ភាគ:៦១

312 5 0
                                    


   សម្លេងទះដៃពន្លឺឡើងមកពួកគេទាំងអស់គ្នាក៏ងាកមកមើលទាំងស្រឡាំងកាំងថាជានរណាដែរទៅវាស្រដៀងៗទៅហ្នឹងមនុស្សម្នាក់ខ្លាំងណាស់នោះគឺ÷
« មីរីន » យ៉ុនជុនហៅឈ្មោះនាងតិចៗនេះមកដល់ទីនេះតាំងពីស្មានម៉ាន? ហេតុអ្វីគេមិនឃើញនាងមកយូរហើយឬនៅ? ស្ដាប់លឺគ្រប់ពាក្យមែនទេ?គេជួយនាងមិនបានគេសុំទោសគេមិនអាចសូម្បីតែប្រកែកជាមួយពួកនាងទាំងនោះបាន។ មីរីនទះដៃហើយឈរច្រត់ចង្កេះដើរក្រឡឹងជុំវិញពួកនាងប៉ុន្មាននាក់ទាំងទឹកមុខស្មើធេងដូចផ្លូវកៅស៊ូអញ្ចឹងនាងមើលចុះមើលឡើងហើយទើបបានបញ្ឈប់ដំណើរនៅស្ងៀមៗមើលពួកគេម្ដង។
« និយាយទៀតទៅមានពាក្យក្នុងចិត្តអ្វីខ្លះដាក់មកខ្ញុំឈរចាំស្ដាប់នាង » ស្រីតូចញញឹមចងចិញ្ចើមមើលទៅកាន់ពួកគេគ្រឺតណាស់ម៉ៃឪអើយមនុស្សស្អីក៏យ៉ាប់យ៉ាងនេះនាងមិនដែលបានជួបសោះហើយវេទនាចិត្តបំផុតនេះនាងតាមមកទាន់ស្ដាប់លឺប៉ុណ្ណឹងហើយចុះបើអត់វិញ? សង្ស័យថាគុំនិយាយអាក្រក់ពីនាងយូរណាស់មកហើយទើបមានឱកាសដាក់មិនសំចៃមាត់ទៅណាមនុស្សមើលចិត្តមិនដឹងដូចគេនិយាយមកមែន។
« ខ្ញុំអត់មានទៀតទេ» នារីម្នាក់និយាយញ័រៗអត់ហ៊ានខ្លាំងនិងមីរីនសោះព្រោះនាងដឹងថាមីរីនមិនធម្មតាស្រាប់ហើយស្គាល់មកជាយូរប្រាកដជាបានដឹង។
« ចុះម៉ាននាក់ទៀត? » នាងលើកចិញ្ចើមអោបដៃមើលទៀតជម្រិតសួរពួកគេញ័រជើងតែទាំងអស់គ្នានាងសម្លុតមកខ្លាំងៗអ្នកណាមិនភ័យខ្លាចជាមួយនាងនោះវាចម្លែកពេកហើយត្រូវនាងសម្លក់សម្លឹងដូចកាលដែលនាងធ្វើដាក់យ៉ុនជុននេះនិយាយពីនាងយ៉ាងសម្បើមដៃមែនទែនឥឡូវនេះដាក់មកមីអូនទាំងប៉ុន្មាននាក់ហ្នឹងស្រីតូចម្នាក់នេះចាំស្វាគមន៍ជានិច្ចបើថាហ៊ាននិយាយបន្ត។
« គឺ...គឺ..ពួកខ្ញុំមិនមានទេ»
« មិញនេះឆ្ងាញ់ដៃណាស់មែន? ខ្ញុំឃើញសប្បាយដល់ហើយពេលបាននិយាយដើមខ្ញុំនេះពេលខ្ញុំមិននៅនាងមកថាបែបហ្នឹង? យ៉ុនជុនហើយខ្ញុំចង់ក្លាយជាអ្វីនិងគ្នាក៏មិនពាក់ព័ន្ធជាមួយពួកនាងដូចគ្នាមិនថាពួកខ្ញុំជាមិត្តឬជាសង្សាវាជាសិទ្ធិផ្ទាល់ខ្លួនរបស់ពួកខ្ញុំអ៊ីចឹងឈប់ប្រាកដមើលងាយអ្នកដទៃមិនដល់ខ្លួននោះវាមិនល្អឡើយ! អូរ..