ភាគ:២៩

615 12 0
                                    


  នាងល្អិតដាអ៊ុនគោះខ្នងឲ្យអ៊ុនវ៉ូបញ្ឈប់ព្រោះនាងទៅមុខជាមួយគេលែងរួចទៅហើយ។ អ៊ុនវ៉ូងក់ក្បាលស្របតាមនឹងមកងូតទឹកជាមួយគ្នាដាអ៊ុនមិនហ៊ានប្រកែកក៏ចេះតែស្របទៅតាមនាយ។
« អ៎េធ្វើអ្វី? »ដាអ៊ុនភ្ញាក់ឲ្យព្រឺតបើគេមកដល់យកដៃអង្អែលខ្នងនាង។
« បងរូសក្អែលឲ្យអូននឹងណា » អ៊ុនវ៉ូញញឹមឡើងស្រស់ដាក់នាងមករូសក្អែលស្អីស្មាននឹងរបស់គេហ៎ាស? វាដូចមិនសមសោះថ្ពាល់នាងក្រហមទៀតហើយវាចេះតែយ៉ាងម៉េចទៅហ្នឹង? នាងអៀន? ហេតុអ្វីក៏នាងមិនទម្លាប់? គ្រប់ពេលនៅជាមួយគេទោះមិនចង់អៀនប៉ុន្ដែថ្ពាល់ទាំងេងវាក្រហមទៅហើយនាងប្រកែកយ៉ាងម៉េចទៅបាន? នាងកាន់តែខ្មាសបើគេយកសាប៊ូមកដុសលើទ្រូងនាងដងខ្លួននាងត្រង់កន្លែងមួយណាដែលថាអ៊ុនវ៉ូមិនធ្លាប់ប៉ះ? គ្រប់ទីកន្លែងទាំងអស់គេបានឃើញ! បានប៉ះ! បានស្ទាប! បានបឺត! បានលិឍបានជញ្ជក់សព្វសាច់ទៅហើយ? នាងចាញ់ប្រៀបគេហើយ ចាញ់ត្រង់គេលួងលោមនាងផ្អែមល្អែមខ្លាំងណាស់ហើយនាងតែងតែស្របទៅតាមអ៊ុនវ៉ូមិនដែលខានទៅណាទាល់តែសោះ។
« ស្អីឯងទេបានហើយដកដៃចេញទៅខ្ញុំធ្វើខ្លួនឯងបានមិនចាំបាច់ដល់ឯងជួយទេ » ដាអ៊ុនកញ្ឆក់ស្បៃមានសាប៊ូស្រាប់នោះមកដុសលើខ្លួនប្រាណមានអ៊ុនវ៉ូតាមសម្លឹងមើលទៅនាងមិនដាក់ភ្នែកទេចាំមើលរាល់សកម្មភាពនាងឥឡូវនេះខ្លាំងណាស់នាងតូចដាអ៊ុនអៀនងាកមុខចេញមិនហ៊ានមើលមុខអ៊ុនវ៉ូអ្វីបន្តិច។
« តោះពួកយើងទៅគេង » ក្រោយពីងូតទឹកហើយមកអ៊ុនវ៉ូលើកបីនាងចេញពីបន្ទប់ទឹកនឹងបានបើកទូរយកសម្លៀកបំពាក់ឲ្យនាងបានស្លៀកដោយគេជាអ្នកស្លៀកពាក់ឲ្យនាងផ្ទាល់ថែមទៀតផង។
« អ៊ឹម..» ដាអ៊ុនងក់ក្បាលផ្ងក់ៗនឹងឡើងមកគរងលើគ្រែព្រោះតែខ្លួនឯងនេះល្វើយឡើងមែនទែនទ្រាំមិនបានទៀតទេជាមួយភាពងងុយមួយនេះ។
