មីរីនឯណេះក៏អញ្ចឹងដែរនាងទាញយកសៀវភៅពុម្ពមកអានក៏ប៉ុន្ដែលេចចេញមកស្នាមញញឹមរហូតយ៉ុនជុនអង្គុយក្បែរនោះឡើងងឿយឆ្ងល់ខ្លាំងណាស់ថាមកពីអ្វី?
« នេះឯងញញឹមអី? » យ៉ុនជុនលឺនាងហៅគេសិទ្ធិឥឡូវនេះក៏ហ៊ានហើបមាត់នាងទៅវិញអញ្ចឹងដូចគ្នាមិនបានខុសគ្នាទេ។
« មានអីផង » មីរីនងាកមកស្ញេញដាក់គេរួចហើយទើបព្រមឈប់ញញឹមទៀតអានសៀវភៅបន្តទៀតដែរមិញនេះភ្លេចខ្លួន។
ក្រីង...ក្រីង...!
រៀនមិនទាន់បានប៉ុន្មានផងក៏ដល់ម៉ោងចេញលេងល្មមហើយចំណែកមួយគូរក៏សុំច្បាប់គ្រូមួយថ្ងៃទៀតដោយសារតែខ្លួនត្រូវទៅជួបម៉ាក់ប៉ាដែលណាត់គ្នារួចហើយនោះ។
« មីរីនគ្នាទៅផ្ទះមុនហើយព្រោះត្រូវជួបម៉ាក់ប៉ាណា » ដាអ៊ុនដើរមកនិយាយជាមួយមិត្តយ៉ាងសុភាពដាក់នាងខុសពីលើកមុនដឬលផ្ញើសារប្រាប់នៅមិនទៅគេងជាមួយមីរីនឡើងមួយយប់ពេញថែមទៀតព្រឹកឡើងទើបបានជួបនិយាយជាមួយនិងគ្នា។
« អ៊ឹម...ពួកគាត់ហៅឯងទៅ? » មីរីនទទួលដឹងលឺហើយក៏ចោទសួរត្រឡប់មកវិញផងដែរថាវាយ៉ាងម៉េចឲ្យប្រាកដដែរទៅបានជាត្រូវទៅជួបពួកគាត់ឬមានកិច្ចការអ្វីសំខាន់?
« គ្នាចង់ទៅនិយាយប្រាប់ពួកគាត់រឿងគ្នានិងអ៊ុនវូមិនចង់លាក់ពួកគាត់ទៀតឡើយ » ដាអ៊ុនអោនមកខ្សឹបក្បែរត្រចៀកព្រឺសម្បុរណាស់ចុងក្រោយនិយាយបែបហ្នឹងសោះនិង?
« នេះឯងមិនទាន់ប្រាប់ទេ? ដឹងតែអ្នកនៅក្នុងសាលា? » មីរីនបើកភ្នែកប៉ុនៗពងមាន់បង្ហាញចេញមកទាក់ទងគ្នាមកយូរគួរសមប្រាប់ពួកគាត់ឲ្យដឹងមិនទេ? នាងស្មានថាប្រាប់រួចរាល់ទៅហើយតើនៀក!
« នៅទេ »
« ប្រញាប់ប្រាប់ទៅទាន់ពួកគាត់នៅទន់ណា»
« គ្នាដឹងហើយច៎ាស » និយាយរួចក៏បានកាន់ដៃអ្នកកម្លោះឆា អ៊ុនវូម្នាក់នោះចេញមកខាងក្រៅដើម្បីទៅយកឡានចតទុកមកជិះវិញ។
ភោជនីយដ្ឋាន....!
ពួកគេមកទីតាំងមួយដែលបានណាត់ម៉ាក់ប៉ាមកទាំងសងខាងជាមួយគ្នានោះដែរដោយចាស់ៗបាននៅអង្គុយរងចាំក្មេងៗយូរគួរសមទើបបានឃើញពួកគេមកដល់។
« ម៉ាក់ប៉ា » សម្លេងពួកគេទាំងពីរបានស្រែកហៅម៉ាក់ប៉ារៀងៗទើបមកអង្គុយមួយកន្លែងសិនញញឹមស្ញេញមកកាន់ពួកគាត់ឡើងម៉ាក់ប៉ាពួកគេមើលទៅទាំងមានចម្ងល់។
«នេះពួកកូនមានអ្វីសំខាន់ទើបណាត់ម៉ាក់ប៉ាមកទីនេះ? » លោកស្រីលីដែលជាម្ដាយដាអ៊ុននិយាយហៅអ៊ុនវូដូចជាកូនរបស់គាត់ដូចគ្នាឡើងឆ្ងល់មើលម្ខចុះមើលឡើង។
« ច៎ាសមានណាម៉ាក់ » ដាអ៊ុនឆ្លើយតបយ៉ាងលឿនប្រាកដជាមានហើយទើបត្រូវចលហៅពួកគាត់មកទីនេះបើមិនមានទេនាងក៏មិនអាចហៅមកបានដែរ។
« រឿងអ្វីទៅកូន? » លោកលីចោទសួរម្ដងទាំងម៉ាក់ប៉ាអ៊ុនវូនៅស្ងាត់មួយកន្លែងសិនរងចាំប្ដីប្រពន្ធមួយគូនោះនិយាយសួរនាំមុន។
« ខ្ញុំហើយនឹងដាអ៊ុនទាក់ទងគ្នាហើយម៉ាក់ប៉ា » សំណួរមួយនេះអ៊ុនវូនាយជាអ្នកឆ្លើយមកតែម្ដងដើម្បីឲ្យលោកទាំងបួនដឹងលឺជាមួយរឿងពួកគេទាំងពីរនាក់ដោយពួកគាត់មិនមាត់សម្លឹងមើលអ៊ុនវូដាអ៊ុនដោយកែវភ្នែកមុតស្រួចដូចជាមិនយល់ស្របខ្លាំងណាស់។
« សូមម៉ាក់ប៉ាកុំបំបែកពួកយើងអីណាខ្ញុំនោងបងអ៊ុនវូស្រលាញ់គ្នាខ្លាំងណាស់ម៉ាក់ប៉ា...ហ៊ឹកៗៗៗ ..កូនសុំអង្វរ» នាងមើលទៅពួកគាត់មិននិយាយអ្វីក្រៅពីសម្លឹងមើលទៅនាងអត់ដាក់ភ្នែកនេះហើយអារម្មណ៍នាងច្របូលច្របល់ថាអ្វីមិនបានក្រៅពីលើកដៃសំពះសុំអង្វរសំពះទាំងទឹកភ្នែកមានអ៊ុនវូជួយអង្វរពួកគាត់ដែរ។