ភាគ:១០

703 9 0
                                    


     នាយសង្ហារឆា អ៊ុនវ៉ូអង្គុយផឹកស្រាធ្វើមិនដឹងឡើងទន់ខ្លួនល្អូកលែងដឹងខ្យល់អ្វីទាំងអស់មិនថាមានអ្នកកំពុងតែព្រួយបារម្ភពីខ្លួនក៏នាយនៅមិនដឹងបើរវល់តែងប់នឹងស្រាអស់ពីមួយចូលមួយទៀតរីឯកូនចៅគ្មាននរណាម្នាក់ហ៊ានចូលមករំខានចៅហ្វាយតូចពួកគេទេនាំតែមានបញ្ហាមកដាក់ខ្លួនឯងបន្ថែមទៅទៀតអញ្ចឹងបណ្ដោយតាមហ្នឹងទៅ។
« ស្រាឯណាស្រាទៀតទៅខ្ញុំចង់ផឹកស្រាទៀត » នាយរអ៊ូង៉ូវៗនឹងក្រោកដើរទ្រេតទ្រតសឹងតែដួលហើយនោះទៅយកស្រាមួយដបទៀតមកអង្គុយផឹកបន្តទៀតទៅ។
    ពេលល្ងាច...!
   ដាអ៊ុនត្រូវជិះតាក់ស៊ីមកខនដូរវិញក្រោយពីនាងចេញពីរៀននោះនាងតូចអង្គុយក្នុងឡានតាក់ស៊ីគិតតែពីចុចខលទៅអ៊ុនវ៉ូមិនឈប់នាងម៉ួម៉ៅមិនស្ទើដែរនឹងណាបើគេមិនលើកទីរស័ព្ទខ្លួន។
« អាចង្រៃឆា អ៊ុនវ៉ូកុំឲ្យខ្ញុំបានជួបឯងឲ្យសោះណាខ្ញុំនឹងប្រឡះសាច់ឯងឲ្យឆ្កែស៊ីមិនខាននោះទេ » ដាអ៊ុនក្ដាប់ដៃឲ្យជាប់ស្អប់អើយសែនស្អប់ហេតុអ្វីក៏វាពិបាកយ៉ាងនេះ?
« អូរនឹកឃើញហើយ » ដាអ៊ុននាងដឹងប៉ាដោយថាអ៊ុនវ៉ូអាចជានៅទីណាបាននោះនាងតូចមិនបង្អង់ចាំពេលវេលាយូរបានប្រាប់លោកពូតាក់ស៊ីឲ្យបើកជូនខ្លួនមកដល់ក្លឹបមួយកន្លែងដែលម៉ោងស្មាននេះនៅមិនទាន់បើកដំណើរការឡើយ។ លោកពូតាក់ស៊ីគាត់ក៏មកតាមកន្លែងនាងតូចចង់មកមិនយូរប៉ុន្មានក៏មកដល់ល្មមនាងហុចលុយឲ្យគាត់នឹងចុះពីក្នុងឡានដើម្បីចូលមកខាងក្នុង។
« អ្នកនាងក្លឹបពួកយើងមិនទាន់បើកនៅឡើយទេសូមអ្នកនាងនៅរងចាំទៀតសិនទៅ! អូរនេះជាសិស្សសាលាផងឬ? ចូលក្លឹបមិនខ្លាចម៉ាក់ប៉ាបារម្ភទេ? » មនុស្សប្រុសម្នាក់ដែលឈរនៅមុខខ្លោងទ្វាចូលនោះបានវាចាឡើងដាក់ដាអ៊ុននិងឃើញនាងស្លៀកពាក់សិស្សសាលាទៀតបានគេនិយាយទៅអញ្ចឹង។
« ខ្ញុំមករកចៅហ្វាយលោកមិនបានមកផឹកស្រារាំសប្បាយទេ » ដាអ៊ុនជញ្ជក់មាត់គេម្នាក់នេះកាលណាព្រមឲ្យនាងចូលឬៅខាងក្នុង? នាងឈតអោបដៃនិយាយមិនខ្វល់ថាគេម្នាក់នេះមានអាយុបងនាងនោះឡើយនាងដឹងត្រឹមម៉្យាងមកទីនេះដើម្បីជួបមើលថាអ៊ុនវ៉ូនៅទីនេះឬមួយក៏អត់?
« អ្នកនាងមានណាត់ទុកជាមុនទេ? » បុរសម្នាក់នេះនៅសូកសាញច្រើនជាមួយនាងតូចណាស់មិនព្រមឲ្យនាងចូលមកខាងក្នុងបានដោយងាយៗឡើយទឹកមុខវិញនិយាយពីថាឡើងឆ្មើងឆ្មៃ។
« គ្មានទេ » នាងតូចស្រដីទាំងកំបុតៗសម្លក់បុរសម្នាក់ហ្នឹងចង់ជ្រុះគ្រាប់ភ្នែកទៅហើយបើចេញមកយ៉ាងហ្នឹងអីសួរនោះសួរដូចមិនធ្លាប់បានសួរមានដឹងទេថានាងប្រញាប់យ៉ាងណា? គេនៅសួរនាងរឿងគ្មានបានការទៀត។
« អញ្ចឹងខ្ញុំមិនអាចឲ្យអ្នកនាងចូលទៅបានទេ! ហើយតាមខ្ញុំមើលទៅអ្នកនាងមិនទាន់គ្រប់អាយុសូមអ្នកនាងត្រឡប់ទៅផ្ទះទៅ » បុរសម្នាក់នេះនៅប្រកាន់ភ្ជាប់ពាក្យរបស់ខ្លួនបើថានាងគ្មានការណាត់ជួបមើលមិនទាន់គ្រប់អាយុហើយគេឲ្យនាងចេញទៅផ្ទះវិញល្អជាង។
