ផ្សារទំនើប...!
នាងល្អិតម៉ូប៊ីនោះបានមកដល់ផ្សារទិញសម្លៀកបំពាក់ហើយនិយាយពីថាមុខរីកដូចជាគ្រាប់ជីអញ្ចឹងណាលោកអើយគ្មានទុកកង្វល់អ្វីបន្តិចអាងតែមកដើរលេងបើអត់សប្បាយចិត្តដើរលេងមិនកើតទេមួយចំនួន។ នាងតូចដើរចូលមកហាងបុរសមួយកន្លែងវាពិតជាសម្លៀកបំពាក់ស្អាតៗថែមទាំងមានប្រេនដែលនាងចូលចិត្តទិញច្រើនថែមទៀតផងដែរ។
« សួស្ដីអ្នកនាងតើអ្នកនាងត្រូវការសម្លៀកបំពាក់បុរសបែបណាដែរទៅច៎ាស? ខាងខ្ញុំនិងណែនាំជូនអ្នកនាងមិនឲ្យខកចិត្តឡើយ » បុគ្គលិកនៅក្នុងហាងមានភាពទាក់ទាញរាក់ទាក់ភ្ញៀវខ្លាំងណាស់ពួកគេវាចាមកមួយពាក្យៗពិតជាមានភាពថ្លៃថ្នូរសមរម្យបំផុតភ្ញៀវណាលឺសម្ដីទាំងអស់នេះហើយក៏មានអារម្មណ៍ចូលមកទិញគ្រប់គ្នាក៏ថាបាន។
« ច៎ាសខ្ញុំសុំដើរមើលសិនណាបងស្រីចាំពេលចំម៉ូតណាដែលខ្ញុំពេញចិត្តខ្ញុំនឹងប្រាប់បងស្រីតាមក្រោយទៅចុះ » ម៉ូប៊ីនិយាយយ៉ាងទន់ភ្លន់ដាក់បុគ្គលិកស្រីម្នាក់នោះយ៉ាងគួរសមវិញទើបនាងចូលមកខាងក្នុងហាងមួយនេះវាពិតជាធំខ្លាំងណាស់នាងឃើញហើយពោលសរសើរពេញៗមាត់ដោយសារតែវាស្អាតពេកនោះអី។ មកដល់ខាងក្នុងទៀតនោះមានការរៀបចំទុកដាក់តាមលំដាប់ប្រេននីមួយៗខុសប្លែកៗពីគ្នាមិនអាចដាក់លាយឡំគ្នាបានទេយល់ថាភ្ញៀវមានចំណង់ចំណូលចិត្តផ្សេងៗពីគ្នាអញ្ចឹងក៏ត្រូវធ្វើបែបនេះឯង។
« វ៉ាវ....អស្ចារ្យខ្លាំងណាស់ » នាងតូចដើរលេងពេញហ្នឹងស្នាមញញឹមមានជាប់ពេញថ្ពាល់នាងតូចម៉ូប៊ីនាងដើរមើលតាមម៉ូតនីមួយៗហើយលើកវាមកមើលប៉ុន្មានដងដែរនឹងណាព្រោះតែខ្លួនចង់បានសម្លៀកបំពាក់ណាដែលល្អតែម្ដង។
« ម៉ូតមួយនេះបងប្រុសអាចពេញចិត្តទេ? តែបើទិញទៅហើយគាត់យកឬមួយក៏អត់ទៅ? អីយ៉ាស់មិនបាច់ទិញទេទៅទិញរបស់ខ្លួនឯងវិញបងប្រុសមានលុយមួយគនរសោះទិញឲ្យគាត់នាំខាតលុយ » នាងតូចដាក់សម្លៀកបំពាក់នោះវិញបាត់ញាក់ស្មាដើរចេញពីផ្នែកមួយនេះក៏ចូលកន្លែងមួយទៀតដែលវាជារបស់នារីតែម្ដងណា។ នាងតូចចូលទៅមានគេចាំទទួលរាក់ទាក់ដូចមុននេះដែរម៉ូប៊ីចេះតែដើរៗទៅឲ្យតែបានដើរមួយវិញទៀតបានស្គាល់ទីផ្សារម្ដុំនេះបានច្រើនទៀតហិហិ...មិនមឬនអញ្ចឹងទាំងស្រុងទេគឺថាម៉ូប៊ីចាប់ចិត្តនឹងរ៉ូបមួយហើយ។