មួយទៀតខ្ញុំមិនមែនត្រូវអស់ជម្រើសដែលមកយកយ៉ុនជុនជាសង្សាឬចង់ប្ដូររសជាតិអ្វីឡើយសូមនាងយកខួរមួយដុំនោះមកគិតពិចារណាឲ្យច្បាស់លាស់មុននិងនិយាយចេញមកខាងក្រៅនេះប៉ះខ្ញុំបើប៉ះអ្នកផ្សេងពួកនាងអាចជាត្រូវចូលគុកដេកស៊ីបាយក្រហមមួយខែទៅពីរខែបាត់ហើយពីបទបរិហារកេរ្តិ៍អ្នកដទៃមិនមែនជាការពិត » មីរីនដាក់ទៅភ្លាមពួកនាងទាំងនេះបានអោនក្បាលសុំទោសនាងនិងយ៉ុនជុនរត់ចាកចេញទៅផុតអស់មីរីនដាក់ឡើងពួកគេឆ្លើយតបមកវិញមិនបាននាងរៀបរាប់មកក្បោះក្បាយល្អខ្លាំងណាស់នាងអាចនិយាយគម្រាមពួកនោះរហូតលែងហ៊ានជាមួយទៀតរត់ចែកជើងគ្នាបាត់ខ្លាចជាប់គុកទាំងវ័យក្មេងផងដែរអញ្ចឹងនៅឲ្យគេចាប់ដាក់គុក? អូយ..គឺមិនកើតទេ! ម៉ាក់ប៉ាពួកគេបាក់មុខមិនស្ទើរពេលឃើញកូនខ្លួនឯងទៅជាយ៉ាងនេះ!
« មីរីនខ្ញុំសុំទោសដែលមិនជួយនិយាយឲ្យនាងខ្ញុំសុំទោសដែលបណ្ដោយឲ្យគេនិយាយមិនល្អពីនាងយ៉ាងនេះខ្ញុំជាមិត្តមិនល្អទេ » យ៉ុនជុនអោនមុខចុះគេមិនសមណាជាមិត្តភក្ដិនាងសោះជាមិត្តប៉ុន្ដែជួយអ្វីមិនបានដល់មិត្តខ្លួនគេបានត្រឹមតែឈរស្ដាប់និយាយតវ៉ាជាមួយមិនបាន!គេរាប់អានដើរជាមួយនាងត្រឹមប៉ុណ្ណឹងក៏មានរឿងបាត់ទៅហើយចុះទម្រាំយូរជាងនេះ?
« កុំបន្ទោសខ្លួនឯងអីខ្ញុំមិនបានខឹងគឺមកពីនាងមិនចូលចិត្តខ្ញុំផងទើបនិយាយបែបនេះឯងកុំយកដាក់ក្នុងចិត្តអីឥឡូវនេះខ្ញុំសុំចូលទៅក្នុងសាលារកទូរស័ព្ទសិន»
« មីរីនមកវិញដើម្បីយកទូរស័ព្ទ? »
« ត្រូវហើយខ្ញុំភ្លេចថាទុកវានៅថតទុកទើបពេលជិះឡានទៅតកមើលមិនបានឃើញបានជាត្រូវមកយក »
« ឯណាឡានដែលមីរីនជិះ? »
« គឺនៅទីនោះ » នាងតូចចេញមកខាងក្រៅរបងចង្អុលឲ្យនាយយ៉ុនជុនឃើញវានៅចម្ងាយរាងឆ្ងាយដែរអញ្ចឹងហើយនាយមិនចាប់អារម្មណ៍មើលសោះថានាងតូចត្រឡប់មកវិញ។
« បាទ! មីរីនចូលទៅចាំខ្ញុំទៅកំដរ »
« ច៎ាស » ពួកគេទាំងពីរនាក់ដើរចូលទៅខាងក្នុងសាលាសំដៅទៅថ្នាក់រៀនមានអ្នកកម្លោះយ៉ុនជុនតាមសម្លឹងមើលមុខកូនក្រមុំគេមិនដាក់ភ្នែកសោះហើយ។

🔥លើសពីមិត្ត🔞(ចប់)Where stories live. Discover now