« ន៎ែក...លោកឯងមិនចេះស្ដាប់ភាសាមនុស្សទេឬមួយក៏យ៉ាងម៉េចហ្នឹង? ខ្ញុំមកដើម្បីជួបចៅហ្វាយលោកឯងមិនមែនមកឲ្យលោកឯងមកចាប់សួរខ្ញុំដូចសួរអ្នកទោសទេឥឡូវនេះឆ្លើយបានឬនៅថាខ្ញុំអាចចូលទៅបានទេហ៎ាស? ឆាប់ឆ្លើយមក ហ៊ឹស..» ដាអ៊ុនទ្រាំមិនបានទៀតស្រែកសម្លុតតឹងសរសៃរកដាក់គេម្នាក់ហ្នឹងញែតៗថាកុំចង់មកហក់មនុស្សកំពុងអារម្មណ៍មិនល្អផងមកសាំតាប៉ែជាមួយនាងដាក់ទៅឲ្យស្ពឹកមុខបែបហ្នឹងចឹងហ៎េក។ នាងប្រាប់ថាមកជួបចៅហ្វាយគេនៅមិនចេះស្ដាប់់គ្នាទៀតម៉្យាងនាងក៏គ្រប់អាយុចង់ចូលមកក្លឹបមួយនេះវាគ្មានបញ្ហាទៀតផងគេនេះសមតែដាក់មួយជើងបន់កទេនិយាយមែន។
« អឺគឺថា...អ្នកនាងគឺឈ្មោះ លី ដាអ៊ុននោះមែនទេ? » បុរសម្នាក់ហ្នឹងរាងបន្ថយសម្លេងបន្តិចក្រោយពីស្ដាប់នាងស្តែកសម្លុតឲ្យហើយរួចមកដោយសារតែនាងមានចរិតស្រដៀងទៅនឹងមនុស្សស្រីដែលចៅហ្វាយគេបានប្រាប់ម្នាក់។
« អឺ...ត្រូវហើយជាខ្ញុំឯងចង់យ៉ាងម៉េច? ហើយម្ដេចបានជាលោកឯងស្គាល់ឈ្មោះខ្ញុំ? » ដាអ៊ុននៅខឹងច្រឡោតអត់ទាន់បាត់ទៅណាទាំងអស់នាងស្រែកគំហកសួរទៀតថាស្គាល់ឈ្មោះនាងដោយរបៀបណាដែរទៅ? នាងមិនសូវបានបង្ហាញមុខឲ្យអ្នកណាបានឃើញផង? ហេតុអ្វីក៏ស្គាល់នាងទៅកើត?
« បាទអ្នកនាងឲ្យខ្ញុំសុំទោសផងដែលខ្វះការគួរសមជាមួយ! ខ្ញុំស្គាល់អ្នកនាងតាមចៅហ្វាយតូចបានប្រាប់ »
« គេនិយាយម៉េចខ្លះប្រាប់លោក ? » ដាអ៊ុនឈរអោបដៃចាំស្ដាប់ថាអ៊ុនវ៉ូនិយាយពីនាងយ៉ាងម៉េចខ្លះដែរទៅប្រាប់កូនចៅគេនៅក្លឹបមួយនេះ?
« បាទគាត់និយាយថាមនុស្សស្រីណាដែលឆ្នាស់ឆ្នើមនិយាយមិនខ្លាចអ្នកដូចជាអ្នកនាងនេះហើយគាត់ក៏ប្រាប់ឈ្មោះមួយនេះមកដល់ខ្ញុំ »
« គេនិយាយប៉ុណ្ណឹង? លោកអាចស្មានដឹងថាជាខ្ញុំដែរ? » ត្រង់នេះដាអ៊ុនឡើងចងចិញ្ចើមគេដឹងបានដោយរបៀបណាថាអាចជានាង? មនុស្សស្រីដែលឆ្នាស់មានច្រើនរាប់មិនអស់? ជាពិសេសឈ្មោះដាអ៊ុននេះមិនខ្វះអ្នកមាននោះឡើយ! គេដឹងបានវិធីមួយណា?
« ខ្ញុំធ្លាប់បានឃើញរូបអ្នកនាងម្ដងគ្រាន់តែរាងស្រពិចស្រពិលទានឥឡូវនេះអ្នកនាងអាចូលទៅខាងក្នុងហើយហើយនេះជាសោរសម្រាប់ចាក់ចូលបន្ទប់ចៅហ្វាយតូច » នាយកម្លោះម្នាក់នេះក៏មិនភ្លេចហុចកូនសោរមួយឲ្យដាអ៊ុនទៅជាមួយដូចគ្នាហើយកាន់តែឲ្យនាងមានចម្ងល់ទៅទៀត។
« ហេតុអ្វី? »
« ចៅហ្វាយតូចបានឃុំខ្លួនឯងនៅក្នុងបន្ទប់ផឹកស្រាតាំងពីថ្ងៃកមកម្លេះ »
« អរ..!ខ្ញុំដឹងហើយ » នាងងក់ក្បាលនឹងចូលមកខាងក្នុងឡើងមកជាន់ខាងលើតាមស្វែងរកបន្ទប់របស់អ៊ុនវ៉ូថាវានៅទីណា?

🔥លើសពីមិត្ត🔞(ចប់)Where stories live. Discover now