នាយកម្លោះអ៊ុនវ៉ូមកដល់ថ្នាក់ដោយប្រកាន់ភ្ជាប់ជាមួយស្នាមញញឹមរហូតមិនរលុបទៅណាទាំងអស់នាយយកដៃមកស្ទាបមាត់មិនមានអ្នកណាចាប់អារម្មណ៍ជាមួយឡើយតែក៏មានកម្លោះម្នាល់ទៀតគឺដូហូនេះឯងគេតាមមើលទៅអ៊ុនវ៉ូឡើងចង់ចំហរមាត់។ មួយសន្ទុះក្រោយបានដាអ៊ុនចូលមកវិញមុខគ្មានទៅរីកអ្វីទាំងអស់ខឹងក្ដៅចិត្តណាស់នៀកគេចូលចិត្តធ្វើឲ្យតែនាងខឹងមិនចេះបាត់គរចំមែននាងអស់ពាក្យត្រូវវាចាចេញទៅមែនណាបើយ៉ាងហ្នឹង៣អីនោះវាពិបាកណាស់។
« មនុស្សឡប់ » ដាអ៊ុនជេរអ៊ុនវ៉ូតិចៗអាងតែជាមិត្តភក្តិមិនបាច់ខ្លាចចិត្តអ្វីច្រើនទេនាំតែមានបញ្ហាខ្លាំងជាងនេះនាងតូចញាប់ដៃកត់មេរៀនណាស់ព្រោះមុននេះទៅបន្ទប់ទឹកលោកគ្រូគាត់កត់លើក្ដារៀនមិនសំចៃដៃទាល់តែសោះ។
« អូនថាម៉េចមិញនេះ? បងស្ដាប់មិនសូវបាន » អ៊ុនវ៉ូកេះជើងសួរថានាងស្រដីដូចម្ដេចដែរទៅស្ដាប់មិនសូវបានទៅណាឡើយថាមកពីអ្វីដែរទៅ?
« អូនមានបាននិយាយអី? គេជេរសោះឲ្យនិយាយម៉េចលឺ? » ដាអ៊ុនញាក់ចិញ្ចើមមិនដឹងថែមទាំងបានលួចថ្លែងតិចៗពីក្រោយទៀតទាំងអ៊ុនវ៉ូមិនចាប់អារម្មណ៍ជាមួយទាល់តែសោះហើយ។
« អ៊ឹម ...» នាយងក់ក្បាលសង្ស័យថាខ្លួនឯងស្ដាប់ច្រឡំទៀតហើយនាងនៅតែសរសេរមេរៀនហ្នឹងងាកទៅណាក៏ពួកគេដូចគ្នាទាំងអស់គ្មានខុសទៅណាផង? បានជាអញ្ចឹងទៅហើយទើបអស់ចិត្តឈប់និយាយអត់បានការទៀត។
« ចេញពីរៀនម៉ោង5នេះបងនាំអូនទៅដើរលេង » អ៊ុនវ៉ូនោះមិនអស់រឿងមកកេះជើងនាងដើម្បីនិយាយគ្នាសោះមានរឿងជជែកគ្នារហូតមិនបញ្ឈប់ទៅណាសំខាន់ពួកគេចង់ធ្វើអ្វីនិយាយអ្វីក៏គ្មាននរណាចាប់ភ្លឹក។
« តែឥឡូវនេះទើបម៉ោង៩ព្រឹកហ្នឹង? » ដាអ៊ុនហួសចិត្តណាស់មកបបួលនាងមានម់លម៉ោងឬអត់? ម៉ោង៩ព្រឹកសោះគេមកបបួលទៅកើត! សល់ឡើងច្រើនម៉ោងទៀតគេមិនគិត?
« ចុះអូនទៅឬអត់ចុះ? បងបបួលឲ្យហើយកុំឲ្យអូនថាពេលដល់ម៉ោងទើបបបួល» អ៊ុនវ៉ូក៏ចេះគិតមានតែនាងប៉ុណ្ណោះដែលគិតមិនទាន់ចេញទៅណាទាំងអស់គេទុកឱកាសឲ្យនាងច្រើនណាស់។
« ទៅៗអូនដឹងតែទៅហើយ » ដាអ៊ុនឆ្លើយយ៉ាងលឿននាងឯណាដែលមិនទៅ? រឿងដើរលេងរឿងញាំអ្វីនេះឲ្យមានតែអ្នកចេញលុយទៅបានហើយនាងសប្បាយរីករាយណាស់ទៅហើយមានរឿងអ្វីដែលដាអ៊ុនធ្វើមិនបាន? គេធ្វើបានគ្រប់យ៉ាងទាំងអស់ហ្នឹង! ហិហិ...!!
