« អ្នកម៉ាក់ឯងបានផ្ដែផ្ដាំឲ្យបង្រៀនបើមិនអញ្ចឹងខ្ញុំក៏មិនមកដែរ» អ៊ុនវ៉ូទុកដាក់សៀវភៅត្រូវការរៀននេះមួយកន្លែងសិននិងងាកប្រាប់នាងថាមកពីអ្វីបានជាគេត្រូវមកបង្រៀន។
« ហ៉ើយ...ខ្ញុំចេះរៀនខ្លួនឯងហើយមិនចាំបាច់អីត្រូវការឯងមកបង្រៀនទេឆាប់ចេញទៅវិញទៅទាន់ខ្ញុំនៅចិត្តមិនទាន់ក្ដៅឯងរត់មិនផុតពីបន្ទប់មួយនេះទៅ » ដាអ៊ុនកាច់ដៃកាច់កធ្វើកាយវិការយ៉ាងណាឲ្យតែអ៊ុនវ៉ូព្រមចាកចេញទៅទាល់តែបានគ្មានឲ្យនាយកម្លោះនៅបានស្រួលទេនាងមិនចង់រៀនអ្វីទាំងអស់ពេលរៀនច្រើនទៅវាគួរឲ្យស្មុគស្មាញធុញថប់បំផុតនាងមិនចង់ដាក់សម្ពាធមកលើខ្លួនឯងពេកទេខ្លាចវាមានបញ្ហាទៅវិញ។
« អូយ....នាងកុំពូកែខ្ជិលពេកល្មមកែទម្លាប់មួយនេះចេញទៅវាគ្មានផលល្អអ្វីត្រឡប់មកវិញទេឆ្នាំនេះត្រូវប្រឡងផងឯងចង់នៅមិនចេះអីទៀត! »
« បើខ្ញុំចង់រៀនអាចជួលគ្រូផ្សេងបានតើ? ចាំបាច់ត្រូវជាឯងនោះ? »
«ខ្ញុំនេះវាយ៉ាងម៉េចបានជាឯងមិនចង់រៀនជាមួយនោះ? »
« ដឹងត្រឹមថាខ្ជិលចង់រៀនជាមួយនឹងឯងទៅបានហើយគ្មានហេតុផលច្រើនជាងនេះឡើយ »
« បានហើយឯងចុះមកក្រោមមកខ្ញុំត្រូវការពន្យល់ពីមេរៀនដំបូងដល់ឯង » អ៊ុនវ៉ូគេជាសិស្សពូកែសឹងគ្រប់មុខវិជ្ជាទៅហើយលោកគ្រូអ្នកគ្រូរូបណាក៏តែងតែលើកសរសើរពីគេមិនដាច់ពីមាត់នោះទេពីស្មារតីដ៏រឹងមាំឆាប់ចាំឆាប់យល់ឆាប់ចេះនិងអនុវត្តន៍បានយ៉ាងងាយស្រួលថែមទៀតអញ្ចឹងបានជាអ្នកម៉ាក់ដាអ៊ុនពឹងពាក់ឲ្យអ៊ុនវ៉ូជួយបង្រៀនបន្ថែមដល់កូនស្រីដ៏កម្ជិលរបស់គាត់ម្នាក់នេះ។
« ធុញណាស់ » នេះអ៊ុនវ៉ូមិនទាន់បានបង្រៀនអ្វីផងដាអ៊ុនឆ្លើយធុញមុនបាត់ទៅហើយចុះនាងមានកម្លាំងចិត្តចង់រៀនទៀតប់ពោលមកយ៉ាងហ្នឹងនោះអី?
« សិស្សស្អីមិនបានរៀនស្អីផងធុញបាត់ » នាយគ្រវីក្បាលហួសចិត្តសែនខ្លាំងលោកព្រះជាម្ចាស់មនុស្សស្រីអើយមនុស្សស្រីបើចំពោះស្រីផ្សេងឡេបន់ឲ្យតែបាននៅក្បែរជាមួយគេសោះទេឥឡូវមើលចុះសូម្បីមិត្តភក្តិខ្លួនឯងមិនចង់នៅក្បែរគ្នាទៀតអញ្ចឹងមករាប់អានជាមួយគេធ្វើអ្វី?