« អ៎េ....លោកនេះខ្ញុំឃើញមុនទេណា » ម៉ូប៊ីស្រវាយករ៉ូបមួយនោះទៅហើយស្រាប់តែមានដៃមួយទៀតមកចាប់រ៉ូបមួយហ្នឹងដែរអត់មិនបាននិងសួរគេទាំងមិនសប្បាយចិត្តគេចេញមកកុំប្លែកពេកគេឃើញមុនអញ្ចឹងវាត្រូវតែជារបស់នាង។
« ប៉ុន្តែខ្ញុំប៉ះវាបានមុនអ្នកនាងណាមានរឿងអ្វីដែលខ្ញុំត្រូវប្រគល់វាឲ្យទៅអ្នកនាង? » អ្នកកម្លោះម្នាក់នេះស្រដីមកវិញឯដៃមិនលែងទៅណាគេឃើញហើយក៏មកចាប់ដូចគ្នាតើអ្នកណាជាម្ចាស់ឲ្យប្រាកដដែរទៅ?.រ៉ូបម៉ូតមួយនេះនៅសល់តែមួយទៀតបើមានមួយទៀតក៏វាមិនពិបាកសម្រេចចិត្តឥឡូវនេះចចារមិនត្រូវគ្នាសោះ។
« តែហ្ហើយទៅចុះខ្ញុំជាស្រីលោកជាមនុស្សរកផ្សេងពីនេះទៅខ្ញុំស្រឡាញ់ម៉ូតមួយនេះហើយ » ម៉ូប៊ីនិយាយស្រួលបួលជាមួយប៉ុន្ដែកុំមើលមុខក្រញ៉ូវឲ្យជាប់តែម្ដងទៅហើយស្អប់ណាស់មនុស្សប្រុសស្អីមិនផ្ដល់សិទ្ធិដល់ស្រ្តីភេទផងទៅ? ម៉្យាងដូចជាពេលនេះឲ្យរ៉ូបមួយហ្នឹងមកនាងទៅចប់រឿងបាត់មិនបាច់និយាយគ្នាច្រើនជាងនេះទៅទៀតតែមើលទៅដូចមិនស្រួលដូចជាការគិតឡើយបើគេកាន់ឡើងស្អិតដូចនេះនោះ។
« ស្រីនឹងយ៉ាងម៉េច? អ្នកនាងមកក្រោយខ្ញុំសោះមកចង់បានអ្វីដែរទៅ? » អ្នកកម្លោះម្នាក់ទៀតនេះនិយាយមិនឲ្យចាញ់នាងយ៉ាងហោចណាស់ក៏គេជាចាប់បានហេតុអ្វីនាងមកដណ្ដើមវាសមដែរទេ? នាងមកក្រោយក៏យកផ្សេងទៀតចាំបាច់មកវែកញែកជាមួយគេ? មនុស្សស្រីឥឡូវនេះពិបាកនិយាយចូលគ្នាមែនហើយឃើញហើយគួរឲ្យធុញបំផុត។
« ចង់បានយកទៅស្លៀកនិងហៃសួរដូចឆ្កួតគ្មានអ្នកណាគេយកទៅតាំងលម្អទុកក្នុងទូរឡើយមុននិយាយគិតឲ្យច្បាស់សិនទៅតិចថាក្មេងឈ្លើយ » ម៉ូប៊ីមោដៃអាវម្ខាងរបស់ខ្លួនព្រោះពេលនេះនាងស្លៀកអាវធំត្រឹមភ្លៅមានខោខ្លីពីខាងក្នុងទឹកមុខនាងឌឺសាហាវជេអ៊ឹមហើយគ្មានចេះខ្លាចអ្នកណាទាំងអស់សំខាន់ឥឡូវនេះសុំឈ្លោះជាមួយហើយនាងទើបក្ដៅចិត្តនឹងបងប្រុសមកហើយផងពេលនេះមកមានរឿងទៀតពិតជាធុញមែន។