ក្នុងឡាន...!
មីរីនងាកមើលគេមើលឯងតាមកញ្ចក់ឡានមិនបានមើលមកកាន់ដាអ៊ុនឬនិយាយជាមួយទេមកជាមួយគ្នាសោះចាត់ទុកនាងប្រៀបដូចជាខ្យល់យ៉ាងហ្នឹង?នាងអន់ចិត្តណាស់ប៉ុន្ដែហាស្ដីមិនបានទុកឲ្យមីរីនភ្ញាក់ខ្លួនឯងថាកំពុងតែធ្វើអ្វី? គិតអ្វី? វាប្រសើរជាងមកតូចចិត្តម្នាក់ឯងទៅវិញ។
« ដាអ៊ុនគ្នាយល់ថាពួកយើងចូលទៅរកអ្វីញ៊ាំសិនទេ? គ្នាឃ្លានហើយអត់ទាន់បានញ៊ាំអ្វីចូលពោះតាំងពីព្រឹកព្រលឹមរហូតដល់យន្ដហោះវេញដំណើរមកម្លេះតើបានទេ? » វាដូចជាការព្រៀងទុកមុនរបស់ដាអ៊ុនខ្លាំងណាស់មីរីនដឹងតែងាកមកមើលរកសួរជាក់ជាពុំខានឡើយឥឡូវក៏មែននាងនៅតែសំខាន់ព្រោះនេះវាជាកូនចិត្តមួយដែលនាងគិតវាអាត្មនិយមណាស់ត្រូវទេ?
« អូខេតាមឯងចុះពួកលោកអាចជូនខ្ញុំទៅហាងអាហារមួយមក » ដាអ៊ុនប្រាប់អ្នកបើកឡានកុំឲ្យថានាងចង់ទៅមិនប្រាប់ឲ្យគេបើកដល់កន្លែងដែលខ្លួនពេញចិត្ត។
« បាទទួលបញ្ជាអ្នកនាង » ដាអ៊ុនញញឹមមកនិយាយគ្នាលេងនឹងមីរីនកុំឲ្យស្ងាត់បន្តទៅទៀតមុននេះជិះឡានមកមួយេន្ទុះដែរគ្មានបាននិយាយអ្វីសោះហើយម្នាក់ៗមើលតែអ្វីៗផ្សេងៗពីគ្នាទាំងអស់នេះឯង។
ភោជនីយដ្ឋាន....!
មកដល់ភោជនីយដ្ឋានមួយកន្លែងដែលមានអាហារបរទេសគ្រប់ប្រទេសនិងអាហារក្នុងស្រុកជាច្រើនរាប់មិនអស់ទៅណា។ នាងល្អិតមីរីនចុះពីក្នុងឡានចេញទៅមុននាងតូចដាអ៊ុនទៅថែមទៀតអ្នកដែលឃ្លានគឺជានាងដាអ៊ុនមិនបាននិយាយអ្វីផង។
« តោះពួកយើងចូលទៅ »
« អ៊ឹម...» នាងតូចទាំងពីរនាក់បណ្ដើរគ្នាចូលក្នុងហាងទាំងស្វាហាប់គ្មានខ្វាយខ្វល់អ្វីទេហើយមានបុគ្គលិកប្រចាំការគេចេញមកទទួលស្វាគមន៍ចូលក្នុងហាងមួយនេះដែរ។
មីរីនមកដល់តុអង្គុយក៏សុំចាកចេញទៅបន្ទប់ទឹកសិនដើម្បីលុបមុខលុបមាត់ឲ្យវារាងស្រឡះជាងនេះបន្តិចដែរនាងជិះយន្តហោះមកឡើងងងុយគេងឲឡូវនេះសុំញ៊ាំអ្វីហើយចូលគេងហើយ។
« អូរ...សុំទោសលោក » មីរីនដើរមកមិនបានមើលថាមានមនុស្សក៏បុកគេម្នាក់នោះតិចតួចដែរ។
« បាទមិនអីទេ »សម្ដីដ៏ពិរោះចេញពីក្រអូមមាត់បុរសម្នាក់នេះឈ្មោះ វ៉ានសាន់គេមិនប្រកាន់ហើយថែមទាំងនិយាយយ៉ាងសមរម្យដាក់មកវិញ។
« ច៎ាសអរគុណ » នាងតូចប្រញាប់អរគុណដែលរូបគេមិនប្រកាន់ជាមួយអាកប្បកិរិយាអាឡាក់អាឡើតរបស់នាងតូចបង្ហាញចេញទៅស្ដែងៗមួយនេះខ្មាសគេមិនស្ទើតែវាក៏មិនខុសឆ្គងអ្វីផង?