« មកឈប់និយាយបានហើយបើជ្រុលជាមកទៅហើយខ្ញុំរៀនក៏បានដែរយល់ថានេះជាបញ្ជាអ្នកម៉ាក់ប៉ុណ្ណោះ » ដាអ៊ុនដាក់ចិត្តដាក់កាយរៀនហើយនាងនឹងមិនខ្ជិលច្រអូសសំខាន់ធ្វើយ៉ាងណាឲ្យសមតាមបំណងម៉ាក់ខ្លួនម្ដងនេះសិនទៅលើកក្រោយចាំគិតបន្តទៅទៀតហិហិ។
« ហ្នឹងបានសមជាដាអ៊ុនមិត្តខ្ញុំ » អ៊ុនវ៉ូលើកដៃមកអង្អែលសក់ដាអ៊ុនដោយមិនដឹងខ្លួនរហូតដល់នាងក្រវាសដៃចេញបានគេភ្ញាក់រលឹកត្រឡប់មកធ្វើខ្លួនធម្មតាៗវិញ។
« ឯងកើតឆ្កួតអីមកអង្អែលសក់ខ្ញុំ? » នាងតូចសម្លក់សម្លឹងមើលអ៊ុនវ៉ូជាប់ឡើងគេលែងហ៊ានកម្រើកខ្លួន។
« បានហើយ! តោះពួកយើងចាប់ផ្តើមរៀនមុខវិជ្ជាគណិតម៉ងទៅព្រោះឯងនេះមិនទាន់ចេះស្អីទេ » នាយដាក់ចំៗកណ្ដាលមុខនាងតូចគ្មានខុសគឺត្រូវប៉ក់តែម្ដងទៅហើយដោយសារតែនេះវាជាការពិតសម្រាប់ដាអ៊ុនគេមិនមែនចេះតែថា។
« ណ៎ែ...កុំអាងខ្លួនឯងជាសិស្សពូកែមកនិយាយគ្មានក្បាលគ្មានកន្ទុយជាមួយខ្ញុំឲ្យសោះតិចថាទ្រាំមិនបាន » នាងតូចលើកដៃចង្អុលមុខអ៊ុនវ៉ូទុកមួយចង់មកមើលងាយនាងផង? មិនមែននាងមិនចង់ចេះគ្រាន់តែវារៀនមិនចេះត្រឹមប៉ុណ្ណឹងឯងអញ្ចឹងហើយល្មមឈប់មកស្ដីឲ្យនាង។
« អូខេ..គេនិយាយការពោតសោះមកអាងកម្លាំងធ្វើបាបគេ » នាយពេបមាត់ជ្រេញអាងគេមិនធ្វើអ្វីទៅវិញបានតែញឹមៗដាក់មិនចង់បង្ករឿងជាមួយគ្នា។ អ៊ុនវ៉ូព្យាយាមយកចិត្តទុកដាក់ជួយមើលមេរៀននិងបង្រៀននាងតូចយ៉ាងច្រើនបើនិយាយពីលំហាត់មួយធ្វើយ៉ាងណាឲ្យនាងធ្វើវាឲ្យស្ទាត់ដៃបន្ទាប់មកបានដាក់លំហាត់មួយទៀតស្រដៀងជាមួយគ្នាឲ្យនាងធ្វើវាជាបន្តបន្ទាប់។
« អ៎េ.. ចម្លើយមួយនេះត្រូវឬមួយក៏អត់? » ដាអ៊ុនខិតខំប្រឹងប្រែងណាស់ទោះបីជានេះជាការរៀនរបស់នាងលើកទីមួយក៏ដោយសំខាន់នាងព្យាយាមឡើងអស់ពីសមត្ថភាព។ នាងតូចលើកក្រដាសពីការគណនារបស់តើវាវេញទៅនេះអាចជាចម្លើយមួយដ៏ត្រឹមត្រូវដែរឬមួយក៏ខុស?
« មិនទាន់ល្អទេ » នាយគ្រវីក្បាលផ្ចិតផ្ចង់មើលទៅការគណនាលេខរបស់នាងមួយនោះខ្លាំងមែនទែនគេឡើងមិនអាចដកភ្នែកទៅមើលអ្វីផ្សេងបានទៅទៀត ចំណែកឯអ្នកដែលត្រូវគេដាក់លំហាត់ឲ្យធ្វើនោះដៃឡើងញ័រអស់រលីងវាជាលំហាត់ទីមួយដែលរៀនជាមួយអ៊ុនវ៉ូបើធ្វើមិនបានល្អគេទូលពិតប្រាប់អ្នកម៉ាក់នាងទៅ?
