ព្រឹកថ្មីចូលមកដល់ដាអ៊ុនភ្ញាក់ហើយគ្រាន់តែមិនទាន់បើកភ្នែកនាងចេះតែស្ទាបចុះស្ទាបឡើងប៉ះជាមួយដើមទ្រូងអ្នកកម្លោះអ៊ុនវ៉ូបាត់នាងបើកភ្នែកធំៗភ្ញាក់ផ្អើលខ្លាំងណាស់ប្រុសណាមកគេងជាមួយនាង?
ព្រូស...!
ព្រឹកមកដល់ភ្លាមនាងតូចប្រញាប់ធាក់អ្នកនៅលើគ្រែដែលគេងគ្របភួយជិតនោះព្រូសធ្លាក់ពីលើគ្រែបាត់ទាំងទាញភួយមកដណ្ដប់លើខ្លួនឯងស្មានថាមានអ្នកចូលធ្វើអ្វីមិនល្អដាក់ខ្លួន។
« អូយ...អ្នកណាធាក់ខ្ញុំ? កំពុងតែគេងស្រួលខ្លួនផង » នាយកម្លោះដែលគេងលើគ្រែនោះស្រែកចាចបាក់ចង្កេះហើយក៏មិនដឹងដែរបើនាងលេងធាក់អស់កម្លាំងជើងណាគេធ្លាក់លាន់លឺពេញហ្នឹងទៅហើយវាមិនតិចកម្លាំងទេ។ ដាអ៊ុនលឺសម្លេងអ្នកស្រែកខាងក្រោមក៏អោនមកមើលហើយវាច្បាស់ៗពេញតែម្ដងថាម្នាក់នោះជាឆា អ៊ុនវ៉ូ សង្សារបស់នាងសោះ។
« អ៊ុនវ៉ូ...បងម៉េចហើយឈឺខ្លាំងអត់?អូនសុំទោសណាអូនគ្មានបំណងធាក់បងឡើយ » ដាអ៊ុនលើកដៃដំពះសុំទោសញាប់មាត់នាងគ្មានចេតនាផងបើស្មានតែជាអ្នកណាផ្សេងលួចគាស់ទ្បាចូលមករំលោភខ្លួនទៅហើយបានជានាងភ័យពេកធ្លាក់គេឲ្យធ្លាក់ទាំងមិនបានមើលមុខក្រោយច្រើន។
« មកជួយលើកបងតិចមកសង្ស័យតែគ្រិចចង្កេះហើយបងក្រោកមិនរួចទេ » អ៊ុនវ៉ូអង្អែលចង្កេះជាប់មុខឡើងជូរហួញពិបាកបរិយាយចេញមកមែនទែនមើលក៏ដឹងឈឺខ្លាំងទើបនាងចុះមកជួយលើកគ្រាអ៊ុនវ៉ូមកអង្គុយលើគ្រែជួយរឺតចង្កេះគេតិចៗ។
« បងអូនសុំទោសណា » នាងតូចព្រួយបារម្ភពីនាយខ្លាំងណាស់គេមិនមាត់ដៃគិតតែពីរឺតចង្កេះជាប់នាងរហ័សទៅរកប្រអប់ពេទ្យយកប្រដាប់ដែលគេតែងតែរឺតកន្លែងគ្រិចថ្លស់នោះមកលាបឲ្យអ៊ុនវ៉ូតិចៗឲ្យតែគេបានធូរស្បើយ។
« អូយ...អូនរឺតតិចៗឈឺណាស់...អូយ..» អ៊ុនវ៉ូថ្ងួចថ្ងូរឈឺចាប់ខ្លាំងណាស់លោកអើយមួយជើងចង់ប្រល័យជីវិតក្មេងប្រុសម្នាក់នេះទៅហើយ។
«អូនថ្នមដៃហើយ » ដាអ៊ុនថ្នមដៃឡើងអស់ពីចិត្តទៅហើយគេនៅឈឺទៀតឬ? អូយនៀក....នាងបារម្ភសឹងស្លាប់គេអត់យល់ហ្អ៎េស?
« អីយ៉ាស់...ចង្កេះបងអាចបាក់ដែរទេហ្នឹង? អូយវាឈឺណាស់ » នាយកម្លោះស្ទាបចង្កេះខ្លួនឯងចង់យំចេញទឹកភ្នែកមកហើយវាពិបាកទ្រាំខ្លាំងសម្រាប់គេហើយចុះឥឡូវនេះទៅរៀនកើតដែរឬ? បើចង្កេះគ្រិចទៅហើយមានតែនៅដេកផ្ទះ? ពិបាកចិត្តដល់ហើយ!