« បាទអ្នកនាង » នាងមិននិយាយតែក៏ដើរមកបន្ទប់ទឹកវិញវ៉ានសាន់តាមមើលដំណើរមីរីនខ្លាំងណាស់សង្ស័យលង់ស្នេហ៍ជាមួយសម្រស់ដ៏ស្អាតរបស់នាងហើយតាមមើលទៅ។
មន្ទីរពេទ្យ...!
អាការ:ឈឺចង្កេះអ៊ុនវ៉ូក៏បានធូរស្បើយបានច្រើនត្រឹមរយ:ពេលមួយថ្ងៃគេអាចដើរខ្លួនឯងបានខ្លះទាំងមិនឈឺចុកចាប់ដូចជាឥឡូវនេះគេគ្មាននរណាម្នាក់នៅចាំមើលទាល់តែសោះរវល់ទៅណាទៅណីរៀងៗខ្លួនទុកឲ្យកម្លោះកំសត់តែម្នាក់ឯងនៀក? នាយមិនរងចាំយូរទៀតយកទូរស័ព្ទចុចរកលេខដាអ៊ុនដៃដែលថានិងចុចខលទៅហើយក៏បញ្ឈប់មកវិញមិនអាចខលបាន។ នាយចុចចូលកន្លែងផ្ញើរសារអង្គុយរកនឹកពាក្យយកមកសរសេរផ្ញើឲ្យនាងឡើងមួយសន្ទុះធំចិត្តព្រួយពីគេនឹកគេណាស់ប៉ុន្ដែមិនទាន់អាចទៅរីឯកូនចៅប៉ុន្មាននាក់ទៀតនៅមិនឃើញឲ្យដំណឹងមកកាន់នាយកម្លោះអារម្មណ៍ខឹងទាំងប៉ុន្មានក៏បុកចូលមកចឹងផ្ទួនៗគ្នាហាមឃាត់មិនបានទៅណាសោះហើយបើម៉ាកៗហ្មឹងអីនោះ?
" ដាអ៊ុនហា៎ឥឡូវអូននៅឯណា? មកផ្ទះវិញហើយឬនៅ? អូនបានញ៊ាំបាយនៅហ៎ាអូនសម្លាញ់? ហើយអូនកំពុងតែធ្វើអី? មាននឹកបងអត់? បងនឹកអូនណាស់ដាអ៊ុន! "
" ដាអ៊ុនតបសាររបស់បងផងណាបងពិតជាចង់ដឹងពីអូនខ្លាំងណាស់ម៉្យាងបងក៏មានរឿងចង់និយាយជាមួយអូនគ្រាន់តែចាំពេលបងដើររួចស្រួលបួលសិន"
" បងអត់ចង់ឲ្យអូនយល់ច្រឡំជាមួយបងទៀតទេដាអ៊ុនឆ្លើយមួយម៉ាត់មកបានទេ? បងចង់ឃើញអូន! "
" ហេតុអ្វីចូលមិនចូលមើល?អូនរវល់ធ្វើអ្វីដាអ៊ុន? »
អ្នកកម្លោះផ្ញើរសារទៅកាន់ដៃគូរសង្សាប៉ុន្ដែនៅមិនឃើញនាងចូលមើលសាររបស់គេសោះនាងរវល់ធ្វើអ្វីគេលែងមានន័យចំពោះនាងត្រឹមមួយថ្ងៃនេះហើយ? នាយបានត្រឹមស្មានគិតហើយថាអាចស្មានត្រូវឬទេ? វាពិបាកមែនដែលឲ្យនរណាម្នាក់មកយល់ពីអារម្មណ៍យើងច្បាស់លាស់នោះវាមិនងាយមានឡើយ។