ភាគ:៦០

366 9 0
                                    


    ត្រឡប់មកមើលមីរីននិងមិត្តភក្តិថ្មីរបស់នាងវិញពួកគេនៅបន្តអង្គុយរៀនជាមួយគ្នាឡើងដល់ពេលល្ងាចរាងជ្ររដែរពួកគេបានដើរបណ្ដើរគ្នាមកដល់ខ្លោងទ្វាសាលារៀនរៀបនិងចាកចេញទៅ។ មីរីនញញឹមរួចនិយាយ÷
« យ៉ុនជុនផ្ទះឯងនៅឯណា?ខ្ញុំអាចស្គាល់ផងបានទេ? » នាងតូចសួររកពីផ្ទះរបស់គេដើម្បីស្រួលពេលនាងគ្មានគ្នាគឺទៅហៅគេម៉ងបើមានអ្នកណានិយាយមិនល្អអីនាងដាក់ទៅវិញផាំងហើយ។
« ខ្ញុំថាកុំអីណាមីរីនទៅផ្ទះចុះណាមួយខ្ញុំធ្វើការជាមួយគេបែបនេះត្រូវរស់នៅទីនោះ » យ៉ុនជុនពោលឡើងទាំងមិនចង់ចេញគេមិនដែលឲ្យនរណាម្នាក់ដឹងពីទីលំនៅរបស់ខ្លួននោះឡើយមួយទៀតក៏គ្មានអ្នកណាចាប់ចិត្តចងដឹងដូចជាមីរីនដែរនិយាយទៅនាងមកក្បែរគេរយ:ពេលមួយថ្ងៃនេះហាក់ដូចជាប្លែកៗណាស់គេយល់ថាវាចម្លែកមែនទែននាងចូលចិត្តសើចដាក់គេឥតល្ហែរ។
« បើមិនចង់ឲ្យដឹងខ្ញុំក៏ឈប់សួរនាំឯងទៀតដែរបាយៗណា » នាងតូចរាដៃដាក់គេនិងឡើងឡានតាក់ស៊ីដែលត្រៀមចាំមកទទួលនាងរួចជាស្រេចនោះយ៉ុនជុនក៏ធ្វើដាក់នាងវិញរហូតទាល់តែនាងចេញទៅផុតទើបគេព្រមដាក់ដៃចុះវិញ។
« អ្អ៎េ...ឯងម្នាក់នេះឬដែលឯងនិយាយថាមកសិទ្ធិស្នាលនិងអ្នកនាងមីរីននោះ?មើលទៅឡើងអាក្រក់គ្មានឃើញស្អាតត្រង់ណាផងឥឡូវនេះមកចង់ទាក់ចិត្តអ្នកនាងមីរីនអញ្ចឹងឬ? » នាយរៀបតែនិងដើរចេញហើយក៏មនុស្សស្រីមួយក្រុមចូលមកមើលលើមើលក្រោមយ៉ុនជុនគ្រប់គ្នាដោយសារតែវាពិតប្រាកដដូចជាពួកនាងនិយាយមែនគេមិនស្អាតគេចង់រាប់អានជាមួយនរណាម្នាក់មិនបានផង? ទោះជាគេមានរូបរាងអាក្រក់ក៏ប៉ុន្ដែចិត្តគេមិនបានអាក្រក់ដូចជារូបរាងនោះឡើយសូមយល់ផង!
« អឺនិងហើយមួយថ្ងៃនេះខ្ញុំឃើញវាដើរជាមួយមីរីននោះរហូតសង្ស័យថាពួកគេទាក់ទងគ្នាសម្ងាត់ទេដឹង? ព្រោះថាមីរីននោះមានសង្សាមិនចេះដាច់ទៅណាសោះឥឡូវនេះប្រហែលជាអស់ជម្រើសទៅហើយទើបមករកមនុស្សអាក្រក់មកម្ដងហ៎ាសហ៎ា...» ពួកនាងនិយាយម៉ាក់ងាយមីរីនចំពោះមុខយ៉ុនជុនដាក់ទៅផាំងៗនាយបានត្រឹមតែឈរក្ដាប់ដៃខ្លួនឯងយ៉ាងណែនជាប់វាឈឺចាប់ណាស់ដែលមានគេមកនិយាយមើលងាយមនុស្សស្រីដែលចូលមករាប់អានគេជាមិត្តភក្ដិវាមិនដូចជាអ្វីដែលពួកនាងនេះនិយាយមកទេមីរីនមិនមែនជាមនុស្សបែបនេះគេស្គាល់ពីមីរីមខ្លះៗតាមសម្ដីដាអ៊ុនធ្លាប់និយាយឡើងមកអញ្វឹងគេក៏អាចរាប់អានស្និទ្ធិស្នាលមីរីនបានក៏ជារឿងរបស់គេចុះពួកនាងនេះមានសិទ្ធិអ្វី?
« នេះសង្ស័យថាវាជាការពិតហើយបានជាគេម្នាក់នេះឈរនៅស្ងៀមបែបនេះ! ចាក់ចំចំណុចទើបមិនព្រមហើបមាត់ឆ្លើយតប? » ពួកនាងឈរអោបដៃសម្លក់សម្លឹងយ៉ុនជុនមិនដាក់ភ្នែកទៅណានាងនៅនិយាយហើយនិយាយទៀតមិនអស់ពាក្យសើចចម្អកគេណាស់ចុះបើប៉ះទៅលើពួកនាងវិញមានអារម្មណ៍បែបណា?
« ហ៎ាសហ៎ា...» ពួកនាងមិនបានវាចាអ្វីបន្តគឺជុះនួសដោយការសើចចម្អកឡកឡឺយមានបំណងមិនល្អជាច្រើនដែលបានដឹងមកនេះស្អប់ណាស់មនុស្សស្រីល្អតែជាមួយប្រុសណាស្អាតបើរឿងមនុស្សស្រីគ្នាឯងវិញនិយាយហែកកេរ្តិ៍រឿងមួយណាក៏មិនពិតក៏ពួកនាងពន្លើសមកគ្មានចន្លោះ។
« និយាយចប់ឬនៅបាទ? » យ៉ុនជុនងាកមុខមកខាងក្រោយមុននេះគេឈរបែរខ្នងដាក់ទេពេលត្រូវប្រឈមមុខជាមួយគ្នានាងម្នាក់នោះក៏ពេបមាត់និយាយ÷
« ក្រែងលឺគេនិយាយថាឯងមិនចេះនិយាយអ្វីឬ?ឥឡូវនេះនិយាយចេញមកហើយ? អូយ..! ពិតជាមិនគួរឲ្យចង់ជឿមនុស្សគធ្លាប់មិនអាចនិយាយបានក៏និយាយព្រោះនារីម្នាក់នោះសង្សាជាមួយគ្នាមែន? ហ៎ាសហ៎ា...» ពួកគេបន្តនៅដដែលអោនមុខមើលមុខយ៉ុនជុនខ្ទប់មាត់សើចសប្បាយជាមួយគ្នាខ្លាំងណាស់និយាយមើលងាយទាំងមិនចេះគិតគូរអ្វីទាំងអស់ពួកនាងចាត់ទុកថាវាជាការសប្បាយជាល្បែងសម្រាប់ពួកគេលេងសើចតាមចិត្តទៅវិញ។
« អូរ...មើលចុះប្រហែលជាខឹងណាស់ហើយ » នាងឃើញទឹកមុខយ៉ុនជុនប្រែប្រួលមកស្មើធេងមិនញញើតខ្លាចជាមួយពួកនាងទៀតបាត់គេក្ដាប់ដៃណាស់សឹងតែអាចដាល់ពួកនាងឲ្យបែកមាត់និយាយមិនល្អពីគេនេះមែនទែន។
« ហ៎ាសហ៎ា...ពិតមែនហើយ »
« ផាច់ៗៗ...ពិតជាល្អណាស់ »

🔥លើសពីមិត្ត🔞(ចប់)Where stories live. Discover now