ភាគបញ្ចប់

742 11 4
                                    


     កាយវិការសម្ដីទាំងអំបាលម៉ាននេះនាងលឺភ្លាមបើកភ្នែកប៉ិនៗពងមាន់គេលេងមែនទែន?នាងនិយាយលេងសើចតើ?គេប្រព្រឹត្តមែនឬ? អូយ...នាងចប់របស់គេមិនខាននោះឡើយ។
« បងកំពុងតែនិយាយអី? អូនមានបានឲ្យបងទៅធ្វើយ៉ាងនេះឯណា? អូនក៏ជាមនុស្សស្រីចឹងអូនយល់ពីចិត្តស្រីដូចគ្នាដែរសូមបងកុំធ្វើអីនាងអី » ដាអ៊ុនចាប់ប្រអប់នាយកម្លោះជាប់មិនបាត់នាងគ្រវីក្បាលបញ្ជាក់ពីលើមួយកម្រិតថែមទៀតគ្រាន់តែថាវារាងពិបាកគួរសមហ្ហើយចុះ...នាងសុំចិត្តកុំធ្វើបាបចាស្មីននិងទៅ។
« បងមិនបានធ្វើអ្វីធ្ងន់មកកាន់នាងទេអូនកុំព្រួយបារម្ភពេក » អ៊ុនវូចាប់ដៃដាអ៊ុនវិញញញឹមស្ញេញមកកាន់នាយកម្លោះទាំងមិនអាចបរិយាយអ្វីបានច្រើនសោះ។
« អ៊ឹម...ហើយមិញនេះបងបានរូបនាងមកពីណា? »
« អឺ....បង »
« ឆ្លើយមិនរួច? » ដាអ៊ុនញញឹមចុងមាត់សម្ដីហាក់ចេញមកហំហួនខ្លាំងណាស់ដល់ពេលនេះរកពាក្យមិនបាន?
« បងគិតថាវាអាចមានរឿងក៏ទៅចុចសេវរូបនាងទុកមួយទៅឥឡូវនេះបងលុបវិញហើយអូនឃើញឬនៅ? » អ៊ុនវូលើកយកមកបង្ហាញអ្នកកម្លោះព្យាយាមឲ្យដាអ៊ុនឃើញពេញៗភ្នែក។
« អូនជឿបងហើយ! តោះពួកយើងទៅរៀន » នាងតូចកាន់ដៃអ៊ុនវូដើរមកថ្នាក់រៀនវិញសុំលោកគ្រូគាត់ចូលរៀន។ មីរីនអង្គុយខាងក្រោយនោះបានឃើញពួកគេទើបចូលមករាងចងចិញ្ចើមចូលគ្នា។
« អូនមើលអី? » យ៉ុនជុនសួរមីរីនមើលទៅតាមក្រខ្សែភ្នែកនាងតូចដែរ។ ឥឡូវនេះយ៉ុនជុនគេមានមន្តស្នេហ៍ណាស់អ្នកណាៗក៏ស្រលាញ់នាយដែរពេលឃើញគេផ្លាស់ប្ថូរខ្លួនឯងយ៉ាងនេះ! មីរីនប្រច័ណ្ឌដែរគ្រាន់តែមិនបង្ហាញមកខាងក្រៅ។
« មើលពួកគេពីរនាក់នោះហើយ » មីរីននិយាយប៉ុណ្ណឹងក៏ឲ្យយ៉ុនជុនមើលគ្រូវិញម្ដងកុំប៉ិនពេកអាខាងដែលចង់មកចេះដឹងរឿងរបស់នាងវិញដែរ។
    ក្រឺង....ក្រឺង...!
      កន្ដឹងនៅក្នុងសាលារៀនបានពន្លឺឡើងមកវាដល់ពេលវេលាដែលសិស្សទាំងអស់គ្នាបានចាកចេញពីថ្នាក់រៀនទាំងអស់គ្នាផងដែរ។
« មីរីនយប់នេះចេញទៅដើរលេងអត់? យ៉ុនជុនក៏ដូចគ្នា » ដាអ៊ុនចេញមកខាងក្រៅសួរពួកគេទាំងពីរនាក់នោះដំណាលគ្នា។
« អូនទៅអត់? »
« ទៅ » មីរីនមិនឆ្លើយតបនឹងយ៉ុនជុនគឺឆ្លើយជាមួយមិត្តភក្ដិរបស់ខ្លួនវិញធ្វើឲ្យអ្នកកម្លោះយ៉ុនជុននេះចុកចាប់មិនស្ទើរហេតុអ្វីក៏អូនបំបាក់ទឹកចិត្តបងយ៉ាងនេះពៅព្រលឹងបងអើយ។
« តោះពួកយើងទៅផ្ទះអាងដើរលេងម្ដង » ពួកគេទាំងអស់គ្នានេះញៀនជាមួយការដើរលេងណាស់មកពីបង់តង់លើភ្នំមិនទាន់បានប៉ុន្មានផងក៏បបួលគ្នាទៅដើរលេងទៀតគេសម្បូរលុយ។
     ដាអ៊ុនចូលមកក្នុងឡានរបស់អ៊ុនវូហើយពួកគេពីរនាក់ទៀតក៏ចូលមកជិះជាមួយគ្នាដែររីឯយ៉ុនជុននាយអង្គុយឡើងស្ងៀមស្ងាត់មិននិយាយច្រើនទាល់តែសោះទៅហើយ។
