នាងតូចដាអ៊ុនហៅអ្នករត់តុមកហៅស្រាឡើងពេញតុដើម្បីបន្លប់ទុក្ខសោករបស់ខ្លួនពេលនេះនឹកគិតដល់ទង្វើរបស់ខ្លួនភ្លាមនាងកាន់តែអាម៉ាសលើសដើមខំបន្ទាបខ្លួនដល់ថ្នាក់ហ្នឹងហើយគេមិនខ្វាយខ្វល់ជាមួយទៀត? នាងអន់យ៉ាងណា? នាងអន់ហើយថោកបំផុតបើមានអ្នកដទៃចូលមកមើលងាយក៏នាងមិនថាព្រោះវាពិតមែន!
អ្នករត់ចុះលើកកែវស្រានិងដបស្រាមួយទៀតនាងតូចមើលទៅស្រាទាំងវង្វេងវង្វាន់ស្មារតីអស់ហើយនាងខឹងមួយពេលក៏បណ្ដោយខ្លួនធ្លាក់មកដល់ចំណុចមួយនេះតែឲ្យនាងទៅធ្វើយ៉ាងម៉េចបានទៀតទៅ? គេបានខ្លួនហើយឈប់រវីរវល់ជាមួយនាងទៀតហើយនោះ? នាងល្ងង់ល្ងីល្ងើតែម្នាក់ឯងគេបោកស៊ីស៊ីនសោះហ្នឹង?
« ឯងជាមនុស្សគួរឲ្យស្អប់បំផុតអាចង្រៃឆា អ៊ុនវ៉ូខ្ញុំនិងសម្លាប់ឯងគ្រាន់តែមិនមែនជាពេលនេះឯងចាំតែមើលទៅខ្ញុំលែងចង់ជួបមនុស្សរបស់ឯងទៀតហើយឯងជាមនុស្សគម្រក់ មនុស្សគ្មានបានការមនុស្សអត់ប្រយោជន៍មនុស្សអាក្រក់ជាងគេលើលោកមួយនេះអាមុខត្រីឆ្លូញ» ដាអ៊ុនជេរប្រទេចអ៊ុនវ៉ូពីក្រោយខ្នងហើយបាននាងលើកកែវស្រាមកអកផឹកដាច់អស់មួយកែវបាត់នាងខឹងចិត្តនោះហើយស្អប់ក៏ស្អប់ថែមទៀតមិនគួរណានាងលង់ខ្លួនឯងយ៉ាងនេះប្រសិនជាអាចនាងមិនចង់ជួបគ្នានិងអ៊ុនវ៉ូឡើយជួបភ្លាមមានតែបញ្ហានិងមានតែតណ្ហាប៉ុណ្ណោះ។ .
«មនុស្សគួរឲ្យស្អប់ខ្ញុំស្អប់ឯងណាស់ទៅមានក្ដីសុខជាមួយស្រីស្នេហ៍លើគ្រែរបស់ឯងនោះទៅមានក្ដីសុខងាប់ដោយសារកើតអេដស៍រំលោភស្រីមិនរើសមុខនោះ » ដាអ៊ុនជេរដាក់បណ្ដាសារជាច្រើនដាក់គេថែមទាំងខ្លួនឯងមកផឹកស្រាឡើងអស់ពីដបបាត់នាងតូចបក់ដៃហៅអ្នករត់តុស្រីនោះភ្លាមដើម្បីឲ្យគេយកស្រាមកឲ្យនាងបន្ថែមទៀត។
« ថ្ងៃនេះខ្ញុំឲ្យស្រវឹងមិនចូលផ្ទះឡើយ...! អ៎េ..គឺមិនមែនទេគឺខ្ញុំមិនចូលទៅជួបគេម្នាក់នោះឡើយ » ដាអ៊ុននិយាយលែងដឹងខ្យល់អ្វីទេសំខាន់នាងចង់ជេរនាងចង់តែសម្លាប់គេម្នាក់ហ្នឹងឲ្យេស្លាប់មួយកន្លែងជាមួយស្រីស្នេហ៍គេនោះឲ្យស្លាប់ទាំងពីរនាក់តើ។
