប្រហារបេះដូងគេឲ្យប្រេះស្រាំណាស់ឈឺចុកចាប់ណាស់នាងមានដឹងដែរទេ? គេទ្រាំមិនបានទេ!នាយដូចត្រូវបានគេយកកាំបិតមកឆ្កេះឆ្កាលបេះដូងនៅទ្រូងខាងឆ្វេងនេះណាស់នាងចុកអួលណែនទឹកភ្នែកក៏រលីងរលោងតែនាងបែរមុខចេញគេមិនចង់គេចវេសគេចង់ទទួលយកនាងស្នើរខ្លួនយកនាងមកមើលថែវិញម្ដងប៉ុន្តែស្ដាប់សម្ដីនាងមើលទៅវាទទួលមិនបាន។
« នាងនិយាយលេងទេដឹង? នាងកំពុងតែកុហកបេះដូងខ្លួនឯងហើយទោះបីជាយប់មិញខ្ញុំគ្មានស្មារតីគ្រប់គ្រាន់ក៏ខ្ញុំអាចចងចាំបានថាខ្លួនឯងប្រព្រឹត្តអ្វីចេញមកដូចគ្នាដូច្នេះនាងកុំនិយាយពាក្យទាំងនេះចេញមកយ៉ាងណាក៏ខ្ញុំត្រូវទទួលខុសត្រូវលើនាងដោយសារតែរឿងមួយនេះដែរ » យ៉ុនជុនគេក្លាហានចាប់ស្មានាងឲ្យក្រោកឈរមកនិយាយតទល់ជាមួយនាយឲ្យជាក់ច្បាស់ពេញៗត្រចៀកជាមួយគ្នាតួយ៉ាងពេលនេះទាន់មានអ្នកនៅទីនេះផងពួកគេអាចនិយាយគ្នាដោយបើកជំហរបានទាំងមិនចាំបាច់លាក់បាំងតទៅទៀតបាន។ នាងហារមាត់និយាយមកនេះគឺមិនចង់ឲ្យគេទទួលខុសត្រូវជាមួយរឿងមួយនេះច្បាស់ណាស់ក៏ប៉ុន្ដែគេម្ដេចអាចព្រមស្របតាមជាមួយនាងបាន? យ៉ាងហោចណាស់គេជាកូនប្រុសត្រូវទទួលយកអ្វីដែលខ្លួនបានធ្វើគេមិនគេចវេសទៅណាទាំងអស់។
« លោកឈប់និយាយពាក្យនេះទៅវាគ្មានន័យសោះបើលោកចង់ទទួលខុសត្រូវដោយចិត្តមិនចង់កុំអីម៉្យាងខ្ញុំមិនបានទាមទារទៀតលោករស់នៅជាមួយភាពសប្បាយបន្តទៀតទៅខ្ញុំមិនចង់ឲ្យលោកមកពាក់ព័ន្ធឬមានអារម្មណ៍ទើសទាល់ជាមួយរូបខ្ញុំជាបន្ទុករបស់លោកឡើយ » មីរីនយល់ឃើញគិតមកច្បាស់យ៉ាងនេះមិនមែននាងមិនស្រលាញ់ចូលចិត្តទេនាងគឺចង់ឲ្យពួកគេទាំងពីរវិលមកសភាពដើមវិញដោយគ្មាននរណាម្នាក់គិតរឿងក្ដៅគគុកមួយនោះទៀតឡើយបញ្ចប់ដោយឈប់គិតត្រឹមប៉ុណ្ណឹងឯងនាងសុំតើគេមិនព្រម?
« ទេខ្ញុំមិនចង់បានបែបហ្នឹង! ហើយខ្ញុំព្រមចង់ទទួលខុសត្រូវលើនាងក៏ព្រោះតែខ្ញុំពេញចិត្តខ្ញុំស្រលាញ់នាងទើបខ្ញុំហ៊ានហារស្ដីពាក្យទាំងអស់នេះចេញទៅដោយមិនស្ទាក់ស្ទើរក្នុងចិត្តឬមួយក៏គ្មានអារម្មណ៍មិនល្អចេញមកទេរឿងរបស់ខ្ញុំមានប៉ុណ្ណឹងតើនាងមិនទុកឱកាសឲ្យខ្ញុំផងតើបានទេ? ខ្ញុំចង់មើលថែនាងឲ្យបានល្អជាងនេះណាមីរីន » អ្នកកកម្លោះចាប់ដៃនាងជាប់មិនលែងទៅណាសុំអង្វរទាំងទឹកមុខកំសត់ក្រៀមក្រំណាស់ដោយអាការ:ទាំងនេះមិនមែនលេងសើចឬចង់ទាមទារចំណាប់អារម្មណ៍ពីនរណាម្នាក់មកទេគេចង់បង្ហាញឲ្យឃើញថាខ្លួននាយនេះស្រលាញ់ពេញចិត្តមីរីនចេញពីចិត្តក្រអៅបេះដូងមួយនេះពិតប្រាកដគ្មានថ្ងៃដែលគេអាចលេងសើបផ្លូវអារម្មណ៍នាងដើម្បីកម្សាន្តអារម្មណ៍មួយពេលឬមួយក៏ធ្វើពុតឡើយគេមិនលាក់បាំងមានតែខំបង្ហាញមកឲ្យឃើញថែមទៅទៀតនេះឯង។

🔥លើសពីមិត្ត🔞(ចប់)Where stories live. Discover now