« វានៅខុសកន្លែងមួយណាទៀត? » នាងតាមសង្កេតមើលទៅចម្លើយនាងអាចជានៅខ្វះខាតត្រង់កន្លែងណាមួយប្រាកដណាស់ទើបនាងត្រូវសួរក្បកមួយសំណួរទៀត។
« វាគឺខុសបន្តិចត្រង់សញ្ញាបូកដកនេះឯងត្រូវធ្វើយ៉ាងណារៀនបន្ថែមពីសញ្ញាទាំងនេះឲ្យបានត្រឹមត្រូវព្រោះឯងច្រឡំមួយទៀតកន្លែងនេះវាជាសញ្ញាដកមិនមែនបូកឡើងត្រឹមចំណុចដ៏តូចមួយនេះក៏វាចាត់ទុកថាមិនទាន់ត្រូវមួយរយភាគរយដែរយល់ហើយឬនៅ? មួយវិញទៀតឯងត្រូវរៀនធ្វើលំហាត់ទាំងអស់ដែលគ្រូបានបង្រៀនទៅឯងអាចជាចេះខ្លាំងច្រើនជាងនេះ »
« ចឹងផង? ខ្ញុំមិននឹកស្មានសោះថាវាអាចជាខុសបន្តិចអញ្ចឹងហិហិអរគុណឯងហើយក្នុងការបង្រៀនមួយនេះខ្ញុំនឹងខិតខំបន្តទៀត »
« នឹងហើយឯងល្មមគួរភ្ញាក់រលឹកខ្លះកុំឲ្យតែម៉ាក់ប៉ានិយាយបន្ទរប្រាប់រហូតមិនចេះស្បើយ » អ៊ុនវ៉ូសរសើរលាយឡំជាមួយការប្រៀមប្រដៅផងដែរដោយសារតែនាងរៀនឆាប់ចេះប៉ុនដែមិនព្រមរៀនអញ្ចឹងឲ្យអ្នកណាមកចាប់បង្ខំនាងបានច្រើនជាងនេះបានទៅ?« ហ៊ឹស...ខ្ញុំជាមនុស្សពូកែស្រាប់ហើយ » ត្រឹមប៉ុណ្ណឹងនាងតូចមនអំនួតលើខ្លួនឯងភ្លេតមិនបង្អង់ទុកពេលវេលាយូរជាងនេះទៅទាល់តែសោះ។
« អ៊ឹម....»
« ចុះឥឡូវឯងចេញទៅវិញបាននៅ? ខ្ញុំងងុយគេងហើយនៅបន្តរៀនទៀតមិនបានទេ » ដាអ៊ុនស្ងាបអស់ជាច្រើនដងបាននាងនិយាយប្រាប់អ៊ុនវ៉ូនាងពិតជាងងុយបន្ងទៅមុខទៀតមិនបាន។
« ចឹងខ្ញុំសុំដាក់លំហាត់រៀងស្រដៀងគ្នានេះឲ្យបីបួនដាច់ខាតឯងត្រូវធ្វើវាឲ្យរួចរាល់មកឲ្យខ្ញុំហាមមិនឲ្យគេចជាដាច់ខាតដឹងឬនៅ? » អ៊ុនវ៉ូគម្រាមគេក៏ប៉ុន្ដែមិនភ្លេចសរសេរលំហាត់ដែលខ្លួនបានគិតទុកជាមុននោះមកឲ្យដាអ៊ុននាងទុកធ្វើវាយកឲ្យអ៊ុនវ៉ូស្អែកជួបគ្នាម្ដងទៀត។
« ច៎ាស » នាងឆ្លើយយ៉ាងស្រទន់បង្កប់ន័យសម្រាប់អ៊ុនវ៉ូខ្លាំងណាស់ខាំមាត់ដាក់យ៉ាងគ្រឺតនាងស្មានតែខ្លួនឯងត្រូវរួចខ្លួនទៅហើយចុងក្រោយនៅដដែល។
« រាត្រីសួស្ដី » អ៊ុនវ៉ូទុកសៀវភៅមួយកន្លែងនៅទីនោះបន្ទាប់មកក៏បានចេញទៅទោះបីជាដាអ៊ុនហៅឲ្យគេបកក្រោយយកសៀវភៅទៅវិញក៏មិនបាន។ រីឯនាងមិនបានខ្វល់ទៀតបានបិទទ្វាបន្ទប់ចាក់សោរឡើងលើគ្រែបិទភ្លើងចូលគេង។