« វាមិនបាក់ទេឥឡូវនេះបងសម្រាកនៅទីនេះសិនទៅអូនទៅងូតទឹកសិន » ដាអ៊ុនដាក់ឲ្យគេគេងឯខ្លួនឯងយកសម្លៀកបំពាក់ចូលទៅខាងក្នុងបន្ទប់ទឹកបាត់ទៅទុកឲ្យនាយកម្លោះគេងទាំងឈឺចុកចាប់ពេញចង្កេះហ្នឹងឯង។
រីង....រីង...!
ទូរស័ព្ទដៃនៅលើតុក្បែរនោះបានរោទិ៍ឡើងមកអ៊ុនវ៉ូក៏ស្រវាយកវាមកលើកទទួល។
« ជម្រាបសួរអ្នកម៉ាក់ » អ៊ុនវ៉ូគិតគូសិនទើបនាយចុចទទួលដោយសារនេះជាអ្នកម៉ាក់ខលមកផ្ទាល់ផងបើមិនលើកដូចមិនកើតសោះ។
( ច៎ាសកូនប្រុសជើងល្អ )
« ម៉ាក់ហ៎ជើងកូនមានទាន់ខ្វិតឯណា? » អ៊ុនវ៉ូសូកសៀតដាក់ទៅអ្នកម៉ាក់វិញញញឹមពព្រាយតែម្ដងហើយ។
( មើលចុះបាននិយាយទូរស័ព្ទជាមួយភ្លាមសម្ដីចាក់ទឹកមិនលេចសោះកូនឯងនេះ ) អ្នកជាម្ដាយសើចកក្អឹកជាមួយកូនប្រុសបើវាពិតប្រាកដមែនអ៊ុនវ៉ូចូលចិត្តឲ្យគាត់សប្បាយរហូត។
« ហ៎ាសហ៎ា...ចុះម៉ាក់ខលមកកូននេះនឹកកូនខ្លាំងណាស់មែនទេបាទ? »
( ម៉ាក់ខលទៅមានកិច្ចការមិនមែនអត់ប្រយោជន៍ទេ )
« ម៉ាក់....» អ្នកកម្លោះបង្អូសសម្លេងវែងអន្លាយមើលសម្ដីគាត់ចុះគ្មានគិតនឹកនាដល់កូនប្រុសខ្លះទេឬ? ខលមកម្ដងៗទាល់តែមានការទើបគាត់សុខចិត្តខលមក។
( កុំបង្អូសសម្លេងពេកកូនប្រុសម៉ាក់ខលទៅចង់ឲ្យកូនរៀបចំខ្លួនឲ្យស្អាតបាតមកក្រុមហ៊ុនសិនមកបានទេកូន? ប៉ាកូនចង់ជួបនិយាយគ្នាដោយផ្ទាល់)
« អត់ទាន់បានទេម៉ាក់...អូយ..» នាយរើខ្លួនខ្លាំងពេកក៏បានឈឺថែមលឺសម្លេងដល់អ្នកជាម្ដាយតាមខ្សែទូរស័ព្ទ។
( អ៊ុនវ៉ូកូនកើតអី? )អ្នកជាម្ដាយលឺកូនប្រុសស្រែកអញ្ចឹងឡើងព្រួយបារម្ភជាខ្លាំងគេមានរឿងអ្វីដែរទៅ? គាត់ភ័យណាស់។
« កូនធ្លាក់ពីលើគ្រែម៉ាក់ឥឡូវនេះពិបាកដើរណាស់កូននៅគេងលើគ្រែនៅឡើយទេអ៊ីចឹងហើយបានជាកូនប្រាប់ថាមិនទាន់បានទៅជួបលោកប៉ាណាម៉ាក់»
( មិនអីទេណាកូនសម្រាកឲ្យជាខ្លួនសិនទៅចាំមកជួបលោកប៉ាចឹងម៉ាក់អាចទៅមើលកូនផងបានទេ? )
« អូរ...មិនចាំបាច់ទេម៉ាក់នៅទីនេះបានដាអ៊ុនជួយមើលថែកូនហើយម៉ាក់កុំព្រួយបារម្ភអីបាទឥឡូវនេះប៉ុណ្ណឹងសិនចុះណាម៉ាក់កូនគេងហើយ »
( ច៎ាសកូនតាមចិត្តកូនចុះ ) ទឺត...ទឺត..!
អ៊ុនវ៉ូចុចបិទទូរស័ព្ទយ៉ាងលឿនព្រោះមិនចង់ឲ្យអ្នកម៉ាក់បានដឹងពីទំនាក់ទំនងពួកគេនេះទេនៅពេលឥឡូវអញ្ចឹងយ៉ាងណាមិញត្រូវសួរយោបល់ពីដាអ៊ុនដូចគ្នាថានាងចង់បង្ហាញទំនាក់ទំនងមួយនេះឲ្យម៉ាក់ប៉ាពួកគេបានដឹងឬអត់?