« បងកើតអីហេតុអ្វីក៏ស្ងាត់ម្លេះ?មិនសប្បាយចិត្តពេលទៅដើរលេងមែនទេ? »
« អត់ទេមកពីបងអត់មានពាក្យនិយាយ »
« អញ្ចឹងទេហ៎? អូនស្មានតែបងមិនពេញចិត្ត » មីរីនសើចស្ញេញមកកាន់យ៉ុនជុនបន្ទាប់ពីនោះពួកគេក៏ជូនយ៉ុនជុនមកផ្ទះមុន។
   វីឡាធំស្គឹមស្គៃរបស់ក្រុមគ្រួសារអ្នកកម្លោះយ៉ុនជុននេះធំមែនទែនឡើងពីរនាក់នោះចំហរមាត់ធ្លុងមើលមិនដាក់ក្រខ្សែភ្នែកគេពិតជាកំពូលអ្នកមានពិតប្រាកដណាស់។
« ផ្ទះបងមែន? » មីរីននៅមិនទាន់ប្រាកដចិត្តប៉ុន្ដែនាយងក់ក្បាលហើយនាងក៏ជឿ។ យ៉ុនជុនបបួលពួកគេចូលក្នុងផ្ទះដែរគ្រាន់តែពួកគេមិនចូលបែរជានៅរងចាំគរនៅខាងក្រៅវិញ។
    សួនកម្សាន្ត....!
   ដាអ៊ុននាងធ្លាប់ដើរលេងនៅកន្លែងម្ដុំៗជាមួយមីរីនមិនតិចដងនោះឡើយព្រោះនាងនៅចរិតក្មេងមិនបាត់ទៅណាសោះឡើយ។
« ពួកយើងទៅរកអ្វីញ៊ាំសិនល្អទេ? »
« ហ៊ឹម...ចូលហាងការ៉េមគិតម៉េចដែរ? » មីរីនផ្ដល់យោបល់នេះមកភ្លាមហើយអ្នកណាៗក៏យល់ស្របតាមនាងតែម្ដងទៅ។
   ពួកគេចូលមកដល់ហាងការ៉េមនេះមីរីនស្រែកហៅអ្ន្នកលក់បន្ទាប់មកក៏បានកម្មង់រសជាតិបានធម្មតាដែរទៅ។ បន្ទាប់ពីនោះមកយ៉ុនជុនផ្អែមល្អែមខ្លាំងណាស់ឡើងពីរនាក់នោះច្រណែនមួយគូរនេះខ្លាំងណាស់ទើបពួកគេត្រូវបំបែកគ្នាត្រឹមកន្លែងមួយនេះចេញទៅ។
« អូនចង់ទៅណាទៀត? »
« ទៅមើលក្មេងៗជិះសេះហោះទៅ » ដាអ៊ុនចង្អុលទៅរកក្មេងៗដែលទាមទារម្ដាយខ្លួនឯងដើម្បីបានជិះសោះហោះមើលទៅហាក់ដូចជាសប្បាយរីករាយមានតែសម្លេងើចសប្បាយគ្រប់ជ្រុងជ្រោយ។
« អូនពិតជានឹកកាលពីខ្លួនឯងនៅក្មេងណាស់អូនលឺម៉ាក់ប្រាប់ថាពេលអូនចង់បានអ្វីមួយតែងតែយំទារគាត់ទាល់តែបានមិនថារបស់នោះថ្លៃឬមួយក៏ថោកទេម៉្យាងមិនយល់ពីខ្លួនឯងកាលហ្នឹងសោះថាមកពីអ្វីទើបអូនគិតយ៉ាងនេះទៅបាននឹកឃើញភ្លាមក៏អស់សំណើច » ដាអ៊ុនរៀបរាប់សើចចុងមាត់តែក៏នឹកកុមារភាពរបស់ខ្លួនបំភ្លេចមិនបានទាល់តែសោះ។ អ៊ុនវូញញឹមទើបនិយាយ÷
« បងដូចអូនប៉ុន្តែកាលនោះបងបានជួបអូនពួកយើងបានជួបគ្នានៅទីនេះអូននៅពីក្មេងគួរឲ្យស្រលាញ់ខ្លាំងណាស់ម៉ាក់ប៉ាបងក៏យល់ឃើញបែបហ្នឹង! ហើយបងបានស្គាល់រាប់អានជាមួយអូនរហូតមកដល់ពេលបងមិនដែលចាត់ទុកអូនជាមិត្តម្ដងណាឡើយបងស្រលាញ់បងចង់បានអូនជាអនាគតប្រពន្ធនងតាំងពីយូរណាស់ហើយ » អ៊ុនវូសារភាពត្រង់ៗមិនលាក់លៀមទាំងអស់គេពិតជាបានគិតឃើញយ៉ាងនេះមែនក៏ប៉ុន្ដែគេហារស្ដីសារភាពប្រាប់នាងមិនបានព្រោះខ្លាចបាត់បង់មិត្តភាពចង់លើសពីមិត្តជាមួយកាលមុននោះមិនបានទើបជាពេលនេះប៉ុណ្ណោះបានគេសម្រេចបំណងមួយនេះបាន។ គ្រាន់តែវាមានផលលំបាកតិចតួចក៏មិនថ្វីសម្រាប់នាយកម្លោះដូចគ្នា។

