ភាគ:១០១

345 7 0
                                    

    មកដល់ថ្នាក់រៀនវិញដាអ៊ុនមុខនិយាយពីថាមិនរីកអីបន្តិចសំណាងដែលគ្រូមិនទាន់មកដល់នាងឃើញមុខអ៊ុនវូកាន់តែមិនចង់និយាយចូលគ្នាជាមួយនាយកម្លោះថែមទៅទៀតអត់ដឹងមកពីអ្វីឲ្យប្រាកដ។ នាយច្រត់ដៃលើតុសម្លឹងដាអ៊ុនមិនយល់សោះនាងកើតអីអញ្ចេះ? នារីម្នាក់នោះនិយាយអ្វីប៉ះពាល់ដល់អារម្មណ៍ដាអ៊ុនខ្លាំងឬ?
« នាងនិយាយអ្វីជាមួយអូន?ហេតុអ្វីអូនមិនសប្បាយចិត្ត? និយាយជាមួយបងតិចមើលកុំស្ងាត់ » អ៊ុនវូពោលមិនសូវលឺកុំឲ្យគេនិយាយថាគេនេះជាមនុស្សប្រុសមិនល្អឲ្យមនុស្សស្រីដែលគេស្រលាញ់មានរឿងមិនបាត់ពេកនោះឯងហើយវាក៏ពិតដូចអញ្ចឹងដែរ។
« នាងប្រាប់អូនពីអ្វីដែលបងប្រាប់អូនមិនអស់ហ្នឹងហើយគ្មានអ្វីច្រើនតទៅទៀតទេម៉្យាងទៀតបងធ្វើអ្វីដឹងខ្លួនឯងច្បាស់ណាស់អូននិយាយនេះសំដៅទៅលើរឿងមួយណាដែលបងបានប្រព្រឹត្តដូចគ្នាកុំឆ្ងល់ថានាងចង់និយាយរឿងអ្វី » ដាអ៊ុននិយាយផាំងៗៗកណ្ដាលមុខអ្នកកម្លោះអ៊ុនវូគេលើកមុនប្រាប់នាងមិនច្បាស់លាស់ដូចនារីម្នាក់នេះប្រាប់ដោះវាមិនស៊ីអារម្មណ៍ចូលគ្នាថែមទៀតផងដូច្នេះនាងត្រូវងរឲ្យអ៊ុនវូលួងម្ដងកុំឲ្យគេអាងអីតែមកនិយាយផ្អែមៗជាមួយនាងហើយនាងព្រមជាមួយទៀតចាំនោះហ៊ឹស...!
« បងពិតមិនបានប្រាប់អូនច្បាស់មែនក៏ប៉ុន្ដែបងពិតជាមិនចង់បើនាងមិនមករកបងហើយបងក៏មិននឹកស្មានថានាងមករកអូនដែរបងសុំទោសតែក្នុងបេះដូងបងមានទុកតែអូនម្នាក់គត់ » អ៊ុនវូគេសុំស្បថគេនិយាយនេះមិនប្រឌិតទាមទារចំណាប់អារម្មណ៍ពីដាអ៊ុនសោះឡើយគេថាម៉េចគឺបែបហ្នឹងគ្មានគោលបំណងផ្សេងៗក្រៅពីរឿងមួយនេះឡើយនាយសុំឲ្យតែនាងជឿជាក់មកលើរូបនាយទៅប៉ុណ្ណឹងវាគ្រប់គ្រាន់ណាស់គេអាវមានកម្លាំងចិត្តច្រើន។ ជាពិសេសរឿងពាក់ព័ន្ធជាមួយនិងចាស្មីនគេនឹកមិនដល់នាងមកនិយាយបង្កាច់បង្ខូចពីគេទៅប្រាប់ដាអ៊ុនយ៉ាងម៉េចខ្លះទេបានជានាងមកខឹងបែបហ្នឹង? គេត្រូវលួងសំណប់ចិត្តទើបចាត់ចែងរឿងស្រីម្នាក់នោះម្ដង។
« ដូចមាត់បងនិយាយមកនេះអូនសប្បាយចិត្តណាស់ប្រសិនបើបងមិនដូចធ្វើបានដូចមាត់ថាស្រលាញ់អូនទេក៏អូនមិនព្រមដូចគ្នាបងមានស្រីបានអូនក៏អាចមានប្រុសបានដូចគ្នា »
«មិនអាចទេ »
« ហេតុអ្វី? ស្រីប្រុសមានសិទ្ធស្មើគ្នានោះអី? រឿងអីដែលរឿងមួយនេះមិនបាននោះ? ម៉្យាងអូនឃើញគេទាក់ទងមួយហើយក៏ទាក់ទងមួយទៀតវាមិនខុសផង »
« វាខុសប្លែកគ្នាណាស់ »
« មិនដឹងទេរឿងរបស់បងមិនមែនរឿងរបស់ខ្ញុំផង » ដាអ៊ុនពេបមាត់ញាក់ចិញ្ចើមអង្គុយធ្វើព្រងើយគ្មានចាប់អារម្មណ៍ច្រើនបន្តទៀតទេទុកឲ្យអ៊ុនវូអង្គុយមិនស្រណុកក្នុងខ្លួនរសាប់រសល់បែបហ្នឹងចុះ។
« ម៉េចមិនតបអូន? ខឹងអ្វីទៀតហើយ? »
« បងមិនបានខឹង »
« ប៉ុន្តែទឹកមុខបងបញ្ជាក់មកឲ្យអូនដឹងច្បាស់ហើយបងនៅប្រកែកដល់កាលទៀត? »
« អ៎េ..បងចង់នាំអូនទៅណា? » ដាអ៊ុនភ្ញាក់ត្រញ៉ាងក្រោយពីត្រូវអ៊ុនវូទាញនាងចេញមកខាងក្រៅតែពីរនាក់នោះនាយនាំមកដល់កន្លែងស្ងាត់តែពីរនាក់ស្រួលនិយាយឲ្យច្បាស់លាស់ជាងនេះឯងបើបន្តឲ្យនាងនៅមិនសប្បាយទៀតគេមិនស្រណុកក្នុងចិត្ត។
« បងប្រាប់ហើយថាបងមិនបានទៅពាក់ព័ន្ធច្រើនជាមួយនាងឡើយស្ដាប់បងខ្លះទៅ » នាយកម្លោះរុញនាងខ្ទប់ជញ្ជាំងមានដៃនាយឃាំងជាប់មិនប្រលែងទៅណាទាំងអស់។
« មិនប្រាកដចិត្តមនុស្សប្រុស »ដាអ៊ុនឆ្លើយទាំងងាកមុខចេញឆ្ងាយពីអ៊ុនវូមើលមុខនាយមិនចំទាំងអស់។
« ឯងឆាប់ទៅចចារជាមួយម្នាក់ស្រីដែលខ្ញុំផ្ញើរូបឲ្យនេះផងកុំឲ្យនាងនាងមកពាក់ព័ន្ធជាមួយខ្ញុំទៀត » អ៊ុនវូងាកចេញពីដាអ៊ុនបន្ទាប់ក៏បានខលទៅរកកូនចៅរបស់នាយដើម្បីឲ្យគេចាត់ការរឿងមួយនេះរួចរាល់ជំនួសនាយកម្លោះសិនម្ដងនេះគេក៏មើលមុខនាងដោយកែវភ្នែកមុតស្រួច។

🔥លើសពីមិត្ត🔞(ចប់)Where stories live. Discover now