« ខ្ញុំប្រច័ណ្ឌ? ម្ដេចនិងអាចទៅ? ឈប់គិតៗពីមនុស្សម្នាក់នោះវាមិនបានផលត្រឡប់មកវិញផង » នាងល្អិតនិយាយពីថាគ្មានដឹងខ្យល់អ្វីទាំងអស់នាងនិយាយផងធ្វើកាយវិការផងឡើងអ្នកដែលឈរនៅពីក្រោយខ្នងនោះឈរសឹងតែយកដៃមករឺតទ្រូងណាស់បើនាងជេរហើយនៅចង់មកសម្លាប់គេទៀតតើឲ្យគេខ្លាចឬអត់? ប្រុសៗច្រើនណាស់ដែលមើលមកកាន់ដាអ៊ុនលិឍមាត់លិឍកមានបំណងមិនល្អមកកាន់នាងតូចប៉ុន្មាននោះទេប៉ុន្តែសំណាងណាស់បានអ៊ុនវ៉ូគេមកតាមរកនាងតាំងពីស្មានណាក៏មិនដឹងថានាយឈរមួយកន្លែងតែកុំមើលភ្នែកនិយាយពីថាសម្លក់សម្លឹងពួកអ្នកសម្លឹងមិនដាក់ភ្នែកចំពោះដាអ៊ុននេះចង់ជ្រុះគ្រាប់ភ្នែកទៅហើយ ។
« ជេរអស់នៅ? » អ៊ុនវ៉ូជ្រែកចង្កេះសួរទាំងខាំមាត់តិចៗនិងយកអណ្ដាតទល់ថ្ពាល់នាងតូចដាអ៊ុនស្រវឹងស្រៀងៗដែរៗនាងចេះតែញញឹមញញែមគ្រវីក្បាលបញ្ជាក់ថាមិនទាន់អស់ឡើយនាងចង់និយាយបន្តទៀតគ្រាន់តែចង់បញ្ឈប់សិន។
«នៅទេខ្ញុំធុញមុខគេណាស់គេជាមនុស្សចិត្តអាក្រក់ហើយថែមទាំងអាត្មានិយមមួយកម្រិតទៀត» ដាអ៊ុនលើកដៃចង្អុលមុខអ៊ុនវ៉ូមើលផ្អៀងផ្អងមិនបាត់នាងថែមទាំងទាញគេមកអង្គុយក្បែរខ្លួន។
« មុខដូចប្រហែលៗអ្នកណាអញ្ចេះវ៉ី? » នាងតូចទាញមុខគេចុះឡើងៗចង់វៀចមុខគ្នាទៅហើយយ៉ាងណាក៏មិនទាន់អស់បន្ទាប់មកក៏ទាញគេឲ្យចេញឆ្ងាយពីខ្លួន។
« ទេខ្ញុំមិនបានស្រមៃឃើញមុខគួរឲ្យស្អប់របស់គេនោះទេខ្ញុំស្រវាំងភ្នែកប៉ុណ្ណោះមុខគេអាក្រក់សឹងអីចំណែកលោកឯងមុខឡើងគួរឲ្យស្រឡាញ់នៀក ហិហិ ...ងាកមុខទៅណាប្រុសស្អាតឆាប់ងាកមកមើលមុខអូនវិញមកណា...» ដាអ៊ុនលេងចរិតឡើងកូនក្មេងនិយាយផ្អែមល្អែមដាក់ដាក់មកកាន់នាយកម្លោះអ៊ុនវ៉ូគិតថានេះជាបុរសម្នាក់ផ្សេងទៀតគ្មានផ្លូវអាចជាឆា អ៊ុនវ៉ូមុខដូចត្រីឆ្លុនោះឡើយនាងនិយាយពិតមែនចេញពីចិត្តតាម៉ងណា។
« នេះបើមិនមែនខ្ញុំនាងមានអាកប្បកិរិយាបែបហ្នឹងទេហ៎? លី ដាអ៊ុន? នាងកាន់តែឆ្កួតមែនទែនទៅហើយ » អ៊ុនវ៉ូចាប់ស្មានាងឲ្យមានស្មារតីមកវិញខ្លះឬៅគេពិបាកភ្នែកត្រង់ឃើញនាងក្លាយទៅជាមនុស្សយ៉ាងហ្នឹងខ្លាំងណាស់នាងនេះអាចធ្វើបានគ្រប់យ៉ាងតាមចិត្តចង់ឬ? អូយ.គេសុំខ្លាចនាងលែងហ៊ានជាមួយហើយ។