« ហ៎ាសហ៎ា...ប៉ុន្តែបងជាមនុស្សប្រុសសាវ៉ាណាស់ស្រីណាដែលទាក់ទងជាមួយបងក៏មិនបានយូរដែរ »
« ឲ្យយូរបានយ៉ាងម៉េចបើមនុស្សដែលបងស្រលាញ់ជាអូននោះ? បងសាវ៉ាជាមួយគេផ្សេងក៏ប៉ុន្ដែជាមួយអូនបងស្មោះណាស់ណា »
« ឆឺស...មិនសូវជឿសម្ដីប្រុសព្រានទេ »
« ជឿតិចទៅហី?ខ្សឺត....» អ៊ុនវូចាប់នាងថើបដែលមានមនុស្សម្នានៅទីនោះដោយគ្មាននរណាម្នាក់ចាប់អារម្មណ៍មើលពួកគេច្រើនឡើយព្រោះរឿងមួយនេះគេឃើញឡើងស៊ាំភ្នែកទៅហើយ។
« អ៊ុប...» មុននេះអាចថើបថ្ពាល់ឥឡូវដាអ៊ុនក៏ជម្ទើតជើងថើបអ៊ុនវូម្ដងពួកគេក៏បន្តថើបគ្នាយ៉ាងផ្អែមល្អែមជាមួយគ្នាក្រោមពន្លឺភ្លើងព្រើងៗនោះជាពិសេសពីរនាក់ជាមិត្តភក្ដិរបស់គេនោះក៏បានលួចមើលថតបានប៉ុន្មានប៉ុស្ដិ៍ដែរ។ ពីរនាក់នេះក៏មិនណយយ៉ុនជុនកីអោបចង្កេះនាងយ៉ាងណែនពោរពេញដោយសេចក្ដីស្រលាញ់កាត់ថ្លៃពុំបានឡើយ។

            ចប់ដោយបរិបូណ៍!!

🔥លើសពីមិត្ត🔞(ចប់)Where stories live. Discover now