ភាគ:៦៦

279 6 0
                                    


    ថ្ងៃមករៀនតាមធម្មតាបានមកដល់ទៀតហើយសិស្សានុសិស្សទាំងអស់ក៏បានមករៀនតាមធម្មតាដែរ។ និយាយពីមីរីនឥឡូវនេះនាងអត់ដែលសូវបានដើរជាមួយដាអ៊ុនសោះហើយដើរជាមួយតែយ៉ុនជុនម្នាក់ប៉ុណ្ណោះនោះឯងរយ:ពេលពីរថ្ងៃមកនេះ។
« ដាអ៊ុនមកជាមួយអ៊ុនវូមែន? » មីរីនដើរជាមួយយ៉ុនជុននោះក៏ប្រទាក់ភ្នែកនិងមិត្តសម្លាញ់ខ្លួនឈររងចាំមនុស្សម្នាក់ហើយគ្មានរណាឆ្ងាយក្រៅពីសង្សារបស់នាងនោះឡើយ។
« គ្នានៅចាំអ៊ុនវូ » នាងញញឹមឆ្លើយជាមួយមិត្តសម្លាញ់នាងមិនសូវសមពេលនាងរវល់តែដើរក្បែរអ៊ុនវូឃ្លានពីគេមួយជំហានមិនបានសូម្បីតែមិត្តភក្ដិខ្លួនឯងនាងមិនបាននិយាយជាមួយគ្នាផងដែរ។
« ឥឡូវឯងទៅថ្នាក់ជាមួយគ្នាអត់? » មីរីនសួរយកគួរចម្លើយរបស់នាងដឹងតែមិនអាចទៅហើយក្រោយពីឃើញអ៊ុនវូដើរសំដៅមករកពួកគេមីរីនក៏មិននៅរំខានពួកគេបានកាន់ដៃយ៉ុនជុនដើរមកបាត់ដោយមិនមាត់កអ្វីទាំងអស់ដាអ៊ុនក៏តាមមើលមីរីនដូចគ្នាប៉ុន្ដែធ្វើម្ដេចកើតបើសង្សានាងតាមឃ្វៀងយ៉ាងហ្នឹងដូចនាងជាសត្វចិញ្ចឹមគេទៅហើយនិយាយអ្វីក៏មិនកើត។
« អូនចាំបងយូរទេ? មិញនេះដូចជាឃើញមីរីននិងយ៉ុនជុន? » អ៊ុនវូមកដល់ឃើញដែរតែសួរយកគួរចង់ដឹងថាពិតឬមិនពិតដែរប៉ុណ្ណោះបានពួកគេបណ្ដើរគ្នាមកតាមពីក្រោយពីរនាក់ដើរមកមុននោះទៅ។
« ច៎ាសបងគឺជាពួកគេ» នាងជ្រើសមិនឆ្លើយសំណួរទីមួយយកសំណួរទីពីរមកផ្ដល់ចម្លើយវិញនាយក៏មិនថាអ្វីគ្រាន់តែទឹកមុខនាងប្រួលប្រែទៅហើយពីរីករាយមកស្រពាបស្រពោនកើតទុក្ខមកទាំងមុននេះនាងមិនអីផង។
« អូនកើតអីមែន?បើមិនស្រួលខ្លួនចាំបងយកអូនទៅពេទ្យឲ្យគេពិនិត្យសុខភាពអូនឲ្យ » អ៊ុនវូព្រួយបារម្ភពីនាងខ្លាំងណាស់គេស្ទាបថ្ងាសនាងជាច្រើនដងកម្ដៅមិនក្ដៅខ្លាំងជាងគេប៉ុន្មានទេចុះនាងកើតអ្វី? ខូចចិត្តរឿងអ្វី? ប្រាប់គេឲ្យដឹងពីទុក្ខសោករបស់នាងផង។
