ភាគ:៧៩+៨០

258 6 0
                                    


« អូរ...វាគឺល្អខ្លាំងណាស់ » មីរីនញញឹមយ៉ាងស្រស់មកវិញដោយអង្គុយមកធម្មតាដកដង្ហើមធូរស្បើយក្នុងចិត្តមកបានខ្លះៗដូហូតាមមើលទៅមីរីនមិនព្រិចភ្នែកទៅទីណាទាំងអស់ឯកែវភ្នែកមួយគូរទៀតបានមើលមកកាន់ពួកគេទាំងពីរនាក់។ អារម្មណ៍ឆេះឆួលចង់ស្ទុះមកចាប់គេម្នាក់អង្គុយក្បែរមីរីននេះខ្លាំងណាស់សឹងតែទប់ទល់ជាមួយកំហឹងមួយនេះមិនបានទៅណាទាល់តែសោះវាទប់មិនជាប់ប៉ុន្ដែយល់ថាទីនេះវានៅក្នុងឡានមានលោកគ្រូអ្នកគ្រូជិះឡានរួមជាមួយកូនសិស្សនេះដែរបើមិនអញ្ចឹងទេដូហូដឹងតែមិនរួចខ្លួនពីបុរសម្នាក់នោះមើលមកមិនដាក់ភ្នែកមិនខានវាជាសំណាងណាស់សម្រាប់អ្នកកម្លោះ។
« ហ៊ឹម...ដូចមិនបានឃើញយ៉ុនជុនលោកមានឃើញគេឬអត់? » ក្នុងឡានមួយនេះនាងងាកតាមស្វែងរកមិនបានឃើញមិត្តភក្ដិថ្មីរបស់នាងឡើយចុះនៅឡានផ្សេងទៀតទៅនោះ? នាងសួរដូហូដូចមិនបានដឹងដែរព្រោះពួកគេមកដល់ទីនេះដំណាលគ្នាគ្មាននរណាម្នាក់បានដឹងសោះ។
« ខ្ញុំម៉េចដឹងបានទៅ?បើនាងចង់ដឹងខ្ញុំសួរគេឲ្យ » ដូហូជ្រួញចិញ្ចើមមិនដឹងដូចគ្នាគេបានទៅកេះហៅសិស្សប្រុសម្នាក់អង្គុយកៅអីនៅខាងស្ដាំដៃរបស់នាយ÷
« លោកខ្ញុំសុំសួរថាមានបានឃើញយ៉ុនជុនគេទៅជាមួយពួកយើងឬអត់? »
« ខ្ញុំមិនបានចាប់អារម្មណ៍មើលទេប្រហែលជាមកហើយទេដឹង?ដោយសារតែលោកគ្រូនាយកថាមកគ្រប់ចំនួនត្រូវទៅហើយនោះ? » សិស្សប្រុសនោះឆ្លើយចប់រួចហើយចុចទូរស័ព្ទវិញម៉្យាងគួរដឹងហើយថាម្នាក់ៗមិនសូវជាពេញចិត្តឬចង់រាប់អាននិងយ៉ុនជុនសូម្បីតែម្នាក់ផងអញ្ចឹងបើសួរទៅម្នាក់ៗមិនដឹងបែបនៀកឯង។
« បើគេមិនមកខ្ញុំដាក់គេឲ្យខ្ទប់ជាមួយឡានហើយ » មីរីនមុខឡើងក្រញ៉ូវព្រោះអីនាងសួរនាំជាមួយគេច្បាស់លាស់ជាមួយគ្នាហើយបើចង់ឈប់ទៅវិញហេតុអ្វីមិនប្រាប់? ចាំមើលទៅពេលនាងត្រឡប់មកវិញគេទៅណាមិនរួចពីកណ្ដាប់ដៃនាងទេនិយាយពិតប្រាកដមែនគេម្នាក់នេះឡេឡឺមិនសូវដឹងខុសត្រូវយ៉ាងណាក្ដីក៏វាមិនថ្វីដែរនាងពេញចិត្តចូលចិត្តជាមួយកាយវិការស្លេស្លឺទាំងអស់របស់គេនេះខ្លាំងណាស់ហាមឃាត់ចិត្តខ្លួនឯងមិនឲ្យរាប់អានជាមួយយ៉ុនជុនមិនបាន។ ម្ចាស់សមីខ្លួនដែលអង្គុយនៅក្នុងឡាននេះបានតែងាកមុខចេញមើលទេសភាពក្រៅកញ្ចក់ឡានបាត់ឯណោះឆ្កុយខ្លាចគេចាប់បានដោយសារតែថ្ងៃនេះយ៉ុនជុនរៀបចំខ្លួនស្អាតប្លែកខ្លាំងណាស់ពិតមិនគួរឲ្យចង់ជឿនិងភ្នែកទាំងគូរហើយនៅមានស្រីៗតាមមកចង់អង្គុយរួមកៅអីនុងនាយកម្លោះថែមទៀតគេមានតែយល់ព្រមទោះបីជាចិត្តមិនចង់ក៏ដោយ។
« មីរីនសិទ្ធិស្នាលជាមួយយ៉ុនជុនណាស់មួយរយ:ពេលមកនេះខ្ញុំឃើញហើយក៏ច្រណែនដែរ » ដូហូនិយាយលេងបន្លំមែនវាគឺតែងតែបែបនេះពិតប្រាកដមែនគ្រាន់តែថាគេឃើញហើយច្រណែនតិចតួចព្រោះតាំងដើមមកគ្មាននរណាម្នាក់យកចិត្តទុកដាក់លើគេដូចមីរីនយកចិត្តទុកដាក់លើយ៉ុនជុនសោះបានជាត្រូវពោលយ៉ងនេះទៅកាន់មីរីន។
« ហីយ៉ា...គេជាមិត្តភក្តិខ្ញុំហើយពួកយើងអង្គុយតុជាមួយគ្នាទៀតវាមិនប្លែកឡើយ » មីរីនញញឹមចុងមាត់គេយល់ថាវាប្លែកណាស់មែនដែលនាងបញ្ចេញកាយវិការយ៉ាងនេះទៅកាន់ពួកគេឃើញមកយល់ច្រឡំទេដឹង?
« ឲ្យតែដូចមាត់មនុស្សភាគច្រើននៅក្នុងសាលារៀនមិនចូលចិត្តយ៉ុនជុនឡើយអញ្ចឹងនាងគួរប្រយ័ត្នខ្លួនឲ្យខ្លាំងជាងនេះទើបប្រសើរឡើងទៅណា »>
« ហ៎ាសហ៎ា....ខ្ញុំដឹងហើយណាច៎ាស » មីរីនសើចស្រស់មែនទែនឡើងនាយកម្លោះម្នាក់នោះមើលមិនដាក់ភ្នែកទៅណាព្រោះតែសម្រស់នាងកាន់តែលេចធ្លោគ្រប់ពេលបញ្ចេញស្នាមញញឹមសើចសប្បាយរីករាយវាគឺជាការល្អបំផុតទៅហើយ។
( នាងមើលខ្ញុំមិនស្គាល់ទេ? ) យ៉ុនជុនឧទានក្នុងចិត្តគេអង្គុយនៅមិនឆ្ងាយពីនាងផងនោះក៏ស្ដាប់លឺការសន្ទនាមួយនេះកាលពីលើកមុនទៅនាងស្រវឹងឥឡូវនេះមិនស្រវឹងផងមើលគេមិនស្គាល់អញ្ចឹង? គេប្លែកណាស់មែនទេ? ឬមួយនាងឃើញហើយធ្វលើមិនចាប់អារម្មណ៍ជាមួយ? ហីយ៉ា..
ដូចជាមិនកើតសោះគេនៅតែជាយ៉ុនជុនដដែលតើ? ប្លែកត្រង់មានយកចិត្តទុកដាក់លើគេខុសពីរាល់ដងឬមួយក៏បែបណា? នាងមិនឃើញប្រាកដឬ? សំណួរពេញខួរក្បាលរកអ្នកជួយបកស្រាយរាល់សំណួរទាំងនេះមកកាន់នាយកម្លោះខ្លាំងណាស់ប៉ុន្ដែគេហាស្ដីច្រើនជាងនេះទៀតមិនបានចាំដល់កន្លែងគិតបន្តទៅទៀតចុះ។

🔥លើសពីមិត្ត🔞(ចប់)Where stories live. Discover now