ភាគ:៥៣

330 10 0
                                    


« នេះមីរីនមករៀនវិញហើយឬ? ខ្ញុំលឺពីដាអ៊ុនថានាងនៅអង់គ្លេសតើ!ឥឡូវបានមករៀនវិញបាត់ »ដូហូនិយាយហើយញញឹមឡើងស្រស់ដូចដែលពោលខាងលើនេះគេសប្បាយចិត្តណាស់។
« ច៎ាសត្រូវហើយដោយសារតែខ្ញុំមិនចង់នៅឆ្ងាយពីដាអ៊ុនដូច្នេះក៏ត្រឡប់មកវិញទៅនៅទីនោះវាលំបាកខ្លាំងណាស់សម្រាប់ខ្ញុំ » មីរីនងាកមកនិយាយជាមួយដូហូតាមធម្មតាហាក់ដូចជាមិនបានភ័យខ្លាចនរណាម្នាក់ក្នុងរៀនឡើយនាងធ្វើតាមធម្មតាៗឯដាអ៊ុនបានត្រឹមតែញញឹមដាក់មិត្តភក្តិខ្លួន។
«អញ្ចឹងទេ? »
« ច៎ាស »
« ដាអ៊ុនហើយចុះអ៊ុនវ៉ូគេបានធូរស្បើយខ្លះឬនៅ? » ដូហូសួរស្រីតូចចង់ដឹងពីសុខទុក្ខមិត្តរួមថ្នាក់ជាមួយគ្នាខ្លះកុំឲ្យថាបានដឹងហើយមិនសួរនាំ។
« ខ្ញុំមិនបានដឹងទេ » ឃើញថានាងគ្រវីក្បាលពិតជាមិនបានដឹងពីគេថាបានជាខ្លះក៏អត់ទេគេមានអ្នកមើលថែស្រួលបួលទៅហើយអញ្ចឹងនាងមិនចង់ដឹងពីគេម្នាក់ហ្នឹងទេ។
« មិនអីទេចឹងហ៎ » តាមការសង្កេតមើលទៅនោះនាងប្រាកដជាមានរឿងខកចិត្តខឹងអ្វីជាមួយអ៊ុនវ៉ូទៀតមិនខានមើលតែមុខក៏អាចទាយបានដឹងខ្លះៗមនុស្សស្រលាញ់គ្នាមានរឿងបន្តិចក៏ឈ្លោះគ្នាពិបាកយល់មែនទែន។
« មានន័យថាមិត្តភក្តិដែលឯងនិយាយនោះជាម្នាក់ឆា អ៊ុនវ៉ូនោះមែនទេ? » នាងល្អិតនោះអើតកមកសួរដាអ៊ុនដែលបានមកឆ្លើយឆ្លងនឹងដូហូដូចជាសិទ្ធស្នាលជាមួយគ្នាប្លែកណាស់។
« អ៊ឹម» ទទួលបានចម្លើយហើយនាងអង្គុយឡើងនៅស្ងៀមមិនគួរណាមនុស្សដែលនាងមានចិត្តស្រលាញ់ជាមួយគេជាមិត្តភក្ដិរបស់ដាអ៊ុនមិត្តនាងសោះហើយពិបាកត្រៀមចិត្តណាស់អាចថាមិនស្រួលគេអាចជាមិត្តរបស់នាងដែរហើយអូយ..! ស្រមៃមិនចេញឡើយបើថានាងទាក់ទងនឹងអ៊ុនវ៉ូមានរឿងអ្វីកើតឡើងមកដែរទៅ?
« ដាអ៊ុន...» នាងស្រែកហៅឈ្មោះមិត្តទាំងមុខក្រៀមក្រំបំផុតទៅហើយដោយសារតែធ្វើចិត្តមិនបាននាងម៉េចអាចលង់ស្រលាញ់អ៊ុនវ៉ូយ៉ាងនេះ? តួយ៉ាងដូចពេលនេះគេដើរចូលមកជះរាងសង្ហាដាក់នាងមែនទែនចិត្តមួយគិតថាគួរកាត់ចិត្តប៉ុន្ដែចិត្តមួយទៀតហាមមិនឲ្យកាត់ចិត្តឡើយត្រូវបន្តទៅមុខ។