« អូនមានកើតអីណាបងកុំព្រួយបារម្ភពីអូនពេកទៅមើលតោះដើរទៅ » ដោយឃើញស្នាមញញឹមមួយនោះហើយនាយគ្រាន់ធូរស្បើយក្នុងចិត្តបានខ្លះៗនាងក្រៀមក្រំមួយរំព្រិចអ្នកណាទៅដឹងបាន?
« បាទអូន » នាយកម្លោះកាន់ដៃដាអ៊ុនបណ្ដើរគ្នាយ៉ាងមានស្នាមញញឹមមិនអាចកាត់ថ្លៃបានទៅណាទាំងអស់នាងតូចក៏មានភាពរីករាយមកបន្តិចក្រោយពីឃើញមីរីនញញឹមដាក់គ្រវីក្បាលដាក់ជាសញ្ញាថែមទៀតហាក់ដូចជានាងយល់ពីអត្ថន័យរបស់នាងភាពមិនរីករាយនាងពេលនេះខ្លាំងណាស់។មិត្តភាពពិតប្រាកដមិនថាពួកគេមិននៅក្បែរគ្នាក៏ដោយក៏ចិត្តដែលស្រលាញ់រាប់អានគ្នាមិនប្រែទៅណាបើភាគីម្ខាងៗមិនប្រកាន់ខឹងទោសពៃពីគ្នាទៅវិញទៅមកនោះសេចក្ដីមិនចុះសម្រុងវាមិនធ្លាក់មកលើពួកគេឡើយដូចជាដាអ៊ុននិងមីរីននេះជាគម្រូស្រាប់ទៅហើយកែខៃអ្វីទៅទៀតវានៅតែដដែល។
(អរគុណណាស់មីរីន ) ដាអ៊ុនងក់ក្បាលមកកាន់នាងស្នាមញញឹមដ៏ស្រទន់មួយនោះបង្ហាញលើផ្ទៃមុខនាងមិនបាត់ឬៅណាហើយនាងក៏អរគុណមីរីនខ្លាំងណាស់សម្រាប់ដែលមានមកលើខ្លួនមីរីនជាមនុស្សឆាប់យល់ការមិនប្រកាន់ខឹងជាមួយនរណាម្នាក់ច្រើននោះឡើយដូច្នេះទើបបានជាដាអ៊ុនអាចជឿទុកចិត្តបានដោយមិនខ្លាចអ្វីៗគ្រប់យ៉ាងដែលរាំងស្ទះចំពោះមុខមានមីរីនជាកម្លាំងចិត្តដ៏ធំបន្ទាប់ពីក្រុមគ្រួសាររបស់នាង។
« អូនប្រើភាសាចិត្តជាមួយមីរីន? អូយពិតជាអស្ចារ្យខ្លាំងណាស់ប្រពន្ធរបស់បងនេះ » អ៊ុនវូរីករាយណាស់ក្រោយឃើញពួកគេទាំងពីរមិនខឹងទាស់ចិត្តជាមួយគ្នានោះអាចថាកំហុសគ្រប់យ៉ាងជានាយក៏បានដែរប៉ុន្ដែធ្វើម្ដេចកើតគេមិនចង់ឃ្លានឆ្ងាយពីនាងទេដូចនេះហើយមីរីនប្រាកដជាដឹង។
« រឿងរបស់អូនទេបងនៅឲ្យតែស្ងៀមៗទៅ » ដាអ៊ុនងាកមកស្ដីឲ្យអ៊ុនវូផាំងៗនិងបានអង្គុយយ៉ាងស្ងៀមតាមពាក្យនាងនិយាយមកកាន់ខ្លួនមកនេះឯងនាងលួចអស់សំណើចក្នុងចិត្តមិនហ៊ានបញ្ចេញទេសុខចិត្តធ្វើមុខមាំដាក់ហ៎។

🔥លើសពីមិត្ត🔞(ចប់)Where stories live. Discover now