ភាគ:៩៩+១០០

383 5 0
                                    

   ថ្ងៃដែលត្រូវចូលរៀនបានមកដល់ទាំងមិនបានឲ្យសិស្សសម្រាកបានហត់អស់កម្លាំងសោះហើយដោយសារតែពួកគេត្រូវរៀនបន្ថែមជិតដល់ថ្ងៃប្រឡងឆមាសទៀតអញ្ចឹងត្រូវស្រូតមករៀនឲ្យទៀងទាត់មិនអាចខកខានបាន។
« ចាស្មីនឯងនៅឈរចាំអ្នកណាគេនៅទីនេះ? ម៉េចអត់ចូលទៅថ្នាក់រៀនទៀត? » មិត្តភក្តិនាងចាស្មីនបេះច្រត់ចង្កេះឈរងឿយឆ្ងល់មួយថ្ងៃទៅហើយបានដាច់ចិត្តហើបមាត់សួរ។
« ខ្ញុំឈរចាំពួកគេពីរនាក់នោះ! អូរមិនមែនខ្ញុំនៅរងចាំជួបនិយាយគ្នាជាមួយដាអ៊ុន » នាងតូចញញឹមក្របួចមិនដឹងជាមានគោលបំណងបែបណាទៀតហើយមកកាន់ដាអ៊ុនពួកគេជាមិត្តប៉ុន្មាននាក់នោះឈរញញឹមញញែមនិងចាស្មីនដោយបានយល់។
«មានគម្រោងថ្មី? » យ៉ាយ៉ាអោបដៃសួរហាក់ដូចជាយល់ន័យទាំងនេះខ្លាំងណាស់នាងដឹងពីគម្រោងមិត្តមែនទែនព្រោះតែស្គាល់គ្នាយូរឆ្នាំគួរសមគ្រាន់តែចាស្មីនមានល្បិចកលបែបណានាងដឹងតែសឹងគ្រប់យ៉ាង។
« អ៊ឹម....»
« នោះមកដល់ល្មម »យ៉ាយ៉ាបូចមាត់ទៅរកដាអ៊ុនដើរចូលមកតាមខ្លោងទ្វារជាមួយអ៊ុនវូនោះឃើញថាពួកគេផ្អែមល្អែមជាមួយគ្នាណាស់លោកអើយ។ ចាស្មីនឈរទាំងក្ដាប់ដៃណែនខឹងក្ដៅក្រហល់ក្រហាយទប់មិនចង់បានសោះ។
« នាងមានការអី? » ដាអ៊ុនជ្រួយចិញ្ចើមសួរភ្លាមពេលឃើញចាស្មីនដើរមកជិតខ្លួននាងមិនដែលបានស្គាល់ផងហេតុអ្វីមកឺរពាំងមុខដូចនេះ? ចម្លែកណាស់!
« ខ្ញុំមានរឿងនិយាយជាមួយនាងតែពីរនាក់ប៉ុណ្ណោះ » ចាស្មីនគ្មានឆ្លើយតបជាមួយសំណួរដាអ៊ុននាងមានតែនិយាយមកវិញទាំងមុខស្មើធេងរួចក៏មិនភ្លេចមើលមុខអ៊ុនវូដូចគ្នា។
« អ៊ុនវូទៅមុនខ្ញុំចុះ» នាងតូចមើលមុខអ្នកកម្លោះនិយាយរួចនាយងក់ក្បាលឲ្យនាងនិយាយជាមួយនាងតូចចាំមកឈ្នានីសនេះគេទៅដោយមិនបានប្រកែកថាមិនព្រមឡើយ។ នាយងក់ក្បាលដោយចិត្តមិនចង់ព្រោះនាយមើលចិត្តចាស្មីនមិនធ្លុះឡើយ។
« នាងមានអីក៏និយាយមកខ្ញុំប្រញាប់ទៅរៀនផង » ដាអ៊ុនអោបដៃសម្លឹងមើលនាងដោយលើកចិញ្ចើមធ្វើមុខឆ្ងល់យ៉ាងនេះថាមកពីអ្វីឲ្យប្រាកដទើបនារីម្នាក់នេះសម្លក់នាងដូចជាសត្រូវមកពីជាតិណារបស់នាងខ្លាំងណាស់ឃើញហើយក៏ចង់ខ្លាច។
« ខ្ញុំមានរឿងសំខាន់ខ្លះចង់និយាយជាមួយនាងអាចថាពេលនាងស្ដាប់លឺហើយអាចជា...»
« អាចជាអី? »
« និយាយចូលសាច់ការតែម្ដងចុះ! ខ្ញុំនិងអ៊ុនវូដែលជាសង្សារបស់នាងនោះពួកយើងធ្លាប់បានមានអីៗជាមួយគ្នាម្ដងរួចហើយ »
« ហើយចុះវាយ៉ាងម៉េច? នាងមកនិយាយប្រាប់ខ្ញុំធ្វើអី? » ដាអ៊ុនរក្សាទឹកមុខមានចម្ងល់នោះមកដដែលមិនព្រមបញ្ឈប់សោះតែម្ដងទៅហើយមិនថានាងម្នាក់នោះចង់និយាយបែបណាក៏ដោយតែចាំនាងខ្វាយខ្វល់ជាមួយនោះមិនងាយខឹងស្រួលៗឡើយ។ ចាស្មីនបង្ហើបមកប៉ុណ្ណឹងនាងដឹងបាត់ថាម្នាក់ស្រីនាងឃើញនោះបករាកដណាស់ថាជានារីម្នាក់ឈរនៅចំពោះមុខខ្លួននេះប្រាកដណាស់ពិតជាមិនគួរឲ្យជឿថាគេចូលមកប្រាប់ត្រង់ៗទេ។ នាងអោបដៃសម្លឹងមើលចាស្មីនពីលើចុះក្រោមគ្រឺតខ្នាញ់ណាស់តើនៀកនាងនេះចង់ចូលមកនិយាយរឿងមួយនេះហើយអាចឲ្យដាអ៊ុនខឹងជាមួយរួចទៅឈ្លោះជាមួយអ៊ុនវូសង្សានាងឲ្យបែកបាក់គ្នាមែនទេ? ហីយ៉ា...វាអាចជាមិនស្រួលដូចជាការគិតរបស់នាងឡើយសួមប្រាប់ឲ្យជាក់ច្បាស់ទៅនាងឯណាដែលងាយៗឲ្យគេមកពង្វក់អារម្មណ៍មួយនេះបានទៅ?គិតខុសហើយ!
« ប្រាប់ទៅយ៉ាងណាក៏ខ្ញុំអាចជាសំខាន់ជាងនាងក៏ថាបានព្រោះបានអ៊ុនវូគេថ្នាក់ថ្នមជាមួយខ្ញុំនោះនាងវិញសង្ស័យតែនៅកំណាញ់ខ្លួននឹងទៅតិចទៀតគេទាត់ក្បាលចោលលែងចង់ទាក់ទងហើយមនុស្សស្រីស្អីគ្មានយល់ពីគោលបំណងមនុស្សប្រុសផងនោះ? ចង់បានអ៊ុនវូជាសង្សាបែបហ្នឹង? មានឆ្លុះកញ្ចក់មើលមុខខ្លួនឯងឬនៅ? » ចាស្មីន

🔥លើសពីមិត្ត🔞(ចប់)Where stories live. Discover now