« អ្នកនាងមីរីនអាចទៅអង្គុយតុផ្សេងពីនេះបានដែរទេបាទ? ខ្ញុំចង់អង្គុយជាមួយសង្សារបស់ខ្ញុំ » អ៊ុនវ៉ូមកដល់និយាយចំៗមិនបញ្ឆិតបញ្ឆៀងអ្វីសោះមាត់ចង់វាចាអីចេញមកយ៉ាងហ្នឹងមីរីនឯណេះភ្លាំងអស់វាពិតទៅអញ្ចឹង? វាពិតជាមិនគួរឲ្យជឿមិត្តភក្តិជាសង្សានិងគ្នា? ឥឡូវនេះគេមកស្នើសុំឲ្យនាងចាកចេញពីតុដែលនាងធ្លាប់អង្គុយបែបហ្នឹង? នាងអង្គុយយូរហើយជាមួយដាអ៊ុនហេតុអ្វីឥឡូវគេចូលមកជ្រែតជ្រែក។
« ចេញក៏បាន» នាងតូចក្រោកឈរអស់កម្ពស់និងងាករកមើលតុមួយណាដែលទំនេរដើម្បីអង្គុយរីឯដាអ៊ុនចាប់ដៃមីរីនហើយត្រូវបាននាងប្រលែងដៃវិញទុកឲ្យពួលគេអង្គុយជាមួយគ្នាទៅនាងគ្រាន់តែជាមិត្តសោះគេជាសង្សានិងគ្នាណា។
« លោកខ្ញុំសុំអង្គុយជាមួយផងបានទេ?ព្រោះនៅតែតុមួយនេះទេខ្ញុំឃើញលោកអង្គុយម្នាក់ឯង » នាងមកសុំកន្លែងគេអង្គុយហើយប៉ុន្ដែស្ដាប់សម្ដីមើលចុះពិតជាចង់គួរឲ្យចាប់ទះនាងមែនតើយល់ថានាងជាស្រីទេគុំអីមានរឿងជាមួយគ្នាបាត់។
« បាទអង្គុយមកចុះ » បុរសម្នាក់ដែលបានពាក់វែនតាមុខមានស្នាមនិងសក់រញ៉េរញ៉ៃម្នាក់នោះភ្លឹកមួយសន្ទុះដែលមានអ្នកមកចង់អង្គុយជាមួយខ្លួនបែបនេះវាជាលើកទៅមួយហើយម៉្យាងគេមិនស្អាតដូចជាអ្នកដទៃអញ្ចឹងហើយមិនសូវជាមានអ្នកណាម្នាក់ខ្វាយខ្វល់ឬចាប់អារម្មណ៍ឡើយឥឡូវនេះបានមីរីនមកជិតគេយ៉ាងជិតបែបហ្នឹងអារម្មណ៍គេហាក់រីករាយយល់ថាខ្លួនឯងមានតម្លៃខ្លះសម្រាប់មនុស្សជុំវិញដូចគ្នា។ ចំណែកឯមីរីននាងរវល់តែទុកដាក់សៀវភៅយកវាចេញពីក្នុងកាតាបនិងងាកទៅមើលសិស្សដែលបានតាមសម្លឹងមកពួកគេទាំងពីរហាក់ដូចជាចម្លែកមែនទែន។
« នេះមានអ្វីបានជាពួកគេមើលមកពួកយើង? » នាងល្អិតអោនមុខមកសួរគេម្នាក់នេះតែគេមិនមាត់ជាមួយនាងគិតតែពីអោនមុខទៅមើលក្រោមមិនព្រមឆ្លើយតបត្រឡប់មកវិញមីរីនមិនចាំយូរបានយកទូរស័ព្ទផ្ញើរសារសួរដាអ៊ុនវិញ។
" ដាអ៊ុនអ្នកអង្គុយជាមួយគ្នាមានរឿងអ្វីជាមួយអ្នកនៅក្នុងថ្នាក់" មីរីន
" គ្នាអត់ដឹងទេព្រោះអត់ចាប់អារម្មណ៍ផងហ្នឹងឯងសាកសួរគេខ្លួនឯងទៅ " ដាអ៊ុនឆ្លើយតបភ្លាមក៏ងាកមកមើលនាងប្រាប់តាមដំណើរទៅទើបនាងតូចងក់ក្បាលសួរទៅមែន។
« លោកឆ្លើយជាមួយសំណួរខ្ញុំបានអត់? » មីរីនដាក់ទូរស័ព្ទចុះងាកមកសួរសំណួរដែលបានខ្លួនបានសួរនោះឲ្យគេព្រមឆ្លើយជាមួយនិងនាង។

🔥លើសពីមិត្ត🔞(ចប់)Where stories live. Discover now