« ចុះឯងមិនទៅបន្ទប់វិញទេ? »
« ទៅម៉េចកើតបើប្រពន្ធនៅនេះហ្នឹង?បើបងទៅទាល់តែអូនទៅជាមួយបងដែរ »
« ឈប់និយាយពាក្យនេះទៅបានទេអ៊ុនវ៉ូ? »
« ហេតុផលអ្វីដែលបងត្រូវឈប់? នេះវាជាការពិតតើ? ម៉្យាងអូនឈប់ហៅបងដូចកាលពីមុនទៅឥឡូវនេះនិងកាលពីមុនវាខុសគ្នាឆ្ងាយណាស់ » អ៊ុនវ៉ូចាប់ស្មានាងមកជិតខ្លួនអោបនាងផ្អឹបជាមួយដើមទ្រូងហាប់ណែនរបស់ខ្លួននឹងនិយាយឡើងមកភ្លាមៗពីមុនជាមិត្តភក្តិបច្ចុប្បន្នមិនមែនទៀតឡើយនាងត្រូវតែក្លាយជាប្រពន្ធជាមួយគេជាដាច់ខាតមិនអាចតវ៉ាបានគ្រប់យ៉ាង។
« ខ្ញុំនៅមិនទាន់ហ៊ានធានា! ឯងនេះជាមនុស្សប្រុសព្រាននារីសឹងអីអាចស្មោះជាមួយខ្ញុំតែម្នាក់ម្ដេចបានដែរទៅ? ទោះបីជាឯងចង់បានខ្ញុំជាប្រពន្ធក៏មិនកើតបើឯងនៅប្រកាន់ភ្ជាប់ចរិតបែបហ្នឹងសូម្បីតែនៅសាលារៀនក៏ឯងហ៊ានធ្វើផងចុះទម្រាំពេលគ្មានវត្តមានខ្ញុំទៀតនោះ? ឯងដឹងតែយកនារីណាមកដេកក្នុងបន្ទប់បាត់ហៃ » ដាអ៊ុនបង្ហើយទៅដាក់គ្មានសល់វាជាពាក្យពិតចេញពីចិត្តរបស់នាងគ្មានប្រឌិតឡើងមកនោះឡើយនាងគិតមករហូតនេះឯងឥឡូវនេះវាបានកើតឡើងមកលើខ្លួនឯងនាងត្រូវគិតពិចារណាវាឲ្យបានកាន់តែច្រើនជាងនេះទៅទៀត។ នាងខូចចិត្តរឿងអ្វីមួយគេអាចតាមសង្កេតដឹងឬមួយក៏អត់? នាងពិបាកចិត្តគេដឹងដែរទេ? នាងជួបការលំបាកគេនៅទីណា? ពេលតាមទាន់ក៏ឃើញគេមាសេចក្ដីសុខជាមួយស្រីស្នេហ៍នោះ? នាងឈឺចូលមន្ទីរពេទ្យខលរកគេនោះគេមានដឹងឬមួយក៏អត់? គេបែរជាសោយសុខលើសេចក្ដីទុកព្រួយរបស់នាង? អញ្ចឹងអាចឲ្យនាងទុកចិត្តលើគេបានប៉ុន្មានភាគរយ?
« ដាអ៊ុននិយាយមកនេះបានន័យថាអូនបានឃើញបងនឹងនាងនៅក្រោយសាលារៀន? អូនបងពិតជាគ្មានបំណងឡើយប៉ុន្ដែមកពីនាងបានឲ្យដៃបងដែរអ៊ីចឹងក៏....»