« អញ្ចឹងកុំថាមកបបួលត្រឹមម៉ោង៩ព្រឹកទៀត » គេនិយាយចប់ក៏យបដៃមកញីចុងច្រមុះនាងមិនមានមើលសោះថាគរមកមើលពួកគេឯគ្រូវិញគាត់មិនថាអ្វីរឿងក្មេងៗក៏បានត្រឹមគ្រវីក្បាលហួសចិត្តមិនមើលគ្រូពន្យល់សោះបែរជាប្រឡែងគ្នាលេងបាត់។
« អ៊ុនវ៉ូល្មមៗបានហើយវ៉ើយ » ដូហូជួយដាស់តឿនមើលទៅគ្រូហាក់ដូចជាមិនពេញចិត្តឡើយបើមកប្រឡេងគ្នាលេងអ៊ីចឹងទៅនោះ? គេជួយនិយាយតិចៗពីក្រោយខ្នងប៉ុណ្ណឹងទៅឯង។
« រឿងរបស់ខ្ញុំមិនមែនជារឿងរបស់ឯង » អ៊ុនវ៉ូស្ដីឲ្យហើយសម្លក់ចង់ជ្រុះគ្រាប់ភ្នែកដាក់មកកាន់ដូហូថាកុំតែលូកមាត់មកនិយាយខុសរបៀបប្រយ័ត្នខក់ស្លាប់បាត់គ្មាននរណាម្នាក់បានដឹងទៅនេះគ្រាន់តែជាមេរៀនមួយសម្រាប់អ្នកអត់គូដូចដូហូទេ។
« ប្រាប់តិចសោះក៏មិនបានកាចនោះកាច» ដូហូនិយាយឲ្យតែអ៊ុនវ៉ូបានលឺហើយបែរជាទៅមើលអ្វីផ្សេងនិយាយសួរមេរៀនអ្នកនៅជិតនោះវិញខ្ជិលចង់ជ្រលក់មាត់ជាមួយកម្លោះពូកែចឹងម្នាក់នេះខ្លាំងណាស់នាងស្អប់ចរិតគេថែមទៀតផង។
« ស្អីឯងអាដូហូ? » អ៊ុនវ៉ូសម្ដីឡើងកាចៗធ្វើមើលតែដូហូនិយាយអ្វីខ្លាំងមកកាន់ខ្លួនណាស់អញ្ចឹងទាំងដែលគេនិយាយការពិតមកសោះខុសដ៎េស? អ៊ីចឹងគេសូមបិទមាត់ឲ្យជិតឈប់វាចាទៀតហើយ។
« មានអីឯងនៅឲ្យតែស្ងៀមទៅក្រែងចិត្តលោកគ្រូផង » ដូហូនិយាយហើយញញឹមមកដាអ៊ុនយ៉ាងស្រស់ឯនាងក៏ញញឹមយ៉ាងស្រទន់មកកាន់គេវិញដូចគ្នាឡើងអ្នកដែលអង្គុយកណ្ដាលនេះខឹងបាត់ទៀតដាអ៊ុននាងគ្រវីក្បាលបញ្ជាក់ឲ្យដូហូបានដឹងថានាងពិបាកលួងណាស់មនុស្សប្រុសមានចរិតយ៉ាងនេះនាងព្យាយាមលួងលោមគេមានតែខឹងលើសដើមទៅទៀតឲ្យនាងធ្វើយ៉ាងណាត្រូវចិត្ត?
« ហ៊ឹម» ដូហូលើកដៃជាសញ្ញាអូខេសួរទៅកាន់ឯនាងបានតែងក់ក្បាលថាមិនអីទេនាងអាចទ្រាំទ្រព្រោះខ្លួនស្គាល់ពីអ៊ុនវ៉ូច្រើនដែរស្រួលនិយាយគ្នាខ្លាំងណាស់បើគេអារម្មណ៍ល្អ។