« អ៊ីចឹងក៏ស្របតាមធ្វើរឿងមួយនោះជាមួយគ្នាឬ? ឯងនិយាយយកលេសឲ្យសមជាងនេះមិនបានទេឬអ៊ុនវ៉ូ? ខ្ញុំស្គាល់ពីចរិតឯងចង់ខ្ទេចហើយឯងចូលចិត្តណាស់ខាងយកអារម្មណ៍ស្នេហារបស់មនុស្សសហរីគ្រប់គ្នាមកលេងសើចផ្លូវអារម្មណ៍ខ្ញុំខ្លាច...ខ្លាចថាខ្លួនឯងស្ថិតនៅក្នុងស្ថានភាពមួយនោះដែរដឹងឬនៅហ៎ាសអ៊ុនវ៉ូបើមិនទាន់ច្បាស់ពីអារម្មណ៍ខ្លួនឯងកុំចូលមកធ្វើឲ្យខ្ញុំមានចិត្តស្រលាញ់នាំឲ្យឈឺចាប់បានទេ? » ដាអ៊ុនស្រក់ទឹកភ្នែកពេលនាងអោបគេណែនជាប់ទ្រូងនោះនាងយំឈឺចាប់រៀបរាប់ដោយភាពក្ដុកក្ដួលបំផុតប៉ុន្តែវាក៏ល្អកុំឲ្យនាងនៅព្យាយាមលាក់បាំងវាចេញពីអ៊ុនវ៉ូបង្ហាញវានៅពេលនេះជាកាល្អបំផុតទៅហើយគ្មាននរណាម្នាក់អាចឃាត់មនុស្សជាទីស្រលាញ់ខ្លួនឯងមិនឲ្យទាក់ទងជាមួយអ្នកណាបានឡើយបើចិត្តគេចង់ទៅហើយមិនថាខំប្រឹងព្យាយាមហាមឃាត់ឃាំងដួចម្ដេចក៏តែដដែលកែមិនឡើងទៅណា។
« យំចុះបើអូនយល់ថាបងនៅមិនទាន់ល្អគ្រប់គ្រាន់វាពិតប្រាកដដូចអូននិយាយមែនបងនៅមានចំណុចខ្វះខាតច្រើនណាស់បងដឹងហើយថាចំណង់មួយពេលអាចឲ្យមនុស្សពីរនាក់ដែលស្រលាញ់គ្នាអាចបែកព្រាត់ប្រាស់គ្នាបានប៉ុន្ដែបងនិងព្យាយាមធ្វើយ៉ាងណាឲ្យតែអូនមានសេចក្ដីសុខទៅបានហើយឲ្យតែអូនយល់ព្រម » អ៊ុនវ៉ូកាន់ប្រអប់ដៃនាងសម្លឹងមើលនាងយកដៃដ៏ស្អាតនោះមកជូតទឹកភ្នែកនាងថ្នមលួងលោមដោយសេចក្ដីស្រលាញ់ពេញបេះដូងទាំងមូលគេពិតជាមិនអាចរស់នៅបានដិតគ្មាននាងបានទេនាងប្រៀបដូចជាពិភពលោកមួយថ្មីថ្មោងណាស់សម្រាប់គេបើមានរឿងហេតុអ្វីដែលខុសលើសលួសនោះគេសុំទោសគេនឹងកែប្រែខ្លួនឲ្យល្អជាងនេះ។
« ឯងកុំកែប្រែខ្លួនឯងដើម្បីអ្នកផ្សេងអីនាំតែឲ្យឯងមិនសប្បាយចិត្ត »

« អត់ទេ! វាមិនខុសឡើយដែលបងកែប្រែខ្លួនដើម្បីអូនជាមនុស្សដែលបងស្រលាញ់អូនតាំងពីយូរនឹងតែងតែយល់ពីអូនគ្រប់យ៉ាង»
« ហ៊ឹកៗៗៗ...អ៊ុនវ៉ូ »
« កុំយំទៅមើលបងនិយាយការពិតណាបងមិនកុហកឲ្យតែអូនព្រមបើកចំហររឿងនេះថាពួកយើងបានទាក់ទងគ្នាទៅហើយ »
« អូនព្រម » នាងតូចយំទាំងងក់ក្បាលនាងជឿហើយនាងដឹងតែព្រមបើគេអះអាងយ៉ាងដូច្នេះហើយគេម្ដេចអាចឲ្យនាងឈឺចុកចាប់បានដែរទៅ? ពួកគេគេងអោបនាងឡើងស្អិតដូចជាស្ករតាំងម៉ែអញ្ចឹងគ្មានផ្លូវណាសោះដែលអាចមកប្រលែងការអោបដ៏កក់ក្ដៅរបស់អ៊ុនវ៉ូនិងដាអ៊ុនបានឡើយគ្មាននោះឡើយ។ នាងតូចគេងលើដៃអ៊ុនវ៉ូមុនគេងលក់នាយបានថើបថ្ងាសនាងតូចនឹងថើបមាត់បន្តិចដែរកុំឲ្យខាតពេលគេងលក់ទាំងពីរទៅ។

🔥លើសពីមិត្ត🔞(ចប់)Where stories live. Discover now